ម៉ាសបិទមុខ៣ប្រភេទដែលជួយសង្គ្រោះមុខដែលតែងតែឡើងមុនរបស់ខ្ញុំ

ប្រសិនបើស្បែកអ្នកមានខ្លាញ់ខ្លាំង ឬ ស្បែកអ្នកឡើងមុន ឬ ពេលខ្លះអ្នកមានអារម្មណ៏ថាស្បែកស្ត្រេស ( ដោយសារការគេងមិនគ្រប់ ការបរិភោគផ្អែមពេកច្រើន ប្រើផលិតផលលាបមុនច្រើនពេក, របកស្បែក, ចេញក្រៅប៉ះធូលី, និង កំដៅថ្ងៃ ) អ្នកគួរធ្វើម៉ាសបិតមុខទាំងនេះសាកល្បងមើល ព្រោះម៉ាសទាំងបីមុខនេះ ជាម៉ាសបិទមុខដែលជួយអោយស្បែកខ្ញុំប្រសើរឡើងយ៉ាងឆាប់រហ័យ ។ ម៉ាសបិទមុខនេះ វាមានតំលៃសមរម នឹងងាយស្រួលរក និង ធ្វើទៀតផង ជាពិសេស មិនថាអ្នកមានស្បែកប្រភេទអ្វីនោះទេ​ អ្នកអាចសាកល្បងបាន ។
1. ម៉ាសបិទមុខទឹកដោះគោជូរ
វាមានននូវសារធាតុមួយចំនូនដែលជូយ ដល់ស្បែកដូចជា lactic acid, zinc , សារធាតុរ៉ែ និង អង់ស៊ីមមួយចំនួន។ ប៉ុន្តែ មិនមែនមានន័យថាគ្រប់ប្រភេទនៃទឹកដោះគោជូ សុទ្ធ តែអាច ធ្វើម៉ាស បាននោះទេ ព្រោះថាសារធាតុដែលដាក់បន្ថែម ក្នុងទឹកដោះគោជូរមួយ ចំនួនអាចធ្វើអោយ ស្បែករបស់អ្នកមានប្រតិកម្ម ដូចនេះអ្នកគួរជ្រើសរើសនូវ ទឹកដោះគោជូសុទ្ធ រឺ ទឹកដោះគោជូដើម ( plain-flavored yogurt or plain yogurt )​។

របស់ដែលត្រូវការ :ទឹកដោះគោជូរ និង សំលីសំរាប់ជូតមុខ ។ មុនដំបូងជ្រលក់សំលីជូតមុខចូលក្នុងទឹកដោះគោជូរ រួចហែកសំលីជូតមុខជាពីរស្តើងៗរួចបិទជុំវិញមុខ ទុកពី 15-20 នាទីរួចលាងសំអាតនឹងទឹកចេញជាការស្រេច ។ ម៉ាកទាំងពីរខាងក្រោមនេះ អ្នកអាចរកនៅតាមបណ្តាផ្សារទំនើបនានា​។ អ្នកអាចបិទម៉ាសនេះ 2-3 ដងក្នុងមួយអាទិត្យ ។

pic-10

2. ម៉ាសសេរ៉ូមប្រៃ 

ក្នុងវិស័យសុខាភិបាលគេប្រើប្រាស់សេរ៉ូមប្រៃដើម្បីចាក់បញ្ចូលបង្គ្រប់ជាតិទឹក លាងរបួស ថ្នាំបន្តក់ភ្នែក ច្រមុះ និង ត្រចៀកជាដើម។ ប៉ុន្តែដោយសារវា ជាសារធាតុរាវដែលត្រូវបានសំលាប់មេរោគ និង គ្មានមេរោគផងនោះវាត្រូវបានគេប្រើប្រាស់ជា ទឹកលាងសំអាតមុខផងដែរ។ អ្នកអាចប្រើវាជា Toner និង ម៉ាសបិតមុខ។

របស់ដែលអ្នកត្រូវការ: សំលីជូតមុខ និង សេរ៉ូមប្រៃ ( ម៉ាកដែលខ្ញុំប្រើគឺ  Klean & Kare-Normal Saline Cambodia ) ។ វិធីធ្វើគឺគ្រាន់តែផ្តិតសំលីជូតមុខជាមួយនឹងសេរ៉ូមប្រៃអោយជោគរួចហែកវាជាពីរស្តើង ៗ រួចបិទអោយពេញមុខទុកប្រហែល 20-30 នាទីរួចដកចេញ ( មិនបាច់លាងមុខទេ គ្រាន់តែជូតមុខដោយសេរ៉ូមប្រៃម្តងជាការស្រេច​ ) ។ ម៉ាសនេះអ្នកអាចធ្វើរៀងរាល់ថ្ងៃក៏បាន ព្រោះវាគ្មានផលអាក្រក់នោះទេ ។

យប់ខ្លះ ខ្ញុំបិទម៉ាសនេះហើយចូលគេងដោយទុកចោលពេញមួយយប់ ពេលក្រោកឡើងមុខខ្ញុំមិនត្រឹមតែមានសំណើមរលោងទេ វាថែមបន្ថយការក្រហមនៃមុនទៀតផង ។
pic-11
3. ម៉ាសប្រទាលកន្ទុយក្រពើជាមួយកាបូន
ប្រសិនបើអ្នកមានមុខស្ងួតខ្លាំងដោយសារតែផលិតផលលាបបំបាត់មុន និង មានស្បែករបក អ្នកប្រហែលជាគិតថាការខាត់ស្បែកមុខដោយប្រើ Scrub នឹងជួយកំចាត់ចោលនូវស្បែកដែលងាប់នៅលើមុខហើយ ប៉ុន្តែការខាត់ស្បែកមុខគឺកាន់តែធ្វើអោយសភាពស្បែកកាន់តែធ្ងន់ធ្ងរប៉ុណ្ណោះ ។ នេះជាម៉ាសបិទមុខដែលជួយសំអាតរន្ធញើស និង ផ្តល់សំណើមដោយមិនធ្វើស្បែករោលក្រហាយ ឬ ស្ងួត ព្រោះវាមានប្រទាលកន្ទុយក្រពើដែលជួយផ្តល់សំណើម និង ធ្វើអោយស្បែកត្រជាក់ ។ ចំនែកកាបូនជួយសំអាតកោសិកាស្បែកដែលងាប់ចេញពីរន្ធញើស និង ជួយសំអាតភាពកង្វក់ ។

របស់ដែលអ្នកត្រូវការ : ប្រទាលកន្ទុយក្រពើជា gel ( ខ្ញុំប្រើ natural republic aloe vera gel ) និង កាបូន ( ខ្ញុំប្រើ  Carbophos អ្នកអាចទិញបាននៅតាមឪសថស្ថាននានា ) 2គ្រាប់កិនបំបែកអោយម៉ត់  ។  លាយប្រទាលកន្ទុយក្រពើ 1/2 ស្លាព្រាបាយ ជាមួយកាបូនដែលម៉ត់ ( លាយភ្លាម លាបភ្លាមព្រោះទុកយូរវានឹងឡើងរាវពិបាកលាប ) រួចលាបអោយសប់ពេញមុខទុកចោលពី 15-20 នាទី រួចលាងចេញដោយទឹកធម្មតា ។

ខ្ញុំតែងបិតម៉ាសនេះ 2-3 ដងក្នុងមួយអាទិត្យ ប៉ុន្តែភាគច្រើនខ្ញុំលាយជាមួយម៉ាស Freeman Facial Clay Mask Avocado & Oatmeal ដើម្បីងាយស្រួលលាប ។
pic-12

ប្រសិនបើអ្នកទាំងអស់គ្នាសាកល្បងម៉ាសណាមួយរួចហើយ អ្នកទាំងអស់គ្នាអាចប្រាប់ខ្ញុំបានទេ មួយណាដែលអ្នកចូលចិត្តជាងគេ ? សំរាប់ខ្ញុំ ខ្ញុំចូលចិត្ត ម៉ាសសេរ៉ូមប្រៃ  ជាងគេព្រោះវាងាយស្រួល​ជាងគេ ។
pic-13

  15 comments for “ម៉ាសបិទមុខ៣ប្រភេទដែលជួយសង្គ្រោះមុខដែលតែងតែឡើងមុនរបស់ខ្ញុំ

  1. KEO Rindarath
    February 12, 2016 at 10:09 pm

    មួយណាឆាប់បាត់លឿនជាងគេ

    • somaly
      February 17, 2016 at 12:44 pm

      ចំពោះបង គឺ ម៉ាសសេរ៉ូមប្រៃ និង ម៉ាសកាបូន ។

      • Ah tra emo
        February 18, 2016 at 9:13 pm

        B ah mas serum ey ke ng buy nov na

  2. គា
    May 8, 2016 at 7:05 pm

    What is Freeman facial clay mask ?

    • somaly
      May 13, 2016 at 2:54 pm

      វាជាម៉ាសភក់

    • somaly
      May 31, 2016 at 8:08 pm

      វាជាម៉ាសភក់ដែលជួយសំអាតរន្ធញើសបានល្អ ប៉ុន្តែភាគច្រើនវាជាម៉ាសំរាប់អ្នកមានស្បែកខ្លាញ់ប៉ុណ្ណោះ

  3. Sreng Sylan
    May 10, 2016 at 8:03 pm

    យើងអាចលាយកាបូនជាមួយប្រទាលកន្ទុយក្រពើស្រស់បានទេ?​

    • somaly
      May 13, 2016 at 2:55 pm

      yes dear

  4. May 10, 2016 at 8:56 pm

    សំឡីនឹងទិញនៅ pharmacy??

    • somaly
      May 13, 2016 at 2:56 pm

      yes or at super-market like lucky..

  5. Nai
    May 28, 2016 at 3:58 pm

    Oatmeal និងអីគេបង

    • somaly
      May 28, 2016 at 7:58 pm

      វាជាម៉្សៅធញ្ញជាតិ អូនអាចរកមើលតាមផ្សារទំនើប

  6. Sonita
    July 20, 2016 at 10:47 am

    តើម៉ាស់ប្រទាលក្រពើជាមួយកាបូនអាចប្រើសម្រាប់មុខមុនហើយខ្លាញ់បានដែរឫទេ? អរគុណ

    • somaly
      July 20, 2016 at 10:52 am

      បានអូន​

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.