ប្រភេទនៃសាប៊ូលាងមុខដែលសក្ក័សមនឹងប្រភេទស្បែកនីមួយៗ

មានសាប៊ូលាងមុខច្រើនប្រភេទនៅលើទីផ្សារដូចជា Cleansing water, Bar Soaps, Foaming, Non-Foaming,

Cleansing Balms, Micellar, Oil Cleansers,Cleansing milk, Cleansing gel, Medicated, Soap-Free ។
តើសាប៊ូលាងមុខទាំងអស់នេះខុសគ្នាត្រង់ណា? ហើយគួរជ្រើសរើសយ៉ាងណា?
មុនដំបូងអ្នកគួរដឹងលក្ខណៈពិសេសនៃសាប៊ូលាងមុខប្រភេទនីមួយៗជាមុនសិន

1. Bar Soaps ( សាប៊ូដុំ )
វាជាប្រភេទសាប៊ូលាងមុខដែលអ្នកគួរជៀសវាង ព្រោះមានសារធាតុសាប៊ូខ្លាំងជ្រុលដែលសំអាតសឹងគ្រប់យ៉ាង
ដែលនៅលើស្បែក ( ទាំងល្អ និង អាក្រក់ )។ ដោយសារតែសាប៊ូដុំតែងតែធ្វើអោយស្បែកស្ងួតខ្លាំងដូចនេះ
វាសំរាប់តែស្បែកដែលមានខ្លាញ់ខ្លាំងប៉ុណ្ណោះ។

2. Foaming cleanser ( សាប៊ូលាងមុខពពុះ )
សាប៊ូលាងមុខមានពពុះ គឺជាប្រភេទសាប៊ូលាងមុខដែលប្រសិទ្ធភាពសំអាតយូរជាងគេ ព្រោះអ្នកត្រូវការបរិមាណនៃ
សាប៊ូលាងមុខប្រភេទតិចជាង ប្រភេទសាប៊ូលាងមុខប្រភេទដ៏ទៃទៀត ដើម្បីសំអាតមុខទាំងមូល ។​ ដោយសារវាធ្វើអោយស្បែកស្ងួត ( តែស្ងួតតិចជាងបើធៀបនឹងសាប៊ូដុំ )
ដូចនេះវាសក្ក័សមសំរាប់អ្នកមានស្បែកខ្លាញ់ ឬ ស្បែកមុខចំរុះ ប៉ុន្តែវាមិនសក្ក័សមនឹងអ្នកមានស្បែកមុខស្ងួត ឬ ស្បែកមុខស្តើងនោះទេ ( ស្បែកងាយរាលក្រហម )។
Foaming cleansers មានប្រភេទដូចជា gel or cream form ប៉ុន្តែទំរង់ជា Cream ផ្តល់សំណើមជាងទំរង់ជា gel ព្រោះវាមានសារធាតុប្រេង និង សារធាតុធ្វើអោយរលោង ។
1
3. Non-Foaming cleanser ( សាប៊ូលាងមុខដែលគ្មានពពុះ )
អ្នកអាចដឹងតាមរយៈឈ្មោះរបស់វា គឺ លាងសំអាតមុខដោយសាប៊ូលាងមុខ ប៉ុន្តែវាមិនមានពពុះនោះទេ។
អ្វីដែលអ្នកគួរដឹងមួយទៀតគឺ សារធាតុដែលធ្វើអោយមានពពុះក្នុងសាប៊ូគឺវាធ្វើអោយស្បែកស្ងួត។
ក្នុងនេះរាប់បណ្ចូលនូវប្រភេទមួយចំនួនដូចជា gel or Lotion or Cream or Milky cleansers ។
– Milky cleansers : មានទឹកតិច និង សារធាតុចិញ្ចឹមស្បែកដូចជា fatty acids and ceramides ដែលផ្តល់សំណើម ។
វាមានលក្ខណៈរាវ ជាង Cleansing Balms ប៉ុន្តែវាសឹងតែដូចនឹង Creamy Cleanser។
– Creamy cleanser : វាលក្ខណៈខាប់ស្រដៀងនឹង Milky cleansers ។
– lotion cleanser : វារាវជាង Creamy cleanser ។
– Gel Cleanser : វារាវជាងគេក្នុងប្រភេទសាប៊ូលាងមុខដែលគ្មានពពុះ ។ មានGel Cleanser មួយចំនួនមានសារធាតុអាល់កុលខ្ពស់
និង ធ្វើអោយស្បែកស្ងួតដូចនេះបើអ្នកជ្រើសរើស ប្រភេទGel Cleanser អ្នកគួររកមើលប្រភេទ water-based (មានសារធាតុទឹក មិនមែនសារធាតុអាល់កុល)
ដែលអាចលាងសំអាតសារធាតុខ្លាញ់បានដោយមិនធ្វើអោយស្បែកស្ងួត។
ប្រសិនបើយើងតំរៀបវាពីរាវទៅខាប់ មានន័យថាពី សាប៊ូលាងមុខដែលមានលក្ខណៈផ្តល់សំណើចតិចទៅខ្លាំងគឺ
Gel Cleanser < lotion cleanser  < Creamy cleanser < Milky cleansers
2

4.  Cleansing Balms
វាមានលក្ខណៈជា ក្រែមខាប់ខ្លាំង និង មានសំណើមខ្ពស់ វាកកខាប់ដូចប្រេងកូឡានៅសីតុណ្ហភាពត្រជាក់ ប៉ុន្តែវានឹងរាវពេលវាប៉ះ
នឹងស្បែកយើងដែលមានសីតុណ្ហភាពក្តៅ។ ភាគច្រើនគេប្រើវាសំរាប់ជូត makeupប៉ុន្តែវាតែងបន្សល់ទុកនូវសារធាតុខ្លាញ់នៃ
Cleansing Balms បន្ទាប់ពីជូតសំអាត ដូចនេះភាគច្រើនគឹប្រើសំរាប់អ្នកដែលមានស្បែកស្ងួតខ្លាំង។

Clinique+take+the+day+off+cleansing+balm


5. Micellar or Cleansing water ( ទឹកលាងសំអាតមុខ )

វាខុសពីសាប៊ូលាងមុខដ៏ទៃទៀតដោយសារវាមានលក្ខណៈដូចជាទឹកជូតមុខ ( Toner ) ។ អ្នកគ្រាន់តែប្រើសំលីជូតមុខផ្តិត
ជាមួយទឹកជូតមុខនេះរួចជូតសំអាតមុខ មានប្រភេទខ្លះអ្នកត្រូវលាងសំអាតដោយទឹកម្តងទៀត និង ប្រភេទខ្លះទៀត
មិនចាំបាច់លាងសំអាតម្តងទៀត ដោយសារសារធាតុតូចៗ Micellar ដែលមានក្នុងទឹកជូតមុខនេះអាចទាញយកនូវភាពកង្វក់
សារធាតុខ្លាញ់ និង សារធាតុផ្សេងទៀតអោយរលាយបាន។
9

6. Oil Cleansers ( ប្រេងជូតសំអាតមុខ​ )
ប្រសិនបើអ្នកមានស្បែកស្ងួតខ្លាំង ឬ អ្នកតែងប្រើ Makeup ជាប្រចាំ អ្នកគួរជ្រើសរើស  Oil Cleansers ប៉ុន្តែប្រសិនបើអ្នកស្បែកមុខខ្លាញ់
ឬ មុន វា​ជាប្រភេទសាប៊ូលាងមុខដែលអ្នកគួរជៀសវាង។ វិធីប្រើគឺងាយដោយគ្រាន់តែចាក់ដាក់បាតដៃរួចដាក់លើមុខ ម៉ាស្សាថ្មមៗ
រួចជូតសំអាតចេញដោយសំលីជូតមុខ អ្នកអាចលាងដោយសាប៊ូលាងមុខប្រភេទដទៃទៀតម្តងទៀតប្រសិនបើអ្នកចង់លាងសំអាតសារធាតុប្រេងនៃOil Cleansers។
សារធាតុប្រេងដែលមានក្នុង Oil Cleansers  អាចមានដូចជា olive, sunflower, macadamia nut and grapeseed oils,  kukui nut oil,jojoba oils, pomegranate seed
and sweet almond oils, coconut, evening primrose, passionflower seed, , kukui seed, moringa seed and argan oils ។
7

 

7. Medicated ( សាប៊ូលាងមុខមានសារធាតុថ្នាំ )
Medicated cleansers ភាគច្រើនមានទំរង់ជាសាប៊ូលាងមុខពពុះ ព្រោះវាសំរាប់អ្នកមានស្បែកមុខមានមុន។
ក្នុងសាប៊ូលាងមុខប្រភេទនេះជួនកាលមាន salicylic acid (ជួយបើករន្ធញើស ) ដែលអាចមានកំហាប់ពី 0.5%-2%
រឺ benzoyl peroxide (សំលាប់បាក់តេរី) ដែលមានកំហាប់ពី 2.5%-10%។​ អ្នកត្រូវដឹងថាថ្វីត្បិតកំហាប់កាន់តែខ្ពស់
កាន់តែមានប្រសិទ្ធភាព ប៉ុន្តែវាក៏កាន់តែធ្វើអោយស្បែកកាន់តែស្ងួតផងដែរ ដូចនេះប្រសិនអ្នកប្រើសាប៊ូលាងមុខប្រភេទនេះ
អ្នកគួរជ្រើសរើសនូវក្រែមសំរាប់បន្តក់លើមុនដែលមានសារធាតុផ្ទុយពីសារធាតុដែលមានក្នុងសាប៊ូលាងមុខ។

8

ការជ្រើសរើសប្រភេទសាប៊ូលាងមុខទៅតាមប្រភេទស្បែកនីមួយៗ
– ស្បែកមុខខ្លាញ់ ឬ ស្បែកដែលងាយឡើងមុន :  Foaming cleanser ( សាប៊ូលាងមុខពពុះ ), Medicated ( សាប៊ូលាងមុខមានសារធាតុថ្នាំ )
– ស្បែកមុខធម្មតា ឬ ស្បែកមុខចំរុះ : 
Foaming cleanser ( សាប៊ូលាងមុខពពុះ ) និង​ Non-Foaming cleanser ( សាប៊ូលាងមុខដែលគ្មានពពុះ )
– ស្បែកមុខស្ងួត ឬ ងាយប្រតិកម្ម​ : 
Non-Foaming cleanser ( សាប៊ូលាងមុខដែលគ្មានពពុះ ),  Cleansing Balms, Oil Cleansers ( ប្រេងជូតសំអាតមុខ​ ),
Micellar or Cleansing water ( ទឹកលាងសំអាតមុខ )

អ្នកគិតថាអ្នកពិបាកក្នុងការបែងចែកប្រភេទនីមួយៗនៃសាប៊ូលាងមុខប៉ុន្តែវិធីដ៏ងាយជាងគេគឺ អ្នកគ្រាន់តែសង្កេតមើលការរៀបរាប់ពីលក្ខណៈពិសេស
របស់សាប៊ូលាងមុខដែលមាននៅដប ឬ ប្រអប់នៃផលិតផលប៉ុណ្ណោះ។ ប្រសិនបើអ្នកទៅផ្សារទំនើប ឬ កន្លែងលក់ផលិតផលថែស្បែក អ្នកអាចរកមើលពាក្យទាំង
នេះលើដបសាប៊ូលាងមុខរួចធៀបគ្នាតើវាមានលក្ខណៈពិសេសអ្វីទៀតដែលអ្នកមិនដែលចាប់អារម្មណ៏។

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.