លក្ខណៈខុសគ្នានៃម៉្សៅផាត់មុខ

ម៉្សៅផាត់មុខមានច្រើនប្រភេទដូចជា  pressed powder, loose powder, Setting powder និង Finishing powder ប៉ុន្តែខ្ញុំប្រើតែពីរប្រភេទប៉ុណ្ណោះ គឺ pressed powder​ និង loose powder ។ ថ្ងៃនេះ ខ្ញុំនឹងបកស្រាយលក្ខណៈខុសគ្នានៃម៉្សៅទាំងពីរប្រភេទនេះ ប៉ុន្តែប្រសិនបើអ្នកទាំងអស់គ្នាមានម៉្សៅផាត់ដែលខុសពីពីរប្រភេទដែលខ្ញុំលើកយកមកបង្ហាញ អ្នកទាំងអស់គ្នាអាច Comment សួរបាន 🙂

1. Pressed Powder​

8

Pressed powder ជាម៉្សៅផាត់មុខដែលមានលក្ខណៈរឹង ( មិនមែនជាម៉្សៅហុយដូចម៉្សៅលាបខ្លួនកូនង៉ានោះទេ ) ។ លក្ខណៈរឹងនេះ បណ្តាលមកគេបន្ថែមនូវសារធាតុផ្សំមួយចំនួនដើម្បីបង្កកម៉្សៅទាំងនេះ ដូចជា  silicones និង ក្រមួន នេះជាមូលហេតុដែលអាចបណ្តាលអោយម៉្សៅអាចកកដំៗ ប្រសិនបើអ្នកផាត់មុខប្រើម៉្សៅច្រើនជ្រុល ។ ជាទូទៅ Pressed powder ត្រូវបានវេចខ្ចប់ក្នុងប្រអប់ដែលមាំ មានកញ្ចក់ និង ប៉ុងផាត់មុខ ដែលអោយអ្នកងាយយកតាមខ្លួន និង ដកមកប្រើផាត់បន្ថែមបានគ្រប់ពេល ។ Pressed powder មានច្រើនប្រភេទ ដូចជា Translucent ( គ្មានពណ៌ ) និង មានពណ៌ ( ពណ៌ផ្សេងៗដែលអ្នកអាចជ្រើសរើសបានអាស្រ័យទៅតាមសម្បុរស្បែកមុខរបស់អ្នក ) ។ លក្ខណៈខុសគ្នាគឺ Pressed powder Translucent គឺត្រូវគ្រប់ពណ៌ស្បែក និងប្រើដើម្បីបំបាត់ជាតិខ្លាញ់ដែលមានលើមុខដោយមិនបន្ថែម Makeup លើមុខ ព្រោះម៉្សៅនេះមានលក្ខណៈថ្លា មានន័យថាម៉្សៅដែលអ្នកផាត់លើមុខមើលទៅដូចអ្នកមិនបានផាត់ម៉្សៅបន្ថែមអ៊ីចឹង ប៉ុន្តែប្រសិនបើអ្នកផាត់មិនបានស្មើសាច់ល្អទេ មុខអ្នកនឹងឡើងសរដិបរដុប ដែលបញ្ហានេះ ក៏អាចមានកើតឡើងចំពោះតារាហូលីវូដផងដែរ ( នៅខាងក្រៅអាចនឹងមើលទៅមិនអី ប៉ុន្តែបញ្ហានេះនឹងលេចឡើងច្បាស់ពេលដែលអ្នកថតរូប ដោយសារតែពន្លឺនៃ Flashlight ) ។
10

ចំនែក Pressed powder មានពណ៌ គឺ ជួយបិទបាំងស្នាមមួយចំនួនបន្ថែមពីលើម៉្សៅទ្រនាប់ ប៉ុន្តែវាមានលក្ខណៈបិទបាំងតិចជាងម៉្សៅទ្រនាប់ និង ស្តើងជាងម៉្សៅទ្រានាប់ ។ គុណវិបិត្តរបស់វាគឺ អាចអោយមុខអ្នកឡើងកកម៉្សៅដំៗ ប្រសិនបើអ្នកផាត់ច្រើនជ្រុល ដូចនេះ​ប្រសិនបើអ្នកធ្វើការផាត់បន្ថែមពេលដែលអ្នកចេញក្រៅអ្នកគួរប្រើក្រដាសស្រូបខ្លាញ់ផ្តិចជាតិខ្លាញ់ដែលលើសពីផ្ទៃមុខជាមុនសិន សឹមផាត់ម៉្សៅបន្ថែមពីលើ ។ តែប្រសិនបើអ្នកចង់ប្រើតែ ម៉្សៅផាត់តែមួយមុខដោយមិនប្រើម៉្សៅទ្រនាប់អ្នកគួរជ្រើសរើសប្រភេទម៉្សៅផាត់ប្រភេទ powder foundation ដែលអាចបិទបាំងស្លាកស្នាមបានល្អ ។

2. loose Powder

11

Loose powder មានលក្ខណៈជាម៉្សៅហុយ ដែលជាទូទៅវេចខ្ចប់ដាក់ក្រឡ និង ពិបាកយកតាមខ្លួន ដូចនេះ ភាគច្រើនគេប្រើវាផាត់មុនពេលចេញក្រៅប៉ុណ្ណោះ ប៉ុន្តែវាជាប្រភេទម៉្សៅដែលអ្នកផាត់មុខអាជីពប្រើព្រោះវាជួយធ្វើអោយមុខរលោងស្អាត និង មើលទៅដូចធម្មជាតិ ។ អាស្រ័យតាមពណ៌គេចែក Loose powder ជាពីរប្រភេទ គឺ Translucent និង​ មានពណ៌ ( ដូចទៅនឹង Pressed powder ដែរ ) ។ ប៉ុន្តែអាស្រ័យទៅតាមសារធាតុផ្សំ គេចែក Loose powder ជាពីរប្រភេទ គឺ talc និង Mineral  ។ ប្រសិនបើអ្នកទាំងអស់គ្នាចង់ដឹងថាតើ Talc ជាអ្វីអាចអានអត្ថបទនេះបាន Here ។​ ដោយសារតែ Talc អាចបង្ករជាជំងឺមហារីកដូចនេះ មានក្រុមហ៊ុន cosmetic មួយចំនួនជ្រើសរើសការប្រើប្រាស់ Mineral  (សារធាតុរ៉ែ ដូចជា Titanium Dioxide, Zinc Oxide, Iron Oxides… ) ជំនួសអោយ Talc លក្ខណៈពិសេសមួយទៀតរបស់ Mineral Loose powder គឺវាមិនធ្វើអោយស្បែកមុសស្ងួតដូចជាម៉្សៅផាត់ដែលផ្សំឡើងពី Talc នោះទេ ។

វិធីជ្រើសរើស :
– ស្បែកមុខស្ងួត : ជ្រើសរើស  Mineral Loose powder
– ស្បែកមុខខ្លាញ់ : 
ជ្រើសរើស Talc Loose powder ឬ Pressed powder
– ស្បែកមុខជ្រួញ : ជ្រើសរើស  Loose powder

វិធីប្រើ :
ស្បែកមុខស្ងួត : ក្រោយពេលដែលផាត់មុខហើយគួរយកជក់ស្អាតបោសនូវម៉្សៅផាត់ដែលលើសចេញពីមុខអោយអស់ ឬ មុនពេលផាត់មុខត្រូវគោះជក់ដើម្បីកុំអោយជាប់ម៉្សៅច្រើនជ្រុល
– ស្បែកមុខខ្លាញ់ :
ផាត់ម៉្សៅផ្តោតសំខាន់គឺ ផ្នែក T-ZONE ( ច្រមុះ និង ថ្ងាស ) ព្រោះផ្នែកនេះតែតែងឡើងខ្លាញ់មុនគេ ។

12

វិធីដែលខ្ញុំប្រើ :
លាបក្រែមការពារកំដៅថ្ងៃ
លាប Primer
លាប BB cream
ផាត់ម៉្សៅ Loose powder ( Mineral Loose powder, Talc free )
ក្រោយពេលចេញក្រៅ 
ប្រើក្រដាសផ្តិតជាតិខ្លាញ់
ផាត់ម៉្សៅ Pressed powder Translucent បន្ថែមពីលើ

ឥលូវយកប្រអប់ម៉្សៅផាត់មុខរបស់អ្នកមកមើលបន្តិចមើលថាតើវាជាម៉្សៅផាត់ប្រភេទណាមួយ ? pressed powder, loose powder, Setting powder និង Finishing powder ?

 

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.