ផលល្អ និង ផលអាក្រក់ របស់ថ្នាំលេបព្យាបាលមុន

 

ប្រសិនបើអ្នកប្រើផលិតផលលាបបំបាត់មុនជាច្រើនប៉ុន្តែនៅតែគ្មានប្រសិទ្ធភាព ដូចនេះគ្រូពេទ្យរបស់អ្នកអាចនឹងចេញថ្នាំសំរាប់លេបវិញម្តង ។
ប៉ុន្តែមុនទទួលយកការព្យាបាលអ្នកគួរពិភាក្សាពី ផលល្អ និង ផលអាក្រក់នៃការព្យាបាលរបស់អ្នកជាមួយនឹងគ្រូពេទ្យរបស់អ្នក ព្រោះវាអាចជួយ
អោយអ្នកត្រៀមខ្លួនជាមុនសំរាប់ការព្យាបាលបានល្អប្រសើរ។ ការបង្ករអោយឡើងមុន
1
ថ្នាំដែលគ្រូពេទ្យអាចចេញសំរាប់ការព្យាបាលមានដូចជា :
1. ថ្នាំផ្សះ ( Antibiotics )
ថ្នាំផ្សះ ( Doxycycline and minocycline ) ជួយសំលាប់បាក់តេរីដែលបង្ករអោយមានមុន​និង ជួយបន្ថយការរលាក។ ការព្យាបាលអាចមានរយៈពេលពី 3-6ខែ ។
ផលអាក្រក់នៃថ្នាំដែលអាចមានដូចជា រលាកក្រពះ វិលមុខ ផ្លាស់ប្តូរពណ៌ស្បែក និង ងាយរលាកនឹងព្រះអាទិត្យ ( ពេលប៉ះព្រះអាទិត្យឡើងក្រហម អាចរាលរលាក​) ។
ថ្នាំនេះត្រូវបានហាមប្រើប្រាស់ចំពោះក្មេងអាយុក្រោម ១៤ឆ្នាំ និង ស្រ្តីមានផ្ទៃពោះ ។ Doxycycline 100mgជាថ្នាំដំបូងដែលគ្រូពេទ្យផ្នែកស្បែកចេញអោយខ្ញុំលេប វាប្រសិទ្ធក្រោយលេបបាន ១ខែ
ប៉ុន្តែមួយរយៈក្រោយខ្ញុំស្រាប់តែមានប្រតិកម្មជាមួយនឹងថ្នាំនេះទៅវិញ ( វាធ្វើអោយខ្ញុំក្អួតរាល់ពេលក្រោយលេបថ្នាំបាន 30 នាទី ) ។

2

2. អ័រម៉ូន ( ថ្នាំពន្យាកំណើត​ ) 
ក្មេងស្រីពេញវ័យខ្លះ មានមុនដោយសារបញ្ហាអ័រម៉ូន androgen ( អ័រម៉ូនដែលបញ្ជាលើ sebaceous glands ក្រពេញបញ្ចេញខ្លាញ់លើស្បែក ) ដូចនេះដើម្បីព្យាបាល គ្រូពេទ្យតែងចេញថ្នាំ ប្រភេទថ្នាំពន្យាកំណើត ឬ spironolactone. ផលអាក្រក់នៃថ្នាំប្រភេទនេះ គឺ រដូវមិនទៀង តឹងសុដន ឈឺក្បាល  សំពោធឈាមឡើង អស់កំលាំង និង ឈាមកកក្នុងសរសៃឈាម​។​
3

3. Isotretinoin

វាជាប្រភេទថ្នាំសំរាប់ព្យាបាលមុនកំរិតធ្ងន់ប៉ុណ្ណោះ គឺ ចំពោះអ្នកមានមុនប៉ុន្តែថ្នាំខាងលើគ្មានប្រសិទ្ធភាព ។ ថ្វីត្បិតតែថ្នាំនេះមានប្រសិទ្ធភាពខ្ពស់ក្នុងការព្យាបាលមុន ដូចនេះមុនពេលទទួលយកការព្យាបាល
អ្នកគួរដឹងពីផលអាក្រក់មួយចំនួនដែលទាក់ទងនឹងការប្រើប្រាស់ថ្នាំ ។ ការព្យាបាលអាចមានរយៈពេលពី 3​ ទៅ 6 ខែ ( 1 ខែដំបូងមុខអ្នកអាចមានសភាពធ្ងន់ធ្ងរជាងមុន ) ។
ឥទ្ធិពលអាក្រក់របស់ថ្នាំមានដូចជា​ ស្បែកស្ងួត ( រូមទាំងភ្នែក មាត់ បបូរមាត់ និង ច្រមុះ ) ឈាមច្រមុះ រមាស់ ការមើលឃើញពេលយប់ថយចុះ ងាយរលាកកំដៅព្រះអាទិត្យ  និង ប្រែប្រួលកំរិត triglyceride និងមុខងារថ្លើម​ ។  ឥទ្ធីពលទាំងអស់នេះកំរនឹងជួប ប៉ុន្តែក៏មានឥទ្ធិពលមួយចំនួនដែលមានសភាពគួរអោយបារម្ភក្នុងអំឡុងពេលប្រើប្រាស់ ដូចជា រលាកពោះវៀន ស្រ្តេស កើនហានិភ័យនៃការសំលាប់ខ្លួន និង ប៉ះពាល់ដល់ការបង្ករកំណើត ( ហាមដាច់ខាតចំពោះស្រ្តីមានផ្ទៃពោះ ដូចនេះបើអ្នកមានគំរោងមានកូនវាជាប្រភេទថ្នាំដែលអ្នកគួរនៅអោយឆ្ងាយ ជាធម្មតាចំពោះស្រ្តីដែលមានគ្រួសារហើយ ក្នុងអំឡុងពេលព្យាបាលមុនដោយប្រើ ថ្នាំនេះ គ្រូពេទ្យអាចចេញថ្នាំបញ្ជាកំណើត ២ ប្រភេទសំរាប់អ្នក ) ។ ប្រសិនបើអ្នកសង្កេតឃើញអាការៈមួយចំនួនខុសប្រក្រតីក្នុងអំឡុងពេលប្រើប្រាស់ ដូចជា អារម្មណ៍ផ្លាស់ប្តូរញឹកញាប់ ឆាប់ខឹង ឆាប់ពិបាកចិត្តដោយគ្មានហេតុផល លេងចាប់អារម្មណ៍នឹងអ្វីៗដែលធ្លាប់តែចូលចិត្ត អ្នកគួរឆាប់ពិភាក្សាជាមួយគ្រូពេទ្យ ។ រឿងមួយទៀតដែលអ្នកគួរដឹងគី ប្រភេទស្បែករបស់អ្នកនឹងផ្លាស់ប្តូរទាំងស្រុងបន្ទាប់ពីចាប់ផ្តើមប្រើប្រាស់ថ្នាំនេះ គឺ អ្នកនឹងមានស្បែកស្ងួតខ្លាំង ដូចនេះ ផលិតផលថែស្បែករបស់អ្នកគឺ ត្រូវផ្លាស់ប្តូរសារជាថ្មីទាំងអស់ បន្ទាប់ពីនេះ អ្នកលែងខ្វាយខ្វល់រឿងការឡើងមុនទៀតហើយប៉ុន្តែអ្នកត្រូវខ្វាយខ្វល់ពីស្បែកស្ងួតខ្លាំង និង ការឆាប់ឡើងជ្រីវជ្រួញនៃស្បែកម្តង។ 

តើ Isotretinoin វាធ្វើដូចម្តេចទើបធ្វើអោយបាត់មុនបាន​?
– បន្ថយទំហំនៃ ក្រពេញបញ្ចេញខ្លាញ់ ( 35%-58% ) ដូចនេះវាបន្ថយការបញ្ចេញខ្លាញ់នៅលើស្បែក ( បន្ថយ 80% )
– បាក់តេរី  (P. acnes) ដែលបង្ករអោយមានមុន វាស្ថិតនៅក្នុងខ្លាញ់លើស្បែក ដូចនេះពេលខ្លាញ់ត្រូវបានបន្ថយនោះបាក់តេរីក៏បានថយចុះដូចគ្នា
– វាបន្ថយការបង្កើតកោសិកាស្បែកថ្មីដែលនៅក្នុងរន្ធញើស ដូចនេះវាជួយកាត់បន្ថយការបិទនៃរន្ធញើស
– វាឥទ្ធិពលប្រឆាំងនឹងការរលាក
4


ដោយសារតែខ្ញុំុមានជំងឺ Major Depression ( ស្ត្រេស ) ដូចនេះខ្ញុំបដិសេធចំពោះការព្យាបាលដោយថ្នាំពន្យាកំនើត និង Isotretinoin ។ អ្នកទាំងអស់គ្នាអាចចែករំលែកបទពិសោធន៍របស់អ្នកទាំងអស់គ្នាជាមួយខ្ញុំបាន ។ ខ្ញុំរីករាយប្រសិនបើអ្នកទាំងអស់បើកចិត្តទូរលាយក្នុងការចែករំលែកការថែរក្សាស្បែករបស់អ្នកជាមួយខ្ញុំ។ 

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.