ការព្យាបាលការចាញ់កូន និង ការឡើងមុនក្នុងអំឡុងពេលមានផ្ទៃពោះ

ស្ត្រីភាគច្រើនមុនពេលមានផ្ទៃពោះគឺ មានស្បែកមុខភ្លឺ រលោងស្អាត ប៉ុន្តែក្រោយពេលអ្នកមានផ្ទៃពោះ ផ្ទៃមុខរបស់អ្នកបែរជាត្រូវឆាឆៅដោយសារមុន ដែលបញ្ហានេះ
បណ្តាលមកពីការកើនឡ់ើងនូវ អ័រម៉ូនអង់ត្រូសែន។ ក្នុងអំឡុងពេលមានផ្ទៃពោះ រូបរាងអ្នក សុខភាពអ្នក និង សំរស់របស់អ្នកសុទ្ធតែផ្លាស់ប្តូរទាំងស្រុង ដូចនេះ
ផ្លូវចិត្ត និង អារម្មណ៏របស់អ្នកក៏រងការប់ះទង្គិចផងដែរ។ ដូចនេះ ថ្ងៃនេះយើងនឹងលើកបញ្ហានេះមានពិភាក្សា :

1. ខ្ញុំតែងតែចង្អោរ ឬ ក្អួតពេលព្រឺក ឬ ជួនណាអស់កំលាំង វិលមុខជាដើម តើគួរធ្វើដូចម្តេច?

អ្នកគួរតែ :
– សំរាកពីការងារ
– ហិតក្លិនស្រស់ស្រាយដូចជា​ ក្លិនសំបកក្រូច ឬ ក្លិនផ្សេងទៀតដែលអ្នកចូលចិត្ត
– ផឹកទឹកតិចៗ តែអោយបានច្រើនដង ជៀសវាងភេសជ្ជៈណាដែលត្រជាក់ ជូរ ឬ ផ្អែម ( ផឹកច្រើនក្នុងពេលតែមួយអាចបណ្តាលអោយក្អួត )
– ​ញុំាតិចៗតែអោយបានច្រើនដង ( អ្នកអាចដឹងក្លិនកាន់តែច្បាស់ ដូចនេះអាហារដែលមានក្លិនដែលអាចអោយអ្នកក្អួតគួរជៀសវាង និង រសជាតិហិរ ប្រៃ​ ឬ ផ្អែមខ្លាំង )
គួរបរិភោគអាហារដែលមិនសូវមានទឹកដូចជា បាយ គ្រាប់ធញ្ញជាតិ នំបុ័ង
ពង (ពងទា ពងក្ងាន ពងមាន់ ) ឆាបន្លែជាដើម។
– អ្នកគួរតែត្រៀមអាហារដែលងាយស្រួលពេលព្រឺកតិចតួច ដូចជា រូប អ្នកអាចបរិភោគវាបន្តិចរួចគេង 20mn បន្ថែមសឹមងើបចេញពីគ្រែ (ព្រោះវាជួយអោយអ្នកមានកំលំាង មិនវិលមុខពេលងើប)
– ព្យាយាមនិយាយពីអារម្មណ៏ និង សុខភាពរបស់អ្នកទៅកាន់អ្នកណាម្នាក់ដែលអ្នកអាចធ្វើអោយអ្នកធូរចិត្តបាន
– ស្លៀកសំលៀកបំពាក់ដែលរលុងខ្លួន
– អាការៈចាញ់កូនបែបនេះអាចកើតឡើងក្នុងមួយថ្ងៃមួយដង និង កើតឡើងរៀងរាល់ថ្ងៃ ដូចនេះអ្នកគួររកវិធីជៀសវាងការចាញ់កូន ដោយសំរាកនៅអោយស្ងៀម

ប្រសិនបើអ្នកចាញ់ខ្លាំង ហើយមិនអាចបញ្ឈប់បានអ្នកគួរទៅជួបគ្រូពេទ្យ ព្រោះថ្វីត្បិតថ្នាំមិនល្អដល់កូន ប៉ុន្តែប្រសិនបើអ្នកចាញ់ខ្លាំងដល់ថ្នាក់
មិនអាចញាំបាន ឬ ក្អួតដល់ថ្នាក់អស់ជាតិទឹក វាក៏អាចធ្វើអោយកូនលូតលាស់មិនបានល្អដែរ។ ថ្នាំដែលគ្រូពេទ្យអាចអោយមានដូចជា :

An image of Kim Kardashian with a bottle of Diclegis that was posted to her Instagram account. (Kim Kardashian/Instagram)
An image of Kim Kardashian with a bottle of Diclegis that was posted to her Instagram account. (Kim Kardashian/Instagram)

 

2. តើធ្វើម៉េចទៅមុខខ្ញុំឡើងមុនខ្លាំងណាស់ តើមានវិធីព្យាបាលទេ?
– អ្នកគួរជៀសវាង Scrub មុន ឬ សាប៊ូលាងមុខមានលក្ខណៈជាដុំ ឬ ធ្វើអោយមុខស្ងួតខ្លាំង
– ជៀសវាងផលិតផលមួយចំនួន​ដែលមានសារធាតុទាំងនេះ 
– លាងមុខដោយសាប៊ូលាងមុខជាមួយទឹកក្តៅអ៊ុនៗ និ​ងជ្រើសរើសសាប៊ូលាងមុខដែលមានលក្ខណៈ gentle, Non-Comedogenic ( មិនបណ្តាលអោយឡើងមុន) ,
non-irritating ( មិនបណ្តាលអោយរលាក ) ,fragrance free ( គ្មានក្លិន​) និង​មិនស្ទះរន្ធញើស។
pic-1
-​ អ្នកអាចឡើងជាំ ឬ អាចន៌រុយច្រើនក្នុងអំឡុងពេលមានផ្ទៃពោះ ដូចនេះអ្នកគួរជ្រើសរើសក្រែមលាបមុខការពារកំដៅថ្ងៃដែលមាន SPF 30 ( zinc or titanium )ឡើងទៅដើម្បីការពារ​
– ផលិតផលលាបមុខភាគច្រើនគួរជ្រើសរើស​ Oil-free ( គ្មានសារធាតុ ខ្លាញ់ )
– ហាមញេចមុនដាច់ខាត ព្រោះបណ្តាលអោយមុនកាន់តែឡើងច្រើន និង បន្សល់ស្នាមដែលពិបាកព្យាបាល
ក្នុងករណីដែលមុនឡើងមិនឈប់ អ្នកអាចទៅជួបគ្រូពេទ្យស្បែក ហើយថ្នាំមួយចំនួនដែលគាត់អាចណែនាំអោយលាបមានដូចជា :

  • Erythromycin ( Erythrogel )
  • Clindamycin ( T3mycin )
  • Azelaic acid ( Skinoren )
  • Metronidazole ( Rozez )សង្ឃឹមថាអត្ថបទនឹងជួយអ្នកទាំងអស់គ្នា។

 

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.