ផ្លែឈើដែលជួយអ្នកក្នុងការសំរកទំងន់

ការសិក្សាបង្ហាញថា អ្នកនឹងកាន់តែញុាំច្រើននៅពេលដែលអ្នកចាប់ផ្តើមហាត់ប្រាណ ។ ប្រសិនបើអ្នករត់រយៈពេល 45 នាទី អ្នកបានដុតបំផ្លាញ 476 កាល់ឡូរី ( ល្បឿនប្រហែល 10 km/h ) ប៉ុន្តែ ប៊ឺកឺមួយ = 640 កាល់ឡូរី , គុយទាវ 1 ចាន = 362 កាល់ឡូរី , បាយឆាគ្រឿងសមុទ្រ 1 កូនចាន ( ប្រហែល​​ 2 ខាំ​)  = 321 កាល់ឡូរី , សាច់គោអាំង 1 ខាំ = 278 កាល់ឡូរី ។ ក្នុងករណីអ្នករត់កាន់តែយឺត ឬ អ្នករត់រយៈខ្លី ការដុតបំផ្លាញកាល់ឡូរីក៏កាន់តែតិចផងដែរ ។ ដូចនេះប្រសិនបើអ្នកចាប់ផ្តើុមហាត់ប្រាណរយៈពេលមួយខែហើយ ប៉ុន្តែគីឡូនៅតែដដែល នេះមានន័យថា បរិមាណខ្លាញ់ដែលលើសក្នុងខ្លួនអ្នកមិនបានដុតបំផ្លាញទេ ព្រោះបរិមាណដែលអ្នកបរិភោគវាស្មើនឹងបរិមាណកាល់ឡូរីដែលអ្នកចំណាយ ។ ឥលូវយើងគិតលេងៗ លមើល សាច់គោ 1 ខាំ = 240 កាល់ឡូរី ចំនែក ប៉ោម 1 ខាំ = 55 កាល់ឡូរី និង ត្រកួន 1 ខាំ = 19 កាល់ឡូរី អ្វីដែលអ្នកបរិភោគគឺបរិមាណដូចគ្នាតែកាល់ឡូរីដែលផ្តល់អោយគឹខុសគ្នាស្រលះ ។ ដូចនេះគួរកាត់បន្ថយការទទួលទានសាច់ ហើយបែរមករកបន្លែ និង ផ្លែឈើវិញ ។ និយាយតាមត្រង់ ខ្ញុំក៏មិនមែនជាមនុស្សចូលចិត្តញុាំបន្លែដែរ ប់ុន្តែខ្ញុំចូលចិត្តញុាំផ្លែឈើ ដូចនេះថ្ងៃនេះខ្ញុំនឹងលើកយកផ្លែឈើដែលជួយអ្នកក្នុងការសំរកទំងន់ ហើយម៉្យាងទៀតគឺជាផ្លែឈើដែលសំបូរនៅស្រុកយើងទៀតផង ។
1. ផ្លែឪឡឹក 

ផ្លែឪឡឹក 1 ខាំ = 30 កាល់ឡូរី ដែលមានជាតិទឹក 90% ដែលធ្វើអោយអ្នកឆាប់ឆ្អែត ប៉ុន្តែ វាពិបាកក្នុងការទុកដាក់បន្តិច ។ ប្រសិបបើអ្នកសំរេចចិត្តពុះវាហើយអ្នកត្រូវញុាំវាអោយអស់ព្រោះការទុកវាក្នុងទូរទឹកកកធ្វើអោយបាត់បង់ antioxidants បាត់បង់រសជាតិ និង អាចខូចគុណភាពផងដែរ ។

3. ផ្លែត្របែក

ផ្លែត្របែក 1 ខាំ = 68 កាល់ឡូរី ។ ថ្វីត្បិតតែវាផ្តល់កាល់ឡូរីខ្ពស់ ប៉ុន្តែវាជាផ្លែឈើដែលមានជាតិស្ករទាប ប្រសិនបើអ្នកមានជំងឺទឹកនោមផ្អែម វាជាផ្លែឈើដែលអ្នកអាចបរិភោគបាន ។

2. ផ្លែប៉ោម 

” An apple a day keeps the doctor away ” ពាក្យនេះនិយាយត្រូវ ព្រោះផ្លែប៉ោម 1 ខាំ = 55 កាល់ឡូរី ( គ្មានសារធាតុ fat និង សូដ្យ៉ូម ) ដែលជួយបន្ថយការកើតជំងឺមហារីក ជំនួយសុខភាពបេះដូង ធ្វើអោយធ្មេញស និង បង្កើនប្រពន្ធ័ភាពស៊ាំការពាររាងកាយផងដែរ ។ ប្រសិនបើអ្នកមានបញ្ហាក្នុងការបរិភោគអាហារ ( អ្នកចូលចិត្តញុាំច្រើនជ្រុល ) អ្នកអាចញុាំផ្លែប៉ោម ១ ផ្លែមុនពេលញុាំបាយ (​ វិធីការពារកាញុាំច្រើន ) នោះវានឹងជួយកាត់បន្ថយការបរិភោគអាហារអ្នកមួយភាគធំ ។ ប្រសិនបើអ្នកជាសិស្សសាលា វាជាផ្លែឈើដែលអ្នកគួរដាក់ក្នុងកាតាប ដើម្បីទុកបង្ការពេលឃ្លាន ។

4. ផ្លែចេក 

ប្រសិនបើអ្នកតែងតែមានបញ្ហាពេលហាត់ប្រាណតែងតែហត់ខ្លាំង អស់កំលាំងល្លិតល្ហៃ វាជាផ្លែឈើដែលអ្នកអាចបរិភោគ មុន ឬ ក្រោយពេលហាត់ប្រាណ ព្រោះវាផ្តល់ថាមពលដល់អ្នកបានរហ័យ និង ផ្តល់កាល់ឡូរីខ្ពស់ ( 1ខាំ = 89 កាល់ឡូរី ) ។ វាជាផ្លែឈើដែលសំបូរ និង មានតំលៃថោក ។ វាជាផ្លែឈើដែលខ្ញុំញុាំរាល់ថ្ងៃ ប៉ុន្តែខ្ញុំទិញវាចំរុះគ្នា ដូចជា ចេកណាំវ៉ា ចេកពងមាន់ និង ចេកអំបូង ធ្វើបែបនេះគីអ្នកអាចញុាំបានរាល់ថ្ងៃ និង មិនធុញ ។
1

5. ផ្លែសារី

ផ្លែសារី  1 ខាំ = 81 កាល់ឡូរី  វាសំបូរដោយជាតិសរសៃ ដែលជួយដល់ប្រពន្ធ័រំលាយអាហារ និង ធ្វើអោយអ្នកឆ្អែតបានយូរ ប៉ុន្តែខ្ញុំមិន​សូវចូលចិត្តផ្លែសារីទេ ។

6. ផ្លែក្រូច 

វាមិន​ត្រឹមតែឆ្ងាញ់ប៉ុណ្ណោះទេ​ វាថែមទាំងមានកាល់ឡូរីទាបទៀតផង ( 1 ខាំ = 47 កាល់ឡូរី ) ។ ប្រសិនបើអ្នកចង់សំរកទំងន់ដោយតមអាហារ វាជាប្រភេទផ្លែឈើដែលអ្នកគួរជ្រើសរើស ។ ផ្លែក្រូចមានច្រើនប្រភេទដូចជា ក្រូចថ្លុង ក្រូចពោធិ៍សាត់ ក្រូចខ្វិត ឬ ក្រូចលឿង អ្នកអាចជ្រើសរើសបរិភោគមួយណាក៏បានអាស្រ័យតាមចំនូលចិត្តរបស់អ្នក ។

7. មើមបុិកគក់
វាមានតែ 35 កាល់ឡូរី ក្នុង 1 ខាំ ។ ចំនុចពិសេសរបស់វាគឺ វាសំបូរសឹងគ្រប់ផ្សារ និង មានតំលៃសមរម្យទៀតផង ម៉្យាងវាសំបូរដោយជាតិសសៃ , anti-oxidants សារធាតុរ៉ែ ( magnesium, copper, iron and manganese ) និង វីតាមីន ( វីតាមីន សេ និង បេ ) ។

8. ប៉េងប៉ោះ
ប៉េងប៉ោះជាផ្លែឈើដែររឺ ? ត្រូវប៉េងប៉ោះជាផ្លែឈើមិនមែនជាបន្លែទេ ។  វាសំបូរដោយ antioxidants និង ជួយបន្ថយការហើម ។ វាជាផ្លែឈើដែលអ្នកគួរជ្រើសរើសសំរាប់ញុាំពេលយប់ ឬ​ល្ងាច ព្រោះវាមានត្រឹមតែ 18 កាល់ឡូរីក្នុងមួយខាំប៉ុណ្ណោះ ។ ខ្ញុំតែងតែញុាំវាពេលមើលទូរទស្សន៍ពេលល្ងាច ព្រោះការពារការឃ្លានពេលយប់ ( ការបរិភោគអាហារបន្ថែមពេលយប់ក្រោយពីអាហារពេលល្ងាចគឺ ហាមដាច់ខាត ប្រសិនបើអ្នកចង់សំរកទំងន់ ) ។ ប្រសិនបើអ្នកមិនចូលចិត្តប៉េងបោះម្ចាស់ក្សត្រី ( ប៉េងប៉ោះតូចពណ៌ក្រហម ) ទេ អ្នកអាចទិញ ប៉េងប៉ោះលឿង ( Cherry Tomatoes ) ជំនួសវិញ ព្រោះមានរសជាតិផ្អែមស្រដៀងប៉េងប៉ោះព្រៃ និង មិនជូរទៀតផង ( អ្នកអាចទិញបាននៅផ្សារទំនើប Lucky ) ។
20150622-tomato-guide-yellow-pear-shutterstock

រឿងដែលអ្នកគួរដឹងគឺ ជៀសរាងការទទួលអាហារប្រភេទ Fast Food ( ភីស្សា ភ្លៅមាន់ ប៊ឺកឺ )  ស៊ុប សាច់អាំង គ្រឿងសមុទ្រអាំង មីឆា បាយឆា ប្រហិតបំពង កង្កែបបំពង ពងមាន់អាំង ពងទាកូន ។ល។ ជាពិសេស គឺ អំឡុងពេលល្ងាច ។ ព្យាយាមទទួលទឹកអោយបានយ៉ាងហោចណាស់ ២លីត្រក្នុងមួយថ្ងៃ ។ ចំនុចមួយទៀតដែលមនុស្សភាគច្រើនតែងតែរំលង គឺ ប្រសិនបើអ្នកចាប់ផ្តើមសំរកទំងន់ ឬ ចាប់ផ្តើមហាត់ប្រាណ ឬ ហាត់យកសាច់ដុំ អ្នកគួរប្រយ័ត្មចំពោះស្បែករបស់អ្នក ព្រោះអ្នកអាចប្រឈមនឹងការបែកសង្វារ ( នេះជាឡេដែលអាចជ្រើសរើសបាន )។

 

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.