ម៉ូតសក់សំរាប់ដើរលេងថ្ងៃចូលឆ្នាំថ្មី

អ្នកទាំងអស់គ្នាប្រាកដជាមានគំរោងសំរាប់ឆ្នាំថ្មី ដើរលេងវាជារឿងមួយ តែរឿងមួយទៀតដែលសំខាន់គឺ ត្រូវតែងខ្លួនអោយស្អាត ដើម្បីថតរូប 😀 អួតមិត្តភ័ក្កដែលមិនបានដើរលេង ។ ថ្ងៃនេះ ខ្ញុំនឹងលើកម៉ូតសក់មួយចំនួនដែលងាយធ្វើ និង តំរូវសំរាប់រដូវក្តៅ ។ ដោយសារតែខ្ញុំមានប្អូនស្រី ហើយវ័យរបស់ពួកយើងក៏ខុសគ្នាដែរ ដូចនេះ ខ្ញុំសំរេចចិត្តលើកយកម៉ូតសក់ដែលពួកគេចូលចិត្តមកបង្ហាញផងដែរ ( ព្រោះអ្នកខ្លះអាចមានសក់វែង និង អ្នកខ្លះមានសក់ខ្លី ) ។

1. ក្រងសងខាង ( Boxer Braids )

ជាម៉ូតសក់ក្រងសងខាងដូច នារីប្រដាល់ ។ ប្រសិនបើអ្នកទាំងអស់គ្នាចេះក្រងសក់ 3 ឬ ក្រងឥណ្ឌា នោះអ្នកប្រាកដជាចេះក្រងម៉ូតនេះ ។ អ្នកទាំងអស់គ្នាអាចក្រងទំលាក់ធម្មតា ។

15

ឬ អាចបួងផ្នែកខាងចុងសងខាង

14

ឬ អ្នកអាចវ៉ាត់វាជាបូរជុំវិញដូចរូប

16

2. ចងសក់លើកអោយខ្ពស់ ឬ បួង

សំរាប់រដូវក្តៅ អ្នកពុំគួរទំលាក់សក់នោះទេ ហើយប្រសិនបើអ្នកទាំងអស់គ្នាមានសក់វែងដូចជាខ្ញុំ អ្នកទាំងអស់គ្នាអាចសាកល្បងម៉ូតសក់នេះបាន ។ ខ្ញុំចូលចិត្តក្រងតែមួយចំហៀង ប៉ុន្តែអ្នកទាំងអស់គ្នាអាចក្រងទាំងសងខាងក៏បាន ហើយលើកចងដូចរូប ( សក់របស់ខ្ញុំវែងខ្លាំង ហើយក៏អាចកាត់ចោលឆាប់ៗផងដែរ 🙁 ) ។​

19

អ្នកទាំងអស់គ្នាអាចក្រងសងខាងមុខពាក់កណ្តាល រួចបួង ( ម៉ូតសក់ double buns hairstyles )

20

ម៉ូតសក់នេះអ្នកអាចបួងសងខាងផ្នែកខាងលើ និង ទំលាក់សក់ពាក់កណ្តាល ដោយរមួរផ្នែកខាងចុងក៏បាន

image1

ម៉ូតសក់ដែលខ្ញុំចូលចិត្តជាងគេគឺ បួងសក់ព្រោះវាងាយស្រួល និង រហ័យ ( ខ្ញុំចូលចិត្តបួងសក់រញ៉េរញ៉ៃ ) ។

21

តើម៉ូតសក់អ្វីដែលអ្នកទាំងអស់គ្នាត្រៀមសំរាប់ការដើរលេងចូលឆ្នាំថ្មីនេះ ?

 

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.