ការបរិភោគអារហារក៏អាចជួយអោយអ្នកសំរកទំងន់បានដែរ

សំរាប់អ្នកចង់ឡើងទំងន់ ឬ ចង់សំរកទំងន់

អ្នកតែងតែព្រួយបារម្ភចំពោះការបរិភោគ ព្រោះមិនដឹងការបរិភោគរបស់អ្នកច្រើនជ្រុលឬតិចជ្រុល ដូចនេះថ្ងៃនេះយើង នឹងលើកយកបរិមាណកាល់ឡូរីដែលអ្នកត្រូវការក្នុងមួយថ្ងៃតំរូវការកាល់ឡូរីក្នុងមួយថ្ងៃអាស្រ័យទៅតាមភេទ អាយុ និង សកម្មភាពប្រចាំថ្ងៃដូចជា :

12006118_1110381655640409_4883613776590924055_n

1. គ្មានការហាត់ប្រាណ : សកម្មភាពប្រចាំថ្ងៃរបស់អ្នកមានដូចជា ការអង្គុយមួយកន្លែងក្នុងរយៈពេលយូរ ការប្រើប្រាស់កុំព្យូរទ័រ ដើរផ្សារទិញម្ហួប និង សកម្មភាពក្នុងផ្ទះមួយចំនួនដែលតែងធ្វើពេលឈប់សំរាក។

 

2. ហាត់ប្រាណតិចតួច : សក្មមភាពបន្ថែមពីលើចំនុចខាងលើ ដូចជា ការធ្វើដំណើរថ្មើរជើង ជំរះស្មៅ ឬ អ្នកតែងហាត់ប្រាណតិចតួច ៣ទៅ៥ដងក្នុងមួយសប្តាហ៍

 

3. មានការហាត់ប្រាណ : អ្នកបានធ្វើការហាត់ប្រាណយ៉ាងតិចណាស់ 2.1/2 ម៉ោងក្នុងមួយសប្តាហ៍ មានន័យថាអ្នកហាត់1/2ម៉ោងរៀងរាល់ថ្ងៃ ពី ៥ទៅ៧ដងក្នុងមួយសប្តាហ៍។

 

សំរាប់អ្នកចង់រក្សាទំងន់
BMR (Basal Metabolic Rate) គឺជាការប៉ាន់ស្មានចំនួនកាល់ឡូរីដែលអ្នកត្រូវការក្នុងមួយថ្ងៃ ( សំដៅដល់ការសំរាកមិនធ្វើអ្វីទាំងអស់) ប៉ុន្តែកាល់ឡូរីនេះអាចរាប់រងនូវដំណើរសារពាង្គកាយដូចជា ការដកដង្ហើម និង ចលនាបេះដូង។ រូបមន្តនេះសំរាប់អ្នកដែលចង់រក្សាទំងន់ និង សំរាប់អ្នកដែលហាត់ប្រាណខ្លាំងក្លា។ ការហាត់ប្រាណនេះ សំដៅដល់ការហាត់ប្រាណគ្រប់ប្រភេទ ហើយត្រូវអនុវត្ថន៍ យ៉ាងតិចណាស់ ៣០នាទីក្នុងមួយថ្ងៃ។
Somaly_calories

 

របៀបនៃការបរិភោគ

បរិមាណកាល់ឡូរីដែលមានក្នុងចំណីអាហារដូចជា សាច់ បន្លែ ផ្លែឈើ។ អ្នកគួរបែងចែកការបរិភោគជា ៣ពេល ដោយបរិភោគពេលព្រឹក 2/5 នៃកាល់ឡូរីសរុប ពេលថ្ងៃត្រង់ 2/5នៃកាល់ឡូរីសរុប និង ពេលល្ងាច 1/5 នៃកាល់ឡូរីសរុប ។ ការបរិភោគពេលល្ងាចច្រើនពេកនាំអោយកាល់ឡូរីដែលបរិភោគចូលមិនត្រូវបានប្រើប្រាស់អស់ ដូចនេះវានឹងបំលែងទៅជាសារធាតុខ្លាញ់ហើយស្តុកទុកក្នុងរាងកាយរបស់អ្នក នេះ ជាមូលហេតុដែលនាំអោយអ្នកធាត់។ អ្នកគួរជៀសវាងបរិភោគអាហារ Fast Food មួយចំនួនដូចជា burger (burger មួយផ្តល់អោយអ្នកចំនួន 640kcal ) pizza មាន់បំពងជាដើម ព្រោះផ្តល់កាល់ឡូរីខ្ពស់ជ្រុល និង សំបូរសារធាតុខ្លាញ់។ ដើម្បីដឹងចំនួនកាល់ឡូរីដែលមានក្នុងអាហារផ្សេងទៀតអ្នកអាចឆែកក្នុងទំព័រ www.calorieking.com

meat_calories

meat_calories-2

fruitst_calories

fruitst_calories-2

12063401_1110370538974854_1471279375930812227_n

  1 comment for “ការបរិភោគអារហារក៏អាចជួយអោយអ្នកសំរកទំងន់បានដែរ

  1. Navy
    July 24, 2016 at 10:45 pm

    NNhom jng ban slimming

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.