ការថែស្បែកប្រភេទខ្លាញ់ ងាយប្រតិកម្ម និង ងាយឡើងមុន

អ្នកទាំងអស់គ្នាប្រាកដជាដឹងថាខ្ញុំមានស្បែកមុខខ្លាញ់នឹងឡើងមុនញឹកញាប់ ។ ក្នុងការព្យាបាលមុនរបស់ខ្ញុំ គឺមានតែការប្រើប្រាស់ផលិតផលលាបបំបាត់មុន និង ការថែស្បែកប្រចាំថ្ងៃប៉ុណ្ណោះ ។ដូចនេះថ្ងៃនេះខ្ញុំនឹងលើកយកការថែស្បែករបស់ខ្ញុំមកបង្ហាញ ហើយសង្ឃឹមមានចំនុចខ្លះនៃការថែស្បែករបស់ខ្ញុំ អាចជួយអ្នកទាំងអស់គ្នាបាន ។ បើទោះបីខ្ញុំខំថែស្បែកយ៉ាងណាក៏មុខរបស់ខ្ញុំនៅតែឡើងមុន ជារឿយៗ ហើយខ្ញុំក៏មិនមែនមានស្បែកដែលម៉ត់ស្អាតដែរ ប្រសិនបើអ្នកទាំងអស់គ្នាសង្កេតមើលអោយជិតអ្នកនឹងឃើញមានស្នាមមុនជាច្រើននៅលើផ្ទៃមុខរបស់ខ្ញុំ ។
IMG_7308

1. ការលាងសំអាតមុខ

អ្នកប្រហែលគិតថាស្បែកមុខខ្លាញ់គួរតែប្រើសាប៊ូលាងមុខដែលធ្វើអោយមុខស្ងួតទើបល្អ ប៉ុន្តែវាខុសស្រលះទៅវិញ។ ថ្នាំលាបបំបាត់មុនភាគច្រើនគឺធ្វើអោយមុខស្ងួតស្រាប់ហើយ ដូចនេះប្រសិនបើអ្នកប្រើសាប៊ូលាងមុខស្ងួតទៀតនោះស្បែកអ្នកកាន់តែស្ងួត ចុងបញ្ចប់គឺមុខអ្នកស្ងួត របក រាល និង ងាយប្រតិកម្ម ( ស្បែកមុខប្រភេទខ្លាញ់ជាទូទៅជាស្បែកដែលមិនងាយប្រតិកម្ម ) ។ ម៉្យាងវិញទៀតប្រសិនបើមុខអ្នកស្ងួតខ្លាំង នោះក្រពេញបញ្ចេញខ្លាញ់រិតតែបញ្ចេញខ្លាញ់កាន់តែខ្លាំងទៅវិញ នេះជាមូលហេតុដែលអាចអោយអ្នកឡើងមុនលើសដើមពេលដែលស្បែកអ្នកស្ងួតខ្លាំង ។ ជាទូទៅ ខ្ញុំ​ធ្វើការលាងសំអាតមុខតែ ២ដង ក្នុងមួយថ្ងៃប៉ុណ្ណោះ ។​

4

ករណីធម្មតាមិនមានការផាត់មុខ

លាងមុខដោយសាប៊ូលាងមុខ​ ( Foaming Cleanser )
ជូតសំអាតមុខដោយសេរ៉ូមប្រៃ ( Normal Saline )

ករណីមាន ការផាត់មុខ
ជូតសំអាតដោយប្រើទឹកជូត Makeup ( ជូតសំអាតជុំវិញភ្នែក និង បបូរមាត់ )
លាងសំអាតមុខដោយសាប៊ូលាងមុខ ( Foaming cleanser )
ជូតសំអាតដោយ Toner ( Cleansing Water, Micellar )
ជូតដោយសេរ៉មប្រៃចុងក្រោយគេ

2 . ក្រែមលាបពេលថ្ងៃ

ផលិតផលលាបបំបាត់មុនភាគច្រើនធ្វើអោយស្បែកអ្នកឡើងក្រហម និងរោលដោយកំដៅថ្ងៃ ដូចនេះប្រសិនបើអ្នកមិនប្រើក្រែមការពារកំដៅថ្ងៃទេ ស្បែកអ្នកអាចឡើងរលាកដោយសារកំដៅថ្ងៃបាន ហើយអ្នកអាចប្រឈមនឹងការឡើងអាចម៍រុយផងដែរ ។ ក្រែមការពារកំដៅថ្ងៃភាគច្រើនគឺ SPF កាន់តែខ្ពស់វាកាន់តែមានសារធាតុខ្លាញ់កាន់តែខ្លាំង ហើយសាច់ឡេក៏កាន់តែសផងដែរ ។ ដោយសារខ្ញុំមានសម្បុរស្រអែម ដូចនេះ ខ្ញុំជ្រើសរើសឡេការពារកំដៅថ្ងៃដែលមាន SPF ពី 15-30 ប៉ុណ្ណោះ ។

5

ករណីនៅផ្ទះ ឬ ចេញក្រៅទៅផ្សារ
លាបក្រែមការពារកំដៅថ្ងៃ SPF 15 ( Lotion )
ក្រែមលាបបបូរមាត់ SPF 20 ( ការពារកំដៅថ្ងៃបាន )

ករណីចេញក្រៅ
លាបក្រែមផ្តល់សំណើម ( gel moisturizer ) 
លាបក្រែមការពារកំដៅថ្ងៃ SPF 30 ( matte finish )
លាប BB cream (​ ម៉្សៅទ្រនាប់អាចបង្ករអោយឡើងមុនបាន​ )
លាបក្រែមការពារបបូរមាត់ SPF 20

3. ក្រែមលាបពេលយប់

ទោះបីមុខអ្នកមានខ្លាញ់ក៏ពិតមែនប៉ុន្តែការមិនប្រើក្រែមលាបផ្តល់សំណើមពេលយប់ គឺ ធ្វើអោយស្បែកកាន់តែស្ងួត និង កាន់តែឡើងមុនលើសដើម ។

6

ថ្ងៃដែលខ្ជិល
លាបក្រែមផ្តល់សំណើម ( gel moisturizer )
លាបក្រែមលាបជុំវិញភ្នែក
លាបថ្នាំមុន​ ( Benzoyl Peroxide 10% ) បន្តក់តែលើមុនប៉ុណ្ណោះ
លាប Lip balm

ថ្ងៃដែលឧស្សាហ៍
លាប Retin-A ( cream )
លាបក្រែមផ្តល់សំណើម ( gel moisturizer ) 
លាបក្រែមលាបជុំវិញភ្នែក
លាប lip balm ( គ្មាន SPF )
លាងដៃអោយស្អាត ក្រោយពេលប្រើប្រាស់ Retin-A

ដោយសារខ្ញុំមានប្រតិកម្មជាមួយនឹងក្លិនក្រអូប ដូចជា ទឹកអប់ ដូចនេះ ផលិតផលដែលខ្ញុំប្រើភាគច្រើនគឺ គ្មានក្លិន​នោះទេ ។ អ្នកទាំងអស់គ្នាអាចអានអត្ថបទនៃការវាយតំលៃនៃផលិតផលដែលខ្ញុំធ្លាប់ប្រើប្រាស់ពីមុនបាននៅត្រង់នេះ Here ។​ ក្នុងអត្ថបទនេះ ខ្ញុំមិនបានបង្ហាញឈ្មោះផលិតផលទេ អ្វីដែលខ្ញុំផ្តោតគឺ លក្ខណៈនៃ ផលិតផល ( Gel or lotion foaming cream ) កំរិត SPF និង លំដាប់លំដោយនៃការប្រើប្រាស់

  8 comments for “ការថែស្បែកប្រភេទខ្លាញ់ ងាយប្រតិកម្ម និង ងាយឡើងមុន

  1. Ah tra emo
    March 5, 2016 at 10:43 pm

    B ber Nhom kmeng jg tah ach leb cream SPF ban ot

    • somaly
      March 6, 2016 at 5:45 pm

      ក្រែមលាបការពារកំដៅថ្ងៃ ប្រើសឹងគ្រប់វ័យអូន​

      • Ah tra emo
        March 6, 2016 at 10:32 pm

        b jg Nhom ku te use SPF na laro tov …

        • somaly
          March 7, 2016 at 12:38 pm

          it depends on your skin type and skin color.

  2. Solin Leng
    May 11, 2016 at 4:34 pm

    Bong ach prab Pi name foam toner n cream del easy to find som rap nak kert mon ban ot

    • somaly
      May 13, 2016 at 2:59 pm

      Hi dear, Do you have dry skin or oily skin ?

  3. Tep Linda
    August 31, 2016 at 6:41 pm

    បងតើអាចរកទិញVaseline lip therapy នៅណាបង

    • somaly
      September 2, 2016 at 12:32 pm

      នៅតាមឪសថស្ថានធំនៅក្រុងភ្នំពេញអូន

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.