អ្នកគួរដឹងពីអ្វីខ្លះពេលដែលអ្នកធ្វើការផ្លាស់ប្តូរផលិតផលថែស្បែក ?

 

ការផ្លាស់ប្តូរផលិតផលថែស្បែកគឺជារឿងដែលពិបាកមួយ ព្រោះពេលខ្លះអ្នកខ្លាចផលិតផលដែលអ្នកជ្រើសរើសនោះមិនមានប្រសិទ្ធភាព
ឬ ជួនកាលវាធ្វើអោយស្បែករបស់អ្នកកាន់តែមានបញ្ហាលើសដើម ដូចនេះដើម្បីបញ្ចៀសបញ្ហាទាំងអស់នេះ អ្នកអាចអនុវត្ថន៍ជំហានងាយៗដូចខាងក្រោម :
1. ការជ្រើសរើសផលិតផល
ដោយសារតែខ្ញុំមានស្បែកខ្លាញ់ខ្លាំង មានមុន និង ងាយប្រតិកម្ម ដូចនេះក្នុងការជ្រើសរើសផលិផលខ្ញុំផ្តោតលើកត្តា ៣ យ៉ាង :
អាស្រ័យទៅតាមប្រភេទនៃស្បែក :  ជៀសវាងការមានបញ្ហាដូចជា អ្នកមានស្បែកខ្លាញ់ ប៉ុន្តែជ្រើសរើសនូវផលិតផលដែលផ្តល់សំណើមខ្លាំងដូចនេះ លទ្ធផលគឺស្បែកអ្នកនឹងអាចឡើងមុន ។
ជ្រើសរើសប្រភេទ hypoallergenic ( សំរាប់ស្បែកប្រតិកម្ម ) : ផលិផលដែលសំរាប់ស្បែកប្រតិកម្មគឺល្អចំពោះអ្នក បើទោះបីជាអ្នកគ្មានស្បែកដែលងាយប្រតិកម្មក៏ដោយ
ព្រោះអ្នកមិនអាចដឹងបានទេថាតើស្បែករបស់អ្នកអាចប្រតិកម្មជាមួយសារធាតុណាមួយក្នុងផលិតផលនោះទេ ព្រោះក្នុងផលិតផលមួយអាចមានសារធាតុផ្សំជាង ២០មុខ ដែលអ្នកមិនដែលជួបពីមុនមក ។
ស្វែងរកការវាយតំលៃនៃផលិតផល : មុននឹងជ្រើសរើសផលិតអ្វីមួយ អ្នកគួរតែស្វែងរកនូវការវាយតំលៃនៃផលិតផលនោះជាមុនថា ល្អ ឬ មិនល្អ ។ ការវាយតំលៃនេះធ្វើឡើងដោយក្រុមអ្នកបច្ចេកទេសខាងផលិតផលថែស្បែក  និង អ្នកដែលមានបទពិសោធន៌នៃការប្រើប្រាស់នូវផលិតផលនោះ ។ វាមិនប្រាកដថាត្រូវ ១០០% ប៉ុន្តែវាកាត់បន្ថយហានិភ័យនៃការជ្រើសរើសផលិតផលខុស។
ការវាយតំលៃផលិតផលអ្នកអាចចូលក្នុងគេហទំព័រមួយចំនួនដូចជា : allure.com , paulaschoice.comgoodguide.com , goodhousekeeping.com
1248748_90407269 (1)

2. តេស្តពីប្រតិកម្មស្បែកជាមួយផលិតផល
ក្រោយពីបានផលិតផល អ្នកមិនអាចលាបភ្លាមៗនោះទេ គឺ អ្នកត្រូវការតេស្តរកប្រតិកម្មស្បែករបស់អ្នកជាមួយនឹងផលិតផលថ្មីនេះ បើទោះបីជាអ្នកមិនមានស្បែកដែលងាយប្រតិកម្មក៏ដោយ ។
ប្រសិនបើ់អ្នកទិញផលិតផលលាបខ្លួប អ្នកអាចលាបផលិតផលនោះនៅផ្នែកដៃ ឬ កន្លាក់ដៃ ហើយប្រសិនបើវាជាផលិតផលប្រើលើមុខអ្នកគួរលាបវាបន្តិចនៅផ្នែកខាងក្រោយនៃត្រចៀក ( លាបពេលយប់មុនពេលចូលគេង ) ។ ក្នុងរយៈពេល 24 ម៉ោងបន្ទាប់ពីការលាប បើគ្មានឡើងកន្តួលរមាស់ ឬ ក្រហមនៅកន្លែងដែលលាបនោះទេ មានន័យថាស្បែកអ្នកគ្មានប្រតិកម្មជាមួយផលិតផលថ្មីទេ ។
21f2c2ea-4ec4-4670-b8c6-49692b72ee2d_coceira_630

3. តេស្តពីការឡើងមុន
ប្រសិនបើអ្នកមានស្បែកដែលងាយឡើងមុន ឬ ស្បែកខ្លាញ់ អ្នកគួរតេស្តរកពីការឡើងមុនបន្ទាប់ពី តេស្តប្រតិកម្មស្បែក ។ តេស្តនេះធ្វើឡើងដើម្បីដឹងថាផលិតផលថ្មីនេះ អាចបណ្តាលអោយស្បែកអ្នកឡើងមុន
រីអត់ ? អ្នកអាចលាបផលិតផលនេះនៅលើថ្ងាស ៣ថ្ងៃជាប់គ្នា ប្រសិនបើគ្មានមុនលេចឡើងនោះទេ នោះមានន័យថាផលិតផលថ្មីនេះអ្នកអាចប្រើបានដោយមិនបារម្ភពីការឡើងមុនដែលបណ្តាលមកពីផលិតផល។

pimples-on-for-head

4. តេស្តពីប្រសិទ្ធភាពនៃផលិតផល
ប្រសិនបើអ្នកទាំងអស់គ្នាប្រើផលិតផលថ្មីបាន 3-4 ថ្ងៃប៉ុន្តែមិនមានឃើញលទ្ធផលដូចដែលការអះអាងរបស់ផលិតផលនោះទេ អ្នកគួរទុកពេលយ៉ាងហោចណាស់ 3 សប្តាហ៌ ដើម្បីដឹងពិប្រសិទ្ធភាពវា។
ស្បែករបស់អ្នកត្រូវការពេលក្នុងការសំរបសំរួលទៅនឹងសារធាតុុថ្មីដែលអ្នកបានលាបលើស្បែក ប្រសិនបើអ្នកទុកពេលអោយស្បែករបស់អ្នកមិនគ្រប់គ្រាន់ទេ អ្វីដែលអ្នកជួបប្រទះ គឺ អ្នកផ្លាស់ប្តូរផលិតថ្មីជាញឹកញាប់ ហើយប្រព័ន្ធការពារស្បែកអ្នកនឹងថយចុះព្រោះប៉ះជាមួយសារធាតុច្រើនមុខពេក ។ ក្នុងករណីអ្នកប្រើវាក្នុងរយៈ 1ខែកន្លះហើយប៉ុន្តែនៅតែមិនឃើញលទ្ធផលទៀត វាជាពេលអ្នកអាចផ្លាស់ប្តូរផលិតផលថ្មីហើយ។

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.