គោលបំណងឆ្នាំថ្មីដែលខ្ញុំតែងតែចង់សំរេចអោយបាន

ឆ្នាំថ្មីជិតចូលមកដល់ហើយ តើអ្នកបានកំណត់នូវគោលដៅថ្មីអ្វីខ្លះ ? នេះមិនមែនជាលើកទីមួយទេដែលខ្ញុំតែងតែកំណត់គោលបំណងដែលខ្ញុំចង់សំរេចសំរាប់ឆ្នាំថ្មី ប៉ុន្តែទីបំផុតអ្នកអាចនឹងភ្លេចនូវគោលបំណងទាំងនោះ ឬ ជួនកាលធ្វើមិនបានសំរេច ដូចនេះ ថ្ងៃនេះខ្ញុំនឹងលើកយកនូវគោលដៅណាខ្លះដែលខ្ញុំធ្លាប់កំណត់តែមានខ្លះបានសំរេច និង ខ្លះទៀតមិនបានសំរេច ប៉ុន្តែទីបំផុតខ្ញុំនៅតែសប្យាយចិត្តទោះវាមិនបានសំរេចក៏ដោយ ព្រោះខ្ញុំតែងតែរកឃើញការកែខៃនៃបញ្ហាទាំងនេះបន្ទាប់ពីបរាជ័យ :

1. ផ្លាស់ប្តូរការតែងខ្លួន

ខ្ញុំធ្លាប់ចង់ផ្លាស់ប្តូរការតែងខ្លួន ប៉ុន្តែទីបំផុតអ្វីដែលខ្ញុំជ្រើសរើសគឺ ការតែងខ្លួនដែលធម្មតា និង ធ្វើអោយខ្ញុំមានអារម្មណ៍ថាស្រួលខ្លួន ។ អ្នកប្រហែលជាមានខោអាវច្រើនក្នុងទូរ ប៉ុន្តែទីបំផុតអ្វីដែលអ្នកជ្រើសរើសមិនមែនមួយកំភ្លេដែលស្អាតជាងគេទេ គឺ មួយកំភ្លេដែលធ្វើអោយអ្នកមានអារម្មណ៍ comfortable ជាងគេ ។​ ការតែងខ្លួនគឺ បញ្ជាក់ពីអ្នក ដូចនេះ អ្នកអាចតែងខ្លួនបែបណាក៏បាន ដែលអាចធ្វើអោយអ្នកមានជំនឿចិត្តលើខ្លួនឯង និង ងាយស្រួល ជាពិសេសកុំប្រៀបធៀបខ្លួនឯងជាមួយនឹងអ្នកដទៃ ព្រោះមនុស្សម្នាក់ៗមានចំណង់ចំណូលចិត្តខុសគ្នា និង មានរូបរាងខុសគ្នា ។

2. សំរកទំងន់

មានមនុស្សមួយភាគធំ គឺតែងតែចង់សំរកទំងន់ ប៉ុន្តែការសំរកទំងន់ទាមទារអោយមានការតាំងចិត្ត និង ព្យាយាមធ្វើវាជាប្រចាំ ។ ប្រសិនបើអ្នកជ្រើសរើសវិធីសំរកទំងន់ខុសដូចជា ការទទួលទានថ្នាំសំរកទំងន់ ការបង្អាត់អាហារជ្រុល នោះលទ្ធផលចុងក្រោយគឺ សុខភាពអ្នកនឹងទ្រុឌទ្រោម ។ អ្នកអាចអានអត្ថបទទាក់ទងនឹងការសំរកទំងន់បានប្រសិនបើនេះជាគោលបំណងឆ្នាំថ្មីរបស់អ្នក :
– តើគួរសំរកទំងន់ប៉ុន្មានគីឡូក្នុងមួយអាទិត្យ ?
– ផ្លែឈើដែលជួយអ្នកក្នុងការសំរកទំងន់ 
– ការបរិភោគអារហារក៏អាចជួយអោយអ្នកសំរកទំងន់បានដែរ
– អាហារពេលព្រឹកងាយៗសំរាប់អ្នកខ្ជិល

3. សុខភាពល្អ

ការហាត់ប្រាណ ជាគោលបំណងធំដែលខ្ញុំចង់សំរេចប៉ុន្តែ ទីបំផុតខ្ញុំអាចអនុវត្ថន៏ត្រឹមតែរយៈមួយខែប៉ុណ្ណោះ ដូចនេះ ធ្វើដូចម្តេចប្រសិនបើអ្នកចង់បានសុខភាពល្អប៉ុន្តែអ្នករវល់ និង ខ្ជិលដូចជាខ្ញុំ ។ វិធីសាមញ្ញគឺ កំនត់គោលដៅដែលងាយៗ ដែលអ្នកអាចធ្វើបានរាល់ថ្ងៃ និង អាចសំរេចបានដោយងាយ ដូចជា :
– បរិភោគអាហារពេលព្រឹកជាប្រចាំ
– ព្យាយាមទទួលទានបន្លែ
– កាត់បន្ថយអាហារដែលសំបូរខ្លាញ់ និង អាហារ Fast Food
– កាត់បន្ថយការទទួលទានភេសជ្ជៈដែលមិនល្អចំពោះសុខភាព
– ព្យាយាមទទួលទានទឹកអោយ ២លីត្រក្នុងមួយថ្ងៃ
– គេងពី 6-8 ម៉ោងក្នុងមួយថ្ងៃ
– ព្យាយាមហាត់ប្រាណនៅចុងសប្តាហ៏

4. ស្អាតជាងឆ្នាំមុន

និយមន័យនៃពាក្យស្អាតគឺ ផ្លាស់ប្តូរតាមសម័យកាល តាមតំបន់ និង តាមបុគ្គល ចំនែកចំពោះខ្ញុំពាក្យស្អាតគឺសំដៅដល់ស្បែកដែលមានសុខភាពល្អ គ្មានមុន គ្មានជាំ គ្មានអាចន៏រុយ ប៉ុន្តែមិនសំដៅដល់ស្បែកសនោះទេ ។ ប្រសិនបើអ្នកអាចជ្រើសរើសបានតែមួយមុខរវាងផលិតផល Makeup និង ផលិតផលថែស្បែក តើអ្នកជ្រើសរើសមួយណា​ ? ចំពោះខ្ញុំ 100% គឺ ខ្ញុំជ្រើសរើស ផលិតផលថែស្បែក ។​ អ្នកអាចអត្ថបទនេះបានប្រសិនបបើចំនុចនេះជាគោលបំណងរបស់អ្នក តើខ្ញុំត្រូវការផលិតថែស្បែកមុខប៉ុន្មានមុខ?

តើអ្នកមានបំណងប្រាថ្នាអ្វីខ្លះសំរាប់ឆ្នាំថ្មីនេះ ? ស្នេហា ? រៀបការ ? 🙂 404 error Not found 

 

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.