ប្រសិនបើខ្ញុំចង់ Makeup ដោយខ្លួនឯងតើខ្ញុំត្រូវការអ្វីខ្លះ ?

ខ្ញុំកំរនឺង Makeup ហើយខ្ញុំក៏អត់ចេះ Makeup ដែរ​ ប៉ុន្តែខ្ញុំតែងតែមានផលិតផលសំរាប់ Makeup គ្រាន់បង្ការពេលមានកម្មវិធីផ្សេងៗ ដូចជា កម្មវិធីជប់លៀង ណាត់ជួប ខួបកំណើត ហែជំនូនជាដើម ។ ដូចនេះ ថ្ងៃនេះ ខ្ញុំនឹងលើកយកផលិតផល Makeyp ប្រភេទណាខ្លះដែលខ្ញុំមានមកបង្ហាញ ។

1. សំរាប់ផ្ទៃមុខ 

សំរាប់ផ្ទៃមុខ ខ្ញុំរាប់បញ្ចូលដូចជា :
ម៉្សៅទ្រនាប់ : អ្នកអាចជ្រើសរើស Foundation , BB Cream ឬ CC cream អាស្រ័យទៅតាមសភាពស្បែក ( តើអ្នកចង់បានម៉្សៅទ្រនាប់ដែលអាចបិទបាំងស្នាមតិចឬ ច្រើន :  full coverage or medium coverage )
ម៉្សៅបិទបាំង : concealer ប្រើសំរាប់បិទបាំងស្លាកស្នាមមុន ស្នាមខ្មៅក្រោមភ្នែក ប្រសិនបើអ្នកគ្មានស្នាមខ្មៅក្រោមភ្នែកនោះទេ អ្នកមិនចាំបាច់ត្រូវការវាក៏បាន ( របៀបជ្រើសរើស Concealer )
ម៉្សៅផាត់មុខ : វាជាប្រភេទម៉្សៅហុយ ( អ្នកអាចអានអត្ថបទ លក្ខណៈខុសគ្នានៃម៉្សៅផាត់មុខ )
ពណ៌ផាត់ថ្ពាល់ និង ផាត់ទ្រនុងមុខអោយតូច : blush and bronzer របស់សំខាន់ជាងគេគឺ ពណ៌ផាត់ថ្ពាល់ ព្រោះវាជួយលើបន្ថែមភាពស្រស់ស្អាត

9

ជាសរុប : របស់ដែលត្រូវការចាំបាច់ជាងគេ គឺ Foundation ឬ BB cream ( ជ្រើសរើសទៅតាមប្រភេទស្បែក ) ប្រភេទដែលខ្ញុំជ្រើសរើស គឺ Maybelline New York Fit Me Matte Plus Poreless Foundation និង L’Oreal Paris Magic Skin Beautifier BB Cream ដែលប្រើសំរាប់ស្បែកខ្លាញ់ ដូចនេះ ខ្ញុំលាបវាដោយមិនបន្ថែមម៉្សៅផាត់ពីលើក៏បាន ប៉ុន្តែត្រូវត្រៀមក្រដាសផ្តិចជាតិខ្លាញ់ដើម្បីបង្ការពេលដែលមុខឡើងខ្លាញ់ ។ ចំនែកពណ៌ផាត់ថ្ពាល់អ្នកអាចប្រើក្រែមលាបមាត់ជំនួសបាន ។

2. សំរាប់ភ្នែក 

សំរាប់ភ្នែក គឺ រាប់បញ្ចូល :
ខ្មៅដៃគូសចិញ្ចើម ( ប៉ុន្តែខ្ញុំប្រើពណ៌ផាត់ភ្នែក eyeshadow ជំនួសខ្មៅដៃគូសចិញ្ចើមប៉ុណ្ណោះ )
Eyeliner : មានច្រើនប្រភេទ និងច្រើនពណ៌ ដូចជា Liquid Eyeliner , Pencil Eyeliner ,  Gel Eyeliner and Eyeshadow Eyeliner ( ខ្ញុំចូលចិត្ត Pencil Eyeliner និង Gel Eyeliner ប៉ុន្តែខ្ញុំមានតែ 2 ពណ៌ប៉ុណ្ណោះ គឺពណ៌ខ្មៅ និង ពណ៌កាហ្វេ )
– Mascara : វាជារបស់ដែលអ្នកត្រូវតែមានប្រសិនបើអ្នកចង់បានភ្នែកស្អាត និង មើលទៅគួរអោយទាក់ទាញ
ប្រដាប់ពត់រោមភ្នែក : ប្រសិនបើអ្នកមានរោមភ្នែកដែលមិនងរ អ្នកត្រូវការឧបករណ៏មួយនេះ
ពណ៌ផាត់ភ្នែក : ប្រសិនបើអ្នកមិនសូវផាត់មុខ ឬ មិនមែនជាអ្នកជំនាញ អ្នកគ្រាន់តែត្រូវការពណ៌ដែលសាមញ្ញដូចជា ពណ៌ត្នោត ពណ៌ខ្មៅ ឬ ពណ៌សាច់ ពណ៌ផ្កាឈូកស្រាល អាស្រ័យទៅតាមចំណង់ចំនូលចិត្តរបស់អ្នក ( ខ្ញុំចូលចិត្ត ពណ៌ផាត់ភ្នែកស្រអាប់ matte eye shadows ជាងពណ៌ភ្លឺភ្លេក Shimmer Eyeshadow )

11

ជាសរុប : ភាគច្រើនខ្ញុំមិនចូលចិត្តគូសចិញ្ចើមនោះទេ ព្រោះខ្ញុំតែងតែដករោមចិញ្ចើម របស់ដែលអ្នកត្រូវការគឺ ខ្មៅដៃគូសភ្នែក ( pencil eyeliner waterproof ដែលពណ៌ខ្មៅសំរាប់ស៊ិចស៊ី និង ពណ៌កាហ្វេសំរាប់ធម្មជាតិ ) និង Mascara ។

3. បបូរមាត់

អ្នកគ្រាន់តែត្រូវការក្រែមលាបមាត់តែមួយមុខគឺ គ្រប់គ្រាន់ហើយ​ប៉ុន្តែអ្នកប្រហែលជាអាចត្រូវការច្រើនពណ៌ ។

10

ជាសរុប : ក្រែមដែលខ្ញុំតែងតែដាក់តាមខ្លួនគឺ មានតែ 2 ប៉ុណ្ណោះ គឺ Lip balm និង ក្រែមលាបមាត់ស្ងួត ( Maybelline New York Color Sensational Creamy Matte Lip Color )

ខ្ញុំប្រហែលជាដឹងច្រើនពីផលិតថែស្បែក ប៉ុន្តែចំពោះការ Makeup ខ្ញុំប្រហែលជាត្រូវរៀនពីអ្នកទាំងអស់គ្នាវិញហើយមើលទៅ 🙂 ។

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.