អាហារពេលព្រឹកងាយៗសំរាប់អ្នកខ្ជិល

មានមនុស្សមួយភាគធំតែងតែមិនទទួលទានអារហារពេលព្រឹក ហើយបែរជាទទួលទានអាហារពេលល្ងាចច្រើនទៅវិញ ។ ប្រសិនបើអ្នកចង់សំរកទំងន់ អ្នកត្រូវចាំថា អាហារពេលល្ងាចអ្នកអាចបរិភោគត្រឹមតែពាក់កណ្តាលនៃអាហារពេលព្រឹកប៉ុណ្ណោះ ។ នេះជាអាហារពេលព្រឹករបស់ខ្ញុំ ខ្ញុំចូលចិត្តញុាំ ព្រោះវាងាយស្រួល រហ័ស និង មានការគណនាកាល់ឡូរីក្នុងនឹងស្រាប់ ។
ថ្វីត្បិតតែអាហារនេះរហ័ស ប៉ុន្តែប្អូនស្រីខ្ញុំនៅតែចូលចិត្តអាហារបែបខ្មែរជាង ដូចនេះប្រសិនបើអ្នកទាំងអស់គ្នាមានពេល អ្នកគួរជ្រើសរើសនូវអ្វីដែលអ្នកទាំងអស់គ្នាចូលចិត្ត ។ ដោយសារតែខ្ញុំរស់នៅឆ្ងាយពីផ្ទះ ហើយគ្មានអ្នកណារៀបចំអាហារពេលព្រឹក ម៉្យាងខ្ញុំមិនចូលចិត្តចេញពីផ្ទះ ហើយទៅញុាំអាហារក្រៅពេលព្រឹកនោះទេ ដូចនេះ ទាំងនេះជាអាហារពេលព្រឹកដែលខ្ញុំតែងតែញុាំ សឹងរាល់ថ្ងៃ ។

1. ចេកអំបូង និង ពងទា
1
កាល់ឡូរី សរុប = 406 កាល់ឡូរី ( 236 កាល់ឡូរី + 170 កាល់ឡូរី )
គ្រឿងផ្សំ :
– ចេកអំបូង 2 ផ្លែ ( អ្នកអាចប្រើចេកពងមាន់បាន ចំនែកចេកណាំវ៉ា វាមានរសជាតិផ្អែមតែមួយមុខ ខុសពីចេកអំបូងដែលមានរសជាតិផ្អែមលាយជូរ )
– ពងទា 1 ( អ្នកអាចប្រើ ពងទា 2 ប្រសិនបើអ្នកជាបុរស ព្រោះមនុស្សប្រុសត្រូវការកាល់ឡូរីច្រើនជាងមនុស្សស្រី )
– ទឹកដោះគោស្រស់ 1 កែវ ( 200 មីលីលីត្រ ) ( អ្នកអាចប្រើទឹកដោះគោ Low fat ប្រសិនបើអ្នកកំពុងសំរកទំងន់ ប៉ុន្តែខ្ញុំជ្រើសរើសទឹកដោះគោស្រស់ធម្មតា )
– ទឹកឃ្មុំ 2 ស្លាបព្រាកាហេ្វ

របៀបធ្វើ
– បកចេក 1 ផ្លែ ដាក់ចូលក្នុងចានរួចកិននឹងសមអោយក្លាយជាដុំតូចៗ ( ចំនែក 1 ផ្លែទៀតខ្ញុំចិតជាចំនិតដាក់បន្ថែម )
– គោះពងទាដាក់ រួចវាយអោយសព្វ ថែមអំពិលបន្តិច
– ដាក់ខ្ទះ រួចកំដៅអោយក្តៅ ដោយប្រើភ្លើងតិចបំផុត អ្នកអាចដាក់ប្រេងអូលីវបន្តិច ( ប្រហែល 1/4 ស្លាបព្រាកាហ្វេប៉ុណ្ណោះ ) រួចចៀនដូចជាអ្នកចៀនពងទា ( ជាធម្មតាខ្ញុំចៀនតែម្តងប៉ុណ្ណោះ )

2

2. គ្រាប់ធញ្ញជាតិ និង ទឹកដោះគោស្រស់

9

វាជារបស់ដែលងាយជាងគេ អ្នកគ្រាន់តែត្រូវការ គ្រាប់ធញ្ញជាតិ​រួចលាយជាមួយនឹងទឹកដោះគោស្រស់ជាការស្រេច ។ អ្វីដែលពិបាកសំរាប់ខ្ញុំគឺ ទឹកដោះគោស្រស់គឺ ទុកបានរយៈពេលខ្លី ( 7-10 ថ្ងៃ ) ហើយប្រសិនបើអ្នកចង់សំរកទំងន់អ្នកគួរជ្រើសរើសទឹកដោះគោស្រស់ Low fat ។ សំរាប់គ្រាប់ធញ្ញជាតិ មានម៉ាកជាច្រើនដែលអ្នកអាចជ្រើសរើសបាន ខ្ញុំនឹងណែនាំ​ម៉ាកមួយចំនួនដែលខ្ញុំធ្លាប់ញុាំ ។

គ្រាប់ធញ្ញជាតិដែលងាយញុាំ : ប្រសិនបើអ្នកទើបចាប់ផ្តើមសាកល្បងញុាំជាលើកទីមួយ អ្នកគួរចាប់ផ្តើមពី គ្រាប់ធញ្ញជាតិសំរាប់កូនក្មេង ព្រោះវាមានរសជាតិឆ្ងាញ់ និង ងាយញុាំជាងគ្រាប់ធញ្ញជាតិប្រភេទផ្សេងទៀត ( ជាពិសេសរសជាតិសូកូឡា ឆ្ងាញ់ជាងគេ​ )

6

– គ្រាប់ធញ្ញជាតិដែលខ្ញុំចូលចិត្ត :

1. Kellogg’s Mueslix with Raisins & Almonds Crunch : វាជាចំណូលចិត្តទី 2
2. Kellogg’s Raisin Bran Raisin Bran Cereal : វាជាប្រភេទគ្រាប់ធញ្ញជាតិដែលខ្ញុំចូលចិត្តជាងគេ
3. Kellogg’s Mueslix with with Raisins, Dates and Almonds : វាជាចំណូលចិត្តទី 2

3
គ្រាប់ធញ្ញជាតិដែលផ្តល់កាល់ឡូរីខ្ពស់ : គ្រាប់ធញ្ញជាតិទាំងពីរប្រភេទនេះ ផ្តល់កាល់ឡូរីខ្ពស់ជាងប្រភេទផ្សេងទៀត ប៉ុន្តែ វាមានរសជាតិសាប និង ពិបាកញុាំ ប៉ុន្តែខ្ញុំប្រើវាលាយជាមួយនឹង គ្រាប់ធញ្ញជាតិប្រភេទផ្សេងទៀត ឬ បន្ថែមផ្លែឈើ ដើម្បីងាយញុាំ

7

គ្រាប់ធញ្ញជាតិដែលខ្ញុំមិនចូលចិត្ត : CASINO – Muesli croustillant noix noisettes ជាប្រភេទគ្រាប់ធញ្ញជាតិដែលខ្ញុំមិនចូលចិត្ត ព្រោះវាមានរសជាតិផ្អែមខ្លាំង ( ព្រោះវាមានទឹកឃ្មុំលាយ )

4

– អ្នកអាចបន្ថែមផ្លែឈើបន្ថែមដូចជា ប៉ោម ចេក Blueberries ( ខ្ញុំទិញ Blueberries បង្កក​ ) ឬ ប្រភេទដំណាប់ក្រៀមដូចជា ទំពាំងបាយជូរក្រៀម ឬ ដំណាប់ចេកជាដើម ។អ្នកអាចសាកល្បងបាន ប៉ុន្តែអ្វីដែលអ្នកគួរដឹងគឺ អាហារដែលឆ្ងាញ់គឺច្រើនតែមិនល្អចំពោះសុខភាព និង អាហារដែលល្អសំរាប់សុខភាពភាគច្រើនគឺមិនឆ្ងាញ់ ។

11
8

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.