តើអ្នកគួរប្តូរស្បៃដុសខ្លួនញឹកញាប់ដែរទេ?

អ្នកយល់ថា ការងូតទឹកគឺជាលាងសំអាតនូវភាពកង្វក់ និង មេរោគផ្សេងៗដែលតោងជាប់ខ្លួនប្រាណអ្នក ប៉ុន្តែអ្នកគួរប្រយ័ត្ម ស្បៃដុសខ្លួនរបស់អ្នក ព្រោះវាជាប្រភពមេរោគមួយដែលអ្នកមិនដែលគិតដល់។ ដូចនេះមុនពេលងូតទឹក អ្នកគួរសួរថាតើអ្នកខានប្តូរស្បៃដុសខ្លួនយូរប៉ុណ្ណាហើយ? ប្រសិនបើអ្នកមិនចាំ នោះមានន័យថា អ្នកប្រហែលខានប្តូរវាយូរណាស់មកហើយ។ អ្នកប្រហែលគិតថាធ្វើបែបនេះគឺសន្សំសំចៃ ប៉ុន្តែ ការធ្វើបែបនេះមានន័យថាអ្នកកំពុងបង្កើតនូវសំបុកមេរោគមួយ ហើយមេរោគដែលអ្នកបង្កើតគឺប៉ះខ្លូនអ្នករាល់ថ្ងៃ។

sponge

ការផ្លាស់ប្តូរនូវស្បៃដុសខ្លួនញឹកញាប់វាជួយកាត់បន្ថយ នូវការបង្ករោគពីមេរោគដែលនៅជុំវិញខ្លួនអ្នក។ ស្ថិតក្នុងបរិយាកាសក្តៅសើម ជាពិសេសក្នុងបន្ទប់ងូតទឹក វាជាកន្លែងដ៏ល្អសំរាប់ការលូតលាស់របស់មេរោគហើយ​មេរោគ​ទាំង​​​នឹង​អាចឆ្លងតាមស្បែករបស់អ្នកប្រសិនបើអ្នកមិនបានប្តូរស្បៃដុសខ្លួននោះទេ។ ការប្រើប្រាស់ស្បៃដុសខ្លួនមិនបានត្រឹមត្រូវនាំអោយស្បែកឡើងរមាស់ ឬ ការចំលងរោគដោយបាក់តេរី។

បន្ទាប់ពីប្រើស្បៃដុសខ្លួនរូចអ្នកគួរលាងវាអោយស្អាត និង ពូតទឹកចេញ រួចហាលវានៅកន្លែងដែលមានខ្យល់ (​ ក្នុងម្លប់) ។ អ្នកគូរផ្លាស់ប្តូរស្បៃដុសខ្លួនរៀងរាល់ ៣ទៅ៤អាទិត្យម្តងចំពោះស្បៃដុសខ្លួនដែលមានសណ្ឋានជាប៉ុងមានចន្លោះប្រហោង ឬ ប៉ុងធម្មតា  ព្រោះក្នុងអំឡុងពេលនេះមេរោគនឹងលូតលាស់តាមប្រហោងនៃប៉ុងទាំងនោះ  ហើយក្រោយការប្រើប្រាស់បាន ៤អាទិត្យ វាក៏បាត់បង់នូវភាពកកិតផងដែរ ។​ អ្នកគួរបោះចោលនូវស្បៃដុសខ្លួនដែលមានសណ្ឋានជាស្បៃសំណាញ់បន្ទាប់ពីប្រើប្រាស់បាន៨អាទិត្យ ព្រោះវាធន់នឹងមេរោគជាងស្បៃដុសខ្លួនជាប៉ុង។

អ្នកត្រូវចាំថា មេរោគមានច្រើន និង មានគ្រប់ទីកន្លែង ដូចនេះការផ្លាស់ប្តូរនូវស្បៃដុសខ្លួនញឹកញាប់គឺជាចំនែកមួយដែលជួយកាត់បន្ថយនូវហានិភ័យនៃការចំលងរោគមកកាន់អ្នក ក៏ដូចជាគ្រួសារអ្នក។

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.