ភេសជ្ជៈដែលតែងតែជួយជីវិតជានិស្សិតរបស់ខ្ញុំ

ជីវិតជានិស្សិតរបស់ខ្ញុំបានបញ្ចប់តាំងពី 2 ឆ្នាំមុន ប៉ុន្តែវាជាអនុស្សារីយ៍ ហើយក៏អាចជាសុបិន្តអាក្រក់ផងដែរ ។ អ្វីដែលពិបាកជាងគេសំរាប់ខ្ញុំគឺ ការប្រលង ព្រោះពេលដល់រដូវកាលប្រលងម្តងៗ ខ្ញុំអាចគេងបានត្រឹមតែ 3-4 ម៉ោងប៉ុណ្ណោះ ប៉ុន្តែគេងមិនមែនជាបញ្ហានោះទេ អ្វីដែលជាបញ្ហាធំគឺ ខ្ញុំតែងតែមិនឃ្លានអាហារពេលដែលជិតប្រលង ។ រាល់មុនពេលការប្រលងសាលាតែងតែទុករយៈពេល 1-2 អាទិត្យ សំរាប់ការត្រៀមជាមុន។ ក្នុងអំឡុងពេលនេះ គឺ ជាពេលដ៏មានតំលៃ អ្វីដែលខ្ញុំតែងតែផ្តោតគឺ ធ្វើម៉េចត្រូវតែមើលមេរៀនអោយអស់ និង រក្សាសុខភាពមិនអោយធ្លាក់ខ្លួនឈឺ ។ ខ្ញុំតែងតែច្រនែននឹងមិត្តភក្រ័របស់ខ្ញុំ ដែលពួកគេមានគ្រួសារនៅក្បែរ មានអ្នករៀបចំអាហារសំរាប់ពួកគេ ព្រោះជីវិតជានិស្សិតនៅឆ្ងាយពីគ្រួសារគឺ អ្នកពិបាកក្នុងការគ្រប់គ្រងការបរិភោគអោយទៀងទាត់ពេលវេលាណាស់ ។ ដូចនេះថ្ងៃនេះ ខ្ញុំនឹងលើកយកនូវភេសជ្ជៈមួយចំនួនដែលតែងតែជួយសង្គ្រោះខ្ញុំ រាល់ពេលសមភូមិជិតចូលមកដល់ ។
Note : ប្រសិនបើអ្នកជានិស្សិត USS នេះជាអត្ថបទសំរាប់អ្នក 🙂

1. Ensure Regular Nutrition Shake និង Renutryl® Booster ( ផ្តល់ថាមពល ) 

ដោយសារតែខ្ញុំញុាំអត់សូវបានដូចនេះ  ទើបខ្ញុំជ្រើសរើសយកការទទួលទានភេសជ្ជៈបន្ថែម ដូចជា ensure ជាដើម ។ វាផ្តល់អោយ 220 កាល់ឡូរី ក្នុងមួយដប និង មានច្រើនរសជាតិ តែរសជាតិដែលខ្ញុំធ្លាប់សាកល្បងមានដូចជា សូកូឡា ( រសជាតិដែលខ្ញុំចូលចិត្តជាងគេ ) ស្រ្តូបូរី និង វ៉ានីឡា ( រសជាតិដែលខ្ញុំស្អប់ជាងគេ ) ។ វាអាចពិបាកញុាំព្រោះវាមានរសជាតិផ្អែមខ្លាំង ដូចនេះ អ្នកគួរតែក្លាសេវាអោយត្រជាក់សឹមទទួលទាន ។ Ensure មានប្រភេទជាម៉្សៅដែលអាចឆុងញុាំបាន ប៉ុន្តែខ្ញុំចូលចិត្ត Ensure Regular Nutrition Shake ជាង ។ ចំនែក Renutryl® Booster = 300ml គឺ ស្រដៀងនឹង  Ensure = 237 ml ដែរប៉ុន្តែ វាផ្តល់អោយ  600 កាល់ឡូរីក្នុងមួយដប ( ៣ដងនៃកាល់ឡូរី Ensure ) និង មានតំលៃប្រហែល 6$ ក្នុងមួយដប ។
1

2. Coffee ឬ គោជល់ ?? ( បំបាត់ការងងុយគេង ) 

គេង ? រដូវកាលប្រលងគ្មានពេលគេងនោះទេ ដូចនេះ ធ្វើដូចម្តេចទើបអាចបំបាត់ការងងុយគេងបាន ? មិត្តភ័ក្រ្ករបស់ខ្ញុំជ្រើសរើសការទទួកទានកាហ្វេ ប៉ុន្តែ ដោយសារតែខ្ញុំមិនអាចទទួលទានកាហ្វេ​បាន ( កាហ្វេធ្វើអោយចង្វាក់បេះដូងខ្ញុំលោតញាប់ខុសធម្មតា ) ដូចនេះ ខ្ញុំជ្រើសរើស Monster ដើម្បីធ្វើអោយខ្ញុំអត់ងងុយដល់ម៉ោង 2 យប់ ។ ភេសជ្ជៈប្រភេទនេះអាចមានផលប៉ះពាល់ដល់សុខភាពដូចនេះ​ ខ្ញុំទទួលទានវាក្នុងអំឡុងពេលប្រលងតែប៉ុណ្ណោះ ។ វាមានច្រើនរសជាតិ និង ច្រើនពណ៌ប៉ុន្តែ រសជាតិដែលខ្ញុំចូលចិត្តជាងគេ គឺ ពណ៌ផ្កាឈូក ( កំរមាន ) និង ពណ៌បៃតង ( original favor )  ។ វាមានរសជាតិស្រដៀងនឹងគោជល់ដែរ ប៉ុន្តែវាភេសជ្ជៈមួយគត់ដែលអាចអោយធ្វើអោយខ្ញុំអត់ងងុយបាន ( ខ្ញុំធ្លាប់សាកល្បងភេសជ្ជៈមួយចំនួនដូចជា M-150 , គោជល់ បាកាស ) ។

2

 

3. ទឹកដូង និង electrolyte ( បង្គ្រប់ជាតិទឹក ) 

ខ្ញុំតែងតែមានអារម្មណ៍ថាស្រេកទឹកខុសធម្មតារាល់ពេលដែលខ្ញុំភ័យ ដូចនេះ មានភេសជ្ជៈមួយចំនួនដែលខ្ញុំទិញដាក់ក្នុងទូរទឹកកកសំរាប់ទទួលទាន ។ ភេសជ្ជៈដែលជួយបង្គ្រប់ជាតិទឹកទាំងនោះមានដូចជា :
– ទឹកដូង : ជាធម្មតាខ្ញុំកំរទិញ ព្រោះវាធ្ងន់ ប្រសិនបើអ្នកកាប់យកតែទឹកដូងអ្នកអាចក្លាសេក្នុងទូរទឹកកក ប៉ុន្តែអាចទុកបានតែមួយថ្ងៃប៉ុណ្ណោះ ។
– Aquarius Sports Drink : មានពីរប្រភេទគឺ ដបជ័រ និង ជាកំប៉ុង ។ ខ្ញុំជ្រើសរើសប្រភេទដប ព្រោះវាងាយស្រួលទុកក្រោយពេលដែលខ្ញុំផឹកម្តងមិនអស់ ប៉ុន្តែ វាមាន expiry date ខ្លីជាងប្រភេទកំប៉ុង ( កាលបរិច្ឆេតនៃការប្រើប្រាស់ជាទូទៅត្រឹមតែ 3 ខែ ប៉ុណ្ណោះ ) ។ រសជាតិវាស្រដៀងនឹង Pocari Sweat ។
– Royal-D : វាមានតំលៃថោកជាងគេ និង មានលក្ខណៈជាម៉្សៅ ។ វាមានច្រើនរសជាតិដូចជា រសជាតិក្រូច រសជាតិទំពាំងបាយជូរ និង រសជាតិផ្លែឈើចំរុះ ( រសជាតិក្រូចជារសជាតិដែលខ្ញុំចូលចិត្តជាងគេ​ ) ។ អ្នកអាចលាយវា 1 កញ្ចប់ ជាមួយនឹងទឹកសុទ្ធធម្មតា ឬ ទឹកត្រជាក់ចំណុះ 250 ml ។

4

4. ភេសជ្ជៈជំនួយការចងចាំ

ប្រសិនបើអ្នកមានការចងចាំមិនល្អ អ្នកប្រាកដជាធ្លាប់សាកល្បងនូវថ្នាំ ឬ ភេសជ្ជៈមួយចំនួនដែលជំនួយដល់ការចងចាំ ដូចជា ស៊ុបមាន់ Brain ជាដើម ប៉ុន្តែដោយសារតែវាមានរសជាតិពិបាកញុាំដូចនេះ ខ្ញុំជ្រើសរើសយកការញុាំថ្នាំ ។ មានថ្នាំជំនួយការចងចាំជាច្រើន ប៉ុន្តែមានថ្នាំមួយចំនួនតូចប៉ុណ្ណោះដែលខ្ញុំធ្លាប់សាកល្បង ដូចជា Magne B6, Ginkgo biloba  និង Neurobiol ។​ ថ្នាំដែលប្រសិទ្ធភាពសំរាប់ខ្ញុំគឺ Neurobiol ប៉ុន្តែផលរំខានរបស់វា គឺ វាធ្វើអោយខ្ញុំគេងលក់មិនស្ងប់ និង កើនចង្វាក់បេះដូង ។

5

សង្ឃឹមថាបទពិសោធន៍ទាំងនេះ អាចជួយដល់សិស្ស ឬ និស្សិតដែលមានបញ្ហាដូចជា ខ្ញុំ 🙂 ។ វាជាបទពិសោធន៍ផ្ទាល់ខ្លួនប៉ុណ្ណោះ ខ្ញុំគិតថាមានមនុស្សមួយចំនួនក៏មានយុទ្ធសាស្រ្តផ្ទាល់ខ្លួនរបស់គេដែរ ។

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.