សុវត្ថិភាពនៃការប្រើប្រាស់ផលិតផលប្លាស្ទិក

ប្រសិនបើអ្នកទាំងអស់គ្នា ចាប់អារម្មណ៍ទៅលើកាកសំណល់ប្លាស្ទិក ដូចជា ដបទឹកសុទ្ធ ដបឡេលាបខ្លួន ដបឆុងទឹកដោះគោកូនង៉ារ ដបទាំងនេះតែងតែមានលេខរៀងពី #1-#7នៅនឹងបាតនៃដប ។ លេខរៀងទាំងនេះ បញ្ជាក់ពីប្រភេទនៃ ប្លាស្ទិកដែលគេយកមកផលិតដបទាំងនោះ វាក៏ងាយស្រួលសំរាប់អ្នកដែលចង់ជួយបរិស្ថានផងដែរ ប៉ុន្តែនៅស្រុកខ្មែរ​ការបែងចែកសំរាមនៅតែជាបញ្ហានៅឡើង ហើយយើងក៏គ្មានធុងសំរាមដែលបែងចែករវាង សំរាមដែលកែច្នៃបាន និង សំរាមដែលមិនអាចកែច្នៃបាននោះទេ ។
plastic-recycling-numbers1

1. PETE OR PET (Polyethylene Terephthalate)

PETE OR PET គឺជាប្រភេទប្លាស្ទិកដែលគេប្រើច្រើនជាងគេ ជាទូទៅវាមានលក្ខណៈថ្លា ។ វាជាប្រភេទប្លាស្ទិកដែលអាចកែច្នៃឡើងវិញបាន ។ PETE OR PET  ត្រូវបានគេផលិតដូចជា ដបCosmetics ដបទឹកសុទ្ធ ដបកូកាកូឡា ដបទឹកផ្លែឈើ ជាដើម ។

water
ផលប៉ះពាល់សុខភាព  
ការសិក្សាបង្ហាញថា មានវត្ថមាន antimony (a toxic chemical) ដែលបញ្ចេញពីដបទឹកដែលទុកត្រូវក្តៅ ឬ ត្រូវថ្ងៃយូរ ដូចនេះរាល់ដបទឹកដែលផលិតឡើងពី PETE អ្នកត្រូវរក្សាទុកកន្លែងត្រជាក់ និង ស្ងួត ហាមអោយត្រូវកំដៅថ្ងៃ ឬ កំដៅផ្សេងៗ ម៉្យាងវិញទៀតដបទឹកប្រភេទនេះ អ្នកគួរបោះចោលក្រោយពេលការប្រើហើយ ព្រោះ ការទុកវាចោលត្រូវក្តៅ និង ការលាងដោយប្រើសាប៊ូអាចធ្វើអោយសារធាតុគីមីចេញពីដបនិងចូលទៅក្នុងទឹកដែលដាក់ថ្មី ។

2. HDPE (High-Density Polyethylene)

HDPE ជាប្រភេទប្លាស្ទិក ក្រាស់ ស្រអាប់ ដូចជា ដបទឹកដោះគោ ដបសាប៊ូកក់សក់ សាប៊ូលាងមុខ សាប៊ូលាងចាន ទឹកលាងបង្គន់ ទឹកក្រអូប និង ដបប្រេងជាដើម ។  វាជាប្រភេទប្លាស្ទិកដែលគេនិយមកែច្នៃឡើងវិញ ។

17-683-Category_Primary_Image

ផលប៉ះពាល់សុខភាព
ជាប្រភេទប្លាស្ទិកដែលមានសុវត្ថិភាពក្នុងការប្រើប្រាស់ ដោយសារវា ធន់នឹងកំដៅថ្ងៃ និង ធន់នឹងការបង្កកបាន ដូចនេះប្រសិនបើអ្នកចង់ប្រើប្រាស់ឡើងវិញ វាជាប្រភេទប្លាស្ទិកដែលអ្នកអាចប្រើបាន ។

3. PVC (Polyvinyl Chloride)

PVC មានលក្ខណៈទន់ និង ងាយបត់បែនបាន ហើយត្រូវបានគេប្រើជា ថង់ថ្លាយឺតប្រើស្រោបម្ហូប ដបខ្លាញ់ របស់ក្មេងលេងមួយចំនួន និង ប្រើសំរាប់ការវេចខ្ចប់មួយចំនួន ។ ព្រោះតែវាធន់នឹងកំដៅថ្ងៃ ធន់នឹងអាកាសធាតុខាងក្រៅ និង មិនជ្រាបទឹក ដូចនេះ វាត្រូវបានគេផលិតជា បំពង់ទីប ទុយោបាញ់ទឹក និង រោងបន្លែ របស់លេងក្នុងអាងទឹក ជាដើម  ។ វាមិនត្រូវបានប្រមូលក្នុងការកែច្នៃឡើងវិញឡើយ ។

e7d619012f34c5b04e2b62993fb979ac

ផលប៉ះពាល់សុខភាព
វាជាប្រភេទផ្លាស្ទិកដែលអ្នកគួរជៀសវាងប្រើប្រាស់  ព្រោះវាមានសារធាតុ phthalates ដែលបណ្តាលអោយមានបញ្ហាទាក់ទងនឹងការបន្តពូជ ចំពោះមនុស្ស និង សត្វ ។  កាត់បន្ថយការប្រើប្រាស់ផលិតដែលមាន PVC ទាក់ទងនឹងម្ហូបអាហារ និង សំភារៈក្មេងលេង ( PVC, Phthalate and BPA free ) ។ 

4. LDPE (Low-Density Polyethylene)

LDPE គឺជាប្លាស្ទិកដែលប្រើផលិតជាថង់ប្លាស្ទិក ដបដាក់ទឹកម្ទេស-ទឹកស៊ីអីវ តាមហាងគុយទាវ ។ វាជាប្លាស្ទិកដែលមានសុវត្ថិភាពក្នុងការប្រើប្រាស់ ប៉ុន្តែជាទូទៅវាមិនត្រូវបានគេយកទៅកែច្នៃឡើងវិញឡើយ ។

rsz_drink_cartons_000

ផលប៉ះពាល់សុខភាព
គ្មានការបញ្ជាក់ណាថាវាផ្តល់ផលអាក្រក់ដល់សុខភាពនោះទេ ។

5. PP (Polypropylene)

Polypropylene (PP) គឺជាប្រភេទប្លាស្ទិកដែលទន់ពេលត្រូវក្តៅ និង រឹងពេលចុះត្រជាក់ វាមានលក្ខណៈមាំ ស្វិត ។ PP ត្រូវបានគេប្រើក្នុងការផលិតដបដាក់ទឹកដោះគោជូរ ក្រឡដាក់ប័រ កែវប្លាស្ទិក ដែលជាទូទៅវាធន់នឹងសំណើមពីខាងក្រៅ ។

1

ផលប៉ះពាល់សុខភាព
វាមានសុវត្ថិភាពក្នុងការប្រើប្រាស់

6. PS (Polystyrene)

Polystyrene (PS) ភាគច្រើ់នត្រូវបានគេប្រើក្នុងទំរង់ជា ស្នោរ ជាជាងទំរង់រឹង ។ វាត្រូវផលិតជា ចានស្នោរ ប្រអប់ស្នោរ ស្នោរដាក់ស៊ុត កែវស្នោរតាមហាងកាហ្វេ ប្រអប់ពណ៌ខ្មៅដែលដាក់ CD ឬ DVD ។

363490291_041

ផលប៉ះពាល់សុខភាព
the Foundation for Achievements in Science and Education បានបង្ហាញថា ការប៉ះពាល់រយៈយូរជាមួយនឹង styrene អាចធ្វើអោយមានបញ្ហាដូចជា neurotoxic ( ពុលប្រពន្ធ័ប្រសាទ ដូចជា​ អស់កំលាំង រោគសរសៃប្រសាទ និង គេងមិនលក់ ) hematological ( ប្លាកែត និង អេម៉ូក្លូប៊ីន ធ្លាកចុះ ) និង អាចបណ្តាលអោយមានមហារីក ( carcinogenic effects : the EPA and by the International Agency for Research on Cancer (IARC) .

7. Other (BPA, Polycarbonate and LEXAN)

ប្រសិនបើអ្នកទាំងអស់គ្នា ប្រទះឃើញនៅបាតនៃដប ឬ ផលិតផលផ្សេងៗ មានលេខ 7 នោះមានន័យថា វាត្រូវបានផលិតឡើងដោយប្រើនូវសារធាតុប្លាស្ទិកផ្សេងទៀតក្រៅពី ប្លាស្ទិកខាងលើ វាអាចមានដូចជា Polycarbonate (PC) ប៉ុន្តែពេលខ្លះវាមាន ឬ គ្មាននូវសារធាតុ Bisphenol A (BPA)  ។ អ្នកអាចឃើញនូវប្លាស្ទិកប្រភេទនេះ នៅក្នុងផលិតផលមួយចំនួនដូចជា ប្រអប់ដាក់ CV/DVD ខ្សែសាក ដបឆុងទឹកដោះគោកូនក្មេង និង ធុងដាក់ទឹកធំៗ ។

electrical-wiring

ផលប៉ះពាល់សុខភាព
សារធាតុ Bisphenol A (BPA) ធ្វើអោយមានការរំខានដល់ក្រពេញអង់ដូក្រីន ។

4

សុវត្ថិភាពនៃការប្រើប្រាស់

– ជាសរុបអ្នកគួរជ្រើសរើសរបស់ដែលប្រើប្រាស់ដែលទាក់ទងនឹងរបស់បរិភោគ ដែលធ្វើពីប្លាស្ទិកដែលមានលេខ  #2, #4 និង #5
– ចំនែកដបដែលមានលេខ #1 គួរប្រើតែម្តងបានហាមយកវាមកប្រើម្តងទៀត
– អ្នកអាចជ្រើសរើសដបលេខ #2 មកប្រើប្រាស់ឡើងវិញបាន
– ចំពោះប្លាស្ទិកផ្សេងទៀត អ្នកគួរជៀសវាងការប្រើប្រាស់ជារបស់ដាក់របស់បរិភោគ ឬ ជារបស់ក្មេងលេង ( ក្មេងភាគច្រើនចូលចិត្តខាំ របស់លេង )
– ជៀសវាងការប្រើរបស់ប្លាស្ទិកត្រូវកំដៅថ្ងៃ ឬ ដាក់របស់ក្តៅ តែប្រសិនបើអ្នកជៀសមិនបានអ្នកគួរជ្រើសរើសប្រើនូវប្លាស្ទិកលេខ Polypropylene (PP, #5) ។
– ប្រសិនបើអ្នកជ្រើសរើសដបឆុងទឹកដោះគោកូនង៉ារ អ្នកគួរជ្រើសរើសដបលេខ Polypropylene (PP, #5) ឬ ដបលេខ​ #7 ( អ្នកអាចពិនិត្យលើដប ឬ ប្រអប់ដែលបរិយាយពីលក្ខណៈនៃដបដែលអាចមានសរសេរ Free of PVC, BPA, nitrosamines, phthalates, lead and biological toxic chemicals ជាដើម ) ។
– ចំពោះការរំលែករបស់ប្រើប្រាស់ ដូចជាឡេលាបខ្លួន ឡេលាបមុខជាដើម ជាមួយអ្នកដទៃ ( ខ្ញុំតែងតែរំលែកប្រើជាមួយប្អូនស្រីខ្ញុំ ) អ្នកគួរពិនិត្យផ្នែកបាតនៃដប ឬ ក្រឡ អ្នកអាចឃើញមានលេខរៀង ដូចនេះ ប្រសិនបើឡេលាបមុខរបស់អ្នកប្រើក្រឡលេខ #2 សំរាប់ដាក់ អ្នកគួររំលែកវាដាក់ក្រឡផ្សេងទៀតដែលធ្វើពីប្លាស្ទិកលេខ #2 ដូចគ្នា ដើម្បីរក្សានូវគុណភាព និង ប្រសិទ្ធភាពនៃផលិតផល ។
– ជៀសវាងការប្រើប្រាស់របស់ប្លាស្ទិកទាក់ទងនឹងម្ហូបអាហារតាមដែលអាចធ្វើបាន ព្រោះរោងចក្រដែលផលិតរបស់ប្លាស្ទិកគេមិនបានខ្វល់ពីសុខភាពរបស់អ្នកនោះទេ អ្វីដែលគេខ្វល់គឺ ប្រាក់ចំនេញតែប៉ុណ្ណោះ ។

 

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.