ផលប្រយោជន៍នៃក្រែមលាបជុំវិញភ្នែក

កាលពី 2 ឆ្នាំមុន គ្រូពេទ្យផ្នែកស្បែកបានណែនាំអោយខ្ញុំប្រើក្រែមលាបជុំវិញភ្នែក ប៉ុន្តែដោយសារតែខ្ញុំជាមនុស្សខ្ជិលដូចនេះ ខ្ញុំតែងតែលាបមួយថ្ងៃខានមួយថ្ងៃ ។ ប្រភេទនៃក្រែមលាបជុំវិញភ្នែកដែលខ្ញុំជ្រើសរើសប្រើគឺគ្រាន់តែក្រែមលាបផ្តល់សំណើមធម្មតាប៉ុណ្ណោះ ។ ខ្ញុំមិនដែលដឹងថាវាបានជួយអ្វីច្រើននោះទេ ព្រោះពេលប្រើ 6 ខែដំបូង គឺគ្មានអ្វីប្លែកនោះទេ ប៉ុន្តែការលាបនេះបានក្លាយជាទំលាប់ ហើយក៏លាបមិនដែលខានរហូតបាន 2 ឆ្នាំ ។ នេះជា ក្រែមលាបជុំវិញភ្នែក ដែលខ្ញុំធ្លាប់ប្រើក្នុងរយៈពេល 2 ឆ្នាំនេះ ។

pic-7

 

ដោយសារតែថ្ងៃចូលឆ្នាំខ្មែរបានមកដល់ ខ្ញុំក៏មានថ្ងៃឈប់សំរាកដើម្បីមកលេងស្រុកកំណើត ខ្ញុំជាបងស្រីគេក្នុងគ្រួសារ ( ខ្ញុំមានប្អូនស្រី 3 នាក់ ) ហើយយើងកំរនឹងបានជួបគ្នាផងដែរ ។ ថ្វីត្បិតតែខ្ញុំជាបងស្រីគេ ប៉ុន្តែដោយសារខ្ញុំតូច ហើយក៏ទាបជាងគេផងដែរ ដូចនេះ មនុស្សភាគច្រើនតែងតែគិតថា ខ្ញុំជាប្អូនស្រីទីពីរ ឬ ទីបីទៅវិញ ប៉ុន្តែប្អូនស្រីខ្ញុំតែងតែហៅខ្ញុំថា​ ស្រីចាស់ខ្លួនក្មេង ( ខ្ញុំមានអាយុ 27 ឆ្នាំ ) ។ មុនថ្ងៃចូលឆ្នាំថ្មីចូលមកដល់ ពួកយើងត្រូវចូលរួមពិធីមង្គលការប្អូនស្រីជីដូនមួយរបស់ខ្ញុំ ហើយពេលនោះហើយដែលខ្ញុំដឹងថា តើក្រែមលាបជុំវិញភ្នែកដែលខ្ញុំបានប្រើបានហុចផលអ្វីខ្លះដល់ខ្ញុំ គឺ ក្រោយពេលផាត់មុខហើយ ប្អូនស្រីទីពីរនឹងទីបីមានស្នាមជ្រួញមួយខ្សែក្រោមភ្នែក ដែលមើលឃើញយ៉ាងច្បាស់ ហើយពួកគេបានក្រឡែកមើលក្រោមភ្នែករបស់ខ្ញុំ ប៉ុន្តែជុំវិញភ្នែករបស់ខ្ញុំគឹ មិនត្រឹមតែគ្មានស្នាមជ្រួញប៉ុណ្ណោះទេ ថែមទាំងតឹងណែនទៀតផង ( ខ្ញុំពិតជាមានអារម្មណ៍ថាសាកស្តាយដែលមិនបានប្រាប់ពួកគេអោយប្រើក្រែមលាបជុំវិញភ្នែក ប៉ុន្តែខ្ញុំបែរជាសើចលឹៗ ព្រោះខ្ញុំសប្យាយចិត្តដែលខ្ញុំអាចពន្យាភាពជ្រួញមួយនេះបាន )​ ។​
នេះជារូបថតដែលខ្ញុំថតជាមួយនឹងប្អូនស្រីទី ៣ របស់ខ្ញុំ យើងមានវ័យខុសគ្នា 6 ឆ្នាំប៉ុណ្ណោះ ( រូបនេះខ្ញុំថតក្នុងថ្ងៃចូលឆ្នាំថ្មី ហើយនៅពេលអាកាសធាតុក្តៅខ្ញុំតែងតែឡើងមុនលើថ្ងាស 🙁 ) ។​ ប្រសិនបើអ្នកទាំងអស់គ្នាសួរថា ហេតុអ្វីគ្មានរូបថតជាមួយប្អូនស្រីទី 2 ព្រោះនាងមិនចូលចិត្តថតរូបជាមួយខ្ញុំទេ ហើយនាងក៏មិនចូលចិត្តថតរូបកាម៉ារា HD ផងដែរ ។

6

អ្វីដែលខ្ញុំសាកស្តាយ គឺ ខ្ញុំគួរតែប្រើក្រែមលាបជុំវិញភ្នែកអោយបានលឿនជាងនេះ ខ្ញុំចាប់ផ្តើមប្រើក្រែមការពារកំដៅពេលដែលខ្ញុំមានវ័យ 23 ឆ្នាំ និង ប្រើក្រែមការពារភាពជ្រីវជ្រួញនៅ វ័យ 24 ឆ្នាំ ។ គេហទំព័រដែលតែងតែផ្តល់គំនិត នៃការប្រើប្រាស់ផលិតផលប្រឆាំងនឹងភាពជ្រីវជ្រួញរបស់ខ្ញុំគឺ www.allure.com ( ប្រសិនបើអ្នកបានចូលអានអត្ថបទនៅគេហទំព័រនេះ អ្នកនឹងបានដឹងរឿងមួយ គឺ ពួកគេចាប់ផ្តើមប្រើក្រែមប្រឆាំងនឹងភាពជ្រីវជ្រួញតាំងពីវ័យ 18-20 ឆ្នាំ ហើយប្រសិនបើអ្នកសង្កេតមើលអោយច្បាស់អ្នកដែលកាន់តែឆាប់ប្រើ គឺ ស្បែកពួកគេគឺ កាន់តែក្មេងជាងវ័យ ) ។

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.