ជំហានទាំងបីក្នុងការបំបាត់មុនខ្នង

ប្រសិនបើអ្នកគ្មានពេលគ្រប់គ្រាន់ក្នុងការសាកល្បងវិធីធម្មជាតិក្នុងការបំបាត់មុនខ្នង ឬ អ្នកសាកល្បងហើយប៉ុន្តែពុំទទួលបានប្រសិទ្ធ ដូចនេះ ដល់ពេល
ដែលអ្នកគួរងាកមកសាកល្បងជំហានទាំងបីវិញ។​
មូលហេតុដែលតែងតែបង្ករអោយមានមុននៅផ្នែកខ្នង ឬ ទ្រូង គឺ​ បណ្តាលមកពីការរលាករន្ធញើស ហើយការរលាករន្ធញើសនេះបណ្តាលមកពីការ រន្ធញើសទាំងនេះត្រូវបានបិទជិតដោយសារ សារធាតុខ្លាញ់ កោសិកាងាប់ និង​ភាពកង្វាក់។ ដូចនេះដើម្បីការពារការរលាករន្ធញើសទាំងនេះ អ្នកអាចអនុវត្ថន៏វិធីងាយៗទាំងបីខាងក្រោម :

1. ជំហានទី ១​ : លាងសំអាត
អ្នកគួរស្វែងរកសាប៊ូដុសខ្លួនដែលមានសារធាតុ 2% salicylic acid ព្រោះសារធាតុនេះជួយបន្ថយការរលាក និង លាងសំអាតកោសិកាងាប់ចេញពីរន្ធញើសទៀតផង​ ដោយដុសផ្នែកដែលមានមុនរួចទុក១នាទីសឹមលាងចេញ។ ប្រសិនបើអ្នកមិនអាចរកនូវសាប៊ូដុសខ្លួនដែលមានសារធាតុមួយនេះ អ្នកគួរជ្រើសរើសសាប៊ូដុសខ្លួនធម្មតាដែលមានលក្ខណៈ oil-free ( គ្មានសារធាតុខ្លាញ់) non-comedogenic ( មិនជិតរន្ធញើស) Hypoallergenic ( សំរាប់ស្បែកងាយប្រតិកម្ម) តែត្រូវជៀសវាងការប្រើសាប៊ូដុំ ព្រោះវាធ្វើអោយស្បែកស្ងួតខ្លាំង។
Recommend Products : Neutrogena Body Clear Body Wash, T3 Acne Body Spray, Nature’s Cure Body Acne Treatment Spray

3

2. ជំហានទី ២ : សំលាប់បាក់តេរីដែលបង្ករអោយមានមុន
ក្រោយពីលាងសំអាតហើយអ្វីដែលគួរធ្វើបន្ទាប់គឺ លាបសារធាតុ 2.5% benzoyl peroxide នៅពីលើមុនទាំងនោះ ( ហាមប្រើ 5% or 10% benzoyl peroxide ប្រសិនបើអ្នកមានស្បែកងាយប្រតិកម្ម)។ ប៉ុន្តែប្រសិនបើអ្នកមានប្រតិកម្មជាមួយ benzoyl peroxide អ្នកគួរជ្រើសរើស 10% sulfur solution ជំនួសវិញ។
Recommend Products : Neutrogena Body Clear Body Spray,  Acne.org Treatment (2.5% Benzoyl Peroxide), eclaran 5
4

 

3. ជំហានទី 3 : ផ្តល់សំណើម រួចជាមួយការកំចាត់ចោលកោសិការងាប់
AHAs ( Alpha Hydroxy Acids) និង BHAs ( Beta Hydroxy Acids ) គឺជាសារធាតុដែលកំរមានក្នុងផលិតដែលមានស្រុកខ្មែរ ដូចនេះប្រសិនបើអ្នកមិនអាចរកផលិតផលដែលមានសារធាតុពីរនេះទេ អ្នកគួរប្រើឡេផ្តល់សំណើមធម្មតាតែត្រូវជ្រើសរើសប្រភេទឡេដែល oil-free ( គ្មានសារធាតុខ្លាញ់) non-comedogenic ( មិនជិតរន្ធញើស) Hypoallergenic ( សំរាប់ស្បែកងាយប្រតិកម្ម) ព្រោះស្បែកខ្នងក៏មិនខុសពីស្បែកដៃនិងជើងដែរ វាត្រូវការសំណើម និង សារធាតុចិញ្ចឹមដើម្បីមានសុខភាពល្អ ហើយម្យ៉ាងទៀត សារធាតុ salicylic acid ​និង benzoyl peroxide សុទ្ធសឹងជាសារធាតុដែលធ្វើអោយស្បែកស្ងួត។
Recommend Products : Alpha Hydrox Silk Wrap Body Lotion, Advanced Clinicals Alpha Hydroxy Acid,
Neutrogena Pore Refining Toner(Alpha and Beta Hydroxy Formula)

 5

 

អនាម័យមួយចំនួនដែលអ្នកគួរអនុវត្ថន៏ :
– ត្រូវលាងសំអាតខ្លួនប្រាណភ្លាមបន្ទាប់ពីបែកញើស
– ប្រើកន្សែងពោះគោជាមួយសាប៊ូដើម្បីដុសខ្នង​
– ពាក់នូវអាវបោកស្អាត និង​កុំរិបនឹងខ្លួនពេក
– បោកកំរាលពូក កន្សែងជូតខ្លួនជាញឹកញាប់
– ក្រែមបន្ទន់សក់តែងតែមានសារធាតុប្រេងខ្លាំង ដូចនេះអ្នកគួរបន្ទក់សក់មុនពេលដុសខ្លួន និង លាងសំអាតអោយអស់់នូវក្រែមបន្ទន់សក់ពីខ្នងរបស់អ្នក
– ករណីអ្នកប្រើ Accutane ហាមប្រើ benzoyl peroxide
– ក្រោយអនុវត្ថន៏ជំហានទាំងបីហើយអ្នកនៅតែមិនទទួលបានប្រសិទ្ធភាព នោះអ្នកគួរទៅជួបជាមួយគ្រូពេទ្យផ្នែកសើស្បែកហើយ ព្រោះអ្នកអាចមុនដោយសារ អ័រម៉ូន។

 

 

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.