ការវាយតំលៃផលិតផលថែរក្សាស្បែកមុខដែលខ្ញុំធ្លាប់ប្រើ

ការជ្រើសរើសផលិតផលប្រើគឺមានការពិបាកខ្លាំងសំរាប់ខ្ញុំ ព្រោះខ្ញុំមានស្បែកដែលងាយប្រតិកម្ម ។ ស្បែកខ្ញុំផ្លាស់ប្តូរមកជាស្បែកដែលងាយប្រតិកម្មដោយសារខ្ញុំប្រើផលិតផលលាបបំបាត់មុនច្រើនមុខ ជាធម្មតាស្បែកប្រភេទខ្លាញ់ជាប្រភេទស្បែកដែលមិនងាយប្រតិកម្មបើធៀបជាមួយស្បែកប្រភេទស្ងួត ។ អ្នកទាំងអស់ប្រាកដជាឆ្ងល់ថា ហេតុអ្វីបានជាខ្ញុំចូលចិត្តប្រើផលិតផលសុទ្ធតែម៉ាកអាមេរិច ឬ ម៉ាកបារាំង មិនសូវមានម៉ាករបស់ប៉ែកអាស៊ី ។ ផលិតផលអ៊ឺរ៉ុបភាគច្រើនគឺមានច្បាប់ក្នុងការត្រួតពិនិត្យ ( FDA : Food and Drug Administration ) តឹងរឹងជាងប៉ែកអាស៊ី ម៉្យាងវិញទៀតមុនទិញផលិតផលណាមួយគឺ ខ្ញុំតែងតែស្វែងរកពត៌មានទាក់ទងនឹងផលិតផលទាំងនោះ ផលិតផលម៉ាកអាស៊ីភាគច្រើនពិបាកក្នុងការរកពត៌មាន ហើយភាគច្រើននៅលើប្រអប់ផលិតផលទាំងនោះកំរមានភាសាអង់គ្លេស ដែលពិបាកក្នុងការកំនត់ថាក្នុងផលិតផលនោះអាចមានសារធាតុអ្វីខ្លះ ? ហេតុអ្វីបានជាចាំបាច់ខ្វល់ជាមួយនឹងសារធាតុដែលមានក្នុងផលិតផលទាំងនោះម៉្លេះ ? ប្រហែលមកពីប្រវិត្តនៃគ្រួសារខ្ញុំក៏ថាបាន ម្តាយរបស់ខ្ញុំគាត់បានស្លាប់ដោយសារជំងឺមហាររីកដោះ ចំនែកប្អូនជីដូនមួយខ្ញុំស្លាប់ដោយសារមហារីកគ្រាប់ឈាម ដូចនេះក្នុងខ្លួនរបស់ខ្ញុំគឺមានស្សែនដែលទំនរទៅរកជំងឺមហារីកហើយជាស្រេច ដូចនេះវាជារឿងដែលខ្ញុំមិនអាចបដិសេធបាន អ្វីដែលខ្ញុំអាចធ្វើបានគឺ ផ្លាស់ប្តូររបបរស់នៅ ។ មានសារធាតុជាច្រើនដែលមានក្នុងផលិតផលថែស្បែកអ្នក ដែលអាចជួយបង្កើនហានិភ័យនៃការកើតមហារីក ( នេះជាសៀវភៅដែលខ្ញុំអាន Healthy Beauty by Samuel S. Epstein, Randall Fitzgerald and No More Dirty Looks by Siobhan O’Connor, Alexandra Spunt ) ។
បញ្ជាក់ : ខ្ញុំមានសម្បុរស្រអែម ស្បែកប្រភេទខ្លាញ់ ងាយប្រតិកម្ម ងាយឡើងមុន ខ្ញុំមានអាយុ 26 ឆ្នាំ ដូចនេះមានផលិតផលមួយចំនួនដែលខ្ញុំចាប់ផ្តើមប្រើប្រឆាំងនឹងភាពជ្រីវជ្រួញ​ ។
១ . សាប៊ូលាងមុខ 
ផលិតផលលាងមុខដែលខ្ញុំធ្លាប់ប្រើ :
1. Cetaphil Daily Facial Cleanser, Normal to Oily Skin : រាល់ពេលប្រើខ្ញុំតែងតែរោលស្បែកជុំវិញមាត់ ។
2. Neutrogena Ultra Gentle Hydrating Cleanser, Creamy Formula : ខ្ញុំ​គិតថាវាសំរាប់តែស្បែកស្ងួតប៉ុណ្ណោះ  ព្រោះវាផ្តល់សំណើមខ្លាំងពេលដែលលាងមុខ​
3. Neutrogena Fresh Foaming Cleanser :  វាល្អចំពោះស្បែកខ្លាញ់ ប៉ុន្តែចាញ់ CeraVe Foaming Facial Cleanser ។​
4. Neutrogena Oil-Free Acne Wash : វាធ្វើអោយស្បែកខ្ញុំស្ងួតខ្លាំង និង ឡើងមុន ។ វាប្រហែលលជាសាប៊ូលាងមុខដែលខ្ញុំស្អប់ជាងគេ ។
5. Phisoderm Anti-Blemish Gel Cleanser : វាល្អដែរ ប៉ុន្តែលាងមិនសូវស្អាតល្អ ។
6. Olay Total Effects 7-In-1 Anti-Aging Salicylic Acid Acne Cream Facial cleanser :  វាល្អដែរ ប៉ុន្តែក្រុមហ៊ុនបែរជាឈប់ផលិតវាទៅវិញ ។
7. CeraVe Foaming Facial Cleanser : វាល្អជាងគេ ហើយក៏ជាផលិតផលលាងមុខដែលខ្ញុំប្រើរាល់ថ្ងៃ ខ្ញុំពិបាកក្នុងការរកសាប៊ូលាងមុខដែលត្រូវនឹងស្បែកខ្ញុំខ្លាំងណាស់ ដូចនេះខ្ញុំទើបខ្ញុំបន្តប្រើវារហូតដល់ឥលូវ ។
8. Neutrogena Cleansing Oil-Free Eye Makeup Remover : ខ្ញុំប្រើលាងសំអាត Makeup ប៉ុន្តែភាគច្រើនប្រើលាងបរិវេណជុំវិញភ្នែកនិងបបូរមាត់ប៉ុណ្ណោះ ។
pic-1

២. ទឹកជូតសំអាតមុខ
ផលិតផលដែលខ្ញុំធ្លាប់ប្រើ :
1. Neutrogena Pore Refining Toner, Alpha and Beta Hydroxy Formula :  វាធ្វើស្បែកខ្ញុំឡើងក្រហម រាល និង ក្រហាយ ។
2. Simple Cleansing Water, Micellar : ខ្ញុំចូលចិត្តវាព្រោះពេលជូតសំអាត វាធ្វើអោយស្បែកខ្ញុំគ្មានបញ្ហាអ្វីទាំងអស់ ភាគច្រើនខ្ញុំប្រើវាពេលដែលខ្ញុំMakeup ឬ ពេលដែលត្រលប់ពីខាងក្រៅ ។
3. Klean & Kare-Normal Saline Cambodia : មួយរយៈមុនខ្ញុំប្រើសេរ៉ូមប្រៃជាទឹកសំអាតមុខ ប៉ុន្តែក្រោយពីដឹងថាមានក្រុមហ៊ុនយកសេរ៉ូមប្រៃនេះចូល ខ្ញុំចាប់ផ្តើមទិញវាប្រើវិញព្រោះវាងាយស្រួលទុកដាក់ជាង ។ ខ្ញុំប្រើវាជាទឹកជូតសំអាតមុខ និង ជាម៉ាសបិទមុខផងដែរ ។
pic-2

៣. ក្រែមលាបពេលថ្ងៃ
ផលិតផលដែលខ្ញុំធ្លាប់ប្រើ​ :
1. Olay Complete All Day Moisturizer With Sunscreen Broad Spectrum SPF 15 : វាធ្វើអោយស្បែកខ្ញុំកាន់តែខ្លាញ់លើសដើម និង ឡើងមុន
2. Olay Total Effects 7-in-1 Anti-Aging UV Moisturizer with SPF 15 : វាធ្វើអោយស្បែកជុំវិញភ្នែកខ្ញុំឡើងរាល ។
3. Aveeno Positively Radiant Skin Daily Moisturizer SPF 15 : វាល្អប៉ុន្តែដោយសារខ្ញុំចាប់ផ្តើមប្រើ Retin-A ដូចនេះខ្ញុំបានផ្លាស់ប្តូរវា ។
4. Murad Anti Aging Moisturizer SPF 20 PA++ For Blemish Prone Skin : ក្រោយពេលលាបវាធ្វើអោយមុខខ្ញុំមានអារម្មណ៏ថា ខ្លាញ់ពេញមុខ ។
5. Cetaphil Daily Facial Moisturizer with Sunscreen, SPF 50+ : វាធ្វើអោយមុខខ្ញុំមើលទៅសខ្លាំង និង ពពេញដោយខ្លាញ់ពេញមុខ​ ។
6. Aveeno Active Naturals Ultra Calming Daily Moisturizer, SPF 15 :  ខ្ញុំចូលចិត្តវាខ្លាំង ខ្ញុំតែងតែប្រើវា ពេលខ្ញុំមិនបានចេញក្រៅផ្ទះ
7. COOLA – Face SPF 30 Mineral Sunscreen Cucumber Matte Finish : វាជាសំណប់ចិត្ត ព្រោះក្រៅពីមាន SPF 30 គឺមាន Primer ដែលធ្វើអោយស្បែកខ្ញុំគ្មានខ្លាញ់បានពេញមួយថ្ងៃ ។ ប៉ុន្តែព្រោះតែពេលនេះជារដូវរងារ ខ្ញុំត្រូវលាបឡេផ្តល់សំណើមជាងមុនសិន ព្រោះវានឹងធ្វើអោយស្បែកស្ងួត​ ។

pic-3

៤. ក្រែមលាបពេលយប់
ផលិតដែលខ្ញុំធ្លាប់ប្រើ :
1. Avene Hydrance Optimale Light Hydrating Cream : នៅលើដបបញ្ជាក់ថា ផ្តល់សំណើម ប៉ុន្តែក្រោយលាប មុខខ្ញុំឡើងស្ងួត បន្ទាប់មួយម៉ោងក្រោយក៏បែរជាឡើងខ្លាញ់ទៅវិញ ។​
2. RoC Multi-Correxion Night Treatment : ខ្ញុំចូលចិត្តវា ប៉ុន្តែដោយសារគ្រូពេទ្យផ្នែកស្បែកចេញអោយប្រើ Retin-A ដូចនេះខ្ញុំក៏ឈប់ប្រើវាទៅ ។
3. CeraVe Moisturizing Facial Lotion :  វាលាបឆាប់ជ្រាបល្អ និង ផ្តល់សំណើមដោយមិនធ្វើស្បែកមានខ្លាញ់ ប៉ុន្តែវាតែងតែរាលស្បែកនៅកន្លែងដែលខ្ញុំប្រើ Benzoyl Peroxide ។​
4. Aveeno Clear Complexion Daily Moisturizer : វាជាក្រែមលាបពេលយប់ដែលខ្ញុំចូលចិត្តជាងគេ ប៉ុន្តែដោយសារវាមិនអាចប្រើជាមួយ Retin-A បានខ្ញុំក៏ឈប់ប្រើវា ។​
5. Neutrogena Rapid Clear Acne Defense Face Lotion : ធ្វើអោយស្បែកស្ងួត និង ក្រហាយពេលត្រូវកំដៅថ្ងៃ ។
6. natural republic aloe vera gel :  វាប្រើលាបផ្តល់សំណើម ប៉ុន្តែវាផ្តល់សំណើមមិនគ្រប់គ្រាន់ទេ ដូចនេះភាគច្រើនខ្ញុំលាបវាលាយជាមួយក្រែមផ្តល់សំណើមដទៃទៀត ។​ ភាគច្រើនខ្ញុំប្រើជាម៉ាសបិទមុខ ( ដោយលាយជាមួយកាបូន ) ។
7. Olay Active Hydrating Beauty Fluid, Original : វាធ្វើអោយស្បែកខ្ញុំកាន់តែខ្លាញ់ និង ឡើងមុន​ ។
8. Palmers Cocoa Butter Formula Daily Calming Facial Lotion : វាធ្វើអោយស្បែកខ្ញុំឡើងរាល ។
9. Clinique Dramatically Different Moisturizing Gel : វាផ្តល់សំណើមហើយមិនធ្វើអោយស្បែកខ្ញុំឡើងមុន វាលាបឆាប់ជ្រាប និង គ្មានក្លិន ។​
10. Bio-Oil Scar Skin Care : ប្រសិនបើអ្នកមានស្បែកមុខប្រភេទខ្លាញ់ អ្នកគួរនៅអោយឆ្ងាយផលិតផលដែលជា ខ្លាញ់ Oil ព្រោះធ្វើអោយស្បែកអ្នកឡើងមុន ។
pic-4

៥. ផលិតផលបំបាត់មុន
ផលិតផលលាបមុនភាគច្រើនមាន Benzoyl Peroxide ឬ Salicylic Acid ឬ ជាថ្នាំផ្សះ ភាគច្រើនវាធ្វើអោយស្បែកស្ងួតខ្លាំង របក រាល រលាក ។
1. Neutrogena On-the-Spot Acne Treatment, Vanishing Formula Benzoyl Peroxide (2.5%) :  រូបមន្តស្រាលពេក ដូចនេះខ្ញុំផ្លាស់ប្តូរទៅប្រើម៉ាកផ្សេងដែលមានរូបមន្តខ្លាំងជាង ។
2. eclaran 5 Benzoyl Peroxide 5% : គ្រូពេទ្យផ្នែកស្បែកអោយលាបពេញមុខរៀងរាល់យប់ ប៉ុន្តែក្រោយមកលែងមានប្រសិទ្ធភាព ។ វាមិនមែនជាម៉ាកដែលខ្ញុំចូលចិត្តទេ ព្រោះពេលទុកបាន ១ខែ ផ្នែកgel និង ផ្នែកគ្រាប់សៗ បែរជាចែកដាច់ពីគ្នា និង ជួនកាលវាក្លាយជារាវខុសពីសភាពដើម ។
3. ZAPZYT Maximum Strength 10% Benzoyl Peroxide Acne Treatment Gel​ :  វាជាផលិតផលដែលខ្ញុំប្រើរាល់ថ្ងៃ នឹងមានប្រសិទ្ធភាព​ ។
4. T3 Mycin Clindamycin Gel 1% : ខ្ញុំប្រើលាបលើមុនក្រោយពេលញេចហើយ ។
5. Neutrogena Body Clear Body Spray Salicylic Acid (0.5%) :​ ប្រសិនបើអ្នកមានមុនលើមុខ អ្នកអាចមានមុនលើខ្នងដូចគ្នា​ វាជា spray ដែលខ្ញុំប្រើបាញ់ខ្នង ។
6. Erythrogel erythromycin 4% : វាអត់មានប្រសិទ្ធភាព
7. Nature’s Cure Body Acne Treatment Spray Salicylic Acid (2%) :  ប្រសិទ្ធភាពវាចាញ់ Neutrogena Body Clear Body Spray
8. Retin-A 0.05% : វាជាក្រែមដែលគ្រូពេទ្យអោយប្រើលាបពេលយប់រៀងរាល់យប់ វាធ្វើអោយស្បែកស្ងួត និង ងាយរលាកដោយកំដៅថ្ងៃពេលថ្ងៃ ជួនកាលស្បែកអ្នកអាចរបក ។​
pic-5

៦. ម៉ាសបិទមុខ
ម៉ាសបិទមុខភាគច្រើនគឺសំរាប់ស្បែកមុខខ្លាញ់
1. Queen Helene The Orginial Mint Julep Masque
2. Queen Helene The Original Mud Pack Masque
3. Freeman Facial Clay Mask Avocado & Oatmeal
4. Freeman Cucumber Facial Peel-Off Mask
ខ្ញុំពិបាកក្នុងការសំរេចចិត្តណាស់ថាចូលចិត្តមួយណាជាងគេ ព្រោះខ្ញុំប្រើវាតែ 1-2 ដងក្នុងមួយអាទិត្យប៉ុណ្ណោះ ។ ភាគច្រើនវាជាម៉ាសសំអាតរន្ធញើស និង សំរាប់ស្បែកខ្លាញ់ប៉ុណ្ណោះ ព្រោះវាធ្វើអោយស្បែកស្ងួត ។
pic-6

៧. ក្រែមលាបជុំវិញភ្នែក
វាជារបស់បន្ទាប់បន្សំប៉ុណ្ណោះ ប្រសិនបើអ្នកស្ថិតនៅក្រោមអាយុ 25 ឆ្នាំអ្នកអាចអត់ប្រើក៏បាន :
1. RoC Retinol Correxion Sensitive Eye Cream  : ខ្ញុំចូលចិត្តវាជាងគេ ព្រោះវាមាន Retinol ប៉ុន្តែវាមានតំលៃថ្លៃ
2. Physicians Formula Luxury Eye Cream for Normal to Dry Skin : វាមានតំលៃថោកជាងគេ ហើយបរិមាណច្រើនជាងគេ​ ប៉ុន្តែវាធ្វើអោយជុំវិញភ្នែកមើលទៅរលោង ដូចនេះខ្ញុំតែងតែងតែប្រើeye primer លាបពីលើក្នុងករណីខ្ញុំត្រូវចេញក្រៅ ។
3. CeraVe Eye Repair Cream : វាផ្តល់សំណើម និង ងាយស្រួលលាប ។

pic-7

៨. Lip balm ( ក្រែមលាបផ្តល់សំណើមដល់បបូរមាត់ )
វាជាផលិតផលដែលត្រូវតែមាន ទាំងបុរសនឹងស្ត្រី ។ ក្នុងនេះមានមួយចំនួនមានពណ៌ និង មួយចំនួនទៀតគឺគ្មានពណ៌ :
1. Burt’s Bees Tinted Lip Balm, Red Dhalia
2. EOS Organic Lip Balm Stick – Vanilla Bean
3. Maybelline New York Baby Lips Moisturizing Lip Balm, Cherry Me ( ខ្ញុំចូលចិត្តវាជាងគេ ព្រោះវាមានពណ៌ផ្កាឈូកបែកទឹកក្រូចស្រាល )
4. Maybelline New York Baby Lips Dr. Rescue Medicated Lip Balm
5. Maybelline Baby Lips Loves Color Lipcare – Rose
6. Maybelline New York Baby Lips Moisturizing Lip Balm, Peppermint ( វាជាសំណប់ចិត្តទី ២ តែវាគ្មានពណ៌ទេ ប៉ុន្តែវាមាន SPF 20 )
ខ្ញុំចូលចិត្តម៉ាក maybelline ព្រោះបបូរមាត់ខ្ញុំងាយប្រតិកម្ម (តែងឡើងអុចៗតូចពេញបបូរមាត់) ដូចនេះខ្ញុំកំរនឹងប្តូរ lip balm ណាស់ ។

pic-8

ខ្ញុំសង្ឃឹមថាអត្ថបទនេះនឹងអាចជួយអ្នកទាំងអស់គ្នាបាន ។ ការវាយតំលៃគឺ ពឺងផ្នែកលើបទពិសោធន៍ផ្ទាល់ខ្លួនប៉ុណ្ណោះ ជួនកាលផលិតផលខ្លះអាចត្រូវនឹងស្បែកអ្នកទាំងអស់គ្នា រឺ ពេលខ្លះផលិតផលដែលត្រូវនឹងស្បែកខ្ញុំអាចនឹងមិនត្រូវនឹងស្បែកអ្នកទាំងអស់គ្នា​ ។ ប្រសិនបើអ្នកទាំងអស់គ្នាមានផលិតផលថែស្បែកណាមួយដែលអ្នកទាំងអស់គ្នាចូលចិត្តខ្លាំង អ្នកទាំងអស់គ្នាអាចចែករំលែកជាមួយខ្ញុំបាន ។ នៅអត្ថបទក្រោយខ្ញុំនឹងលើកយកពីការថែស្បេកមុខរបស់ខ្ញុំដោយសង្ខេប ។

  16 comments for “ការវាយតំលៃផលិតផលថែរក្សាស្បែកមុខដែលខ្ញុំធ្លាប់ប្រើ

  1. Sinath
    February 23, 2016 at 10:07 pm

    Very nice information! I read it all. I will follow cos ur skin is similarly to mine. Thank u very much for kind sharing!?

    • somaly
      February 26, 2016 at 2:52 pm

      Thank you, I really appreciate it. 😀

  2. Sinath
    February 28, 2016 at 9:34 am

    I can say nowadays my skin becomes dry, not oily like before after I used many products of face treatments( medicine advised from ពេទ្យសើរស្បែក) and បូមខ្លាញ់& មុន​ខ្សាច់៕​ I met many doctors since 2008. Currently I wanna do by myself through ur sharing. M looking for ផលិតផលលាបមានសំណើម​ ប្រើពេលយប់​ រឺពេលថ្ងៃ​ និងថ្នាំលាបបំបាត់មុន​ ប្រើពេលយប់៕​ I stop using any things on my face for a while, only in some natural way like mask fruit, not ថ្នាំលាបពីគ្រូពេទ្យ​. my face seem less pimple but dry skin presently. Thank u in advance if u share some ideas! ?

    • somaly
      February 29, 2016 at 8:18 pm

      I will post my skin care routine soon because it’s complicated. 😀

      • Sinath
        February 29, 2016 at 8:50 pm

        Hi bong , I went to guidance store, u care store n label store . They don’t have products that bong introduced. Where can I buy those ?

        • somaly
          March 1, 2016 at 2:03 pm

          sorry dear, most of the product that i use is from USA. You can order from somalystore.

          • Sokkheng
            May 9, 2016 at 6:26 pm

            Bong, could you also share product that oil-face people can use to get rid of small acne (មុនខ្សាច់)?

          • somaly
            May 13, 2016 at 2:54 pm

            Okay dear, I will post that topic soon.
            Thank you 🙂

          • somaly
            May 31, 2016 at 7:54 pm

            you can check here Dear, http://somalytips.com/?p=3229

  3. គា
    May 8, 2016 at 7:17 pm

    So good information
    Thx for sharing dear
    Can u give me your fb n how to contact u

    • somaly
      May 13, 2016 at 2:53 pm

      Thank you dear, you can contact me at facebook’s page Somaly-Store. 🙂

    • somaly
      May 31, 2016 at 7:54 pm

      you can add me to my personal account Somaly Roeun.

  4. Sokkheng
    May 14, 2016 at 4:48 pm

    បង ក្រេមលាបមុខពេលថ្ងៃ Coola-Face SPF 30 តម្លៃប៉ុន្មានដែរ?

    • somaly
      May 14, 2016 at 5:36 pm

      វាថ្លៃបន្តិចហើយអូន ​$54

  5. Sok
    October 12, 2016 at 10:30 pm

    B Lov Eclaran Leng Louk hg tah ey b
    Vea Leng mean hy hor b

    • somaly
      October 14, 2016 at 7:00 pm

      you can buy Cutacnyl , it’s the same ingredient.

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.