ការថែស្បែកក្រោយពេលត្រូវកំដៅថ្ងៃ

រដូវក្តៅឆ្នាំនេះ គឺជាពិតជាក្តៅហួសពីការស្មាន ដូចនេះក្រោយពេលដើរលេងថ្ងៃចូលឆ្នាំថ្មីហើយ ស្បែកខ្ញុំក៏ឡើងក្រហម រាល រលាក និង ខ្មៅ ព្រមទាំងឡើងមុនទៀត ប៉ុន្តែខ្ញុំក៏បានរកវិធីកែខៃបញ្ហានេះផងដែរ ហើយវាមានប្រសិទ្ធភាពបំបាត់ការឡើងក្រហម រាល រលាក និង ជួយបន្ថយការឡើងមុនបានទៀតផង ។

1. ម៉ាសតែបៃតង

ម៉ាសតែបៃតងជួយបន្ថយអាការៈរលាកនៃស្បែកដោយសារកំដៅថ្ងៃ ។ ខ្ញុំមានវិធី ២ យ៉ាងក្នុងការប្រើធ្វើម៉ាសតែបៃតង ។

3
១. តែបៃតងស្ទោច
អ្វីដែលអ្នកត្រូវការគឹ​ តែបៃតងមួយកញ្ចប់ ( តែស្ទោច ) ទឹកក្តៅកន្លះពែង ។ ដាក់តែឆុងប្រហែល 5 នាទី រួចសឹមដាក់តែដែលឆុងហើយ ចូលទូរទឹកកក ( ជាន់កក ) ប្រហែល 30 នាទី ( ដាក់អោយទឹកតែត្រជាក់ ) ។ ពេលយកចេញពីទូរទឹកកក ដាក់សំលីជូតមុខចូលក្នុងពែងតែ រួចដាក់សំលីដែលជោគដោយទឹកតែគ្របអោយសព្វផ្ទៃមុខ ។ តែដែលនៅសល់ត្រូវយកដាក់ចូលទូរទឹកកកវិញ ព្រោះក្រោយពេលដែលម៉ាសដែលអ្នកបិទចាប់ផ្តើមស្ងួត អ្នកអាចបិទបែបនេះសារជាថ្មី ( ខ្ញុំធ្វើបែបនេះ 2-3 ដង អាស្រ័យលើតែខ្ញុំទំនេរឬអត់ ) ។

1

២. តែបៃតងដែលមានលក្ខណៈជាម៉្សៅ
ប្រសិនបើអ្នកមានតែបៃតងជាម៉្សៅ អ្នកអាចលាយវាជាមួយនឹង ប្រទាលកន្ទុយក្រពើដែលមានលក្ខណៈជា gel ( មុនប្រើត្រូវក្លាសេ aloe vera gel អោយត្រជាក់ជាមុន ) ដោយលាយប្រទាលកន្ទុយក្រពើ ១ ស្លាបព្រាកាហ្វេ ជាមួយនឹងម៉្សៅតែបៃតង កន្លះស្លាបព្រាកាហ្វេ រួចបិទអោយសព្វមុខទុករហូតដល់ស្ងួតសឹមលាងចេញ ។ ម៉ាសនេះត្រូវលាយភ្លាមលាបភ្លាម ព្រោះទុកយូរអាចអោយ aloe vera gel ឡើងរាវដូចទឹកដែលពិបាកលាប ។

2

2. ម៉ាសសេរ៉ូមប្រៃ

ខ្ញុំធ្លាប់បកស្រាយពីម៉ាសនេះ កាលពីអត្ថបទមុនប៉ុន្តែក្រោយពេលដែលស្បែកខ្ញុំឡើងក្រហម និង​ ក្រហាយដោយសារកំដៅថ្ងៃ​ ខ្ញុំក៏ប្តូររបៀបប្រើប្រាស់ម៉ាសនេះ ដោយយកសេរ៉ូមប្រៃ ដាក់ចូលទូរទឹកកក ( ខ្ញុំតែងតែដាក់ Toner ក្នុងទូរទឹកកក ព្រោះអាកាសធាតុក្តៅអាចធ្វើអោយខូចគុណភាពនៃផលិតផលថែស្បែក ) ។

7

បន្ទាប់មកអ្នកអាចប្រើវាដូចជាការប្រើម៉ាសដូចអត្ថបទមុន ប៉ុន្តែអ្វីដែលខុសប្លែកគឺ ខ្ញុំប្រើសេរ៉ូមបន្តក់ពីលើបន្ថែម នៅពេលដែលម៉ាសចាប់ផ្តើមស្ងួត ( ខ្ញុំធ្វើបែបនេះ 4-5 ដង ប្រហែល 1 ម៉ោង វាធ្វើអោយខ្ញុំមានអារម្មណ៍ថាស្បែកត្រជាក់ និង មានសំណើមខ្លាំង ) ។

44

ខ្ញុំគួរលើកមកបកស្រាយក្នុងអំឡុងពេលចូលឆ្នាំ ប៉ុន្តែដោយសារតែខ្ញុំរវល់ដូចនេះទើបយកមកបង្ហាញ 🙂

 

 

  6 comments for “ការថែស្បែកក្រោយពេលត្រូវកំដៅថ្ងៃ

  1. Srey Srosh
    April 23, 2016 at 4:20 am

    តែបៃតងនឹងអាតែកញ្ចប់គេយកឆុងលក់នឹងមែនបងស្រីស្អាត

    • somaly
      May 3, 2016 at 1:21 pm

      ចាស ប៉ុន្តែត្រូវជ្រើសតែបៃតង

      • Chantho
        March 20, 2017 at 2:09 pm

        Can you tell me the package of green tea that you use?

      • Chantho
        May 26, 2017 at 10:20 am

        Hi where can I buy the green tea powder?

  2. pav sophea
    August 26, 2016 at 1:46 pm

    Hey bong, I am just new visitor in your website, but i love all your articles. They help me a lot.

    • somaly
      August 26, 2016 at 2:25 pm

      Thank you dear 😀

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.