តើអ្នកមានបញ្ហាអង្គែមែនទេ ?

មួយរយៈក្រោយនេះ ខ្ញុំមានបញ្ហាស្បែកក្បាលឡើងអង្គែ ដោយសារតែខ្ញុំបានផ្លាស់​ប្តូរសាប៊ូកក់សក់ ( ប្អូនស្រីរបស់ខ្ញុំតែងតែផ្លាស់ប្តូរសាប៊ូកក់សក់ជាញឹកញាប់ ) ដូចនេះខ្ញុំចាប់ផ្តើមផ្លាស់ប្តូរផលិតផលថែសក់ជាថ្មីម្តងទៀត ។ អង្គែមិនមែនជាជំងឺដែលធ្ងន់ធ្ងរទេ​ ប៉ុន្តែវារឿងគួរអោយរំខាន និង ខ្មាស់អៀន ប្រសិនបើអ្នកមានវា ។ ប្រសិនបើអ្នកមានបញ្ហាអង្គែធម្មតា អ្នកអាចបំបាត់វាដោយគ្រាន់តែផ្លាស់ប្តូរសាប៊ូកក់សក់ ប៉ុន្តែប្រសិនបើអ្នកផ្លាស់ប្តូរសាប៊ូហើយនៅតែមិនបាត់ទៀត អ្នកត្រូវការព្យាបាលដោយប្រើសាប៊ូដែលមានសារធាតុថ្នាំ បំបាត់អង្គែ ។
ខ្ញុំនឹងចាប់ផ្តើមពីសាប៊ូកក់សក់ដែលសារធាតុព្យាបាលអង្គែ ពីសារធាតុដែលខ្សោយទៅខ្លាំង ប្រសិនបើអ្នកទាំងអស់គ្នា មានបញ្ហាអង្គែ អ្នកអាចសាកល្បងសាប៊ូទាំងអស់នេះបាន ។
 zinc pyrithione : វាជាសារធាតុដែលប្រឆាំងនឹង ផ្សិត និង បាក់តេរី ។ ភាគច្រើនគេប្រើ zinc pyrithione 1% ក្នុងសាប៊ូ ដូចជា Head & Shoulders ជាដើម ។
1

– Coal tar : សារធាតុនេះត្រូវបានគេប្រើសំរាប់ព្យាបាលបញ្ហាស្បែកដូចជា តាអក អង្គែ psoriasis (​រោគសើរស្បែក ) រលាកគល់រោម និង ប្រើដើម្បីកំចាត់ចៃផងដែរ ។ ភាគច្រើននៅក្នុងសាប៊ូមានពី 1%-4% អាស្រ័យតាមម៉ាក ។
2

– salicylic acid : វាជួយកំចាត់ចោលនូវស្បែកដែលឡើងអង្គែអោយអស់ពីស្បែកក្បាលប៉ុន្តែ គុណវិបិត្តរបស់វាគឺធ្វើអោយស្បែកក្បាលស្ងួត ដូចនេះអ្នកគួរប្រើក្រែមបន្ទន់សក់បន្ថែមក្រោយពេលកក់សាប៊ូដែលមានសារធាតុនេះ ។
3

– Selenium Sulfite : សាប៊ូដែលមានសារធាតុនេះ វានឹងពន្យារការស្លាប់នៃកោសិកាស្បែកក្បាល និង ជួយកាត់បន្ថយពពួកផ្សិត malassezia ( ផ្សិតដែលមានលើស្បែក ) ។ គុណវិបិត្តរបស់សាប៊ូប្រភេទនេះ គឺ ធ្វើអោយសក់ប្តូរពណ៌ដូចនេះប្រសិនបើអ្នកមានសក់លាបពណ៌ អ្នកគួរលាងជំរះអោយបានស្អាតក្រោយពេលកក់សក់ ឬ អ្នកអាចជ្រើសរើសប្រភេទសាប៊ូផ្សេង ។
ខ្ញុំធ្លាប់ប្រើ SELSUN Selenium Sulfide Shampoo ដែលមានកំហាប់ Selenium Sulfite 2.5% វាមានប្រសិទ្ធភាពក្នុងការបំបាត់អង្គែប៉ុន្តែ វាធ្វើអោយសក់ស្ងួតខ្លាំង និង មានក្លិនចំលែក ។ 
5

Ketoconazole : វាជាប្រភេទសាប៊ូចុងក្រោយគេដែលមានប្រសិទ្ធភាពខ្ពស់ ក្នុងករណីសាប៊ូទាំងអស់ខាងលើបរាជ័យ ។ សមត្ថភាពរបស់វាគឺសំលាប់ពពួកផ្សិត ដែលបង្ករអោយមានបញ្ហាស្បែកក្បាល ។
nizoral-shampoo-200ml-70-oz-2-ketoconazole

ឥលូវមកមើលសាប៊ូដែលខ្ញុំជ្រើសរើស និង វិធីប្រើរបស់ខ្ញុំវិញម្តង ។ ខ្ញុំកក់សក់ប្រហែល 3-4 ដង ក្នុងមួយអាទិត្យ ។ ផលិតផលខ្ញុំប្រើមាន 4 មុខ :
1. Head & Shoulders Dry Scalp Care With Almond Oil Dandruff Shampoo ដែលមានសារធាតុ zinc pyrithione 1% ខ្ញុំតែងតែកក់ 2 ដងក្នុងមួយសប្តាហ៍ 
2. Ninazol Shampoo
( Ketoconazole 2 % ) ប្រើកក់ 2ដង ក្នុងមួយអាទិត្យ តែកក់ឆ្លាស់គ្នាជាមួយនឹង Head & Shoulders ។ សាប៊ូដែលមានសារធាតុ Ketoconazole មានច្រើនម៉ាក ដែលអ្នកអាចរកជាវបាននៅតាមបណ្តាឪសថស្ថាននានា ។ 
3. Neutrogena Triple Moisture Deep Recovery Hair Mask
វាជាម៉ាសអប់សក់ ។ ខ្ញុំប្រើពី 1-2 ដងក្នុងមួយអាទិត្យ ។
4. Alberto Vo5 Herbal Escapes Strengthening Conditioner with Pomegranate And Grapeseed ចំពោះក្រែមបន្ទាន់សក់ខ្ញុំមិនសូវផ្តោតពីប្រសិទ្ធភាពអ្វីច្រើនទេ ព្រោះខ្ញុំមានម៉ាសអប់សក់មួយហើយ ដូចនេះចំពោះក្រែមបន្ទន់សក់ខ្ញុំគ្រាន់តែត្រូវការក្លិនប៉ុណ្ណោះ ( ក្រែមបន្ទន់សក់ដែលខ្ញុំប្រើគឺ មានក្លិនក្រអូបផ្លែទទឹម ) ។
7

 

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.