ទំហំនៃម៉ាស៊ីនរមួលសក់ដែលអ្នកគួរជ្រើសរើស

ប្រហែលជាពិបាកក្នុងការសំរេចចិត្តណាស់ថា ម៉ាស៊ីនរមួលសក់ទំហំមួយណាដែលអ្នកគួរតែទិញ? ដូចនេះ ថ្ងៃនេះយើងនឹងបង្ហាញពីទំហំនៃម៉ាស៊ីនរមួលសក់នីមួយៗ រួមទាំងម៉ូតសក់ដែលអាស្រ័យតាមទំហំនៃម៉ាស៊ីនរមួលសក់ផងដែរ។

 

1. ម៉ាស៊ីនរមួលសក់ទំហំ 2 អ៊ីង

ប្រសិនបើអ្នកស្រលាញ់សក់មូលភ្លីធំ ដូច ព្រះនាង Kate Middleton ឬ Vitoria’s Secret hair style អ្នកគួរជ្រើសរើស
ម៉ាស៊ីនរមួលសក់ទំហំ 2 អ៊ីង ព្រោះវាជួយរមួលផ្នែកខាងចុងនិងកណ្តាលមើលទៅមូលបែបធម្មជាតិ និង ស្រស់ស្អាត
( ទោះបីអ្នកប្រើមូលផ្នែកគល់សក់ក៏សក់រមួលមិនជាប់មូតឡើយ)
ដោយសារទំហំធំដូចនេះ វាប្រើសំរាប់អ្នកដែលមានសក់វែងប៉ុណ្ណោះ។

2. ម៉ាស៊ីនរមួលសក់ទំហំ1.1/2 អ៊ីង

សំរាប់ម៉ូតសក់ទឹករលក ភ្លីធំ ដូច Lauren Conrad ។ វាអាចរមួលផ្តើមចេញពីគល់ដល់ចុងសក់ ដូចនេះវាសក្ក័សមចំពោះអ្នកមានសក់ពាក់កណ្តាលខ្នង និង សក់វែង។

3. ម៉ាស៊ីនរមួលសក់ទំហំ 1.1/4 អ៊ីង

ម៉ូតសក់ដែលចេញមកស្រដៀងនឹងទំហំ 1.1/2 ដែរប៉ុន្តែវាមានភ្លីតូចជាង ។ អ្នកអាចសង្កេតមើលទៅតាមទំហំនៃម៉ាស៊ីនរមួលសក់អ្នកនឹងអាចដឹងថា
ទំហំកាន់តែតូចម៉ូតសក់ជាប់ភ្លីកាន់តែកៀកគល់សក់។ សំរាប់សក់ត្រឹមស្មាចុះក្រោម។

4. ម៉ាស៊ីនរមួលសក់ទំហំ 1 អ៊ីង
ទំហំនេះសក្ក័សមបំផុតសំរាប់អ្នកដែលមានសក់ខ្លី ( រមួលតែផ្នែកកណ្តាល អ្នកនឹងអាចទទួលបានម៉ូតសក់ដូចរូបខាងលើ) វាមានភ្លីតូច ។
ក្នុងករណីអ្នកមានសក់វែង អ្នកនឹងទទួលភ្លីដូចរូបនេះ។

5. ម៉ាស៊ីនរមួលសក់ទំហំ 3/4 អ៊ីង
ប្រសិនបើអ្នកជាអ្នកគាំទ្រ Taylor Swift​​ អ្នកប្រាកដជាស្គាល់ម៉ូតសក់ទាំងនេះមិនខាង។

6. ម៉ាស៊ីនរមួលសក់ទំហំ 5/8 អ៊ីង និង ម៉ាស៊ីនរមួលសក់ទំហំ 3/8
ម៉ាស៊ីនរមួលសក់ទំហំនេះ សក្ក័សមសំរាប់អ្នកមានសក់រួញពីកំនើត ( ថ្វីត្បិតតែសក់អ្នករូញមែនប៉ុន្តែវាតែងតែរញ៉េរញ៉ៃខ្លះមានភ្លី ខ្លះសំពោង) ។
អ្នកប្រើម៉ាស៊ីននេះដើម្បីអោយសក់អ្នករួញស្មើគ្នាស្អាត ការជ្រើសរើសទំហំទាំងពីរនេះអាស្រ័តទៅតាមភ្លីសក់រូញពីកំនើតរបស់អ្នក ថាតើរួញភ្លីធំឬតូច?

5.8

ម៉ាស៊ីនរមួលសក់ទំហំ 5/8

3.8

ម៉ាស៊ីនរមួលសក់ទំហំ 3/8

7. ម៉ាស៊ីនរមួលសក់ប្រើកំដៅ
ម៉ាស៊ិនរបៀបនេះគេប្រើដោយភ្ជាប់ជាមួយចរន្ធអគ្គីសនីរហូតវាក្តៅ រូញគេយកវាមកមូលជាប់នឹងសក់រួចទុកទៅតាមរយៈពេលកំនត់ណាមួយ។
វាផ្តល់សក់រមួលបែបធម្មជាតិ និង មានភ្លីធំៗ។ ការប្រើប្រាស់ម៉ាស៊ីនជួយការពារកុំអោយសក់ខូចដោយសារកំដៅ។

Hot-Rollers

8.  ម៉ាស៊ីនកិបសក់
ភាគច្រើនកិបខាងក្នុងដើម្បីអោយសក់មើលទៅក្រាស់ស្អាត។ វាសក្ក័សមសំរាប់អ្នកមានសក់ស្តើង។

Crimping-Iron

9. ម៉ាស៊ីនរមួលសក់ 2 ជាន់
វាជាកូនកាត់រវាងម៉ាស៊ីនរមួលសក់ និង ម៉ាស៊ីនកិបសក់។ អ្នកអាចទទួលបានម៉ូតសក់បែបទឹករលកដែលដូចៗគ្នា និង មិនរញ៉េរញៃ។

10. ម៉ាស៊ីនកៀបត្រង់
អ្នកអាចប្រើម៉ាស៊ីនកៀបត្រង់ ក្នុងការមូលសក់ផងដែរ ប៉ុន្តែវាមានការពិបាកប្រសិនបើអ្នកមួលសក់ដោយខ្លួនឯង។
អ្នកអាចទទួលបានម៉ូតសក់មូលបែបរញ៉េរញៃ និង ភ្លីតូចឬធំអាស្រ័យទៅតាមទំហំផ្ទៃមុខកាត់នៃម៉ាស៊ីនកៀបត្រង់។
ប្រសិនបើអ្នកប្រើវាក្នុងការរមួលសក់អ្នកគួរជ្រើសរើសម៉ាស៊ីនកៀបសក់ខ្នាតតូច ព្រោះវាងាយស្រួលជាងខ្នាតធំ។

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.