សារធាតុដែលមានក្នុងផលិតផលថែស្បែកដែលអ្នកគួរជ្រើសរើស

រាល់ពេលដែលអ្នកផ្លាស់ប្តូរ ឬ ជ្រើសរើសផលិតផលថែស្បែកណាមួយ តើអ្នកដែលចាប់អារម្មណ៍ពីសារធាតុផ្សំដែលមានក្នុងផលិតផលទាំងនោះដែរទេ ។ មួយរយៈក្រោយនេះ ខ្ញុំទទួលបានសួរទាក់ទងនឹងបញ្ហាប្រតិកម្មស្បែក ជាច្រើន ហើយភាគច្រើនបណ្តាលមកពីផលិតលាបមុខ ដូចជា ក្រែមលាបមុខ សាប៊ូលាងមុខ ឬ ចាញ់ថ្ងៃជាដើម ។ ដូចនេះ ថ្ងៃនេះ ខ្ញុំនឹងចែករំលែកបទពិសោធន៍មួយចំនួនទាក់ទងនឹងការជ្រើសរើសនូវផលិតផលថែស្បែកតាមរយៈការមើលទៅលើសារធាតុផ្សំដែលមានក្នុងផលិតផលទាំងនោះ ។

1. ចំពោះស្បែកខ្លាញ់
ស្បែកប្រភេទខ្លាញ់ភាគច្រើនជាស្បែកដែលមិនងាយប្រតិកម្ម​ និង​ មិនសូវមានបញ្ហាទាក់ទងនឹង មុខគ្មានសំណើម និង អាចម៍រុយនោះទេ ប៉ុន្តែអ្នកអាចមានបញ្ហាទាក់ទងនឹងមុន មុខខ្មៅ និង ស្លាកស្នាមនៃមុនជាដើម ។ ថ្វីត្បិតខ្ញុំមិនបានលើកយកនូវសារធាតុដែលមានក្នុងក្រែមផ្តល់សំណើមមកបង្ហាញ ប៉ុន្តែប្រសិនបើអ្នកមានស្បែកប្រភេទខ្លាញ់ ខ្ញុំណែនាំអោយអ្នកជ្រើសរើសក្រែមផ្តល់សំណើមដែលមានលក្ខណៈជា Gel ឬ សេរ៉ូម ( លក្ខណៈខុសគ្នានៃក្រែមលាបមុខ ) ។ 

សារធាតុដែលជួយការពារការជ្រីវជ្រួញ ( សំរាប់មនុស្សវ័យ 18 ឆ្នាំឡើងទៅ ) : សារធាតុទាំងនេះភាគច្រើនមានក្នុងក្រែមលាបមុខពេលយប់ 
– ALA ( Alpha Lipoic Acid )
– Caffeine
– Coenzyme Q10 (Ubiquinone )
– Copper peptide
– Ginseng
– Grape seed extract
– Green tea
Humulus lupulus ( hops )
– Idebenone
– Lutein
– Lycopene
– Moringa
– Pinus pinaster ( pine bark )
– Pomegranate
– Resveratrol
– Rosemary
Vitamin C ( ខ្ញុំបានទិញ OZNaturals- Vitamin C Serum For Your Face Contains Professional Strength 20% Vitamin C + Hyaluronic Acid វាជាសមាជិកថ្មី ហើយខ្ញុំុមិនទាន់បានប្រើនៅឡើយដែរ ។ ខ្ញុំចាប់ផ្តើមប្រើ Vitamin C serum ព្រោះខ្ញុំចង់បំបាត់ស្នាមមុន និង ការពារការកើតនូវអាចម៍រុយ និង ស្នាមអុជខ្មៅ )
– Vitamin E

សារធាតុដែលព្យាបាលភាពជ្រីវជ្រួញ ( សំរាប់មនុស្សវ័យ 20 ឆ្នាំឡើងទៅ  ឬ សំរាប់អ្នកដែលមានស្នាមជ្រួញលេចឡើង ) : មានក្នុងសេរ៉ូម និង ក្រែមលាបពេលយប់
– Alpha lipoic acid
– Copper peptide
– DMAE
– Glycolic acid ( alpha hydroxy acid or AHA )
– Lactic acid
– Phytic Acid
Retinol ( ខ្ញុំប្រើ  Retin-A 0.05% សំរាប់លាបមុខ និង RoC Retinol Correxion Sensitive Eye Cream សំរាប់លាបជុំវិញភ្នែក )
Salicylic acid ( beta hydroxy acid or BHA ) ( ខ្ញុំប្រើ  Aveeno Clear Complexion Daily Moisturizer 
– TGF-Beta
– Vitamin C ( ascorbic acid )

ការពារការឡើងអាចម៍រុយ ឬ អុចខ្មៅ ( បញ្ហាភាគច្រើនបណ្តាលមកពីកំដៅថ្ងៃ និង នៅពេលដែលមានអ្នកអាយុកាន់តែចាស់ )
Cocos nucifera ( Coconut extract )
– Cucumber
Niacinamide
– Pycnogenol ( a pine bark extract )
Saxifraga sarmentosa ( Strawberry begonia )

ព្យាបាល ឬ បំបាត់ អាចម៍រុយ ឬ អុចខ្មៅ ( វាក៏ជួយធ្វើអោយស្បែកសផងដែរ ) 
Arbutin ( ភាគច្រើនមានក្នុងម៉ាសបិទមុខ )
– bearberry
– Cucumber extract
Epilobium angustifolium ( willow herb )
– Gallic acid
Glycyrrhiza glabra ( licorice extract )
Hydroquinone
Kojic acid
– Mulberry
– Magnesium ascorbyl phosphate
– Pycnogenol ( a pine bark extract )
– Resorcinol
Retinol
Salicylic acid ( beta hydroxy acid ) ( ខ្ញុំប្រើ  Aveeno Clear Complexion Daily Moisturizer 
– Saxifraga sarmentosa extract ( strawberry begonia )
Vitamin C ( ascorbic acid )
Niacinamide ( ខ្ញុំប្រើ CeraVe Foaming Facial Cleanser និង  Aveeno Clear Complexion Daily Moisturizer
– Tyrostat

សារធាតុដែលអ្នកគួរជៀសវាង  : ភាគច្រើនជាសារធាតុប្រេង oil ( សារធាតុ oil បណ្តាលអោយឡើងមុន​ ) 
– Borage seed oil
– Mineral Oil
– Coconut oil
– Petrolatum
Cimicifuga racemosa ( black cohosh )
Humulus lupulus ( hops )
– Genistein
– Soy ( លើកលែងក្នុងផលិតផល Aveeno ឬ Neutrogena ព្រោះថ្វីត្បិតវាផ្សំឡើងពី Soy ប៉ុន្តែវាបានដកចេញនូវសារធាតុ Estrogenic ingredient )
Trifolium pretense ( red clover )
– Vitex agnus-castus ( chasteberry )
– Wild yams
– Extracts of Celery, limes, parsley, figs, and carrots
– Oil of bergamot
– Sunflower oil
– Myristyl Myristate ( ធ្វើអោយបិទរន្ធញើស )
– Isopropyl palmitate ( ធ្វើអោយបិទរន្ធញើស )

2. ចំពោះស្បែកស្ងួត
អ្នកមិនសូវជាបារម្ភចំពោះការឡើងមុននោះទេ ប៉ុន្តែបញ្ហារបស់អ្នកគឺ ស្បែកស្ងួត អាចម៍រុយ ស្បែកងាយឡើងក្រហម និង​ ងាយប្រតិកម្ម ។

សារធាតុជួយផ្តល់សំណើមដល់ស្បែក
– Ajuga turkestanica
– Aloe vera
– Apricot kernel oil
– Benzalkonium chloride
– Bronopol
– Borage seed oil
– Canola oil
– Castor oil
– Ceramide
– Cholesterol
– Cocoa butter ( គួរកុំប្រើប្រសិនបើអ្នកមានមុន​ )
– Colloidal oatmeal
– Dexpanthenol ( Provitamin B5 )
– Dimethicone
– Evening primrose oil
– Glycerin
– Jojoba oil
– Macadamia nut oil
– Olive oil
– Pumpkin seed oil
– Safflower oil
– Shea butter
– Stearic acid and other fatty acids
– Sunflower oil

សារធាតុដែលជួយការពារការជ្រីវជ្រួញ ( សំរាប់មនុស្សវ័យ 18 ឆ្នាំឡើងទៅ )
– Basil
– Caffeine
Camilla sinensis ( green tea, white tea )
– Coenzyme Q10 (Ubiquinone )
– Copper peptide
– Curcumin ( tetrahydracurcumin or turmeric )
– Ferulic acid
– Feverfew
– Genistein ( Soy )
– Ginger
– Ginseng
– Grape seed extract
– Green tea
– Idebenone
– Lutein
– Lycopene
Punica granatum ( pomegranate )
– Pycnogenol ( a pine bark extract )
– Rosemary
– Silymarin
– Yucca

សារធាតុដែលព្យាបាលភាពជ្រីវជ្រួញ ( សំរាប់មនុស្សវ័យ 20 ឆ្នាំឡើងទៅ  ឬ សំរាប់អ្នកដែលមានស្នាមជ្រួញលេចឡើង )
– Copper peptide
Ginkgo biloba 
– Vitamin C ( ascorbic acid ) ( ប្រសិនបើអ្នកមានស្បែកងាយរាលរលាក គួរកុំប្រើ )

សារធាតុដែលជួយស្បែកដែលងាយឡើងក្រហម ឬ រាលរលាក 
– Aloe vera
– Chamomile
– Colloidal oatmeal
– Cucumber
– Dexpanthenol ( Provitamin B5 )
Epibolium angustifolium ( willow herb )
– Evening primrose oil
– Feverfew
– Green tea
– Licochalone
– Mirabilis
– Perilla leaf extract
– Pycnogenol ( a pine bark extract )
– Red algae
– Thyme
Trifolium pretense ( red clover )
– Zinc

ការពារការឡើងអាចម៍រុយ ឬ អុចខ្មៅ ( បញ្ហាភាគច្រើនបណ្តាលមកពីកំដៅថ្ងៃ និង នៅពេលដែលមានអ្នកអាយុកាន់តែចាស់ )
Cocos nucifera ( Coconut extract )
– Cucumber
– Niacinamide
– Pycnogenol ( a pine bark extract )
Saxifraga sarmentosa ( Strawberry begonia )
– Soy ( estrogenic components ត្រូវបានដកចេញ )

ព្យាបាល ឬ បំបាត់ អាចម៍រុយ ឬ អុចខ្មៅ ( វាក៏ជួយធ្វើអោយស្បែកសផងដែរ ) 
– Arbutin
– Bearberry extract
– Cucumber extract
Glycyrrhiza glabra ( licorice extract )
– Hydroquinone
– Kojic acid
– Magnesium ascorbyl phosphate
– Mulberry extract
– Tyrostat

ផលិតផលថែស្បែកដែលអ្នកគួរជៀសវាងប្រើ 
– សាប៊ូលាងមុខដែលមានលក្ខណៈជា Foam
– Scrub
– Toners ( ប្រសិនបើប្រើ គួរជ្រើសរើស Toner ដែលគ្មានសារធាតុ Alcohol )
– Fragrance ( សារធាតុដែលធ្វើអោយមានក្លិន ភាគច្រើនតែងតែធ្វើអោយស្បែករាលរលាក​ ក្លិនគួរមានតែក្នុងទឹកអប់ប៉ុណ្ណោះ ផលិតផលលាបមុខគួរតែគ្មានក្លិន​ )
– សារធាតុអាល់កុលដូចជា ethanol, ethyl alcohol, methanol, benzoyl alcohol, isopropyl alcohol and SD alcohol.

ប្រសិនបើអ្នកមានស្បែកស្ងួត ហើយមានមុនទៀតអ្នកគួរជៀសវាងសារធាតុ :
– Butyl stearate
– Cinnamon oil
– Cocoa butter
Cocos nucifera ( Coconut oil )
– Chlorohexidine
– Chloroacetamide
– Chlorocresol
– Chloroquinaldol
– Decyl oleate
– Dimethyl dodecyl amido
– Diazolidinyl urea
– Dibromodicyanobutane ( Phenoxyethanol )
– Dichlorophen
– DMDM hydantoin
– Formaldehyde
– Glutaraldehyde
– Imidazolidinyl urea
– Kathon CG
– Isopropyl isostearate
– Isopropyl myristate
– Isopropyl palmitate
– Isostearyl neopentanoate
– Lanolin
– Lauryl sulphates
– Myristyl myristate
– Myristyl propionate
– Octyl palmitate or isocetyl stearate
– Octyl stearate
– Parabens
– Phenylmercuric acetate
– Peppermint oil
– Propylene glycol-2 ( PPG-2 )
– Quaternium-15
– Sodium dodecyl betaine sulfate
– Sodium laurel sulfate
– Sorbic acid
– Thimerosal
– Triclosan

សារធាតុដែលបណ្តាលអោយឡើងអុជខ្មៅ
Achillea millefolium ( yarrow )
Cananga odorata ( Ylang-Ylang )
– Dandelion
– Geranium
– Jasmine
– Lavender
– Lemongrass
– Lemon oil
– Neroli
– Peppermint
– Rose oil ( Bulgarian )
– Rosemary
– Sandalwood
– Tea tree oil

ប្រសិនបើអ្នកមានស្បែកក្រហម គួរជៀសវាងសារធាតុ : 
– Alpha hydroxy acids ( Lactic acid, glycolic acid )
– Alpha lipoic acid
– Benzoyl peroxide
– Gluconolactone
– Phytic acid
– Polyhydroxy acids
– Retinaldehyde
– Retinol
– Retinyl palmitate
– Salicylic acid ( beta hydroxy acid )
– Vitamin C ( ascorbic acid )

សារធាតុដែលអាចបណ្តាលអោយស្បែកឡើងប្រតិកម្ម​
– Bismuth oxychloride ( មានក្នុងពណ៌ផាត់ភ្នែក​ )
– Castor oil and eosin ( មានក្នុងក្រែមលាបមាត់​ )
– Chromium hydroxide និង chromium oxide compounds ( មានក្នុងផលិតផល Makeup ដែលមានពណ៌បៃតង ដូចជា Primer , Concealer and foundation )
– Cobalt
– Lead
– Nickel
– Propyl gallate
– Ricinoleic acid

ប្រសិនបើអ្នកទាំងអស់គ្នាចង់ដឹងបន្ថែមពីមុខងារនៃសារធាតុនីមួយៗ ឬ សារធាតុផ្សេងទៀតដែលខ្ញុំមិនបានលើកមកបង្ហាញ អ្នកទាំងអស់គ្នាអាចឆែកនៅគេហទំព័រនេះ បាន cosmetic-ingredient-dictionary ។ ជំហាននៃការជ្រើសរើសផលិតផលរបស់ខ្ញុំគឺ ដំបូងខ្ញុំគិតថា :
– តើស្បែករបស់ខ្ញុំត្រូវការអ្វី ? ដូចជាពេលនេះ ស្បែកខ្ញុំចាប់ផ្តើមមានបញ្ហាអាចម៍រុយ លេចឡើងជាដើម
– ដូចនេះខ្ញុំមើលក្នុងតារាងនៃសារធាតុបំបាត់អាចម៍រុយតើអាចមានសារធាតុអ្វីខ្លះ ដូចជា Hydroquinone, Retinol, Salicylic acid , Vitamin C , Niacinamide ( ខ្ញុំធ្លាប់សាកល្បងសារធាតុទាំងអស់នេះ តែលើកលែងតែ Vitamin C ដែលខ្ញុំមិនទាន់បានប្រ់ើ )
– បន្ទាប់មកទើបខ្ញុំជ្រើសរើស លក្ខណៈនៃ Vitamin C នោះដូចជា ជាក្រែម សេរ៉ូម ឬ ជា Essence តើគួរយកមួយណា ? ( វាអាស្រ័យទៅតាមប្រភេទស្បែកអ្នក )
– ស្វែងរក តើម៉ាកណាដែលមាន Vitamin C សេរ៉ូមល្អជាងគេ ?
ប្រៀបធៀបប្រសិទ្ធភាព បន្ទាប់មកតំលៃនៃ ម៉ាកៗនីមួយ
– អ្វីដែលអ្នកត្រូវដឹងមួយទៀត អ្នកគួរមាន Skin Care Record ផ្ទាល់ខ្លួនដូចជា តើស្បែកអ្នកធ្លាប់មានប្រតិកម្មជាមួយផលិតផលអ្វីខ្លះ ដូចជា សាប៊ូលាងមុខ ក្រែមលាបមុខពេលយប់ ឬ ក្រែមលាបមុខពេលថ្ងៃ ? ផលិតម៉ាកអ្វីដែលធ្វើមុខអ្នកមានបញ្ហា  ? តើផលិតផលដែលមានលក្ខណៈដូចម្តេចដែលបណ្តាលអោយស្បែកមានបញ្ហា ដូចជា ផលិតដែលមានលក្ខណៈជាក្រែម ឬ ប្រេងតែងតែធ្វើអោយស្បែកខ្ញុំឡើងមុនជាដើម ។ ថ្វីត្បិតវិធីនេះ មិនអាចជួយបាន 100% ក៏ប៉ុន្តែវាបានជួយខ្ញុំក្នុងការជ្រើសរើសផលិតមិនងាយខុសមកដល់ឥលូវ ( ខ្ញុំធ្លាប់ទិញផលិតផលខុស វាមិនត្រឹមតែខាតលុយប៉ុណ្ណោះទេ វាថែមទាំងធ្វើអោយស្បែកខ្ញុំឡើងរាលរលាកទៀតផង ដូចនេះទើបខ្ញុំធ្វើ skin care record ខ្លួនឯង ) ។

 

  2 comments for “សារធាតុដែលមានក្នុងផលិតផលថែស្បែកដែលអ្នកគួរជ្រើសរើស

  1. Panda
    May 1, 2016 at 12:25 pm

    B can u do share your skincare routine?

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.