អាហារទាំង ១១ មុខដែលអ្នកមិនគួរដាក់ក្នុងទូរទឹកកក

12

មានអាហារមួយចំនួនអ្នកមិនគួរក្លាសេវានៅក្នុងទូទឹកកកនោះទេ ព្រោះវាបណ្តាលអោយ ថយចុះនូវក្លិន បាត់បង់់រសជាតិ ផ្លាស់ប្តូររូបរាង ឆាប់ខូច ដោយសារតែសីតុណ្ហភាពនៃទូទឹកកក។ ដូចនេះដើម្បីការពារអាហារទាំងនោះអោយនៅបានយូរ និង​ មិនខ្ចះខ្ចាយប្រាក់កាក់ អ្នកគួរដឹងពីរបៀបទុកដាក់់វាអោយអោយបានត្រឹមត្រូវ អាហារទាំងនេះមានដូចជា

1. ប៉េងប៉ោះ
សីតុណ្ហភាពក្នុងទូទឹកកកធ្វើអោយផ្អាកនូវដំណើរការនៃការទុំនៃប៉េងប៉ោះដែលធ្វើអោយវាបាត់រសជាតិ ហើយវាក៏ធ្វើអោយឆាប់ខូចខាងក្នុងផងដែរ ។ អ្នកគួរដាក់វាក្នុងកន្ច្រែងហើយទុកនៅកន្លែងដែលស្ងួតល្អ។

2. ដំឡូងបារាំង ( ប្រភេទដំឡូង )
សីតុណ្ហភាពត្រជាក់នឹងធ្វើអោយវាបាត់បង់នូវភាពម៉្សៅ បាត់បង់រសជាតិ​។ អ្នកគួរទុកវានៅកន្លែងដែលស្ងួត ឬ អាចខ្ចប់ដោយក្រដាស ( ដាក់កុំអោយប៉ះពន្លឺ ) ដើម្បីរក្សាវាបានយូរ។

3. ផ្លែឪឡឹក
ការទុកវាទាំងមូលក្នុងទូរទឹកកកធ្វើអោយបាត់បង់នូវ antioxidants និង បាត់បង់រសជាតិ ដូចនេះអ្នកគួររក្សាវានៅខាងក្រៅទូរទឹកកកជាការប្រសើរ ។ ក្នុងករណីអ្នកកាត់វាហើយអ្នកអាចរក្សារវាក្នុងទូរទឹកកករយៈពេល ៣ទៅ៤ថ្ងៃ។

4. ខ្ទឹមបារាំង និង ខ្ទឹមក្រហម
សំណើមក្នុងទូរទឹកកកធ្វើអោយខ្ទឹមបារាំងឡើងជ្រាយ និង ឆាប់ដុះផ្សិត អ្នកអាចដាក់វានៅក្រៅទូរទឹកកកនៅកន្លែងដែលស្ងួត ប៉ុន្តែមិនត្រូវដាក់វាជាមួយដំឡូងបារាំងនោះទេ
ព្រោះពេលរក្សាទុកវាក្បែរគ្នាធ្វើអោយបង្កើតបានជា gas ដែលធ្វើអោយវាទាំងពីរងាយស្អុយរលួយ។
5. ខ្ទឹមស
នៅកន្លែងដែលបិតជិត និង មានសំណើមវាធ្វើអោយវា ថយចុះនូវរសជាតិ និង ងាយឡើងផ្សិត។ អ្នកអាចរក្សាវារាប់ខែនៅកន្លែងដែលស្ងួត និង មានខ្យល់គ្រប់គ្រាន់

6. នំបុ័ង
ទូរទឹកកកធ្វើអោយនំបុ័ងស្ងួតយ៉ាងឆាប់រហ័ស ប្រសិនបើអ្នកទិញមកហើយអ្នកគួរទុកវានៅខាងក្រៅទូរទឹកកករយៈពេល ៤ ថ្ងៃ ចំនែកដែលនៅសល់លើសពី៤ថ្ងៃនេះអ្នកអាចរក្សាទុកក្នុងទូរទឹកកកដោយខ្ចប់អោយជិត ( អ្នកអាចប្រើម៉ាស៊ីនបូមខ្យល់ប្រសិនជាអាច)

7. កាហ្វេ
វានឹងបាត់បង់រសជាតិ និង ស្រូបនូវក្លិនអាហារផ្សេងទៀតដែលមានក្នុងទូរទឹកកក។ គេតែងតែប្រើកាកកាហ្វេដើម្បីស្រូបក្លិនអាក្រក់ដែលមានក្នុងទូរទឹកកក។

8. ស្រា
អ្នកគួរពិនិត្យមើលលើដបស្រា ព្រោះនៅលើនេះតែងតែមានបញ្ជាក់នូវលក្ខណ័នៃការរក្សាទុកបានល្អ ព្រោះការរក្សាទុកបានត្រឹមត្រូវអាចរក្សាគុណភាពស្រាបានល្អ។

9. ទឹកឃ្មុំ
ការរក្សាទឹកឃ្មុំក្នុងទូរទឹកកកអាចធ្វើអោយឡើងជាគ្រាប់កករនៅបាត និង ធ្វើអោយវារាវ។ ការរក្សាទុកនៅខាងក្រៅទូរទឹកកក​អ្នកមិនចាំបាច់ព្រួយបារម្ភថាខ្លាចវាហួសកាលប្រើប្រាស់នោះទេ ព្រោះទឹកឃ្មុំដែលសុទ្ធល្អអាចរក្សាទុកបាន 300ឆ្នាំ។

10. ទឹកម្ទេស
អ្នកអាចរក្សាទុកវានៅខាងក្រៅធម្មតាក្នុងរយៈពេលលើសពី ៣ឆ្នាំ ដោយមិនចាំបាច់រក្សាវាក្នុងទូរទឹកកកនោះទេ។

11. ជីនាងវង និង​ ម្រះព្រៅ
វាឆាប់ស្រពោន និង បាត់បង់ក្លិន ហើយវានឹងស្រូបនូវក្លិននៃអាហារផ្សេងទៀតដែលមានក្នុងទូរទឹកកក អ្នកគួរដាក់វាក្នុងកែវដែលមានទឹក (ដាក់ប្រស់ដូចផ្កា ) ។

 

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.