អត្ថន័យនៃពាក្យមួយចំនួននៅលើផលិតផលថែស្បែកដែលអ្នកគួរដឹង

តាមពិតការជ្រើសរើសនូវប្រភេទផលិតផលថែស្បែក មិនមែនជាការពិបាកនោះទេ ប្រសិនបើអ្នកដឹងពីប្រភេទស្បែកមុខរបស់អ្នក
និង ស្វែងយល់ពាក្យមួយចំនួនដែលមានលើផលិតផលទាំងនោះ។ ថ្ងៃនេះ ខ្ញុំនឹងលើកយកនូវការបកស្រាយនូវពាក្យមួយចំនួនដែលអ្នក
តែងតែប្រទះឃើញនៅលើផលិតផលថែស្បែក ។

CeraVeFoamingFacialCleanser_Large

Gentle : អាចប្រើបានគ្រប់ប្រភេទស្បែក
Non-greasy : គ្មានសារធាតុខ្លាញ់ពេលលាប
Lightweight : រាវ ( សំដៅដល់ក្រែមលាបដែលមានលក្ខណៈរាវ លាបងាយជ្រាប និង ពិសេសស្បែកប្រភេទខ្លាញ់ )
Rich : ខាប់ ( សំដៅដល់ក្រែមដែលមានលក្ខណៈខាប់ ហើយផ្តល់សំណើមខ្លាំង តែភាគច្រើនស្អិត និង ក្រជ្រាប​ )
Fragrance free : គ្មានក្លិន ( សារធាតុដែលបន្ថែមក្លិនភាគច្រើនបណ្តាលអោយស្បែកមានប្រតិកម្ម ដូចនេះគួរជ្រើសរើសផលិតផលថែស្បែកដែលគ្មានក្លិនជាការប្រសើរ )
Non-comedogenic : មិនធ្វើអោយឡើងមុន
soap-free : គ្មានសារធាតុសាប៊ូ ( សារធាតុដែលធ្វើជាសាប៊ូធ្វើអោយស្បែកស្ងួតខ្លាំង ពាក្យនេះភាគច្រើននៅលើសាប៊ូលាងមុខសំរាប់ស្បែកស្ងួត ឬ ស្បែកងាយប្រតិកម្ម )
hypoallergenic : សំរាប់ស្បែកងាយប្រតិកម្ម​
paraben-free : គ្មានសារធាតុ paraben ( ជាសារធាតុដែលដាក់ក្នុងផលិតផលដើម្បីរក្សាគុណភាពផលិតផលអោយទុកបានយូរ ប៉ុន្តែសារធាតុនេះបណ្តាលអោយមានជំងឺមហារីក ផលិតផលដែលគ្មានសារធាតុ​
paraben ភាគច្រើនជាផលិតរបស់ប្រទេសបារាំង )
Non-Drying​ : មិនធ្វើអោយស្បែកស្ងួត
Non-Irritating : មិនបណ្តាលអោយរាល​រលាក
Alcohol-free : គ្មានសារធាតុ អាល់កុល ( សារធាតុអាល់កុលដែលមានក្នុង ទឹកជូតសំអាតមុខតែងតែបណ្តាលអោយស្បែកស្ងួតខ្លាំង និង រាលរលាក​)
Ingredients : សារធាតុដែលមានក្នុងផលិតផល
Directions = How to use : របៀបប្រើប្រាស់ផលិតផល
Active Ingredients : សារធាតុសកម្ម ( សារធាតុដែលដើរតួរសំខាន់ក្នុងផលិតផល​ )
Inactive Ingredients : សារធាតុអកម្ម ( សារធាតុបន្ទាប់បន្សំ )
Cruelty Free = Do not test on animal = មិនមែនជាផលិតផលដែលតេស្តលើសត្វ ( កណ្តុរ ទន្សាយ និង ជ្រូក )
Test on animal = ផលិតផលដែលតេស្តលើសត្វ
Water resistant = ធន់នឹងទឹក

ប្រសិនបើអ្នកទាំងអស់គ្នាឆ្ងល់នូវអត្តន័យនៃពាក្យផ្សេងទៀតអាច comment សួរបាន។

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.