កន្លែងដើរលេងនៅសៀមរាបដែលខ្ញុំចូលចិត្តទៅ

អ្នកណាខ្លះមានគំរោងមកលេងឆ្នាំថ្មីនៅ ​អង្គរ​សង្ក្រាន្តនៃទឹកដីខេត្តសៀមរាប ? ប្រសិនបើអ្នកទាំងអស់មកឪកាសមកកំសាន្តនៅទឹកដីសៀមរាបអង្គរ​មានកន្លែងមួយចំនួនដែលខ្ញុំចង់ណែនាំអោយអ្នកទាំងអស់គ្នាបានស្គាល់ ។

១. ប្រាសាទ
មានប្រាសាទជាច្រើននៅក្នុងខេត្តសៀមរាប ប៉ុន្តែប្រសិនបើអ្នកគ្មានពេលគ្រប់គ្រាន់ដើម្បីដើរកំសាន្តគ្រប់ប្រាសាទ តើត្រូវធ្វើដូចម្តេច ? ដូចនេះ ខ្ញុំនឹងណែនាំនូវប្រាសាទតែមួយចំនួនដែលអ្នកគួរតែទៅទស្សនាដោយខានមិនបាន ។

– ព្រះអង្គចេក ព្រះអង្គចម និង យាយទេព
ទីនេះ បានក្លាយជាទីកន្លែង គោរពសក្ការបូជាយ៉ាងមុតមាំរបស់ប្រជាជនខេត្តសៀមរាប ។ ប្រសិនបើអ្នកបានមកកំសាន្តនៅខេត្តសៀមរាប អ្នកគួរឆ្លៀតពេលបន្តិចទៅ ដើម្បីមកបន់ស្រន់ និងសុំពរជ័យពីព្រះអង្គចេក ព្រះអង្គចម និង លោកយាយទេព ។ ទីកន្លែងនេះ នៅចំកណ្តាលទីក្រុងសៀមរាប ដែលមិនពិបាកក្នុងការរកនោះទេ​ ។

41

– ប្រាសាទអង្គរវត្ត
ប្រសិនបើអ្នកមកលេងខេត្តសៀមរាបហើយមិនបានចូលលេងប្រាសាទអង្គរវត្ត អ្នកដូចជាមិនបានមកអ៊ីចឹងដែរ ។ ការឡើងទៅកំពូលប្រាសាទគីត្រូវតំរង់ជួររង់ចាំ និង តំរូវអោយស្លៀកពាក់សមរម្យ ( ហាមស្លៀកខ្លី ឬ ស៊ិចស៊ី ) ។ ដោយសារតែខ្ញុំជាអ្នកខេត្តសៀមរាបស្រាប់ ដូចនេះរាល់ពេលដែលខ្ញុំទៅទស្សនានៅប្រាសាទអង្គរវត្ត ខ្ញុំតែងតែចូលពីផ្នែកខាងក្រោយនៃប្រាសាទ ព្រោះទីនោះស្ងប់ស្ងាត់ ត្រជាក់ និង ងាយថតរូប ។

31

– ប្រាសាទបាយ័ន
វាស្ថិតនៅមិនឆ្ងាយពីប្រាសាទអង្គរវត្តនោះទេ ហើយមុនទៅដល់ប្រាសាទបាយ័នអ្នកត្រូវឆ្លងកាត់ខ្លងទ្វារទន្លេអុំ វាជាទីកន្លែងដែលអ្នកអាចចុះថតរូបបាន ។

32

ប្រសិនបើអ្នកបានចូលទស្សនាប្រាសាទបាយ័នអ្នកកុំភ្លេចថតរូបជាមួយនឹងព្រហ្មមុខបួនផង ហើយកុំភ្លេច #KissingwithBayon អោយខ្ញុំមើលផង 

33

– ប្រាសាទនាគពន្ធ័
ប្រាសាទនាគពន្ធ័មានសំរសស្រស់ស្អាតប្រសិនបើអ្នកទៅកំសាន្តនារដូវរស្សា ព្រោះវាមានទឹកនៅសងខាងស្ពានដែលដើរចូលទៅប្រាសាទ ប៉ុន្តែប្រាសាទនេះត្រូវបានគេដាក់របងពន្ធ័ជុំវិញ ដែលអនុញ្ញាតអោយអ្នកអាចទស្សនាពីខាងក្រៅប៉ុណ្ណោះ ។

34

– ប្រាសាទតាព្រហ្ម
ប្រសិនបើអ្នកទៅកំសាន្តនាពេលព្រឺកអ្នកអាចឃើញទស្សនីយ៌ភាពដ៏ស្រស់ស្អាតនៃប្រាសាទនេះ ចំនុចដ៏ទាក់ទាញនៃប្រាសាទនេះ គឺ មានដើមឈើធំដុះពីលើប្រាសាទ ។ នៅទីនេះ មានដើមឈើដុះលើប្រាសាទប្រហែល 4-5 ដើមដូចនេះ អ្នកត្រូវដើរអោយសប់ ដើម្បីរកដើមឈើមួយដើមដែលល្បីជាងគេ​ ។

37

– ប្រាសាទបន្ទាយស្រី
វាជាប្រាសាទដែលមានកន្លែងចតឡាន កន្លែងបរិភោគអាហារ និង មានបន្ទប់ទឹកស្អាត ប៉ុន្តែអ្នកត្រូវចំណាយពេលដើរចូលទៅក្នុងប្រាសាទប្រហែល 5-10 នាទី ។ អ្វីដែលសំខាន់គឺ ប្រាសាទបន្ទាយស្រីមានក្បាច់រចនាស្អាត និង មិនរងការខូចខាតដូចប្រាសាទមួយចំនួន ។ អ្នកត្រូវប្រាកដថាអ្នកមានពេលវេលាគ្រប់គ្រាន់ព្រោះអ្នកអាចចំណាយពេលប្រហែល 1-2 ម៉ោង ដើម្បីដើរអោយសប់ ។

36

– មើលថ្ងៃលិចនៅភ្នំបាខែង
មានភ្ញៀវទេសចរមួយភាគធំតែងតែឡើងមើលថ្ងៃលិចនៅលើភ្នំបាខែង ហើយនៅលើភ្នំក៏មានប្រាសាទផងដែរ ប៉ុន្តែប្រសិនបើអ្នកឡើងចាប់ពីម៉ោង 3 ល្ងាចឡើងទៅ អ្នកនឹងត្រូវតំរង់ជួរចាំយកកាតដើម្បីឡើងភ្នំ ( ការឡើងមានកំណត់ចំនួនមនុស្ស និង កំនត់ពេលវេលានៃការទស្សនាផងដែរ ) ។

35

– ភ្នំគូលែន
វាជាទីកន្លែងតែមួយគត់ដែលខ្ញុំតែងតែចង់ទៅលេងសឹងគ្រប់រដូវកាល ព្រោះនៅលើភ្នំមានទឹកជ្រោះ និង ព្រះអង្គធំ ។ វាមានចំងាយប្រហែល 70 km ពីទីរួមខេត្ត ហើយចំណាយពេលប្រហែលជា 2-3 ម៉ោងដើម្បីធ្វើដំណើរទៅដល់ ។​ ការឡើងភ្នំត្រូវបានគិតជាថវិកាអាស្រ័យទៅតាមបរិមាណមនុស្ស និង ឡាន ( ប្រភេទនៃឡានតូច ឬ ធំ ) ។ ហើយការឡើងភ្នំត្រូវបានបញ្ឈប់នៅម៉ោង 12 ថ្ងៃត្រង់ដូចនេះ ប្រសិនបើអ្នកមានគំរោងទៅលេងអ្នកត្រូវទៅដល់អោយបានមុនម៉ោង 12 ។ រឿងមួយដែលខ្ញុំមិនចូលចិត្តគឺ រាល់រដូវកាលបុណ្យទានម្តងៗ នៅលើភ្នំមានមនុស្សច្រើនកុះករដែលធ្វើអោយពិបាកក្នុងការរកកន្លែងសំរាប់អង្គុយ ឬ បរិភោគអាហារ ឬ កន្លែងចតឡាន ដូចនេះ គ្រួសារខ្ញុំមិនដែលទៅកំសាន្តនៅទីនេះ នៅរដូវកាលបុណ្យទាននោះទេ ។

38

39

40

២. កន្លែងដើរកំសាន្តពេលយប់

ប្រសិនបើអាកាសធាតុក្តៅខ្លាំង ហើយអ្នកទាំងអស់គ្នា មានគំរោងដើរលេងពេលយប់ជំនួសវិញ ខ្ញុំនឹងណែនាំកន្លែងមួយចំនួន ដូចជា :

– បរិវេណខាងមុខនៃប្រាសាទអង្គរវត្ត ( ព្រោះពេលយប់មានបំភ្លឺដោយភ្លើងតាមដើមឈើតាមដងផ្លូវមុខប្រាសាទ ដែលឆ្នាំនេះ គេបំពាក់អំពូលភ្លើ់ងរាងផ្កាចំប៉ារ ហើយទេសភាពនេះអ្នកអាចឃើញតែពេលយប់ប៉ុណ្ណោះ )  ខ្លោងទ្វារទន្លេអុំ និង ប្រាសាទបាយ័ន : អ្នកគួរទៅអោយបានមុនម៉ោង 9 យប់ ( ព្រោះគេអាចបិទច្រកចូលខ្លោងទ្វារទន្លេអុំ )

30

– ផ្សាររាត្រី
បើទោះបីខ្ញុំជាអ្នកខេត្តសៀមរាបក៏ពិតមែនប៉ុន្តែ នេះជាទីកន្លែងដែលខ្ញុំតែងតែទៅមិនដែលខានរាល់ពេលដែលខ្ញុំមកលេងផ្ទះម្តងៗ ។ នៅផ្សាររាត្រី ខ្ញុំចូលចិត្តទិញខោអាវ ឬ គ្រឿងអលង្ការមួយចំនួន ។

29

– Pub Street 
អ្នកអាចឃើញទេសភាពរាត្រីនៃក្រុងសៀមរាបនៅទីនេះ ព្រោះ Pub Street គឺជាបណ្តុំនៃភោជនីយ៌ដ្ឌាន Bar Club និង Street Food ផ្សេងៗ ហើយរៀងរាល់ឆ្នាំ នៅរាត្រីនៃថ្ងៃបុណ្យចូលឆ្នាំខ្មែរ តែងតែមានការលេងបោចទឹក និង លាបម៉្សៅ ( ដូចនេះ អ្នកគួរត្រៀមខ្លួនជាមុនផង ) ។ ប្រសិនបើអ្នកបានមកកំសាន្តនៅ Pub Street មានកន្លែងមួយចំនួនដែលខ្ញុំចង់ណែនាំអោយអ្នកទាំងអស់គ្នាបានស្គាល់ :

23
កន្លែងស្តាប់ភ្លេង រាំកំសាន្ត និង ផឹក cocktail :
1. Temple Club : វាជា Club បែបយុវ័យ អ្វីដែលខ្ញុំចូលចិត្តបំផុតទីកន្លែងនេះ គឺ តំលៃសមរម្យ បរិយាកាសមិនរញ៉េរញៃ គ្មានផ្សែងបារី បទចំរៀងពិរោះ និង ភ្លើងស្អាត ។ នៅទីនេះ អ្នកអាចអង្គុយជជែកគ្នាលេង និង ស្តាប់ភ្លេងបាន ប៉ុន្តែចាប់ពីម៉ោង 9 យប់ទៅ គេនឹងចាប់ផ្តើមប្តូរទៅតន្ត្រីញាក់ និង​ បន្លឺសំលេងជាងមុន ។

24
2. Angkor What? late night bar : ប្រសិនបើអ្នកចង់សាកផឹកស្រាកន្ធោរ នេះជាទីកន្លែងដែលអ្នកគួរសាកល្បង ( ខ្ញុំមិនសូវចូលចិត្តភ្លេងនៅទីនេះទេ​ )

43

 

3. Cheers Bar : នៅរដូវកាលចូលឆ្នាំ Temple Club តែងតែចង្អៀត និង​គ្មានកន្លែង ដូចនេះ អ្នកអាចសាកល្បងកន្លែងនេះបាន ព្រោះវាជា Club បើកថ្មី ប៉ុន្តែភ្លេងនៅទៅនេះពិរោះមិនចាញ់ Temple Club នោះទេ ហើយមានកន្លែងទូលាយជាងផងដែរ ។

22
4. The Red Piano : ទីកន្លែងនេះ​ មានអាហារបែបអ៊ឺរ៉ុប និង ខ្មែរ ដែលមានរសជាតិឆ្ងាញ់ ដែលសក្ក័សមសំរាប់ការទទួលអាហារ និង ការជជែកកំសាន្តជាមួយក្រុមគ្រួសារ ឬ មិត្តភ័ក្រ ។

25

5. Temple coffee, bakery n pool sky lounge : ទីកន្លែងនេះ មិនស្ថិតនៅក្នុង Pub Street ទេ ប៉ុន្តែវាជាកន្លែងដែលអ្នកអាចសាកល្បងបាន ព្រោះទីនេះ មាន ៣ ជាន់ ជាន់ផ្ទាល់ដី និង ជាន់ទី 1 ដែលមាន bakery និង កាហ្វេ ។ ចំនែកជាន់ទី 2 គឺ គ្មានដំបូង និង មានអាងទឹកតូច ដែលកំដរដោយតន្ត្រីច្រៀងដោយផ្ទាល់ ប៉ុន្តែខ្ញុំមិនសូវចូលចិត្តតន្ត្រីកន្លែងនេះទេ​ )

27 28

របស់ដែលគួរតែយកតាមខ្លួននៅពេលដែលដើរកំសាន្តតាមប្រាសាទមានដូចជា មួក ក្រម៉ា ឆ័ត្រ ផ្លិត និង ទឹក ព្រោះអាកាសធាតុឆ្នាំនេះ អាចឡើងដល់ 40 អង្សារសេ ។ រីករាយបុណ្យចូលឆ្នាំថ្មី ។ សង្ឃឹមថាអ្នកទាំងអស់គ្នារីករាយនឹងដំណើរកំសាន្តទាំងទីជិត និង ឆ្ងាយ ។ 🙂

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.