អត្ថន័យនៃសញ្ញាមួយចំនួនដែលមាននៅលើដបនៃផលិតផលថែស្បែក

តើមកពីខ្ញុំមិនសូវឆ្លាត ឬ មកពីផលិតផលថែស្បែកវាសាំញាំពិបាកយល់​ ? ពេលទំនេរ ខ្ញុំតែងតែយកផលិតផលថែស្បេកដែលខ្ញុំមានទាំងអស់នោះមកមើលជុំវិញប្រអប់ ឬ ដប ទើបខ្ញុំដឹងមានសញ្ញាមួយចំនួនដែលតែងតែមាននៅលើដបផលិតផលទាំងនោះ ដែលខ្ញុំមិនដែលដឹងសោះ ដូចនេះ ថ្ងៃនេះ ខ្ញុំនឹងលើកយកនូវសញ្ញាទាំងនោះមកបង្ហាញ :
1. សញ្ញាមានលេខ ?M ក្នុងក្រឡផលិតផល 
Logo_Product_Expiryសញ្ញានេះតំណាងអោយកាលកំនត់គុណភាពនៃផលិតផល ឧទាហរណ៍ថា ប្រសិនបើអ្នកឃើញ សញ្ញាលេខ 12M មានន័យថា 12 ខែ ( M = Month = ខែ ) នោះមានន័យថា ផលិតផលនេះមានគុណភាពល្អ និង អាចប្រើបាន ក្នងរយៈពេល 12 ខែ បន្ទាប់ពីការបើកប្រើលើកទីមួយ ។ បើទោះបីមានការបញ្ជាក់អាយុនៃផលិតផលក៏ដោយ អ្នកត្រូវតែគោរពតាមលក្ខណ័នៃការទុកដាក់ផលិតផលដែលមានសរសេរលើប្រអប់ឬ ដប ( the storage instructions ) ដូចជា ត្រូវរក្សាទុកកន្លែងត្រជាក់ ស្ងួត និង មានសីតុណ្ហភាពក្រោម 30 degrees’  ដូចនេះ អ្នកហាមទុកផលិតផលក្នុងបន្ទប់ទឹក ព្រោះក្នុងបន្ទាប់ទឹកគឺ មានសំណើម និង មានចំហាយទឹក ។ ម៉្យាងទៀតការទុកដាក់ខុស​នាំអោយអាយុនៃការប្រើប្រាស់ថយចុះ ។

2. សញ្ញាភ្លើងឆេះ 

Logo_Flammable

អ្នកប្រហែលជាអាចទាយដឹងថា តើសញ្ញានេះបញ្ជាក់ពីអ្វី ? សញ្ញាភ្លើងឆេះ មានន័យថា ផលិតផលទាំងនោះ អាចឆាបឆេះបាន ដូចនេះ អ្នកគួរប្រើផលិតផលទាំងនោះអោយនៅឆ្ងាយពីភ្លើង ដូចជាក្នុងអំឡុងពេលជក់បារី ភ្លើងទៀនជាដើម ។ សញ្ញាទាំងនេះ តែងតែមាននៅលើផលិតផល Spray បាញ់សក់ សាប៊ូស្ងួត ( dry shampoo ) និង ថ្នាំលាបក្រចកជាដើម ។

 

3. សញ្ញាដៃចង្អុលទៅសៀវភៅ 

Logo_More_Information

សញ្ញានេះមានន័យថា ផ្លាកដែលមានបិទនៅលើផលិតផល មិនបានបង្ហាញនូវពត៌មានទាំងស្រុងដែលទាក់ទងនឹងផលិតផលនោះទេ សហគ្រាសផលិតដាក់តែពត៌មានសំខាន់ៗ នៅលើខិតប័ណ្ឌដែលបិទលើផលិតផល ។ ដូចនេះ ដើម្បីដឹងពត៌មានបន្ថែមអ្នកអាចរកមើលលខិតប័ណ្ឌដែលមានដាក់មកជាមួយនឹងផលិតផលដែលជាទូទៅមាននៅក្នុងប្រអប់នៃផលិតផលទាំងនោះ ។

 

4. សញ្ញាព្រួញវិលជុំវិញ 

Logo_Recycle

ផលិតផលដែលបិទនូវសញ្ញានេះ បញ្ជាក់ថា ដប ឬ ក្រឡទាំងនេះ អាចកែឆ្នៃប្រើឡើងវិញបាន ។

 

 

 

5. សញ្ញា e

Logo_E-mark

‘e’ គឺជា  “estimated sign” (​ សញ្ញានៃការវាស់ស្ទង់ ) វាជាសញ្ញាអះអាងពីបរិមាណនៃផលិតផលដែលមានក្នុងក្រឡ ឬ ដប ថាពិតជាត្រឹមត្រូវមិនលំអៀង ។ ឧទាហរណ៍ថា នៅលើដប មានសញ្ញា ‘e’ ហើយផលិតផលនោះ មានបរិមាណ 50 ml ‘e ( មីលីលីត្រ ) នេះបញ្ជាក់ថាផលិតផលដែលអ្នកបានទិញពិតជាមានបរិមាណ 50 ml យ៉ាងពិតប្រាកដ។

 

 

6. Eco Cert.

Logo_Ecocert

Ecocert គឺជាអង្គការដែលបង្កើតឡើងនៅឆ្នាំ 2003 ក្នុងគោលបំណងដើម្បីកំនត់ និង វាយតំលៃនៃផលិតផល cosmetics ។ ក្នុងនោះដែរ គេបែកចែកផលិតផល cosmetics ជា 2 ប្រភេទគឺ natural and organic cosmetics ។ ភាគច្រើនផ្លាកសញ្ញាទាំងនេះ មាននៅលើផលិតផលប៉ែកអ៊ឺរ៉ុបប៉ុណ្ណោះ ហើយផ្លាកសញ្ញានេះមាន 2 ប្រភេទ ។ ដើម្បីទទួលបានផ្លាកសញ្ញាទាំងពីរប្រភេទនេះពី Ecocert  ផលិតផលcosmetics ទាំងនោះត្រូវតែមានយ៉ាងតិចណាស់ 95% នៃសារធាតុផ្សំសរុប ជាសារធាតុផ្សំដែលមានប្រភពពីធម្មជាតិ ។

 

logo-natural-cosmetic_0

ផ្លាកសញ្ញា natural cosmetic label : ក្នុងសារធាតុផ្សំត្រូវមានយ៉ាងតិចណាស់ 50% ជាសារធាតុដែលបានពីរុក្ខជាតិ និង យ៉ាងតិចណាស់ 5% បានពីចំការដែលប្រើការដាំដុះបែបទំនើប ( organic farming​ )  ។

 

 

logo-organic-cosmetic_0ផ្លាកសញ្ញា natural and organic cosmetic label : ក្នុងសារធាតុផ្សំត្រូវមានយ៉ាងតិចណាស់  95% ជាសារធាតុដែលបានពីរុក្ខជាតិ និង យ៉ាងតិចណាស់ 10% បានពីចំការដែលប្រើការដាំដុះបែបទំនើប ( organic farming​ )  ។

 

 

7. សញ្ញាព្រួញ yin yang

Logo_Green_Dotក្រុមហ៊ុនត្រូវបង់ថវិការសំរាប់ការប្រើប្រាស់នូវស្លាកសញ្ញានេះ នៅលើប្រអប់នៃផលិតផលរបស់ពួកគេ ហើយថវិកាទាំងនេះ ត្រូវបានប្រើប្រាស់ក្នុងដំណើរការនៃការកែឆ្នៃឡើងវិញនូវសំភារៈផ្សេង ៗ ដូចជា ចំណាយទៅលើធុងនៃការប្រមូលកាកសំណល់កែឆ្នៃ ដែលតាមផ្សារទំនើប ឬ តាមសាលារៀននានា ។ រាល់ផលិតផលដែលអ្នកទិញដែលមានបិទនូវសញ្ញានេះ នោះបញ្ជាក់ថា ក្រុមហ៊ុននៃម៉ាកនោះបានចូលរួមក្នុងការចំណាយថវិការក្នុងការកៃឆ្នៃកាកសំណល់ ។​

 

8. សញ្ញារូបទន្សាយ 

Untitled-1

ស្លាកសញ្ញារូបទន្សាយ និង ជួនកាលអាចមានអក្សរ Not tested on animal or Crueltyfree ។ សំរាប់ម៉ាកដែលប្រើនូវសញ្ញាទាំងនេះ នៅលើផលិតផលរបស់ពួកគេ មានន័យថា រាល់គ្រប់ដំណាក់កាលនៃការផលិតផលិតផលរបស់ពួកគឺ គឺ គ្មានប្រើប្រាស់សត្វក្នុងការពិសោធន៍នោះទេ រួមបញ្ចូលទាំងផ្នែកផ្សេងៗ ដែលចូលរួមក្នុងការផលិតផងដែរ ដូចជា ផ្នែកមន្ទីរពិសោធន៍ និង ក្រុមហ៊ុនដែលផ្គត់ផ្គង់សារធាតុផ្សំ ។ មុននឹងមានការចេញលក់ផលិតផលថែស្បែកនៅលើទិីផ្សារ គេទាមទារអោយមានបញ្ជាក់ថា ផលិតផលរបស់ពួកគេមានសុវត្ថិភាពចំពោះការប្រើប្រាស់ ដូចនេះ មានក្រុមហ៊ុនមួយចំនួនដែលធ្វើការពិសោធន៍លើសត្វជាមុន ហើយមុននឹងបានផលិតផលមួយមុខចេញលក់ ពួកគេត្រូវការសំលាប់សត្វជាច្រើនដើម្បីការពិសោធន៏នេះ ដូចនេះ ទើបប្រជាជនប៉ែកអ៊ឺរ៉ុបភាគច្រើនមិនសូវគាំទ្រផលិតផលប៉ែកអាស៊ី ឬ ផលិតផលដែលគ្មានផ្លាកសញ្ញាទាំងអស់នេះ ។

9. សញ្ញាបេះដូង និង អក្សរ V 

Vegan Logo OFFICIAL

 

សញ្ញានេះ បញ្ជាក់សំរាប់អ្នកដែលស្រលាញ់ធម្មជាតិ និង សត្វ ។  រាល់ផលិតផលដែលមានផ្លាកសញ្ញានេះ បញ្ជាក់ថា រាល់ផលិតផលនៃម៉ាកនេះ គឺ មិនត្រឹមតែមិនពិសោធន៍លើសត្វប៉ុណ្ណោះទេ ក្រុមហ៊ុននេះក៏មិនប្រើនូវផលិតផលដែលបានពីសត្វផងដែរ ។

 

 

 

10. សញ្ញា NSF (  National Science Foundation  ) 

NSF

 

ស្លាកសញ្ញានេះ បញ្ជាក់ថា ផលិតផលនោះត្រូវបានផលិតផលឡើងដោយប្រើសារធាតុផ្សំយ៉ាងតិចណាស់ 70% ជាសារធាតុសរីរាង្គ ( មិនមែនសារធាតុធម្មជាតិ )​ ។​

 

 

 

11. Whole Foods Market : PREMIUM BODY CARE

Whole-Foods-Premium-Body-Care

Whole Foods Market Inc. គឺជាទីផ្សារធំនៃអាមេរិច ប្រសិនបើអ្នកមិនជឿនូវផ្លាកសញ្ញាផ្សេង ៗ ដែលបញ្ជាក់ថា ផលិតផលនោះផលិតពីសារធាតុធម្មជាតិ អ្នកអាចជឿ Whole Foods Market ។ ប្រសិនបើអ្នកឃើញផ្លាកសញ្ញានេះ ( Premium Body Care ) នៅលើផលិតផលអ្វីមួយ នោះបញ្ជាក់ថាផលិតផលនោះគ្មាននូវសារធាតុ  parabens, sodium lauryl sulfates, និង សារធាតុជាង 400 មុខទៀតដែល Whole Foods វាយតំលៃថាជាសារធាតុដែលមិនមែនជាសារធាតុធម្មជាតិ ( ជាសារធាតុគីមី ឬ សារធាតុសំយោគ ) ។

 

 

12. COSMEBIO® CHARTER

logo_cosmebio1

 

សញ្ញានេះគឺ មាននៅតែផលិតផលប៉ែកអ៊ឺរ៉ុប ប៉ុណ្ណោះ វាបញ្ជាក់ថា ផលិតផលនោះបានផលិតឡើងដោយប្រើ 95% នៃសារធាតុផ្សំ ជាសារធាតុធម្មជាតិ  និង មិនមានបន្ថែមនូវសារធាតុសំយោគដូចជា សារធាតុពណ៌ សារធាតុបន្ថែមក្លិន សារធាតុរក្សាគុណភាពផលិតផល  ឬ សារធាតុប្រេងសំយោគ ។  

 

13. លេខរុំព័ទ្ធដោយព្រួញ 

picodes

 

លេខកូតទាំងនេះ មាននៅលើតែដប ឬ ក្រឡជ័រតែប៉ុណ្ណោះ វានៅបាតនៃផលិតផលដូចជា ដបទឹកសុទ្ធ ដបផលិតផលថែស្បែក ដបសាប៊ូកក់សក់ ….លេខរៀងទាំងនេះ បញ្ជាក់ពីប្រភេទសារធាតុផ្សំដែលបង្កើតដបប្លាស្ទិកនីមួយៗ វាអាចជួយក្នុងពេលដែលគេប្រមូលដបទាំងនេះ យកទៅកែឆ្នៃឡើងវិញ ដោយអាស្រ័យទៅលើលេខរៀងរបស់ដប ។

 

 

 

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.