តើជក់ផាត់មុខរបស់អ្នកធ្វើមកពីអ្វី ?

នៅអត្ថបទមុនយើងបានលើកយកនូវការជ្រើសរើសជក់សំរាប់ប្រើជាមួយនឹងម៉្សៅទ្រនាប់រួចមកហើយ ដូចនេះនៅថ្ងៃនេះយើងនឹងលើកយកនូវលក្ខណៈខុសគ្នានៃជក់ទាំងនោះ ។ តើអ្នកទាំងអស់គ្នាមានដែលឆ្ងល់ទេថា ជក់ដែលអ្នកប្រើផាត់មុខរាល់ថ្ងៃតើធ្វើពីអ្វី ? ជាទូទៅយើងចែកជក់ផាត់មុខជាពីរប្រភេទ គឺ Natural Brushes ( ជក់ធម្មជាតិ ) និង Synthetic Brushes ( ជក់សំយោគ ) ។

1. Natural Brushes ( ជក់ធម្មជាតិ ) 
7

ធ្វើអំពី : សរសៃជក់ត្រូវបានធ្វើឡើងដោយប្រើ រោមសត្វដូចជា សត្វសំពោច សត្វកំប្រុក សេះ ឬ ពពែ ។
អត្ថប្រយោជន៍ : វាមានលក្ខណៈទន់ និង ងាយស្រួលផាត់ ។ ប្រសិនបើអ្នកពង្រីកមើលវាអោយជិតអ្នកនឹងឃើញ ស្រការតូចៗលើសរសៃរោមឆ្នារទាំងនោះ ដូចនេះវាងាយចាប់យកម៉្សៅ និង ផាត់បានស្មើសាច់ល្អ ។  ជក់ធម្មជាតិសក្ក័សមនឹងប្រើជាមួយផលិតផលផាត់មុខដែលមានលក្ខណៈជា ម៉្សៅហុយដូចជា ម៉្សៅផាត់មុខ ពណ៌ផាត់ថ្ពាល់ជាម៉្សៅ ឬ ពណ៌ផាត់ភ្នែកម៉្សៅ ។
គុណវិបិត្ថ : ដោយសារវាមានស្រការតូចៗលើសរសៃដូចនេះ វានឹងស្រូបយកនូវផលិតផលផាត់មុខដែលមានលក្ខណៈរាវ ដូចជា ក្រែម gel  Lotion ។ ដូចនេះវាពិបាកក្នុងការផាត់ប្រសិនបើអ្នកប្រើវាជាមួយម៉្សៅទ្រនាប់ ឬ ផលិតផលផាត់មុខដែលមិនមែនជាម៉្សៅ។
Natural Brushes មានម៉ាក Eco Tools, Sonia Kashuk, Sigma, Bobbi Brown, Mac ។
រូបភាពពង្រីក ៤០០ដង នៃរោមសត្វសំពោច និង សត្វកំប្រុក
8

2. Synthetic Brushes ( ជក់សំយោគ )
ធ្វើអំពី : សរសៃជក់ត្រូវបានផលិតឡើងដោយការសំយោគ ដូចជា nylon ( សរសៃនីឡុង ) , taklon  or polyester fibers ( សរសៃប៉ូលីអេស្ទែរ ) ។
អត្ថប្រយោជន៍ : ដោយសារវាជាសរសៃដែលសំយោគដូចនេះវាមានលក្ខណៈរលោង គ្មានស្រការដូចរោមសត្វទេ ដូចនេះវាមិនស្រូបយកនូវផលិតផលដូចរោមសត្វនោះទេ ។ វាងាយស្រួលក្នុងការប្រើជាមួយផលិតផលដែលមានលក្ខណៈរាវ ដូចជា ក្រែម gel  Lotion ដោយផាត់បានស្មើសាច់ល្អ ព្រោះវាមិនចាប់ឬស្រូបយកដូចជារោមសត្វ ។ វាសក្ក័សមនឹងប្រើជាមួយផលិតផលដូចជា ម៉្សៅទ្រនាប់ ក្រែមលាបមាត់ ក្រែមលាបថ្ពាល់ ពណ៌ផាត់ភ្នែកដែលជាក្រែម ។ វាមានតំលៃថោកបើធៀបជាមួយនឹង Natural brushes ។
គុណវិបិត្ត : ព្រោះវារលោងដូចនេះវាងាយចាប់យកផលិតផលដែលមានលក្ខណៈរាវ ឬ ខាប់ ឬ ក្រែម ប៉ុន្តែវាពិបាកចាប់ជាប់ជាមួយផលិតផលដែលមានលក្ខណៈជាម៉្សៅ ។ នៅពេលប្រើវាជាមួយផលិតផលដែលមានលក្ខណៈជាម៉្សៅវាអាចផាត់មិនសូវស្មើសាច់ដូចជាជក់ធ្វើពីរោមសត្វនោះទេ។
Synthetic Brushes មានម៉ាក real techniques, Sonia Kashuk, Sigma, e.l.f , Bobbi Brown, Mac ។

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.