គួរជ្រើសរើសប៉ុង ឬ ជក់សំរាប់ប្រើជាមួយម៉្សៅទ្រនាប់

ប្រសិនបើអ្នកទាំងអស់គ្នា ចាប់ផ្តើមប្រើប្រាស់ម៉្សៅទ្រនាប់អ្នកទាំងអស់គ្នាប្រាកដជាឆ្ងល់ថាតើអ្នកទាំងអស់គ្នាគួរជ្រើសរើសប៉ុង ឬ ជក់ ឬ ប្រើដៃសំរាប់លាប ។ ដូចនេះថ្ងៃនេះយើងនឹងលើកយកវិធី ៣យ៉ាងក្នុងការលាបម៉្សៅទ្រនាប់ ។

2

1. ដៃ
គុណសម្បត្តិ : លឿន ងាយស្រួល មិនចាំបាច់ចំណាយលុយ អ្នកអាចប្រើជាមួយម៉្សៅទ្រនាប់ដែលមានលក្ខណៈជា Cream ឬ BB cream, CC cream, DD cream ប៉ុន្តែអ្នកត្រូវប្រាកដថា រាល់ពេលលាបអ្នកគួរសំអាតដៃអោយបានស្អាត ។​
គុណវិបិត្ត : លាបមិនបានស្មើសាច់ ជួនក្រាស់ជួនស្តើង ប្រសិនបើស្បែកអ្នកមានរន្ធញើសធំនោះរន្ធញើសអ្នកនឹងឃើញកាន់តែច្បាស់

2. ប៉ុង
គុណសម្បត្តិ : អ្នកអាចប្រើជាមួយម៉្សៅទ្រនាប់សឹងគ្រប់ប្រភេទ និង លាបស្មើសាច់ល្អ ប្រសិនបើអ្នកមានស្បែកដែលជ្រួញ នោះវាជួយបិទបាំងស្នាមជ្រួញទាំងនោះមួយភាគធំ ។ វាល្អសំរាប់ការលាប Concealer ( ម៉្សៅបិតបាំងស្នាម​) ឬ Contouring និង លាបម៉្សៅទ្រនាប់បានស្តើងបែបធម្មជាតិ។​
គុណវិបិត្ត : បរិមាណម៉្សៅទ្រនាប់ដែលប្រើគឺច្រើនជាងបើធៀបជាមួយការប្រើជក់ ។
1

3. ជក់
គុណសម្បត្តិ : ងាយស្រួលប្រើ លាបមានស្មើសាច់ ចំណាយម៉្សៅទ្រនាប់តិច និង អាចប្រើជាមួយនឹងម៉្សៅទ្រនាប់សឹងគ្រប់ប្រភេទ ។
គុណវិបិត្ត : វាសឹងតែគ្មានគុណវិបិត្ត ប៉ុន្តែប្រសិនបើអ្នកមានស្បែកដែលមានរន្ធញើ់សធំ អ្នកគួរប្រយ័ត្នក្នុង​​​ការជ្រើសរើសប្រភេទជក់ដែលប្រើ ។ អាចពិបាកក្នុងការទុកដាក់ ឬ យកតាមខ្លួន។ជក់ដែលមានគុណភាពល្អភាគច្រើនគឺមានតំលៃថ្លៃ ។ ការជ្រើសរើសប្រើ stipping brush ( ប្រភេទលេខរៀងទី ៣ និង ទី ៤ ) វាជួយបិទបាំងរន្ធញើសបានល្អ បើធៀបជាមួយជក់លេខរៀងទី ១​ ។

2

សរុបមក ខ្ញុំជ្រើសរើសការប្រើជក់លេខ ១ ក្នុងការលាប BB cream ព្រោះស្មើសាច់ល្អជាងលាបដោយដៃ ប៉ុន្តែខ្ញុំប្រើប៉ុងសំរាប់លាបម៉្សៅបិទបាំងស្នាមខ្មៅក្រោមភ្នែក ព្រោះវាងាយស្រួលប្រើជាងជក់ និង លាបបានស្តើងស្មើសាច់ ។ stipping brush​​ អាចប្រើផាត់មុខម្តងម្កាលព្រោះថ្វីត្បិតតែវាជួយបិទបាំងរន្ធញើសក៏ពិតមែន ប៉ុន្តែវាពិបាកក្នុងការលាងសំអាតមុខ អ្នកត្រូវប្រាកដថា អ្នកសំអាតមុខបានស្អាតល្អ ដោយមិនបន្សល់ម៉្សៅទ្រនាប់ក្នុងរន្ធញើស ព្រោះការលាងមិនបានស្អាត នឹងនាំអោយរន្ធញើសរបស់អ្នកកាន់តែធំជាងមុន ឬ ជួនការបណ្តាលអោយស្ទះរន្ធញើសដែលជាហេតុនាំអោយឡើងមុន ។ ប្រសិនបើអ្នកមានស្បែកមុខដែលមានរន្ធញើសធំ និង ងាយឡើងមុនដូចជាខ្ញុំ អ្នកគួរជៀសវាងការលាបម៉្សៅទ្រនាប់ក្រាស់ពេក ឬ អាចលាប primer មុនពេលលាបម៉្សៅទ្រនាប់ ( Primer ជួយធ្វើអោយរន្ធញើសតូច ) ។

 

 

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.