វិធីដែលខ្ញុំតែងតែប្រើក្នុងការបំបាត់ការឡើងមុន​ក្នុងរយៈពេលតែមួយយប់

ឡើងមុនជារឿងដែលគួរអោយរំខាន ព្រោះវាឡើងម្តងៗ វាតែងតែចំណាយពេលយ៉ាងហោចណាស់ក៏មួយអាទិត្យដែរដើម្បីបាត់ទៅវិញ ។ដូចនេះធ្វើដូចម្តេចដើម្បីបំបាត់វាក្នុងរយៈពេលដ៏ខ្លី?នេះជាវិធីដែលខ្ញុំតែងតែប្រើ និង មានប្រសិទ្ធភាព។ វាកាន់តែមានប្រសិទ្ធភាពប្រសិនបើអ្នកអនុវត្ថន៍វាពេលយប់មុនពេលចូលគេង។ pic16
1. ម៉ាសសេរ៉ូមប្រៃ
ប្រសិនបើអ្នកជាអ្នកឡើងមុនអាជីពដូចខ្ញុំ អ្នកនឹងអាចដឹងថាមុននឹងឡើងនៅថ្ងៃស្អែក ព្រោះនៅពេលដែលអ្នកលាងសំអាតមុខ ( កន្លែងដែលបំរុងឡើងមុន ស្ទាបទៅឈឺ និង ក្រហមបន្តិច ) ។ នេះជាពេលដ៏ល្អដែលអ្នកគួរសំលាប់វា មុនពេលដែលវារីកធំ ។ បន្ទាប់ពីលាងមុខស្អាត ជំហានទី១ អ្នកត្រូវបិទម៉ាសដោយសេរ៉ូមប្រៃ រយៈ ៣០​ នាទី ។

2. ស្អំដោយទឹកកក
បន្ទាប់ពីបិទម៉ាសសេរ៉ូមប្រៃរួច អ្នកត្រូវស្អំមុខដោយទឹកកករយៈពេល 30 នាទី ( ជាធម្មតាខ្ញុំស្អំលើសពី 30នាទីព្រោះខ្ញុំស្អំបណ្តើរ គេងមើលរឿងបណ្តើរ ) ។ ជាធម្មតាខ្ញុំដាក់ទឹកកកដុំ ប្រហែល 3-4 ដុំតូចៗ ក្នុងថង់ស្អាតមួយចងមាត់អោយជិត បន្ទាប់មកយកអាវបោកស្អាត ( ខ្ញុំតែងតែប្រើអាវដៃវាល ឬ អាវខ្សែមួយ ព្រោះវាងាយស្រួលប្រើ ) ស្រោបពីក្រៅថង់ទឹកកក រូចស្អំកន្លែងមានមុន ( ហាមប្រើកំលាំងសង្កត់ខ្លាំងពេលស្អំ ) ។​

3. លាបថ្នាំបំបាត់មុន
បន្ទាប់ពីស្អំហើយជូតសំអាតមុខដោយសេរ៉ូមប្រៃ រួចទុកអោយស្ងួតបន្តិច រួចលាបមុខដោយប្រើ aloe vera gel ( ម៉ាកដែលខ្ញុំប្រើគឺ natural republic aloe vera gel ) ។ បន្ទាប់មកខ្ញុំលាប ZAPZYT Maximum Strength Acne Treatment Gel​ ( 10% Benzoyl Peroxide អ្នកអាចស្វែងរកម៉ាកផ្សេងទៀតដែលមានតាមឪសថស្ថាននានា ) លាបលើកន្លែងដែលឡើងមុនប៉ុណ្ណោះ ( អ្នកអាចប្រើ  Tea tree oil ប្រសិនបើអ្នកមាន​ ) ។ ឥលូវអ្នកអាចចូលគេងបានហើយ ។ ប្រសិនបើថ្ងៃស្អែកឡើង​ មុននៅតែមិនស្រក អ្នកអាចធ្វើបែបនេះបន្តទៀត រហូតដល់វាស្រក ( ជាធម្មតាខ្ញុំចំណាយពេលយ៉ាងយូ 3 ថ្ងៃ ) ។ ខ្ញុំសង្ឃឹមថា វិធីនេះក៏អាចមានប្រសិទ្ធភាពចំពោះអ្នក ដូចជាខ្ញុំផងដែរ​ ។

  11 comments for “វិធីដែលខ្ញុំតែងតែប្រើក្នុងការបំបាត់ការឡើងមុន​ក្នុងរយៈពេលតែមួយយប់

  1. Ah tra emo
    February 20, 2016 at 6:44 pm

    B pel del b eng leb natural republic aloe vera gel tuk pel mam mine.?

    • somaly
      February 21, 2016 at 10:52 am

      ភាគច្រើនបងទុកដល់វាស្ងួតជ្រាបចូលមុខ ប្រហែល 1-2 នាទី

      • Ah tra emo
        February 21, 2016 at 7:23 pm

        B eng ot remove vea Jen te

        • Ah tra emo
          February 21, 2016 at 7:24 pm

          B acc FB b eng name ey ke

        • somaly
          February 23, 2016 at 12:34 pm

          បង remove តែសេរ៉ូមប្រៃទេ ប៉ុន្តែ Aloe vera អត់ remove ទេ

          • Ah tra emo
            March 1, 2016 at 9:36 pm

            B Nhom marl page b eng ot kert jg

          • somaly
            March 2, 2016 at 3:38 pm

            Page na oun?

          • Ah tra emo
            March 5, 2016 at 7:49 pm

            https://www.facebook.com/SomalyStore/?fref=ts pag ng pel jol tov ke dak tha ot kert

          • Ah tra emo
            March 5, 2016 at 7:53 pm

            Sorry, this content isn’t available right now
            The link you followed may have expired, or the page may only be visible to an audience you’re not in.
            Go back to the previous page · Go to News Feed · Visit our Help Center. Ke dak jg b eng marl

          • Ah tra emo
            March 5, 2016 at 7:53 pm

            B eng mean acc ot tell Nhom mor

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.