តើគួរសំរកទំងន់ប៉ុន្មានគីឡូក្នុងមួយអាទិត្យ ?

ប្រហែលការសំរកគីឡូ គឺជាបំណងប្រថ្នាដ៏ធំសំរាប់ឆ្នាំថ្មី ប៉ុន្តែការសំរកគីឡូមិនមែនជាការងាយស្រួលនោះទេ ។ មានអ្នកខ្លះបោះបង់វាទាំងបានប្រឹងអស់ពីសមត្ថភាព ។ នេះជាវិធីដែលអ្នកអោយអ្នកដឹងថាតើគីឡូអ្នកស៊ីនឹងកំពស់អ្នកឬអត់ ?
11050285_1049121641766411_6814027605201221637_n

ការលើសទំងន់គឺមានន័យថាអ្នកមានលើសជាតិខ្លាញ់នៅក្នុងខ្លូន ។ ការឡើងទំងន់អាចអោយអ្នកប្រឈមនឹងជំងឺជាច្រើនដូចជា ជំងឺទឹកនោមផ្អែម ជំងឺលើសឈាម ជំងឺបេះដូង ប៉ុន្តែវាមិនមែនជាអ្វីដែលមនុស្សភាគច្រើនគិតដល់ទេ។ ភាគច្រើនយើងគិតថា ធាត់គឺរាងមិនស្អាត ស្លៀកពាក់ចេះតែទើស ព្រោះគ្មានរាងគ្មានរូវនឹងគេ ។ ដើម្បីសំរកទំងន់ចំនុចសំខាន់គឺអ្នកត្រូវបន្ថយការញុាំ ឬ បង្កើនការដុតជាតិខ្លាញ់ដែលមានក្នុងខ្លួនអ្នក​ ( ការហាត់ប្រាណ )។ ប៉ុន្តែមនុស្សភាគច្រើនជ្រើសរើសការតមអាហារជាងការហាត់ប្រាណ ។ នៅពេលអ្នកបន្ថយការបរិភោគ អ្នកនឹងបន្ថយការប្រើប្រាស់កាល់ឡូរីដូចគ្នា ដើម្បីរក្សាទុកថាមពល។ ដូចនេះវាពិបាកសំរាប់អ្នកដើម្បីសំរកគីឡូ ព្រោះអ្នកមានអារម្មណ៍រាងកាយអ្នកចុះខ្សោយ អស់កំលាំង ល្ហិតល្ហៃជាដើម ។

ដូចនេះដើម្បីសំរកគីឡូអ្នកមិនត្រឹមតែបន្ថយការបរិភោគទេ អ្នកត្រូវហាត់ប្រាណផងដើម្បីដុតបំផ្លាញជាតិខ្លាញ់ដែលលើស ។ ម៉្យាងទៀតការសំរកសទំងន់ជាការតាំងចិត្តមួយយ៉ាងមោះមុត ព្រោះអ្នកមិនអាចស្រក 10 kg ក្នុងរយៈពេលដ៏ខ្លីនោះទេ ។

តាមទ្រឹស្តី 1 kg នៃខ្លួនរបស់អ្នក = 7700 calories = ការបរិភោគសាច់គោសាច់សុទ្ធ 3,2 kg = សាច់ជ្រូកបីជាន់ 1,6 kg = ប៊ឺកឺ 12 ( មានន័យថា 100 g = 1ខាំ = 770 កាល់ឡូរី )។

Centers for Disease Control and Prevention (CDC) បានណែនាំថា អ្នកគួរសំរកទំងន់ចន្លោះពី 0.45 – 0.9 kg ក្នុងមួយអាទិត្យ ។

ឥលូវយកឧទាហរណ៍ជាក់ស្តែងវិញ ប្រសិនបើអ្នកចង់ស្រក 1 kg ក្នុងមួយអាទិត្យ មានន័យថា អ្នកត្រូវបន្ថយការញាំ 7700 កាល់ឡូរី ក្នុងមួយអាទិត្យ = 1100 កាល់ឡូរីក្នុងមួយថ្ងៃ ។

ធ្វើដូចម្តេចទើបដឹងថា​ អ្នកញុាំប៉ុន្មានកាល់ឡូរីក្នុងមួយថ្ងៃ ? នេះជាវិធីគណនាងាយ ៗ

Somaly_calories

ឧទាហរណ៍ : ខ្ញុំជាមនុស្សស្រី មានទំងន់ 50 kg , កំពស់ 1.50 ម៉ែត្រ = 150 សង់ទីម៉ែត្រ ( cm ) អាយុ 26
ចំនួនកាល់ឡូរីដែលខ្ញុំត្រូវការ = 55.1 + ( 9.563 x 50 ) + ( 1.850 x 150 ) – ( 4.676 x 26 ) =  824.616 កាល់ឡូរី
ដោយសារខ្ញុំមិនសូវហាត់ប្រាណប៉ុន្តែខ្ញុំតែងតែដើរផ្សាររាល់ថ្ងៃ ហើយយ៉ាងតិចណាស់ក៏ 30 នាទីក្នុងមួយថ្ងៃ ។ ដូចនេះមានន័យថាខ្ញុំទទួលបានការហាត់ប្រាណ3 – 5 ដងក្
ដូចនេះ  824.616 កាល់ឡូរី  x 1.55 = 1278.154 កាល់ឡូរី

ប្រសិនបើអ្នកខ្ជិលគណនា អ្នកអាចចូលទៅកាន់គេហទំព័រនេះ www.bodybuilding.com ដើម្បីគណនាបាន​ ។
ក្នុងមួយថ្ងៃខ្ញុំត្រូវការប្រហែល 1278.154 កាល់ឡូរី ( វាស្មើអ្នកញុាំសាច់គោ 6 ខាំ ប៉ុណ្ណោះ ) ប៉ុន្តែដើម្បីសំរកបាន 1 kg/1សប្តាហ៍ ខ្ញុំត្រូវកាត់បន្ថយការញុាំ 1100 កាល់ឡូរីក្នុងមួយថ្ងៃ !!!! មានន័យថាខ្ញុំត្រូវអត់ញុាំអីទាំងអស់ !!!

ដូចនេះ ការតមអាហារវាមិនអាចទៅរួចទេសំរាប់អ្នកខ្លះ ករណីអ្នកតមជ្រុលគឺ វាអាចធ្វើអោយប៉ះពាល់ដល់សុខភាពអ្នកយ៉ាងធ្ងន់ធ្ងរ ។
ដូចនេះ អ្នកត្រូវការកំនត់សារជាថ្មីនូវ បរិមាណគីឡូដែលអ្នកចង់សំរក ។

ឥលូវខ្ញុំអាចសំរកបានត្រឹមតែ 0.5 kg/1សប្តាហ៍ = កាត់បន្ថយការញុាំ 550 កាល់ឡូរីក្នុងមួយថ្ងៃ ។ វានៅតែពិបាកព្រោះខ្ញុំត្រូវកាត់បន្ថយការញាំពាក់កណ្តាល ។ ដូចនេះដើម្បីសំរកបានខ្ញុំត្រូវកាត់បន្ថយការញុាំតែ 275 កាល់ឡូរី + 275 កាល់ឡូរី (ដុតបំផ្លាញដោយកាត់ហាត់ប្រាណ)
275 កាល់ឡូរី = ដើរ​ 77 នាទី = ជិះកង់ 43 នាទី = លោតតិចៗ 32 នាទី = ហែលទឹក 23 នាទី ។
បើទោះបីខ្ញុំអនុវត្ថន៍បានក៏ដោយក៏ខ្ញុំស្រកបានត្រឹមតែ 5 kg ក្នុងរយះពេល 3 ខែ = 10 kg /6 ខែ ដូចនេះប្រសិនបើអ្នកពិតជាចង់សំរកគីឡូមែន អ្នកត្រូវតែមានការអត់ធ្មត់ និង ការតាំងចិត្តយ៉ាងមុះមុត ។

ប្រសិនបើសូម្បីតែ 1kg អ្នកមិនអាចសំរកបានផង អ្នកកុំសង្ឃឹមថាអ្នកអាចសំរកដល់ ​5-10 kg បាន ព្រោះការសំរកទំងន់មិនមែនជាការងាយស្រួលទេ ។ខ្ញុំស្រកពី 42kg ទៅ 38 kg ( ក្នុងរយៈពេល 1 ឆ្នាំ ខ្ញុំគិតថាខ្ញុំមិនធាត់ទេ តែគ្រាន់តែហើមបន្តិច 😀 )​  ។ ខ្ញុំ ស្រកគីឡូមិនមែនដោយសារការសំរកទេ តែមានបញ្ហាផ្នែកសុខភាពប៉ុណ្ណោះ ( Major Depressive Disorder ) ដែលធ្វើអោយខ្ញុំស្រក 5 kg ក្នុងរយៈពេលតែមួយឆ្នាំ ។
Untitled-3

ចំនែកប្អូនស្រីរបស់ខ្ញុំ ម៉ាលិះ នាងស្រកពី 50 kg មក 43 kg ( ក្នុងរយៈពេល 2 ឆ្នាំ ) ។ នាងស្រកដោយសារការតមអាហារ ប៉ុន្តែវាមិនមែនជាជំរើសល្អទេ ។

ប៉ុន្តែដោយសារប្អូនស្រីខ្ញុំជ្រើសរើស ការសំរកទំងន់មិនបានត្រឹមត្រូវ នាងក៏មានជំងឺរលាកក្រពះ និង ជំងឺ IBS ( Irritable bowel syndrome ) . 
Untitled-1

អ្នកគួរតែពេញចិត្តនឹងរូបរាងរបស់អ្នក និង មានជំនឿចិត្តលើអ្វីដែលអ្នកមាន ហើយប្រសិនបើអ្នកចង់សំរកទំងន់មែន អ្នកគួរតែធ្វើវាដើម្បីខ្លួនឯងកុំដោយសារការរិះគន់អ្នកដទៃ​ ។ ខ្ញុំសង្ឃឹមថាអ្នកនឹងជ្រើសរើសការសំរកទំងន់ដែល ត្រឹមត្រូវ មិនប៉ះពាល់ដល់សុខភាពរបស់អ្នក ។

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.