តើម៉្សៅលាបខ្លួនកូនង៉ា Johnson’s Baby ពិតជាបណ្តាលអោយកើតជំងឺមហារីកស្បូនមែនទេ ?

កាលពីថ្មីៗនេះ ក្រុមហ៊ុន Johnson & Johnson (J&J) រង​​​ពិន័យ​ជាទឹកប្រាក់ចំនួន 72លាន​ដុល្លារ ដើម្បីសង​ជំងឺ​ចិត្ត​​ទៅ​​គ្រួសារ Jacqueline Fox ដែលគេអះអាងថា អ្នកស្រី Fox ត្រូវបាន

ស្លាប់ដោយសារជំងឺមហារីកស្បូនកាលពីខែ​តុលា ឆ្នាំ​មុន ​ក្នុងវ័យ​ 62 ឆ្នាំ ហើយមូលហេតុដែលបណ្តាលអោយអ្នកស្រី Fox មានជំងឺមហារីកស្បូនគឺដោយសារតែអ្នកស្រី បានប្រើប្រាស់ Johnson & Johnson’s Baby Powder ( ម្ស៉ៅហុយលាបខ្លួនកូនង៉ារ​ ) និង Johnson & Johnson’s Shower to Shower Absorbent Body Powder ក្នុងរយៈពេល 35 ឆ្នាំ ។
1

ពេលដែលខ្ញុំអានពត៌មាននេះ វាមិនមែនជារឿងគួរអោយភ្ញាក់ផ្អើលនោះទេ ដែលផលិតផលទាំងនេះអាចបង្ករអោយមានជំងឺមហារីក ប៉ុន្តែអ្វីដែលខ្ញុំឆ្ងល់គឺ តើអ្នកស្រ្តី Fox ប្រើប្រាស់វាដោយរបៀបណា ? ហើយតើសារធាតុអ្វីដែលមានក្នុងផលិតនេះដែលអាចបង្ករអោយមានជំងឺមហារីកស្បូន ?

ឥលូវយើងក្រលែកមកមើលផលិតផលវិញ ផលិតផលដែលគាត់ប្រើគឺ Johnson & Johnson’s Baby Powder ( ម្ស៉ៅហុយលាបខ្លួនកូនង៉ារ​ ) និង Johnson & Johnson’s Shower to Shower Absorbent Body Powder ។ ទាំងពីរនេះគឺម៉្សៅហុយសំរាប់លាបខ្លួន​កូនក្មេង ប៉ុន្តែអ្នកស្រី Fox មិនមែនជាក្មេងទេ តើគាត់ប្រើវាដើម្បីអ្វី ? ចំពោះមនុស្សធំ ពួកគេច្រើនប្រើម៉្សៅហុយលាបខ្លួនកូនង៉ារដើម្បីលាបត្រង់ក្លៀក ភ្លៅ គន្លាក់ជើង ខ្លួន ប្រអប់ជើង ដើម្បីធ្វើអោយកន្លែងទាំងនេះស្ងួត និង បំបាត់ក្លិន ។ ប៉ុន្តែពត៍មានចុះថា អ្នកស្រី Fox ប្រើវាសំរាប់អនាម័យស្ត្រី ដូចនេះ គឺគាត់ប្រើវាលាបបរិវេណជុំវិញប្រដាប់ភេទ ។ បំរាមនៃការប្រើប្រាស់ផលិតនេះ គឹ ហាមបរិភោគ ហាមលាបលើស្បែករបួស ហាមអោយចូលភ្នែក ។ ឥលូវអ្នកប្រាកដជាអាចស្មានដឹងថា ហេតុអ្វីអ្នកស្រី Fox អាចមានជំងឺមហារីកស្បូន ។

បែរមករកឃាតករពិតប្រាកដវិញម្តង តើសារធាតុអ្វីដែលមានក្នុងផលិតនេះដែលអាចបង្ករអោយមានជំងឺមហារីកស្បូន ? គេរកឃើញថា ផលិតផលទាំងពីរនេះសុទ្ធតែ មានបរិមាណខ្ពស់នៃ talc ។ តើអ្វីជា talc ? talc គឺជា ម៉្សៅរ៉ែដែលមានសារធាតុផ្សេងៗទៀតដូចជា ម៉ាញ៉េស្យូម ស៊ីលីកូន អ៊ីដ្រូសែន និង អុកស៊ីសែន ។ ហេតុអ្វីបានជាគ្មានការហាមឃាត់ការប្រើប្រាស់ Talc ក្នុងម៉្សៅហុយទាំងនេះ ? ព្រោះវិទ្យាសាស្ត្រពុំទាន់មានការសិក្សាច្បាស់លាស់ដែលបញ្ជាក់ថា Talc គឺជា ឃាតករទេ ដូចនេះក្នុងករណីនេះ វាជាជនជាប់ចោទប៉ុណ្ណោះ ។ ចឹងមានន័យថា យើងគួរឈប់ប្រើផលិតផលណាដែលមាន Talc តើមែនទេ ? នៅសហរដ្ឋអាមេរិក មានផលិតផលម៉្សៅកូនង៉ារដែលមានសុវត្ថិភាព 100% ចំពោះកូនអ្នកគឺ គេប្រើ Pure Cornstarch ( ម៉្សៅពោត ) ជំនួសអោយ Talc ប៉ុន្តែនៅប្រទេសខ្មែរ ខ្ញុំធ្លាប់ចំណាយពេលរាប់ម៉ោង ដើម្បីរកម៉្សៅកូនង៉ាដែលមាន Cornstarch ប៉ុន្តែ បេសកកម្មបរាជ័យ ( ប្រសិនបើអ្នកចំណាយពេលបន្តិចមើល ingredient list ដែលមានលើដប អ្នកនឹងអាចដឹងថាតើម៉្សៅកូនង៉ារនោះផ្សំឡើងពី Talc ឬ  Cornstarch ) ។ បន្ថែមពីលើនេះទៀត Talc មិនត្រឹមតែមានក្នុង ម៉្សៅហុយកូនង៉ារប៉ុណ្ណោះទេ វាក៏ត្រូវបានគេប្រើដើម្បីផលិតជា ម៉្សៅហុយផាត់មុខ និង ពណ៌ផាត់ភ្នែកផងដែរ ។

2

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.