របស់ដែលខ្ញុំតែងតែដាក់តាមកាបូបពេលធ្វើដំណើរកំសាន្ត

ថ្ងៃចូលឆ្នាំថ្មីជិតចូលមកដល់ តើអ្នកទាំងអស់គ្នាមានគំរោងទៅដើរលេងនៅទីណាដែរ ? ប្រសិនបើអ្នកមានគំរោងធ្វើដំណើរកំសាន្តទៅទីជិត ឬ ឆ្ងាយក៏ដោយ ខាងក្រោមនេះជារបស់មួយចំនួនដែលខ្ញុំតែងតែដាក់តាមកាបូបជាប់ជានិច្ចរាល់ពេលធ្វើដំណើរ ។​ ដោយសារខ្ញុំជាបងស្រីគេ ដូច​នេះ ទើបខ្ញុំតែងតែជាអ្នករៀបចំរបស់ទាំងអស់នេះ ដោយខ្លួនឯង ខ្ញុំសង្ឃឹមថាអត្ថបទនេះអាចជួយអ្នកទាំងអស់គ្នាបាន និង អាចអោយអ្នកដើរលេងថ្ងៃចូលឆ្នាំដោយមិនភ័យបារម្ភ :

1. ថ្នាំ

2

ប្រសិនបើអ្នកធ្វើដំណើរទៅរមណីដ្ឌានតាមភ្នំ ទឹកជ្រោះ ទីកន្លែងទាំងនេះ គ្មានឧសថស្ងាននោះទេ ដូចនេះ គួរត្រៀមទុកសំរាប់អាសន្ននានា ។ ដោយសារតែប្អូនស្រីរបស់ខ្ញុំជារាជនីពុលឡាន និង ឧស្សាហ៏រាគ ដូចនេះ មានថ្នាំមួយចំនួនដែលខ្ញុំតែងតែដាក់តាមខ្លួន ពេលធ្វើដំណើរម្តង ៗ :

ថ្នាំបាត់ពុលឡាន :
– NAUTAMINE ( Diphénhydramine 90 mg ) : ញាំមួយគ្រាប់ មុនពេលឡើងឡានកន្លះម៉ោង
– PRIMPERAN ( Metoclopramide 10 mg )     : ញាំមួយគ្រាប់ ក្នុងករណីក្អួត

ថ្នាំបំបាត់រាគ :
– SMECTA ( Diosmectite 3 g ) : លាយ 1 កញ្ចប់ជាមួយនឹងទឹក កន្លះកែវ
– IMODIUM ( Lopéramide 2 mg  ) : ញាំដំបូង 2 គ្រាប់ បន្ទាប់មក​ 1 គ្រាប់ ( 6 ម៉ោងក្រោយ​ ) ខ្ញុំទុកបង្ការក្នុងករណី រាគមិនបាត់បន្ទាប់ពី ញាំ SMECTA
– SPASFON ( Phloroglucinol 80 mg និង  Triméthylphloroglucinol 80 mg ) : ថ្នាំបំបាត់ការឈឺពោះ

ថ្នាំក្រពះ :
Phosphalugel : ជាធម្មតាជារឿងជៀសមិនផុតទេដែលអ្នកត្រូវបរិភោគអាហារខុសពេល ដូចនេះ ថ្នាំនេះសំរាប់បង្ការការឈឺក្រពះដោយសារការឡើងទឹកអាស៊ីតក្នុងក្រពះ

ថ្នាំបំបាត់ការឈឺចាប់ :
– 
Boska ( Paracetamol 500mg + Caffein 30 mg ) : ថ្នាំបំបាត់ការឈឺក្បាល
Doliprane ( Paracetamol 500mg ) : បំបាត់ការឈឺចាប់ និង ក្តៅខ្លួន

ថ្នាំផ្សេងទៀត :
Zyrtec ( Cetirizine 10 mg ) : ខ្ញុំធ្លាប់មានប្រតិកម្មជាមួយនឹងកំរាលពូក ឬ អាហារសមុទ្រមួយចំនួន ហើយឡើងកន្ទួលពេញខ្លួន ដូចនេះ ខ្ញុំតែងតែយកថ្នាំបំបាត់អាឡែហ្ស៊ីតាមខ្លួនជានិច្ច
–  Hydrocortisone 1% cream : ថ្នាំលាបបំបាត់អាការៈរមាស់ដោយសារសត្វទិច ខាំ ឬ អាឡែហ្ស៊ី
–  Voltarene emulgel 1 % : វាជា gel ប្រើសំរាប់លាបបំបាត់ការឈឺចាប់សន្លាក់ ឬ សាច់ដុំដូចជា ឈឺជើង ឈឹចង្កេះ ជាដើម ( ប្រសិនបើដំណើរកំសាន្តរបស់អ្នកមានមនុស្សចាស់អ្នកអាចត្រៀមថ្នាំ ឬ កៅអ៊ែកដូចជា tiger balm plastersបំបាត់ការឈឺសន្លាក់ជាការប្រសើរ )
BEROCCA : វាជាថ្នាំដាក់ទឹកពុះ ដែលមានសារធាតុរ៉ែ និង វីតាមីនចំរុះ អ្នកអាចផឹកវាបានក្នុងករណីអ្នកអស់កំលាំង ឬ ល្ហិតល្ហៃដោយសារការគេងមិនគ្រប់ ឬ ដោយសារការធ្វើដំណើរផ្លូវឆ្ងាយ
– carbophose : ថ្នាំបំបាត់អាការៈហើមពោះ
– Orrepaste : ថ្នាំលាបបំបាត់ពងបែកក្នុងមាត់ ខ្ញុំតែងតែយកតាមខ្លួនជានិច្ចព្រោះប្អូនស្រីខ្ញុំតែងតែកើតជំងឺនេះនៅពេលដែលអាកាសធាតុក្តៅខ្លាំង
– ថ្នាំផ្តាសាយ : រដូវក្តៅក៏អាចមានមនុស្សមួយចំនួនកើតផ្តាសាយផងដែរ ដូចនេះ ការត្រៀមទុកជាការប្រសើរ អាចមានដូចជា Decolgen , Mixacrip, Dayquil and Nyquil , Tiffy , Activfed, Nurofen….( មួយណាក៏បាន )
– ប្រេងកូឡា : សំរាប់ប្រជាជនអាស៊ីវាជាថ្នាំទិព្វដែលអាចព្យាបាលជំងឺ 100 មុខ
– បង់បិទដំបៅ

2. ផលិតផលថែស្បែក

3

ផលិតទាំងនេះ ខ្ញុំយកតាមខ្លួនអាស្រ័យទៅតាមកន្លែងដែលខ្ញុំទៅ​ថា មានការលេងទឹក ឬ អត់ ( ប្រសិនបើត្រូវលេងទឹកតាមទឹកជ្រោះខ្ញុំតែងតែត្រៀមផលិតផលលាងសំអាតមុខ និង ក្រែមលាបមុខ ) ប៉ុន្តែមានរបស់មួយចំនួនដែលខ្ញុំតែងតែយកតាមខ្លួនសឹងគ្រប់ទីកន្លែង ដូចជា :
– ទឹកលាងសំអាតដៃ
– ក្រែមលាបដៃ
– ក្រែមការពារកំដៅថ្ងៃ
– Spray បាញ់មុខ បំបាត់ការក្តៅ ឬ ក្រហមនៃស្បែក
– ក្រដាសផ្តិតជាតិខ្លាញ់
– Lip Balm SPF 20
– កៅស៊ូចងសក់
– សំលីអានាម័យ

3. របស់លេង

1

ខ្ញុំជាមនុស្សមិនសូវចូលចិត្តនិយាយដូចនេះ របស់ខាងក្រោមខ្ញុំតែងតែត្រៀមទុកដើម្បីបំបាត់ការអផ្សុក និង សំលាប់ពេលវេលា
Kindle Paperwhite : វាជា Tablet ដែលដូចជាបណ្តាល័យមួយអ៊ីចឹង ក្នុងនេះមានសៀវភៅជាង 300 ក្បាលដែលខ្ញុំតែងតែអាននៅពេលដែលខ្ញុំនៅលើឡានក្រុង ឬ នៅពេលដែលខ្ញុំមិនចង់និយាយ
rubik’s cube : វាជាល្បែងលេងដែលខ្ញុំតែងតែដាក់តាមកាបូបជានិច្ច ព្រោះវាជួយអោយអារម្មណ៌ខ្ញុំស្ងប់នៅពេលដែលខ្ញុំខឹង ឬ មិនសប្បាយចិត្ត ( ប្អូនប្រុសពៅបានយកលេង ហើយក៏បានធ្វើបាត់ 🙁 )
– កាសដាក់ត្រចៀក : ខ្ញុំមិនចូលចិត្តស្តាប់ចំរៀងពេលធ្វើដំណើរនោះទេ ប៉ុន្តែខ្ញុំតែងតែពាក់កាសដើម្បីកុំអោយរំខាន
របស់ 2 ទៀតដែលមនុស្សគ្រប់គ្នាតែងតែយកតាមខ្លួននោះគឺ កាបូបលុយ និង ទូរសព្ទដៃ ។ ប្រសិនបើអ្នកប្រើកាបូបយួរដៃតូចវាប្រហែលជាពិបាក ប៉ុន្តែ ខ្ញុំតែងតែប្រើកាបូបស្ពាយក្រោយរាល់ពេលធ្វើដំណើរកំសាន្តព្រោះវាងាយស្រួល និង ដាក់សំភារៈបានច្រើន ( របស់ទាំងនេះ ប្រហែលជា 1.5 kg ) ។
5

តើអ្នកទាំងអស់គ្នាបានត្រៀមអ្វីខ្លះក្នុងកាបូប ? សង្ឃឹមថាអ្នកទាំងអស់គ្នារីករាយនឹងដំណើរកំសាន្តឆ្នាំថ្មីខាងមុខនេះ ។
ប្រសិនបើអ្នកទាំងអស់គ្នាមានគំរោងមកលេងខេត្តសៀមរាប យើងប្រហែលអាចជួបគ្នា 🙂

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.