តើខ្ញុំត្រូវការផលិតថែស្បែកមុខប៉ុន្មានមុខ?

ថ្វីត្បិត Makeup ជួយបិទបាំងមុន ស្នាម អាចម៍រុយ និង ស្នាមជ្រីវជ្រួញ ប៉ុន្តែវាមិនមែនជាស្បែកពិតរបស់អ្នកទេ។
ប្រសិនបើអ្នកចង់បានស្បែកស្អាត វាជារឿងជៀសមិនផុតពីការចាប់ផ្តើមប្រើផលិតថែស្បែកមុខនោះទេ។

ផលិតផលថែស្បែកមានច្រើនមុខដូចជា សាប៊ូលាងសំអាតមុខ scrub ទឹកជូតមុខ ក្រែមការពារកំដៅថ្ងៃ ក្រែមលាបពេលយប់
សេរ៉ូមការពារភាពជ្រួវជ្រួញ ក្រែមលាបក្រោមភ្នែក និង មានផលិតផ្សេងទៀតជាច្រើន ដូចនេះ តើអ្នកគួរចាប់ផ្តើមពីផលិតមួយណាមុនគេ?
ការជ្រើសរើសផលិតថែស្បែកមុខគឺ អាស្រ័យទៅតាមប្រភេទស្បែក មិនមែនអាស្រ័យទៅតាមអាយុនោះទេ។

របស់សំខាន់ ៣ យ៉ាងដែលត្រូវតែមាន :

1. សាប៊ូលាងសំអាតមុខ
សាប៊ូលាងមុខ វាស្ថិតនៅលើផ្ទៃមុខត្រឹមតែ 15វិនាទី និង​ ពីរដងក្នុងមួយថ្ងៃប៉ុណ្ណោះ ហេតុអ្វីចាំបាច់ត្រូវការវា?
ប្រសិនបើអ្នកមានស្បែកប្រភេទខ្លាញ់ ឬ មានមុន ឬ ចូលចិត្ត Make-up វាជារបស់ដែលអ្នកត្រូវតែមាន ព្រោះ
ការលាងមិនបានស្អាត ឬ ការជ្រើសរើសសាប៊ូលាងសំអាតមុខដែលមានគុណភាពមិនល្អនាំអោយបន្សល់ទុកនូវ
ភាពកង្វក់នៅលើផ្ទៃមុខ ដែលនាំអោយបិទរន្ធញើស និង​លទ្ធផលចុងក្រោយគឺ មុខអ្នកនឹងឡើងមុនកាន់តែច្រើន។

របៀបជ្រើសរើស :
ស្បែកខ្លាញ់ ឬ មានមុន : រកមើលពាក្យមួយចំនួនលើផលិតផលដូចជា Gentle ( អាចប្រើបានគ្រប់ប្រភេទស្បែក), Water-based, Oil-free (គ្មានសារធាតុខ្លាញ់), Non-Comedogenic ( មិនបិទរន្ធញើស ), non-irritating ( មិនធ្វើអោយរាលរលាក) , Hypoallergenic ( សំរាប់ស្បែកងាយប្រតិកម្ម) , Fragrancefree ( គ្មានក្លិន )
ស្បែកស្ងួត : រកមើលពាក្យមួយចំនួនលើផលិតផលដូចជា Extra or Ulta-Gentle,  Creamy formula,  liquid cleanser

2. ក្រែមផ្តល់សំណើម និង មានការការពារពីកំដៅថ្ងៃ ( SPF 15 ឡើងទៅ )
ភាពជ្រីវជ្រូញនៃស្បែក 90%គឺបណ្តាលមកពីព្រះអាទិត្យ។ កោសិកាស្បែករបស់អ្នកនឹងត្រូវបំផ្លាញភ្លាមៗពេលដែលអ្នកចេញប៉ះព្រះអាទិត្យ
ដូចនេះដើម្បីការពារស្បែក ពីភាពជ្រីវជ្រួញ ជាំ អាចម៍រុយ ស្បែកខ្មៅ ស្បែកស្ងួតស្លោក និង មហារីកស្បែក អ្នកចាំបាច់ត្រូវប្រើ
ក្រែមការពារកំដៅថ្ងៃដែលមាន SPF 15 ឡើងទៅ។ ការជ្រើសរើសកំរិត SPF គឺអាស្រ័យទៅតាមសម្បុរស្បែក និង រយៈពេលដែលអ្នកប៉ះព្រះអាទិត្យ។

10537189_877672102244700_9177874848981729816_o

របៀបជ្រើសរើស :
ស្បែកខ្លាញ់ : light lotion or gel, oil-free
ស្បែកស្ងួត :  light cream, rich cream

10365493_939084069436836_5380934976255050174_o

 

3. ក្រែមផ្តល់សំណើមពេលយប់
អ្នកប្រហែលគិតថាក្រែមលាបផ្តល់់សំណើមពេលយប់មិនសំខាន់តែប្រសិនបើអ្នកចង់អោយមុខអ្នកនៅតែតឹងណែន និង ក្មេងជាងវ័យ វាជារបស់មួយដែលខ្វះមិនបានជាពិសេសអ្នកមានស្បែកមុខស្ងួត ។
កន្លែងដែលអ្នកមិនគួរភ្លេចគឺ រង្វង់ភ្នែក និង ក ព្រោះផ្នែកពីរនេះមិនមិនសូវមានក្រពេញបញ្ចេញខ្លាញ់ ហើយក៏ជាផ្នែកដែលស្ងួតជាងគេផងដែរ នេះជាមូលហេតុដែលភាពជ្រីវជ្រូញលេចឡើងនៅផ្នែកនេះមុនគេផងដែរ។ ប្រសិនបើអ្នកមានស្បែកប្រភេទខ្លាញ់ស្បែកអ្នកមានសំណើមពីធម្មជាតិដែលវាជួយអោយស្បែកអ្នកមិនងាយជ្រីវជ្រួញ ប៉ុន្តែស្បែករបស់អ្នកប្រឈមមុខនឹងការឡើងមុន និង​មានរន្ធញើសធំនៅលើមុខ។
ក្នុងករណីអ្នកមានស្បែកស្ងួត អ្នកមានសំណាងអាចគេចផុតពីការឡើងមុន ឬ ​មានរន្ធញើសធំនៅលើមុខ ប៉ុន្តែដោយសារស្បែកមុខស្ងួតវាធ្វើអោយមុខអ្នកងាយនឹងឡើងជ្រីវជ្រួញ។

10713979_914602585218318_8165111638564827266_o

របៀបជ្រើសរើស :
ស្បែកខ្លាញ់ : light lotion or gel, oil-free, Serum,
ស្បែកស្ងួត :  light cream, rich cream, Oil
– សារធាតុដែលជួយការពារភាពជ្រីវជ្រួញ : Aloe Vera, Alpha Hydroxy Acids (AHAs), BHA Ceramides, Biomimetic Tripeptide, chromabrightTM, CoQ10 (CoEnzyme Q10), Green Tea/White Tea, Glycolic Acid (AHA), Hyaluronic Acid, Hydrosalinol, Idebenone, Lactic Acid, L Ascorbic Acid (Vitamin C), Niacinamide (Vitamin B3), Pycnogenol, Retinol (Vitamin A), Resveratrol, Salicylic Acid, Zinc Oxide.

សង្ឃឹមថាអត្ថបទនេះ និង ជួយអ្នកទាំងអស់គ្នាក្នុងការជ្រើសរើសផលិតផលថែស្បែកមុខអោយបានត្រឹមត្រូវ។

 

 

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.