មូលហេតុដែលបង្កអោយកើតមុនទាំង ១០ ដែលអ្នកមើលរំលង និង វិធីកែខៃ

ការការពារប្រសើរជាងព្យាបាល ប្រសិនបើអ្នកឡើងមុនហើយ រឿងពិបាកជាងគេ គឹ វាបន្សល់ទុកស្លាកស្នាម ហើយស្នាមទាំងនេះ អ្នកត្រូវចំណាយពេលយ៉ាងតិចណាស់ ២ ខែទើបបាត់ទៅវិញ។ ឥលូវយើងមកមើលមូលហេតុដែលនាំអោយឡើងមុន និង វិធីកែខៃវិញម្តង :
1. ទូរសព្ទ័ដៃរបស់អ្នក
ប្រសិនបើអ្នកទាំងអស់គ្នាចេញមុនលើថ្ពាល់ ឬ ថ្គាម ដូចនេះអ្នកគួរចាប់អារម្មណ៍ទៅលើទូរសព្ទ័ដៃរបស់អ្នក ហើយសួរថា តើអ្នកខានសំអាតវាយូរប៉ុណ្ណាហើយ?
វិធីដោះស្រាយ : ជូតសំអាតដោយយកសំលីជូតមុខផ្តិតនិងអាល់កុល ( ឬ ប្រើ alcohol pads ) រួចជូតអេក្រង់ទូរសព្ទ័ ទុកអោយស្ងួត ឬ យកសំលីផ្តិតជាមួយនឹងទឺកលាងដៃស្ងួត រួចជូតសំអាតអេក្រង់ទូរសព្ទ័។
5

2. ស្រោមខ្នើយ
វាជារបស់មួយដែលប៉ះមុខអ្នករាល់ថ្ងៃ អ្វីដែលអ្នកមិនដឹងគឺ វាសំបូរទៅដោយបាក់តេរី ដែលឆ្លងពីពូកគេង ពីសក់ និង ស្បែករបស់អ្នក។
វិធីដោះស្រាយ : ផ្លាស់ប្តូរ 2-3 ដងក្នុងមួយអាទិត្យ ( ប្រសិបបើអ្នកខ្ចិលផ្លាស់ប្តូរវិធីងាយគឺ យកអាវយឹតដែលបោកស្អាតរួចច្រកខ្នើយកើយចូល
នោះអ្នកនឹងមានស្រោមខ្នើយថ្មីមិនខាន ។

3. កន្សែងជូតមុខ
ប្រសិនបើអ្នកជូតមុខដោយប្រើកន្សែងពោះគោ អ្នកគួរប្រយ័ត្មព្រោះមេរោគនឹងដុះលូតលាស់លឿនប្រសិនបើកន្សែងអ្នកសើម ហើយអ្នកផ្អាប់ទុក ។
វិធីដោះស្រាយ : មានកន្សែងពោះគោជូតមុខយ៉ាងហោច 3 ផ្លាស់ប្តូរក្នុងមួយអាទិត្យ ។ ខ្ញុំជ្រើសរើសប្រើសំលីសំរាប់ជូតមុខព្រោះវាងាយស្រួល និង មានអនាម័យ ។
6

4. គេងមិនគ្រប់
គ្រប់ពេលដែលអ្នកទាំងអស់គ្នាមើលទូរទស្សន៏ ឬ មើលទូរសព្ទ មុនពេលចូលគេងពន្លឺដែលចេញពីឧបរកណ៏ទាំងនេះ គឹធ្វើអោយអ្នកគេងមិនលក់ ដែលធ្វើអោយប្រពន្ធ័ភាពសាំុការពាររាងកាយអ្នកចុះខ្សោយ និង ធ្វើអោយអ្នកស្ត្រេស ។
ដំណោះស្រាយ : ហាមមើលទូរសព្ទ័ ឬ ទូរទស្សន៏ក្នុងអំឡុងពេលមួយម៉ោងមុនពេលចូលគេង ។
514408535

5. ម៉្សៅទ្រនាប់
ម៉្សៅទ្រនាប់ដែលបិទបាំងស្នាមបានល្អគឺ តែងតែធ្វើអោយស្ទះរន្ធញើស និង ទាក់ទាញភាពកង្វក់អោយជាប់លើស្បែក ។ ទាំងនេះជាមូលហេតុដែលនាំអោយអ្នកឡើងមុន ។
ដំណោះស្រាយ : ប្រសិនបើអ្នកតំរូវអោយផាត់មុខដោយខានមិនបាន អ្នកអាចជ្រើសរើសម៉្សៅទ្រនាប់ប្រភេទ lightweight ។ ប្រសិនបើអ្នកផាត់មុខក្រាស់ខ្លាំងអ្នកត្រូវប្រាកដថាអ្នកសំអាតមុខបានស្អាតល្អ ដើម្បីបញ្ចៀសការឡើងមុន ( លាងដោយប្រើ Oil Cleanser ប្រេងលាងមុខ រួចសំអាតម្តងទៀតដោយសាប៊ូលាងមុខធម្មតា ) ។ ខ្ញុំជ្រើសរើសប្រើ BB cream ព្រោះវាមិនក្រាស់ដូចម៉្សៅទ្រនាប់ និង ងាយលាងសំអាតជាង ។

light-foundations-embed

6. មិនបានប្រើទឹកជូតសំអាតមុខ ( Toner ) 
អ្នកប្រហែលគិតថា អ្នកមិនចាំបាច់ត្រូវការទឹកជូតសំអាតមុខនោះទេ ប៉ុន្តែប្រសិនបើអ្នកសាកល្បងប្រើអ្នកនឹងដឹងពីភាពខុសគ្នាមុនពេលប្រើ និង ក្រោយពេលប្រើ ។ ទឹកជូតសំអាតមុខជួយរក្សាតុល្យភាព pH នៃស្បែក ។
ដំណោះស្រាយ : អ្នកប្រហែលគិតថាការជ្រើសរើស Toner មានការពិបាក ប៉ុន្តែ វិធីងាយគឺគ្រាន់តែជ្រើសរើស Toner ណាដែលមានសារធាតុ Aloe, Rosewater……..ជាពិសេសរកមើលពាក្យ Balancing Toner និង for sensitive skin ។ ខ្ញុំប្រើ ទឹកជូតសំអាតមុខ ២ប្រភេទ ទី១ គឺ Micellar Cleansing water និង ទី២គឺ សេរ៉ូមប្រៃ
4

7. ចូលចិត្តបរិភោគអាហារផ្អែម
អ្នកទាំងអស់គ្នាប្រហែលមិនជឿថា ការបរិភោគស្ករច្រើននាំអោយឡើងមុន ប៉ុន្តែវាជាប្រភេទអាហារដំបូង ដែលគ្រូពេទ្យផ្នែកស្បែករបស់ខ្ញុំហាមដាច់ខាត ។
ដំណោះស្រាយ : ព្យាយាមបរិភោគអាហារដែលសំបូរប្រូតេអ៊ីន និង បន្លែបៃតង ជាពិសេសបន្ថយអាហារប្រភេទផ្អែមដូចជា បង្អែម ធូរេន សាវម៉ៅ មៀន នំខេក និង នំប័ុង ។ ធ្វើដូចម្តេចប្រសិនបើអ្នកហាមខ្លួនឯងមិនបាន ? ខ្ញុំជាមនុស្សដែលចូលចិត្តញាំរបសផ្អែមខ្លាំង ដូចនេះប្រសិនបើថ្ងៃណាដែលខ្ញុំញាំរបស់ផ្អែមខ្លាំងច្រើន នោះខ្ញុំត្រូវញាំទឹកយ៉ាងតិចអោយបាន 1.5 លីត្រក្នុងមួយថ្ងៃ ។

8. ផ្លាស់ប្តូរផលិតផលថែមុខញឹកញាប់ពេក
ការផ្លាស់ប្តូរផលិតផលលាបមុខញឹកញាប់នាំអោយ pH របស់ស្បែកផ្លាស់ប្តូរខ្លាំង ។
ដំណោះស្រាយ : ដូចនេះប្រសិនបើអ្នកផ្លាស់ប្តូរផលិតផលលាបមុខថ្មី អ្នកគួរធ្វើតេស្តការឡើងមុន ដោយលាបវាលើថ្ងាស ៣ យប់ជាប់គ្នាប្រសិនបើគ្មានលេចឡើងនូវមុននោះទេ អ្នកអាចប្រើផលិតផលនេះបាន ។ 

9. ផលិតផលដែលអ្នកប្រើធ្វើអោយស្បែកស្ងួតខ្លាំង
ប្រសិនបើអ្នកប្រើផលិតផលបំបាត់មុនច្រើនមុខដូចជា សាប៊ូលាងមុខដែលកាត់ជាតិខ្លាញ់ ក្រែមលាបបំបាត់មុន ក្រែមលាបផ្តល់សំណើមដែលធ្វើអោយស្បែកស្ងួត នោះស្បែកអ្នកនឹងឡើងស្ងួតខ្លាំង និង របក ។ ពេលស្បែកអ្នកមានសុខភាពមិនល្អវាក៏ជាឪកាសអោយមេរោគកាន់តែរាលដាល និង ឡើងមុនច្រើនលើសដើម ។
ដំណោះស្រាយ : បិទម៉ាសដែលធ្វើអោយមុខមានសំណើម ដូចជា ម៉ាសទឹកដោះគោជូរ ឬ អាចប្រើប្រទាលកន្ទុយក្រពើ Gel លាបផ្តល់សំណើម ។ ប្រសិនបើអ្នកប្រើសាប៊ូលាងមុខដែលកាត់ជាតិខ្លាញ់ និង ធ្វើអោយស្បែកស្ងួតខ្លាំងអ្នកគួរផ្លាស់ប្តូរសាប៊ូលាងមុខ ។

DIY-Activated-Charcoal-Mask-Materials

10. ជក់ផាត់មុខ
ជក់ផាត់មុខក៏ជាភ្ងាក់ងារបង្កអោយកើតមុនផងដែរ ប្រសិនបើអ្នកមិនបានសំអាតវាញឹកញាប់ទេ ។
ដំណោះស្រាយ : លាងជក់ផាត់មុខរៀងរាល់មួយអាទិត្យម្តង ។ នេះជា វិធីលាងសំអាត

ខ្ញុំសង្ឃឹមថាអត្ថបទនេះអ្នកជួយអ្នកទាំងអស់គ្នាបន្ថែមលើអ្វីដែលអ្នកទាំងអស់គ្នាខ្វះខាត ហើយប្រសិនបើអ្នកទាំងអស់គ្នាមានវិធីសង្ងាត់អ្វីលើសពីនេះ អាចចែករំលែកជាមួយខ្ញុំបាន : )

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.