ល្បិចក្នុងការប្រើប្រាស់ Concealer ដែលអ្នកមិនដឹង

concealer ត្រូវបានគេប្រើប្រាស់ដើម្បីបិទបាំងបញ្ហាផ្សេងៗដែលមានលើផ្ទៃមុខដូចជា ស្នាមខ្មៅក្រោមភ្នែក ស្នាមអុជខ្មៅ មុន មុខក្រហមឬជាំ ដែលធ្វើអោយមុខមើលទៅសស្អាត។ អ្នកតែងសង្កេតឃើញ concealer ច្រើនប្រភេទនៅលើទីផ្សារ ហើយអ្នកតែងតែមិនបានចាប់អារម្មណ៍ថាតើពណ៌របស់concealer មួយណាដែលអ្នកគួរជ្រើសរើសយកមកប្រើ?

ភាគច្រើនអ្នកតែងតែជ្រើសរើស concealer ដែលមានពណ៌ភ្លឺបន្តិចជាងស្បែករបស់អ្នក ហើយពេលខ្លះពណ៌ទាំងនោះមិនបានបិទបាំងស្នាមខ្មៅក្រោមភ្នែកបានទាំងស្រុងនោះទេ ដូចនេះថ្ងៃនេះយើងលើកយកតិចនិចក្នុងការជ្រើសរើសពណ៌
concealer និង តិចនិចក្នុងការប្រើប្រាស់ពណ៌ទាំងនោះអោយបានត្រឹមត្រូវ។
អ្វីដែលគួរដឹងគឺ
ពណ៌លឿង + ពណ៌ស្វាយ = ពណ៌ត្នោត
ពណ៌ក្រហម + ពណ៌បៃតង = ពណ៌ត្នោត
ពណ៌ខៀវ + ពណ៌ទឹកក្រូច = ពណ៌ត្នោត
color-theory-in-color-correction

1. ស្នាមខ្មៅក្រោមភ្នែក
អ្នកតែងសង្កេតឃើញ concealer មានច្រើនពណ៌ដូចជា ពណ៌សាច់ ពណ៌លឿង ពណ៌ទឹកក្រូច ពណ៌ក្រហម ពណ៌បៃតង ជាដើម។ សំនួរសួរថា តើពណ៌នីមួយៗប្រើសំរាប់បិទបាំងអ្វីខ្លះ?
យើងចែកស្នាមខ្មៅក្រោមភ្នែកជាបីពណ៌ :
ស្នាមពណ៌ស្វាយ : ប្រសិនបើអ្នកចង់បិទបាំងអ្នកគួរប្រើ concealer ពណ៌លឿង បន្ទាប់មកទើបប្រើ concealer ពណ៌សាច់ពីលើ
ស្នាមពណ៌ស្វាយ-ខៀវ : ដើម្បីបិទបាំងស្នាមនេះអ្នកគួរជ្រើសរើស concealer ពណ៌ទឹកក្រូច (អ្នកអាចលាយពណ៌ទឹកក្រូច+លឿង)
ស្នាមពណ៌ខៀវ​​ ឬ ខៀវចាស់ : អ្នកអាចប្រើ concealer ពណ៌ទឹកក្រូច

Eye_conceler

ប្រសិនបើអ្នកចែកមិនដាច់រវាងពណ៌ខ្មៅក្រោមភ្នែក អ្នកអាចជ្រើស concealer ដែលមានពណ៌ក្រហម ( ឬក្រែមលាបមាត់ពណ៌ក្រហម) លាបលើស្នាមខ្មៅរួចសឹមប្រើ concealer ពណ៌សាច់ពីលើ់។ អ្នកក៏អាចប្រើពណ៌ក្រហមនេះបិទបាំងស្នាមអុជខ្មៅលើផ្ទៃមុខផងដែរ។

FullSizeRender-11

 

2. មុន និង មុខក្រហម
ប្រសិនអ្នកមានមុខក្រហម អ្នកគួរជ្រើសរើស ម្ស៉ៅទ្រនាប់ concealer BB cream or CC cream Primer ដែលមានពណ៌បៃតង
ព្រោះវាជួយបិទបាំងពណ៌ក្រហមនៃមុខព្រមទាំងស្នាមមុនទៀតផង។

concealer

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.