វិធី ៤​ យ៉ាងដែលខ្ញុំប្រើក្នុងការគ្រប់គ្រងជាតិខ្លាញ់ដែលមានលើមុខ

រាល់ពេលខ្ញុំក្រោកឡើងពេលព្រឹក ឬ មុនពេលខ្ញុំងូតទឹកពេលល្ងាច ប្អូនស្រីខ្ញុំតែងតែនិយាយថា ខ្លាញ់នៅមុខរបស់ខ្ញុំអាចយកទៅចៀនត្រីបាន 🙁 ។ ប្រសិនបើអ្នកមានស្បែកប្រភេទខ្លាញ់ដូចជាខ្ញុំ អ្នកនឹងយល់អារម្មណ៍មួយនេះ គឺ មុខអ្នកតែងតែឡើងខ្លាញ់ក្រោយពេលលាបមុខ ឬ ផាត់មុខ ( សំរាប់ខ្ញុំគឺ ត្រឹមតែ 1-2 ម៉ោងក្រោយពេលផាត់មុខប៉ុណ្ណោះ ) ។ ដូចនេះថ្ងៃនេះ ខ្ញុំនឹងយកវិធី បួនយ៉ាងដែលខ្ញុំធ្លាប់ប្រើដើម្បីគ្រប់គ្រងជាតិខ្លាញ់លើមុខមកបកស្រាយ :

1.  Primer

9

Primer អាចមានច្រើនម៉ាក និង ច្រើនពណ៌ ដូចជា ពណ៌ស្វាយ ពណ៌បៃតង ពណ៌ទឹកក្រូច ពណ៌ខៀវ ពណ៌លឿង ពណ៌សាច់ តែជាទូទៅ គឺ វាគ្មានពណ៌ ( ថ្លា ដូចជា gel )  ។ គេប្រើវាលាបមុនពេលលាបម៉្សៅទ្រនាប់ ( ប៉ុន្តែលាបក្រោយពេលលាបក្រែមផ្តល់សំណើម​ )  ។ Primer ដូចជាទ្រនាប់ការពារដែលគេលាបដើម្បីអោយស្បែករលោងស្អាត បិទបាំងរន្ធញើស និង ទប់ជាតិខ្លាញ់ ។

2. ម៉្សៅផាត់

8

ម៉្សៅផាត់ ក៏មិនខុសពីម៉្សៅកូនង៉ារដែរ ខុសត្រង់ម៉្សៅកូនង៉ារគេលាបដើម្បីអោយស្បែកកូនង៉ាររលោង ស្ងួត ការពារការបើកញើស និងការពារការរលាកស្បែកនៅកន្លាក់ដៃ ជើងជាដើម ចំនែកម៉្សៅផាត់មុខផ្តោតសំខាន់គឺ ធ្វើអោយរលោងម៉ត់ស្អាត និង ការពារការឡើងខ្លាញ់លើផ្ទៃមុខ ។ ម៉្សៅផាត់មុខមានច្រើនប្រភេទ អ្នកអាចរកបាននូវប្រភេទម៉្សៅដែលអាចគ្រប់គ្រងជាតិខ្លាញ់នៅលើផ្ទៃមុខបានដោយសំគាល់ពាក្យមួយចំនួនដូចជា  Matte Powder ( ធ្វើអោយស្ងួត ) , Powder for Oily Skin,  Mattifying Powder , Pressed Powder, Blot Powder,  Shine Control Powder, Oil Control Powder ( ពេលខ្លះមានជា  Pressed Powder ឬ Loose Powder ) ។

3. ក្រដាសផ្តិតជាតិខ្លាញ់ ( Oil Absorbing Sheets )

5

វាមានតំលៃធូរថ្លៃជាងគេ ងាយស្រួលប្រើ និង ងាយយកតាមខ្លួនទៀតផង ។ វាជាក្រដាសតូចមួយ ដែលអ្នកប្រើវាផ្តិតលើផ្ទៃមុខនៅផ្នែកដែលមានខ្លាញ់ដូចជា ផ្នែកច្រមុះ និង ថ្ងាសជាដើម វាស្រូបយកជាតិខ្លាញ់ដែលមាននៅលើមុខដោយមិនធ្វើអោយ Makeup អ្នករលុប ។​

6

4. Make Up Setting Spray

7

វាជា Spray ដែលគេប្រើបាញ់នៅលើផ្ទៃមុខក្រោយពេល makeup ហើយ វាដូចជា Spray ដែលគេប្រើបាញ់សក់ក្រោយពេលដែលរមួលសក់ហើយអ៊ីចឹងដែរ តែ Spray បាញ់សក់គឺដើម្បីអោយសក់ជាប់ម៉ូតបានយូរ ប៉ុន្តែ Make Up Setting Spray ប្រើបាញ់ដើម្បីអោយ Makeup ជាប់បានយូរពេញមួយថ្ងៃ ។

ដំណាក់កាលនៃការប្រើ 
លាបក្រែមផ្តល់សំណើម
លាបក្រែមការពារកំដៅថ្ងៃ
លាប primer 
លាបម៉្សៅទ្រនាប់ ឬ BB ឬ CC cream
ប្រើម៉្សៅផាត់មុខ 
បាញ់ Make Up Setting Spray (​ តែខ្ញុំកំរប្រើណាស់ )
ក្រដាសផ្តិតខ្លាញ់ ប្រើផ្តិតពេលដែលអ្នកសង្កេតឃើញមានជាតិខ្លាញ់នៅលើផ្ទៃមុខតែប៉ុណ្ណោះ ( ក្រោយផ្តិតហើយ​អ្នកអាចតប់ម៉្សៅថែមពីលើបន្តិច ប្រសិនបើអ្នកចង់អោយ Makeup របស់អ្នកនៅតែស្អាត ។

3

– ប្រសិនបើអ្នកមិនដែល Makeup ឬ កំរប្រើ Makeup ឬ ប្រើត្រឹម BB cream ឬ CC cream អ្នកគួរជ្រើសរើសក្រដាសផ្តិតខ្លាញ់
– ប្រសិនបើអ្នក Makeup រាល់ថ្ងៃអ្នកអាចជ្រើសរើស Primer និង ម៉្សៅផាត់
– តែប្រសិនបើអ្នក Makeup អាជីព អ្នកអាចសាកប្រើ Make Up Setting Spray បាន

 

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.