លក្ខណៈខុសគ្នានៃក្រែមលាបមុខ

កាលពីមុនផលិតផលថែស្បែកមិនសូវមានច្រើនមុខនោះទេ អ្វីដែលខ្ញុំប្រើគឺ សាប៊ូលាងសំអាតមុខ ក្រែមលាបការពារកំដៅថ្ងៃ និង ក្រែមលាបពេលយប់ប៉ុណ្ណោះ ។ តែក្នុងពេលបច្ចុប្បន្នផលិតជាច្រើននៅលើទីផ្សារ ទាំងកូរ៉េ ជប៉ុន និង អាមេរិច រហូតដល់ពេលខ្លះខ្ញុំចែកមិនដាច់ថាតើវាខុសគ្នាត្រង់ណារវាង Emulsion​ essence, serum , lotion, cream ។ ខ្ញុំធ្លាប់ចូលហាងលក់ផលិតផលកូរ៉េ ខ្ញុំឆ្ងល់ ហើយសួរថាតើ essence និង cream ខុសគ្នាត្រង់ណា ? ប៉ុន្តែខ្ញុំមិនបានទទួលនូវចំលើយដែលខ្ញុំចង់បានទេ គឺគ្រាន់តែប្រាប់ថា អាមួយនឹងលាបក្រោយលាងសំអាតមុខហើយ ។ ខ្ញុំធ្លាប់ច្រលំនិងមិនដឹងប្រើអាមួយណាមុន វិធីគឺ ខ្ញុំលាយវាជាមួយគ្នាហើយលាបពេញមុខតែម្តង ។ ពេលខ្លះខ្ញុំវង្វេងនឹងពាក្យដែលមានលើសរសេរដាក់លើដបផលិត ព្រោះ វាអាចជាផលិតផលដូចគ្នាប៉ុន្តែ កូរ៉េ និង អាមេរិច ហៅពាក្យផ្សេងគ្នាទៅវិញ ។ ដូចនេះថ្ងៃនេះ ខ្ញុំនិងចែករំលែកអត្ថន័យនៃពាក្យទាំងអស់នេះ សង្ឃឹមថាវាអាចជួយអ្នកទាំងអស់គ្នាបាន 🙂

1. Lotion ឬ Toner ?


ជាដំបូងយើងបកស្រាយពាក្យដែលពិបាកយល់ជាងគេ គឺ ពាក្យ Toner ប៉ុន្តែ កូរ៉េ និង ជប៉ុនហៅវាថាជា Lotion ។
អាមេរិច : និយាយទៅវាជាទឹកជូតសំអាតមុខ ដែលផលិតផលប៉ែកអ៊ឺរ៉ុបហៅថា Toner ។ វាមិនពិបាកយល់ទេ ព្រោះមិនថាផលិតផលនោះជាម៉ាកអ្វីទេ តែចុងបញ្ចប់អ្នកនឹងរកឃើញពាក្យ Toner នៅលើដបទាំងនោះ ដូចជា Neutrogena Pore Refining Toner, Thayers Alcohol-Free Witch Hazel Organic Aloe Vera Formula Toner ។ ភាគច្រើនវាមានលក្ខណៈថ្លា រាវដូចជាទឹក ។ វិធីប្រើប្រាស់គឺ ប្រើសំលីជូតមុខផ្តិតនឹង Toner អោយជោគ រួចជូតសំអាតពេញផ្ទៃមុខ​ ។ ជាទូទៅ Toner ត្រូវបានគេប្រើក្រោយពេលលាងសំអាតមុខរួច ។

កូរ៉េ : ផលិតកូរ៉េតែងតែហៅ Toner ថា Mist, toner, Skin Refiner, Skin balancer, Skin hydrator, lotion ដូចជា Laneige Skin Refiner , ETUDE HOUSE Wonder Pore Freshner, INNISFREE Jasmine Aqua Lotion, SU:M 37 Water Full Gel Mist
1

Mist : វាជាទឹកដែលមានសមត្ថភាពធ្វើអោយត្រជាក់ ឬ អាចថាជា ក្រែមផ្តល់សំណើមដែលមានជាតិទឹក 90%  បើធៀបជាមួយនឹងផលិតផលប៉ែកអ៊ឺរ៉ុបវាគឺជា Spray ( ទឹកបាញ់មុខ​​​​ ) ប្រើបាញ់នៅលើមុខ ដែលភាគច្រើនគេតែងតែដាក់តាមកាបូប ហើយយកប្រើបាញ់សព្វផ្ទៃមុខ នៅពេលដែលគេមានអារម្មណ៍ថាមុខក្តៅ ឬ មុខស្ងួតខ្លាំង ។ 

ជប៉ុន : គេតែងតែហៅ Toner គេថាជា  lotion or softener​ ដូចជា Kose Sekkisei lotion, Shiseido softener, SK-II Facial Treatment Clear Lotion ។ បើទោះបីជា Toner ទាំងប៉ែកអ៊ឺរ៉ុប និង ប៉ែកអាស៊ីភាគច្រើនប្រើក្រោយពេលលាងសំអាតមុខក៏ដោយ ប៉ុន្តែវិធីប្រើប្រាស់គឺខុសគ្នា ។ ថ្មីៗនេះ មានផលិតផលប៉ែកអ៊ឺរ៉ុបជាច្រើនបានប្រើប្រាស់ពាក្យ  Mist, lotion ជំនួសអោយពាក្យ Toner  ដូចនេះដើម្បីវាយតំលៃថាវាអ្វីអោយប្រាកដ គឺ អ្នកត្រូវអានពីវិធីប្រើប្រាស់របស់វាអោយបានច្បាស់ ។
2

2. Essence, Serum, Ampoule

Ampoule : មានសារធាតុសកម្មខ្ពស់ និង មានមុខងារកែប្រែបញ្ហានៃស្បែកណាមួយច្បាស់លាស់ ។ សារធាតុទាំងនោះត្រូវបានច្រកចូលដបតូច ឬ អំពូលបិតជិត ដើម្បីការពារសារធាតុខាងក្នុងកុំអោយប៉ះខ្យល់ និង រក្សាគុណភាពនៃផលិតផល ។  ភាគច្រើនវាលក្ខណៈថ្លា រាវ ស្រូបចូលស្បែកលឿន និង អោយលទ្ធផលលឿនក្នុងរយៈពេលខ្លី ប៉ុន្តែ វាមានតំលៃថ្លៃជាង សេរ៉ូម ។

Serum : មានសារធាតុសកម្មច្រើនជាងបើធៀបជាមួយនឹង Essence ប៉ុន្តែតិចជាងបើធៀបជាមួយនឹង Ampoule ។  សេរ៉ូមមានលក្ខណៈថ្លា ឬ រាវជាង  essence ។ ពេលខ្លះអ្នកអាចឃើញថា មានសេរ៉ូមខ្លះ មានលក្ខណៈជាប្រេង ឬ ខ្លះមានលក្ខណៈជាទឹក គឺ អាស្រ័យទៅតាមសាធាតុសកម្មដែលមានក្នុងនោះ ព្រោះមានសារធាតុសកម្មមួយចំនួនដែលមិនអាចលាយជាមួយនឹងទឹកបានដូចជា Vitamin C or retinol ។  វាមានតំលៃថ្លៃជាង  essence តែថោកជាង Ampoule ។ 

Essence : វាមានសារធាតុសកម្មរាវជាង ឬ តិចជាងគេបើធៀបជាមួយនឹង ampoule និង serum ។ ជាធម្មតា  essence គឺថ្លាដូចជាទឹក និង រាវ ដែលធ្វើអោយមនុស្សភាគច្រើនច្រលំវាជាមួយនឹង Toner ។ មាន essence ខ្លះមានលក្ខណៈជាប្រេង ផងដែរ ដូចនេះកុំប្លែកក្នុងចិត្តនៅពេលអ្នកជួប essence ដែលរាវតែមិនមែនជាទឹក ។
3

 

ប្រសិនបើយើងតំរៀបពីកំហាប់សារធាតុសកម្មពីច្រើនទៅតិច គឺ ampoule > serum> essence
ប្រសិនបើយើងតំរៀបពីលក្ខណៈពីរាវទៅខាប់គឺ  essence > ampoule  > serum

3. Cream, Lotion, Emulsion and Gel

Cream : មានលក្ខណៈខាប់ខ្លាំង និង ផ្តល់សំណើមខ្លាំង ដោយសារវាផ្សំឡើងដោយសារធាតុប្រេង ( ខ្លាញ់ ) ច្រើន ដូចនេះភាគច្រើនវាសំរាប់អ្នកមានស្បែកស្ងួតប៉ុណ្ណោះ ។

Lotion : វាផ្សំឡើងពី ទឹក និង ប្រេង ប៉ុន្តែវាលក្ខណៈ រាវជាង Cream និង ផ្តល់សំណើមតិចជាង Cream ។ ថ្វីត្បិតតែវាអាចប្រើបានសឹងគ្រប់ប្រភេទស្បែកប៉ុន្តែ ប្រសិនបើអ្នកមានស្បែកប្រភេទខ្លាញ់ អ្នកគួររកមើលនូវ Lotion ដែលមានលក្ខណៈ Oil-free ( គ្មានសារធាតុប្រេង ) ។ កូរ៉េ lotion  គឺជាក្រែមផ្តល់សំណើមដែលមានលក្ខណៈរាវ ចំនែក ជប៉ុន​ lotion គឺជា Toner ។ ចំនែកប៉ែកអ៊ឺរ៉ុប ភាគច្រើនពាក្យ Lotion សំដៅដល់ឡេលាបខ្លួន ឯក្រែមលាបមុខវិញគេនិយមប្រើពាក្យ Moisturizer ឬ light cream ។

Emulsion គឺជាក្រែមផ្តល់សំណើមមានលក្ខណៈរាវស្រដៀងនឹង Lotion ដែរ ប៉ុន្តែ វារាវជាង Lotion ព្រោះ Emulsion ភាគច្រើនគឺ ផ្សំពីទឹក ។ ដូចនេះ ប្រសិនបើអ្នកមានស្បែក ស្តើង និង ងាយប្រតិកម្ម អ្នកគួរជ្រើសរើស Emulsion ជាជាង Lotion ។

Gel : វាជាក្រែមផ្តល់សំណើមដែលរាវជាងគេ និង ផ្សំឡើងពីសារធាតុផ្តល់សំណើមដូចជា Silicone ឬ glycerin សំរាប់អ្នកមានស្បែកប្រភេទខ្លាញ់ ។ ប្រសិនបើអ្នកមានស្បែកប្រភេទខ្លាញ់ខ្លាំង វាជាក្រែមផ្តល់សំណើមអ្នកគួរជ្រើសរើស ។
6
ប្រសិនបើយើងតំរៀនវាពីខាប់ទៅរាវ គឺ Cream > Lotion > Emulsion > Gel
5

 

  2 comments for “លក្ខណៈខុសគ្នានៃក្រែមលាបមុខ

  1. Sinath
    February 26, 2016 at 10:16 pm

    Appreciate it! I just know them from u! ?

    • somaly
      April 27, 2016 at 10:03 am

      🙂

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.