ការព្យាបាលជំងឺបាក់ទឹកចិត្តរបស់ខ្ញុំ

ជាច្រើនឆ្នាំដែលខ្ញុំដែលត្រូវរងការឈឺចាប់នឹងជំងឺបាក់ទឹកចិត្ត ។ ជីវិតជាយុវ័យរបស់ខ្ញុំវាដូចជាសុបិន្តអាក្រក់ ហើយចុងក្រោយទើបខ្ញុំដឹងថា ខ្ញុំត្រូវការជួយពីអ្នកដ៏ទៃ នៅពេលដែលខ្ញុំចាប់ផ្តើមគ្រប់គ្រងការគិតរបស់ខ្លួនឯងមិនបាន ខ្ញុំចាប់ផ្តើមសំងំគេងក្នុងបន្ទប់រាប់ម៉ោងក្នុងមួយថ្ងៃ ខ្ញុំចាប់ផ្តើមមិនឃ្លាន និង បរិភោគតិចបំផុត ខ្ញុំចាប់ផ្តើមស្ងៀមស្ងាត់មិននិយាយ និង សំងំយំដោយគ្មានមូលហេតុ ។ ខ្ញុំធ្លាប់គិតថា មនុស្សដែលជ្រើសរើសការសំលាប់ខ្លួនគឺ ជាមនុស្សដែលឆ្កួតបំផុត។ ប៉ុន្តែនៅពេលដែលខួរក្បាលរបស់ខ្ញុំលែងទទួលការដឹងលឺពីខាងក្រៅ ខ្ញុំធ្លាប់មានគំនិតចង់សំលាប់ខ្លួន ដើម្បីគេចវេសពីបញ្ហា និង ការឈឺចាប់ទាំងអស់នេះ ។ ខ្ញុំដឹងថាមនុស្សគ្រប់រូបសុទ្ធតែមានបញ្ហា និង ស្រ្តេស ប៉ុន្តែវិធីដែលពួកគេប្រើក្នុងការប្រឈមមុខនឹងបញ្ហាទាំងអស់នោះ គឺ ខុសៗគ្នា ព្រោះការគិតរបស់មនុស្សម្នាក់ៗគឺ ខុសគ្នា ។

Torn pieces of paper with the word "Depression". Concept Image. Black and White. Close-up.

ជំងឺបាក់ទឹកចិត្ត គឺជាជំងឺផ្លូវចិត្ត មិនមែនជាជំងឺផ្លូវកាយដែលអាចមើលឃើញយ៉ាងច្បាស់នោះទេ។ ប្រសិនបើអ្នកបាក់ដៃ ក្រុមគ្រួសារអ្នក ឬ មិត្តភ័ក្កអ្នក អាចបារម្ភនិងជួយអ្នកក្នុងការបញ្ចូលអ្នកទៅមន្ទីពេទ្យ ប៉ុន្តែនៅពេលដែលអ្នកមានជំងឺបាក់ទឹកចិត្ត គ្មានអ្នកណាអាចដឹងទេ ព្រោះសភាពខាងក្រៅគឺអ្នកអាចជាមនុស្សម្នាក់ដែលមានសុខភាពល្អ ដូចនេះនៅពេលមនុស្សនៅជុំវិញខ្លួនអ្នក មិនបានចាប់អារម្មណ៍ និង នៅពេលដែលគេចាប់ផ្តើមបោះបង់អ្នក នៅពេលនោះហើយដែលអ្នកចាប់ផ្តើមមានអារម្មណ៍កាន់តែឯការ និង មិនហ៊ានបើកចិត្តនិយាយប្រាប់អ្នកដ៏ទៃពីអ្វីដែលអ្នកកំពុងជួបប្រទះ ព្រោះអ្វីដែលអ្នកគិតគឺ ពួកគេមិនអាចយល់ពីអ្នកបានឡើយ ហើយបើទោះបីអ្នកនិយាយទៅក៏គេមិនជឿដែរ ។

ពីដំបូងខ្ញុំមានអារម្មណ៍ថាខ្មាស់អៀន នៅពេលដែលខ្ញុំដឹងថា ខ្ញុំមានជំងឺបាក់ទឹកចិត្ត ព្រោះមនុស្សផ្សេងអាចគិតថា ខ្ញុំឆ្កួត ប៉ុន្តែក្រោយពេលដែលខ្ញុំបើកចិត្តទទួលការព្យាបាលខ្ញុំចាប់ផ្តើមរៀនបើកចិត្តនិយាយពីបញ្ហាជាមួយនឹងអ្នកដ៏ទៃជាលើកដំបូង ( ខ្ញុំបើកចិត្តនិយាយតែជាមួយគ្រូពេទ្យផ្នែកផ្លូវចិត្តរបស់ខ្ញុំតែប៉ុណ្ណោះ ) ។ ការព្យាបាលជំងឺផ្លូវចិត្តរបស់ខ្ញុំមានរយៈពេល 2 ឆ្នាំហើយមកដល់ឥលូវ សភាពផ្លូវចិត្តរបស់ខ្ញុំចាប់ផ្តើមប្រសើរឡើងប៉ុន្តែខ្ញុំកំពុងស្ថិតក្នុងការព្យាបាលនៅឡើយ ។

ជំងឺបាក់ទឹកចិត្តខុសពីស្ត្រេស មនុស្សគ្រប់រូបសុទ្ធតែមានពេលដែលពិបាកចិត្តដូចជា ពេលប្រលងធ្លាក់ ពេលបាត់បង់ការងារ ឈ្លោះគ្នា ជាដើម ប៉ុន្តែវាកើតឡើងតែមួយរយៈពេលខ្លីប៉ុណ្ណោះ ការពិបាកចិត្តនេះ នឹងបាត់បងទៅវិញនៅពេលណាមួយ ។ ប៉ុន្តែជំងឺបាក់ទឹកចិត្តគឺ ខុសគ្នា ហើយវាក៏មិនរលាយបាត់ដោយងាយៗ នោះដែរ ហើយអាការៈនៃការពិបាកចិត្តនេះ ស្ថិតនៅជាមួយអ្នកយូរជាង ២ អាទិត្យ ដែលអាចធ្វើអោយប៉ះពាល់ដល់ជីវិតប្រចាំថ្ងៃរបស់អ្នកដូចជា ការងារ ការលេងកំសាន្ត ស្នេហាជាដើម ។

ការបាក់ទឹកចិត្តមានរោគសញ្ញាជាច្រើន ប៉ុន្តែខ្ញុំលើកយកតែរោគសញ្ញាដែលខ្ញុំធ្លាប់ជួបប្រទះមកបង្ហាញប៉ុណ្ណោះ :
កើតទុក្ខ : ខ្ញុំចាប់ផ្តើមមិនសប្បាយចិត្ត លែងចង់ញញឹម លែងចង់ចេញក្រៅជាមួយមិត្តភ័ក្ក លែងចាប់អារម្មណ៍ជាមួយនឹងអ្វីដែលខ្ញុំធ្លាប់តែចូលចិត្តធ្វើ ( ខ្ញុំចូលចិត្តទៅ Cinema មើលកុន ប៉ុន្តែ ខ្ញុំចាប់ផ្តើមមិនចង់ចេញក្រៅ និង លែងចង់មើលកុន ដូចពីមុន ) ។
បាត់បង់ចំណង់អាហារ : ខ្ញុំចាប់ផ្តើមមិនឃ្លាន និង ញុាំមិនបានដូចមុន បើទោះបីវាជាម្ហូបដែលខ្ញុំតែងតែចូលចិត្តក៏ដោយ ។ ប្អូនស្រីខ្ញុំតែងតែបង្ខំអោយខ្ញុំញុាំបាយ ហើយមានពេលខ្លះខ្ញុំមានអារម្មណ៍ថាចង់យំព្រោះ ខ្ញុំមិនឃ្លានទល់តែសោះ ។ ក្នុងរយៈពេល 2 ខែ ខ្ញុំស្រកនៅតែ 36 គីឡូក្រាម ប៉ុណ្ណោះ ពេលនេះហើយដែលគ្រួសាររបស់ខ្ញុំចាប់ផ្តើមសង្កេតឃើញថា ខ្ញុំមានប្រាកដជាមានជំងឺអ្វីម៉្យាង ។
មានអារម្មណ៍ថា ខ្លួនឯងជាមនុស្សអត់ប្រយោជន៍ និង​ ជាបន្ទុកអ្នកដទៃ
ចាប់ផ្តើមគេងមិនលក់ : បន្ទប់គេងគឺជារូងសំងំលាក់ខ្លួនរបស់ខ្ញុំ ខ្ញុំសំងំរាប់ម៉ោងក្នុងបន្ទប់គេង ប៉ុន្តែខួរក្បាលតែងតែគិតមិនឈប់ ហើយចុងក្រោយ ខ្ញុំគេងមិនលក់ដល់ម៉ោង 3-4 យប់ ។ ប្រសិនបើអ្នករងសំពាធផ្លូវចិត្តពីរឿងអ្វីមួយ ហើយអ្នកគិតវាគ្រប់ពេលមិនថាអ្នកកំពុងគេង កំពុងញុាំអី កំពុងមើលកុន ឬ សូម្បីអំឡុងពេលដែលអ្នកកុំពុងសន្ទនាជាមួយអ្នកណាម្នាក់ នោះមានន័យថា អ្នកជាប់ឃុំក្នុងរឿងមួយនេះអស់កាលដ៏យូរហើយក៏ពិបាកនឹងបំភ្លេចផងដែរ ។
មិនអាចយកចិត្តទុកដាក់ធ្វើការងារបាន
អស់កំលាំង : ខ្ញុំសឹងតែមិនកំរើកខ្លួន ដាក់នៅទីណា គឺ នឹងនៅទីនឹង ( ដែលគេហៅថា រុយទំមិនបក់ )
អារម្មណ៍ខ្ញុំតែងតែឡើងចុះ ភ្លាម : ពេលខ្លះខ្ញុំខឹងច្រឡោចដោយគ្មានមូលហេតុភ្លាមៗ ខ្ញុំព្យាយាមរុញច្រានអ្នកដ៏ទៃមិនអោយចូលជិតខ្ញុំ និង ការពារខ្លួនឯងពីការសួរនាំេពីអ្នកនៅជុំវិញខ្លួន ។

Silhouette of person behind glass

ចំពោះខ្ញុំ Depression ដូចជាស្រមោលរបស់ខ្ញុំអ៊ីចឹង វាកំដរខ្ញុំនិយាយគ្នាលេងនៅពេលយប់ជ្រៅ វាដាស់ខ្ញុំអោយភ្ញាក់ពេលព្រឹក វាប្រាប់ថាខ្ញុំមិនបាច់ញុាំច្រើនទេ វាប្រាប់ខ្ញុំថារូបរាងខ្ញុំមិនស្អាត វាប្រាប់ខ្ញុំថាខ្ញុំជាមនុស្សមិនបានការ ហើយគ្មានអ្នកណាត្រូវការខ្ញុំនោះទេ វាប្រាប់ខ្ញុំអោយលេងជាមួយវាគ្រប់ពេល វាអោបខ្ញុំជាប់ វាជាអ្នកការពារខ្ញុំពីពិភពខាងក្រៅ វាដឹងរឿងខ្ញុំគ្រប់យាង និង ជាអ្នករំលឹកខ្ញុំពីរឿងរ៉ាវផ្សេងៗដែលខ្ញុំតែងតែព្យាយាមចង់បំភ្លេច ។

មុនពេលទៅជួបជាមួយគ្រូពេទ្យ ក្រុមគ្រួសារខ្ញុំគិតថា ខ្ញុំមានជំងឺផ្នែកក្រពះពោះវៀន ព្រោះខ្ញុំញុាំមិនបាន ប៉ុន្តែក្រោយពេលជួបជាមួយគ្រូពេទ្យផ្នែកក្រពះពោះវៀន គាត់បែរជារកមិនឃើញថា ខ្ញុំមានបញ្ហាអ្វីនោះទេ បន្ទាប់មកគ្រូពេទ្យផ្នែកក្រពះពោះវៀនបែរជាបញ្ចូនខ្ញុំអោយជួបជាមួយនឹងគ្រូពេទ្យផ្នែកផ្លូវចិត្តទៅវិញ ពេលនោះខ្ញុំមានអារម្មណ៍ថាអស់សំណើច ប៉ុន្តែក៏មិនបានប្រកែកអ្វីឡើង ។ ការធ្វើតេស្តរកជំងឺបាក់ទឹកចិត្តគឺ ជាការធ្វើតេស្តសំនួរផ្ទាល់មាត់ប៉ុណ្ណោះ ។ ខ្ញុំមានការភ្ញាក់ផ្អើលក្រោយពេលដែលក្រដាសវិនិច្ឆ័យរោគសញ្ញាចេញមកថា ខ្ញុំមានជំងឺ Major Depression  ។ ដំបូងខ្ញុំមានអារម្មណ៍ថាខ្មាសអៀន ប៉ុន្តែក្រោយមកខ្ញុំមានអារម្មណ៍ថាធូរចិត្តដែលខ្ញុំបានដឹងថាខ្លួនឯងមានជំងឺអ្វីអោយពិតប្រាកដ ។ មនុស្សធម្មតាអាចស៊ូទ្រាំនឹងជំងឺនេះអស់រយៈ ១០ ឆ្នាំ ហើយនៅពេលដែលពួកគេទ្រាំលែងបាន គឺ មានផ្លូវពីរដែលគេនឹងជ្រើសរើស ទីមួយគឺសុំការជួយពីអ្នកដ៏ទៃ និង ទីពីរគឺសំលាប់ខ្លួន ។

ថ្វីត្បិតខ្ញុំបានទទួលការព្យាបាលប៉ុន្តែខ្ញុំបានផ្លាស់ប្តូរថ្នាំព្យាបាលពីរដងហើយ ដោយសារសភាពជំងឺខ្ញុំមិនបានប្រសើរឡើង ។ មានជំងឺបាក់ទឹកចិត្ត មិនមែនជារឿងគួរអោយអាម៉ាស់នោះទេ វាក៏មិនខុសពីជំងឺដ៏ទៃទៀតដូចជា ជំងឺហឺត ឬ ជំងឺទឹកនោមផ្អែមជាដើម វាមិនមែនមកពីអ្នកទន់ជ្រោយ ឬ ទន់ខ្សោយជាងអ្នកដ៏ទៃនោះទេ មនុស្សគ្រប់សុទ្ធតែអាចប្រឈមមុខនឹងការមានជំងឺនេះដូចគ្នា ។ ខ្ញុំសរសេរអត្ថបទនេះឡើង គឺដើម្បីលើកទឹកចិត្តអ្នកដែលមានជំងឺបាក់ទឹកចិត្តដូចជាខ្ញុំ ជាពិសេសអ្នកដែលនៅជុំវិញអ្នកមានជំងឺបាក់ទឹកចិត្ត សូមមេត្តាកុំបោះបង់ពួកគេ ព្រោះវាមិនមែនជាជំងឺអាសន្នរោគនោះទេ ហើយក៏មិនមែនជាជំងឺដែលព្យាបាលមិនជាផងដែរ សូមផ្តល់ពេលវេលាអោយពួកគេបន្តិច សូមបើកចិត្តទទួលយកពួកគេ និង ចាត់ទុកពួកគេដូចជាមនុស្សធម្មតាម្នាក់ ។

  67 comments for “ការព្យាបាលជំងឺបាក់ទឹកចិត្តរបស់ខ្ញុំ

  1. April 30, 2016 at 5:14 pm

    I also have similar disease but mine is chronic stress. I had one time when it is very serious until i have feeling to commit suicide like u. Now i am much better and also take drug every day. My solution is try to ignore it and think like you dont have that disease.
    I never tell anyone about it because i am afraid they think that i am not a normal person.

    Like if i discuss it openly with s.o. it will be much better maybe with u for example.
    However i think now i am normal again.but only one problem is i dont have regular sleeping. Sometimes at night sometimes during the day.

    Thanks for ur sharing. I really like to share like u. I will help me more.

    • somaly
      April 30, 2016 at 8:55 pm

      I am glad to hear that you better now. It’s hard to get over it by yourself. I am not completely cure but a bit better.
      let’s be friend.

      Thanks for your sharing.
      Somaly 🙂

    • Dreama
      May 1, 2016 at 2:57 pm

      – កាលពីឆ្នាំ២០១២ ខ្ញុំបានទៅលេងនៅកំពង់សោមជាមួយមិត្តរួមសាលា ហើយនៅយប់នោះខ្្ញុំមានអារម្មណ៏ថប់ៗនៅបរិវេនទ្រូង ពិបាកដកដង្ហើម និងគេងមិនលក់ រហូតដល់ម៉ោង៣ភ្លី ខ្ញុំក៏ដាស់មិត្តនិងសិស្សច្បងខ្ញុំឲ្យជួយជូនខ្្ញុំទៅពេទ្យ ។ ខ្ញុំមានអាការះធូរស្រាល ហើយអាចគេងបាន បន្ទាប់ពីពេទ្យបានដាក់សេរ៉ូមនិងចាក់ថ្នាំ ។ ស្អែកឡើងពេទ្យបានប្រាប់ខ្ញុំថា គាត់គ្រាន់តែដាក់សេរ៉ូមកំឡាំងធម្មតាប៉ុណ្ណោះ ហើយខ្ញុំប្រហែលជាមានបញ្ហ្ាផ្លូវចិត្ត ឬកំពុងតែគិតស្មុគស្មញលើរឿងអ្វីមួយ។ ពេលនោះខ្មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយខ្ញុំបានតមយ់ាងដាច់អហង្កាថា ខ្ញុំមិនមានបញ្ហាផ្លូវចិត្តអ្វីទេ ។ ពេលនោះខ្ញុំពិតជាហួសចិត្តនិងអស់សំណើចជាខ្លាំង ។
      – នៅដើមឆ្នាំ២០១៣ ខ្ញុំចេះតែមានអាការះថប់ៗនៅបរិវេនទ្រូង ហើយពិបាកដកដង្ហើមរហូតដល់ពេលខ្លះខ្្ញុំបានដកដង្ហើមតាមមាត់ទៀតផង។ ខ្ញំុុបានប្រាប់រឿងនេះដល់អ្នកផ្ទះ ហើយខ្ញុំក៏បានទៅពេទ្យដើម្បីពិនិត្យសួត បេះដូង និង ក្រពះ។​​​ គ្រប់យ៉ាងល្អប្រក្រតី ខ្ញុំមិនមានឈឺអ្វីទាំងអស់។ មានព្រឹកមួយ ពេលភ្ញាក់ពីគេងខ្ញុំចាប់ផ្តើមងងឹតមុខ និងអ្វីៗនៅជំវិញខ្លួនគឺព្រាលៗទាំងអស់ រហូតដល់ខ្ញុំមិនអាចដើរនិងទប់ជំហរខ្លួនបាន ។ ភ្លាមៗនោះខ្ញុំក៏បានទៅពេទ្យឯកជនមួយ គ្រាន់តែឃើញរូបរាងស្គមស្គាំងល្វិតល្វៃ និងស្តាប់នូវអាការះទាំងឡាយដែលខ្ញុំបានរៀបរាប់ ពេទ្យបាននិយាយទាំងមានទំនុកចិត្តថាខ្្ញុំច្បាស់ជាខ្វះជាតិស្ករ ឬកាល់ស្យូម ហើយ ព្រោះខ្ញុំរៀនដល់ទៅពីរមហាវិទ្យាល័យក្នុងពេលតែមួយ( ITC & IFL ) ហើយឆ្លៀតរៀនគួរបារាំងក្រៅម៉ោងនៅសាលាអាល្យង់ទៀត ។ ពេទ្យបានឲ្យខ្ញំថ្លឹងទំងន់ វាស់សំពាធឈាម និងចង្វាក់បេះដូងខ្ញុំ និងធ្វើតេស្តីពិនិត្យឈាមខ្ញុំ ។ គាត់បាននិយាយថា ខ្ញុំរៀនច្រើនពេក ហើយញុំាអាហារមិនបានគ្រប់គ្រាន់។ គួរឲ្យស្រងាកចិត្ត ចំពោះលទ្ធផលពិនិត្យឈាម!!! ខ្ញុំមិនមានបញ្ហាខ្វះអាហារូបត្ថម្ភដូចពេទ្យប៉ាន់ស្មានទេ គ្រប់យ៉ាងគឺ Perfect។ មិនអស់ចិត្តខ្ញុំបានទៅពិគ្រោះជាមួយវេជ្ជបណ្ឌិតផ្សេងទៀត ហើយធ្វើតេស្តិឈាមម្តងទៀត ហើយលទ្ធផលដែលទទួលបានគឺដដែល គឺខ្ញុំមានសុខភាពល្អប្រក្រតី ។ វេជ្ជបណ្ជិតបានផ្តល់យោបល់ឲ្យខ្ញុំទៅពិគ្រោះជម្ងឺផ្លូវចិត្តនៅមន្ទីពេទ្យសហាភាពសូវៀត ហើយប្រាប់ខ្ញុំមិនឲ្យមានអារម្មណ៏ភ័យខ្លាចអ្វីទាំងអស់ ការដែលទៅពិគ្រោះជម្ងឺផ្លូវចិត្តមិនមែនមានន័យថាខ្ញុំឆ្កួត ឬមានសតិមិនប្រក្រតីទេ ។​​​ ខ្ញុំគិតជាច្រើនថ្ងៃ ហើយខ្ញុំសម្រេចចិត្តថាខ្ញុំនឹងមិនទៅទីនោះជាដាច់ខាត ព្រោះខ្ញុំមិនមែនជាមនុស្សប្រសៃប្រសាទេ។
      – ពីរខែក្រោយមក អាការះពិបាកដកដង្ហើមក៏រើឡើង ខ្ញុំក៏បានធ្វើការសម្រេចចិត្តមួយថាខ្ញុំនឹងទៅពិគ្រោះជម្ងឺផ្លូវចិត្ត ។ នៅពេលឈានជើងដល់មន្ទីរពេទ្យផ្លូវចិត្តខ្ញុំសង្កេតឃើញថា ខ្ញូំជាអ្នកជម្ងឺដែលមានវ័យក្មេងជាងគេ។ នៅពេលដែលខ្ញុំកំពុងតែអង្គុយរងចាំ មានបងស្រីម្នាក់បាននិយាយរកខ្ញុំ។​​​គាត់គិតថាខ្ញុំប្រហែលជាយុវវ័យដែលមិនវិបត្តិស្នេហាអ្វីមួយហើយ ហើយគាត់បានប្រាប់ខ្ញុំកុំឲ្យខ្លាចនឹងនិយាយការពិតប្រាប់ពេទ្យ។ ដោយមិនចង់ឲ្យគាត់សួរនាំវែងឆ្ងាយ ខ្ញុំក៏ឆ្លើយថា ចា ចា អរគុណបង តែនៅក្នុងចិត្តខ្ញុំវិញខ្ញុំពិតជាអស់សំណើចនិងហួសចិត្ត ដែលគាត់កិតថាខ្ញុំមានវិបត្តិស្នេហា ។ ពេទ្យបានចំណាយពេលជាងមួយម៉ោងដើម្បីកត់ត្រានូវដំណើរជីវិតរបស់ខ្ញុំតាំងពីតូចរហូតមកដល់បច្ច្ុប្បន្ន។ សរុបជាលទ្ធផល គាត់បាននិយាយថាខ្ញុំកើតរោគធ្លាក់ទឹកចិត្ត្កម្រិតធ្ងន់ Depression ហើយគាត់បានលើកទឹកចិត្ត ណែនាំពីការធ្វើលំហាត់ប្រាណមុនពេលចូលគេង និងឲ្យថ្នាំមកខ្ញុំចំនួន៣០គ្រាប់សម្រាប់លេបរយះពេល ៣០ថ្ងៃ ។
      -​​​រហូតមកដល់បច្ច្ុប្បន្ននេះ ២០១៦ គឺវាមានរយះពេល៣ឆ្នាំហើយដែលខ្្ញុំមិនដែលទៅកាន់មន្ទីរពេទ្យនោះទៀតទេ ខ្្ញុំមិនចង់លេបថ្នាំទេ ។ នៅពេលដែលខ្ញុំស្ត្រេស ខ្ញុំតែងតែអានសៀវភៅIdea Books និងព្យាបាលខ្លួនឯងតាមវិធីផ្សេងៗតាមតែលអាចធ្វើបាន ។ ឥឡូវនេះខ្ញុំមានអាយុ២១​​​ឆ្នាំហើយ។​​​រយះពេល៣ ឆ្នាំចុងក្រោយមកនេះ ជីវិតរបស់ខ្្ញុំបានឆ្លងកាត់នូវព្យុះភ្លៀងជាច្រើន​​​ ហើយក៏មានពេលវេលាខ្លះដែលខ្ញុំទាល់ច្រកហើយចង់បាត់ខ្លួនពីពិភពលោកនេះ ។ ឥឡូវនេះស្ថានភាពរបស់ខ្ញុំបានប្រសើរឡើងជាងមុនច្រើន តែខ្ញុំគិតថាខ្ញុំនៅតែមានបញ្្ហា ខ្ញុំនៅតែគិតច្រើន ធុញថប់ និងអស់សង្ឃឹមក្នុងជីវិត ។

      • somaly
        May 3, 2016 at 9:50 am

        ជំងឺនេះអាចកើតមានសឹងគ្រប់វ័យ ប៉ុន្តែបងនៅតែយល់ថាអូនមានវ័យក្មេងដែលមានជំងឺនេះ ។ ការជជែកលេងជាមួយអ្នកដ៏ទៃ និង បើកចិត្តនិយាយពីបង្ហាញនេះដោយបើកចំហរ បងយល់ថាអូនក្លាហាន ហើយធ្វើបានល្អ និង មានសភាពល្អប្រសើរជាងមុន ប៉ុន្តែតាមើលប្រសិនបើអូនមានជំងឺបាក់ទឹកចិត្តកំរិតធ្ងន់ វាអាចកើតឡើងវិញគ្រប់ពេល និង ពេលខ្លះអាចជួនឡើងជួនចុះ ដូចនេះត្រូវប្រយ័ត្ម និង ចាប់អារម្មណ៍ពីសភាពជំងឺ ពេលខ្លះអូនប្រហែលជាអត់ដឹង ដូចនេះអូនគួរតែសួរអ្នកណាម្នាក់ដែលរស់នៅជាមួយប្អូនរាល់ថ្ងៃ ដូចជា ម៉ាក់ ប៉ា បងប្អូន ឬ មិត្តភ័ក្កជីតស្និតណាម្នាក់ ព្រោះពួកគាត់អាចផ្តល់យោបល់ថា អូនមានអ្វីដែលខុសប្លែកពីមុនឬអត់ ? ព្រោះមានអ្នកជំងឺភាគច្រើនគាត់មិនទទួលយកការព្យាបាលដោយថ្នាំ ហើយរាល់ពេលជួបពេទ្យតែងតែកុហក ឬ និយាយសភាពជំងឺថាបានប្រសើរឡើង ប៉ុន្តែទាំងដែលសភាពជំងឺនៅដ៏ដែរ ឬ អាចធ្ងន់ធ្ងរជាងមុន ។

        • Dreama
          May 4, 2016 at 4:33 am

          បងនិយាយត្រូវណាស់ សភាពផ្លូវចិត្តរបស់ខ្ញុំជួនឡើងជួនចុះ ប៉ុន្តែមួួយភាគធំនៃដំណើរជីវិតរបស់ខ្ញុំគឺពេញព្រាបដោយទុក្ខព្រួយ ស្រេ្តស និងភាពភ័យខ្លាច ។ អ្វីដែលខ្ញុំខ្លាចបំផុតនោះគឺសង្គម ខ្ញំុតែងតែភ័យខ្លាច និងបាត់បង់ម្ចាស់ការ នៅពេលដែលខ្ញុំបរាជ័យ ឬស្ថិតនៅជិតចំណុចសូន្យ ។ ខ្ញុំមិនដែលបញ្ចេញចំភាពទន់ខ្សោយទាំងឡាយ ឲ្យមជ្ឈដ្ឋានខាងក្រៅបានឃើញទេ អ្វីដែលខ្ញុំបង្ហាញពិភពលោកខាងក្រៅ គឺជាជ្រុងតូចមួយនៃជីវិតរបស់ខ្ញុំដែលមានតែស្នាមញញឹម និងភាពជោគជ័យ ។​​​ ដូច្នេះនៅរាល់ពេលដែលខ្្្ញុំធ្លាក់ក្នុងសភាពដុនដាប ខ្្ញុំមានការភ័យខ្លាច និងមិនមានទំនុកចិត្តដើម្បីប្រឈមមុខជាមួយនឹងការគិត ការរិះគន់របស់មជ្ឈដ្នានខាងក្រៅ ។ ឆ្នាំ២០១៥​​​ ខ្ញុំបានមកបន្តការសិក្សានៅអឺុរ៉ុប ខ្ញុំប្រឈមមុខនឹងការលំបាកច្រើន និងត្រូវទទួលខុសត្រូវខ្ពស់ចំពោះគ្រប់យ៉ាង ទាំងការសិក្សា និង​​​សុខភាព ។​​​ ខ្្្ញុំមានសភាពឯកា ជាខ្លាំងនៅពេលដែលខ្ញុំមានបញ្ហាខ្ញុំមិនដឹងថាត្រូវនិយាយប្រាប់អ្នកណា។ ខ្ញុំមិនអាចត្អូញត្អែរពីការលំបាកប្រាប់អ្នកផ្ទះព្រោះខ្្ូំអាណិតពួកគាត់ពេក រាល់ថ្ងៃនេះគាត់បារម្ភពីខ្្ញុំណាស់។ ដូច្នេះខ្្ូំតែងតែប្រាប់គ្រួសារខ្ញូំថាខ្ញុំសុខសប្បាយជាទេ ។ ខ្ញុំក៏មិនដែលសរសេរឬត្អូញត្អែរអ្វីក្នុងកម្រិតធ្ងន់ដាក់ក្នុងហ្វេសប៊ុកដែរ ព្រោះថាមានមនុស្ស្រាប់ពាន់នាក់បានឃើញសភាពទន់ខ្សោយរបស់ខ្ញុំ។ ខ្្ញុំបានបន្តរស់នៅដោយពាក់ស្បែកមុខ បែបនោះរហូតដល់ចំនុចមួយខ្ញុំសង្កេតឃើញថាខ្្ូំមានសភាពមិនប្រក្រតី ។
          នៅពេលវិសមកាល ខ្ញុំសម្ងំនៅក្នុងបន្ទប់២​​​ឬ៣ ថ្ងៃ ហើយមិនធ្វើការងារអ្វីទាំងអស់ ខ្្ូំមិនចង់ងូតទឹក មិនចង់ធ្វើម្ហូប មិនចង់សំអាតផ្ទះ មិនចង់រៀន ហើយក៏មិនចង់អានសៀវភៅ ទាំងដែលកាលពីមុនខ្្ូំចូលចិត្តអានសៀវភៅខ្លាំងណាស់ ហើយខ្្ូំក៏មិនដែលធ្វើលំហាត់ប្រាណ អ្វីដែលមាននៅក្នុងទូទឹកកខ្្ញុំប្រមូលវាយមកញាំុ និងអង្គុយមើលវិដេអូ រហូតដល់យប់ជ្រៅ ។ខ្្ូំសង្កេតឃើញថា ខ្្ញុំបានបាត់បង់ស្មារតីគ្រប់គ្រងខ្លួនឯង ហើយបណ្តោយខ្លួនតាមសភាវគតិ ។ ពេលខ្លះខ្្ញុំមានអារម្មណ៏ថាកម្សត់ ហើយខ្្ូំអង្គុយម្នាក់ឯង ។ ពេលនោះជាពេលដែលជម្ងឺចាស់រលឡើង  ហើយវាមានសភាពធ្ងន់ធ្ងរជាងមុន ដែលខ្្ូំយំសឹងតេរាល់ថ្ងៃ ត្រជាក់ចុងដៃចុងជើង និងគេងមិនលក់ រហូតដល់ម៉ោង ២ ឬ​​​៣ ភ្លឺ ។ ខ្្ូំព្យាយាមអានឯកសារមួយចំនួនតាមInternet និងស្វែងយល់ថាហេតុអ្វីបានជាខ្ញុំចេះតែមានអារម្មណ៏កំសត់ ខ្្ញុំ procrastine ការងាររបស់ខ្ញុំ ខ្្ញុំរំលឹកមេរៀន និងធ្វើកិច្ច្ ការ នៅរាល់វិនាទីចុងក្រោយមុនdeadline ខ្ញំដឹងច្បាស់ថាអ្វីល្អអ្វីអាក្រក់ តែខ្្ញុំនៅតែបណ្តែតបណ្តោយពេលវេលា។ ចុងក្រោយខ្ញុំរកឃើញថា ខ្ញុំខ្វះខាតនូវទំនាក់ទំនង និងក្តីស្រលាញ់។ ខ្្ញុំក៏រៀននិយាយពីបញ្ហាប្រាប់មិត្តជិតស្និទ្ធរបស់ខ្ញុំ នៅពេលដែលខ្ញុំជិតប្រលងខ្្ញុំផ្ញើរសារទៅអ្នកផ្ទះ ថាកូនជិតប្រលងហើយ កូនជិតចុះកម្មសិក្សាហើយ កូនត្រូវសរសេរសារណា កូន​​​ឈឺ សូមម៉ាក់ ឲ្យពរកូនបន្តិចម៉ោ !! ខ្ញុំតែងតែធ្វើបែបនេះនៅពេលដែលខ្្ញុំដឹងថាខ្ញុំកំពុងតែត្រូវការកម្លាំងចិត្ត និងការគាំទ្រ ពីនាក់នៅជុំវិញខ្លួន ។ ជាលទ្ធផល ខ្្ូំមានសភាពប្រសើរឡើង និងរីករាយក្នុងជីវិតជាងមុន ។ ទោះបីជាខ្ញុំឯករាជ្យ ប៉ុណ្្ណាក៏ដោយក៏ខ្្្ញុំមិនអាចរស់នៅដោយគ្មានក្តីស្រលាញ់ និងការគាំទ្របានដែរ ។

          • somaly
            May 31, 2016 at 7:51 pm

            Dear Dreama,

            អរគុណដែលជួយចែករំលែកជាមួយនឹងបង បងសង្ឃឹមថាអូននឹងអាចរកដំណោះស្រាយដ៏សមស្រប ។ ប្រសិនបើអូនត្រូវការអ្នកជជែកគ្នា អូនអាច Add មក FB ( Somaly Roeun ) ផ្ទាល់ខ្លួនរបស់បងបាន 🙂 ឬ អាច mail ( [email protected] ) មកបងបាន។ បងស្វាគមន៍គ្រប់ពេល

      • Sopheap
        July 24, 2016 at 10:31 am

        I don’t know how to write Khmer but I can read. I have depression look like are you guys .how I can talk with are you guys and know are you guys phone number

        • somaly
          July 24, 2016 at 12:45 pm

          you can contact me via my Facebook so we can chat, my facebook account is Somaly Roeun.

    • rith
      May 1, 2016 at 11:09 pm

      សូមអរគុណចំពោះអ្នក,ដែលបានចែករំលែកបទពិសោធន៍ពីការព្យាបាលជំងឺបាក់ទឹកចិត្តនេះអោយមនុស្សគ្រប់គ្នាបានយល់,

      • somaly
        May 3, 2016 at 9:58 am

        ព្រោះម៉ាកខ្ញុំធ្លាប់រងគ្រោះដោយជំងឺនេះ ប៉ុន្តែគាត់មិនដែលនិយាយវា ហើយគ្មានអ្នកណាចាប់អារម្មណ៍ពីគាត់ រហូតដល់ថ្ងៃគាត់លាចាកលោក ព្រោះកាលនោះខ្ញុំមានវ័យក្មេងពេកដែលពិបាកយល់ និង មិនដឹងរឿងជាច្រើន ។ ខ្ញុំចែករំលែកព្រោះសង្ឃឹមអ្នកដែលមានជំងឺនេះ ឬ អ្នកដែលអាចឈានទៅរកជំងឺនេះ អ្នកមានតំរុយខ្លះ ជាពិសេសអ្នកដែលនៅជិតអ្នកជំងឺអោយយល់ពីពួកគេ ។

        • Veasna
          May 23, 2016 at 1:31 pm

          Bong somaly could you please leave your phone contact in my in box please. I your help please.

        • Sopheap
          July 24, 2016 at 10:45 am

          I don’t know which one your profile mr Somaly I’m really want to talk with you so much can you tell me your phone number please

    • Kak da
      May 3, 2016 at 12:14 am

      Dear bro ,, I am not sure about what u said and her said ,, but for my recommendation, u should do meditation. It can help you to sleep

    • Dr.Chhay Vuoch Heng
      August 28, 2016 at 11:33 pm

      Dear Mr Ponnara
      According to your described above, I think you are in escaping phase! Maybe it’s fine now as you could ignoring the condition but unfortunately this disease still stand with you until you solve it and treated properly by the doctor.
      Thanks

    • Sokchea Holme
      August 29, 2016 at 7:17 am

      Wish you all get well as soon as possible, you all brave and strong enough I think because you all can faced to your own disease. This point made you get 10 score already among 100 scores wish you all get well as soon as possible .

  2. Fong
    May 1, 2016 at 1:17 am

    រាល់ថ្ងៃនេះនាងខ្ញុំតែងជួបរៀងខកបំណងជាប្រចាំទាំងរឿងស្នេហាុ់, ការងារ, និងក្រុមគ្រួសារ។ រយៈពេលច្រើនឆ្នាំហើយនាងខ្ញុំមិនចូលចិត្តចេញដើរទៅណាទេគឺចូលចិត្តសំងំនៅតែក្នុងផ្ទះ, មិនចូលចិត្តនិយាយស្តីច្រើនហើយមានអារម្មណ៏ថាពេលរាប់អ្នកណាម្នាក់គឺចង់តែខ្សែលើលើខ្ញុំ សម្រាប់មនុស្សភេទផ្ទុយវិញគឺចប់តែម្តងខ្ញុំលែងមានទំនុកចិត្តលើជីវិតជាគូរហើយគឺសូន្យតែម្តង។រាលថ្ងៃនេះនិយាយរួមទៅនាងខ្ញុំអស់សង្ឃឹមនៅក្នុងជីវិតនាងខ្ញុំហើយ នាងខ្ញុំសង្ឃឹមតែជីវិតការងារប៉ុន្តែពេលចាប់ផ្តើមធ្វើការមានតែមនុស្សផ្ចាញ់ផ្ចាល រវាងបុគ្គលិកគ្នាឯងទោះយើងខំធ្វើល្អដាក់អ្នកណាក៏គេមិនឃើញអំពើល្អរបស់យើងនោះទេ។រាល់ថ្ងៃនេះនាងខ្ញុំមានការនៀយណាយណាស់។​

    • somaly
      May 1, 2016 at 10:22 am

      Dear Fong,

      ប្រសិនជា Fong ពិបាកចិត្តខ្លាំង Fong អាចពិភាក្សាជាមួយមិត្តភ័ក្កជិតស្និតណាម្នាក់​ ឬ Fong អាចទទួលការប្រឹក្សាជាមួយនឹងគ្រូពេទ្យផ្នែគផ្លូវចិត្ត ។ ការទទួលការព្យាបាលកាន់តែឆាប់ Fong នឹងកាន់តែមានឪកាសឆាប់ជា ។ កុំខ្លាចក្នុងការព្យាបាល ព្រោះការកើតទុក្ខម្នាក់ឯងកាន់តែយូរ Fong អាចរុញច្រានអ្នកនៅជុំវិញខ្លួនកាន់តែឆ្ងាយ និង បាត់បង់ភាពរីករាយជាមួយអ្នកនៅជុំវិញខ្លួន ។ ខ្ញុំជឿថាមានមនុស្សជាច្រើនដែលយកចិត្តទុកដាក់នឹង Fong ប្រសិនបើ Fong បើកចិត្តទទួលយក ។
      ប្រសិនបើ Fong ពិបាកចិត្តគ្មានអ្នកនិយាយជាមួយ Fong អាចផ្ងើរសារមកខ្ញុំបាន ព្រោះការនិយាយជាមួយនឹងអ្នកដ៏ទៃដែលមិនដែលស្គាល់ Fong ប្រហែលអាចអោយ Fong បើកចិត្តជាងមុន 🙂

      • Vattey HEUM
        May 2, 2016 at 7:06 pm

        Dear បង Fong,
        ខ្ញុំសូមគាំទ្របង និងលើកទឹកចិត្តបងក្នុងការរកជំនួយភ្លាមៗ។ រាល់អ្វីដែលបងSomaly បានលើកឡើងសុទ្ធតែជាវិធីល្អៗដែលអាចជួយបងអោយមានភាពប្រសើរឡើង។ គ្មាននរណាម្នាក់អាចគេចផុតពីបញ្ហាទាំងនោះបានទេ។ ប៉ុន្តែពួកគេនៅតែព្យាយាមក្រោកឈររហូតបានជោគជ័យ។ ទន្ទឹមនឹងនោះបងគូរតែរកជំនួយ ដើម្បីជួយអោយបងមានកម្លាំងចិត្តឡើងវិញ ក្នុងការជំនះបញ្ហាទាំងនោះបាន។ សូមបងចាប់ផ្តើមបើកភ្នែក ហើយញញឺម បន្ទាប់មកក្រោកឈរ មើលទៅពិភពលោកដ៍ស្រស់បំព្រងជាថ្មី ជាមួយនឹងក្តីសង្ឃឹមយ៉ាងមុតមាំរបស់បងម្តងទៀត។ ខ្ញុំជឿថា បងនឹងអាចធ្វើបាន។

      • Kak da
        May 3, 2016 at 12:16 am

        How to message to you sister Somaly

    • Thavy
      May 1, 2016 at 7:52 pm

      Oh….u have story like me so much.

      • somaly
        May 3, 2016 at 9:52 am

        Dear Thavy,

        so maybe we have something hide in mind that can’t talk about 🙁

  3. May 1, 2016 at 9:11 am

    Dear Somaly and Ponnara,
    I also suffer from this illness but I’m not brave enough to share it out. Can you please let me know abt the hospital you guys go to? It would be fantastic if you can share abt ur own experience of how to over come it, pls kindly email me or private sms to me via fb

    • somaly
      May 3, 2016 at 9:34 am

      Dear Lakhena,

      I knew two doctors,
      Dr. Kasun bonat, his clinic is near Oreusy Market, you can contact this number 011722234.
      Here is address Dr. Pov Buntoeun
      មន្ទីរសំរាកព្យាបាល ពៅ ប៊ុនធឿន
      គ្មានការពិនិត្យមើល · មន្ទីរព្យាបាលសុខភាព
      012 363 877

      Wish you be better soon,
      Somaly

    • Sokchea Holme
      August 29, 2016 at 7:36 am

      Dear leakhena I have know one clinic under organization named TP1 phone number 023 6366991
      Morning 8:00- 12:00
      Afternoon : 1:00-4:00
      Monday to Friday

  4. May 1, 2016 at 11:29 am

    I also suffer from this illness, I don’t know why I cannot comment here

    • somaly
      May 3, 2016 at 9:35 am

      I think because you want to share with someone but you don’t know how. 🙂 you can share it with me.

      • June 16, 2016 at 9:03 pm

        សួស្ដីបងម៉ាលី ! ខ្ញុំមានអាការះប្រហាក់ប្រហែលនឹងការសរសេររបស់បងដែរ ។ តែខ្ញំុមិនដឹងថាត្រូវនិយាយយ៉ាងម៉េចទេ មានអារម្មណ៏ថា អ់ស់សង្ឈឹម អស់ចំណង់លើអ្វីៗដែលធ្លាប់ចូលចិត្ត ខុសប្លែកលើការគិត និង ចំនុចជាច្រើនទៀត ។ តើបងអាចផ្តល់ជាវិធីល្អសម្រាប់ប្អូនផងបានទេ ? ដោយសេចក្ដីគោរព

        • somaly
          June 17, 2016 at 1:02 pm

          សួស្តី សុភាព,
          អូនអាចជួបប្រឹក្សាជាមួយនឹងគ្រូពេទ្យផ្នែកផ្លូវចិត្តព្រោះមានតែពួកគាត់ទេ ដែលអាចកំណត់ថា តើអូនមានជំងឺបាក់ទឹកចិត្ត ឬ អត់ ? ហើយបើមានតើនៅក្នុងកំរិតណាមួយ ។ ជួនកាលអាការៈអូនអាចនឹងមិនធ្ងន់ធ្ងរដូចការគីត នោះគ្រូពេទ្យ នឹងផ្តល់យោបល់ផ្សេងៗ អំពីការព្យាបាលដោយមិនចាំបាច់ប្រើថ្នាំលេប ។
          បងស្គាល់គ្រូពេទ្យពីរនាក់ដែលពួកគាត់ជំនាញ :
          Dr. Kasun bonat, his clinic is near Oreusy Market, you can contact this number 011722234.
          Here is address Dr. Pov Buntoeun
          មន្ទីរសំរាកព្យាបាល ពៅ ប៊ុនធឿន
          គ្មានការពិនិត្យមើល · មន្ទីរព្យាបាលសុខភាព
          012 363 877
          សង្ឈឹមថាពត៌មាននេះ អាចជួយអូនបាន 🙂

  5. puthsamnangtim
    May 1, 2016 at 4:24 pm

    I used to tear alone as well and whenever I think about showing it to other it goes harder

    • somaly
      May 3, 2016 at 9:50 am

      Don’t try to hide it alone if you don’t mind you can share with me. 🙂

  6. May 1, 2016 at 9:40 pm

    Please do some yoga and steaming your body to release stress. Go to open field to get fresh air talk to your friend. If you need someone to talk to and tell story to.

    • somaly
      May 3, 2016 at 9:55 am

      Thank you Lina,

      I start to do exercise, hope this can help.

  7. simmy
    May 2, 2016 at 3:35 am

    sorry to heard and all the cause to you, i used to have that before as well and even now sometime i do as well but you knew what the good therapy is to not think that you aren’t important think a lot doesn’t make anything better. sometime escape and traveling is also the good way for you. may be if being friend is not working let do alone traveling it might help and go to place adventuring and offline your social media.

    i don’t know it work for you but it works for me before so i hope you’re getting better

    the best 🙂

    • somaly
      May 3, 2016 at 10:03 am

      Dear Simmy,

      It’s the best idea. I really like doing it but seems like i can’t do it because i just can’t leave something be hide.
      I would like know about your adventure if you don’t mind . 🙂

      Thanks,
      Somaly

      • Simmy
        May 5, 2016 at 6:49 am

        Of course I do learning a lot new thing during my Adventure time…
        I took a week off,
        I do jogging /yoga on top of mountain turn off your social networks (stay away from phone) reducing mobile phone and all a social media for awhile you knew just take a break! It does not meant you ignored and not solve the thing it time for you to take a break. It doesn’t kill
        Anything for a week to stay away from social media.
        Well I also go to the beach and if you could rent a boat go fishing with your best friend or may be I think is the best is go alone talk to stranger some time you will feel better I knew it sound bizarre but you knew what cause when you are with your best friend you are tend to talk about that stressful thing again and again!

        Another fact Learning something new find new habit, Reading some new book!
        I’m not fancy at all to listen to music cause some music the lyric make me even worst, try Mozart or classical track I’ll help!
        And don’t forget to eat your favorite food!!!
        Don’t make stress your self so much sometime in the situation like that calm down and try to relax as possible!

        I hope you can getting better and strong!
        Afterall of these you will be like a concrete!

        Best regards
        Simmy

        • somaly
          May 31, 2016 at 8:06 pm

          Dear Simmy,

          This is the best advice ever. I rarely take a day off because I am the eldest sister so everything I do, I want to do it perfectly. I would like to know your personal social network ( FB or Email ) if you don’t mind.

  8. April
    May 2, 2016 at 8:52 pm

    I want to talk directly to you because I need some experience from you. 🙂

  9. S
    May 2, 2016 at 9:33 pm

    Hi somaly…
    I can feel how different you’re facing right now. And it hurt me to know you are having this such of thing(even I don’t know who you are). And I don’t know what have made you become like this because you didn’t detail what happened to you up there, but I surely know you would have tell your doctor about this.
    You have to know that in this entire world there not only you that feel this worst , you have to love yourself . You thought there no one worry about you but I can see how your sister does, she forced you to eat because it hurt her to see you become like this.

    Dear, that not only you who feel that this world is not fair or why this thing would happen on you. There are so many people out there. Love yourself more so other will love you. You shouldn’t let this major depression wasted your teenager life … Get up and go see how beautiful the world is. Everyday is the beginning of new chance don’t give up easily because you wouldn’t know how next life would be better or worst .
    One day you will become other’s memory so try your best to be the good one.

    Best regards,
    Mrs. S

    • somaly
      May 3, 2016 at 10:20 am

      Dear S,

      I am really thank you. I have a lot of things hiding in mind because I had problem in my family since i was a kid. You are right my sisters love me so much 😀 because they never let me be alone. I will try my best and make my teenager life better 😀

      Thanks,
      Somaly

  10. Nita
    May 3, 2016 at 3:07 am

    Thanks for ur sharing, I very interesting of ur problem as me nowadays I face with the sick sleep, doctor had find lot what the problem that made me no sleep but cannot found all. But I often think too I maybe sick this depression , I just tell doctor I sick stomach but I never tell doctor all my problem that oftern like stay alone cry alone and feel no place to go batter for my health until now I cannot sleep all night but I don’t know how I do?

    • somaly
      May 3, 2016 at 10:27 am

      Dear Nita,

      Be strong Nita, my sister has IBS ( Irritable bowel syndrome ) she always has Stomach, diarrhea and vomit when she got depression, she got treated about stomach problem around 4 months but still not better so lately she goes to meet psychologist and treat for 3 months till now. She is better now. So don’t try to hide it from Doctor.

  11. Kanya Kanya
    May 3, 2016 at 9:23 am

    Hi Katy,
    I am sorry for what you have to go through. If you have a chance check out YouTube Compass of Now. If you can go to see her for healing, it would be great. Please don’t forget to check her out. She can cure you.

  12. Met Mey
    May 5, 2016 at 9:35 pm

    maybe I also have that promblem too. I don’t want to going to school,I hate school. When I’m going to school is like all the promblem is came to my life.I’m fight with my classmate and also my friend. I’m feel like I’m only have my self in this world.I wanna cry out loud but I can’t because I did’t have my own room so I need to going to the bathroom and cry without noise because I don’t want my parent to know this and worrying about me . When I’m in school I’m feel tired.I have to stayed there for 8hour a day to see the people i don want to see . Even I don’t known you but I think you can help me with this.

    • somaly
      May 31, 2016 at 8:01 pm

      Dear Mey Mey,

      You can add me on FB ( Somaly Roeun ). I am glad if you add me and share it with me.

  13. sovann
    May 6, 2016 at 9:05 pm

    I think most of people have this illness include me but there are many different ways to solve. I also used to have this illness and didn’t want to do anything, sometime I thought about death. Fortunately, someone tried to talk to me again and again until I got better. Please be much thinking before do

    • somaly
      May 31, 2016 at 7:58 pm

      I am glad that you are better without using or consulting with the doctor 🙂

  14. Pisey
    May 8, 2016 at 5:28 pm

    ខ្ញំុគិតថាខ្ញំុអាចជាស្ថិតនៅក្នុងដំណាក់កាលដំបូងហើយមើលទៅ។ មូលហេតុចំបងគឺខ្ញំុតែងតែយំដោយគ្មានមូលហេតុ រឺក៏ចង់យំនៅពេលដែលគិតអ្វីមិនចេញ និងមានគេធ្វើអោយប៉ះពាល់ដល់អារម្មណ៍។ ខ្ញុំតែងតែអស់សង្ឃឹមដោយគ្មានមូលហេតុ និងតែងតែមានអារម្មណ៍ថាខុសគ្រប់ពេល។ ??

    • somaly
      May 31, 2016 at 7:55 pm

      you can share it with me if you don’t mind. You can add me at FB Somaly Roeun, It’s my personal account.

  15. Sok Ly
    May 11, 2016 at 6:40 pm

    ខ្ញុំក៏កំពុងមានបញ្ហា​ និងព្យាបាលជំងឺនេះដែររាល់ថ្ងៃ​ ខ្ញុំសូមលើកទឹកចិត្តដល់អ្នកដែលមានបញ្ហាផ្លូវគួរតែទៅរកគ្រូពេទ្យជំនាញផ្នែកដើម្បីព្យាបាល​ អ្នកនឹងបា​នធូរស្បើយ​ ជាជាងទុកអោយវារុករានយើងរហូតដល់យើងអាចនឹងធ្វើអត្តឃាត។

  16. Veasna
    May 23, 2016 at 1:14 pm

    I’m facing with this illness. could you please recomment me where should I cure this illness. please leave your contact here. I will contact to you.

    • somaly
      May 23, 2016 at 6:03 pm

      you can contact me by my email [email protected] or you can add me on FB Somaly Roeun. I am glad that i can help you. 🙂

    • somaly
      May 23, 2016 at 6:05 pm

      I knew two doctors,
      Dr. Kasun bonat, his clinic is near Oreusy Market, you can contact this number 011722234.
      and Dr. Pov Buntoeun
      មន្ទីរសំរាកព្យាបាល ពៅ ប៊ុនធឿន
      012 363 877

      Wish you be better soon,
      Somaly

  17. Seiv
    July 19, 2016 at 9:22 pm

    ខ្ញុំចាប់ផ្ដេីមខ្លាចអ្វីគ្រប់យ៉ាង លែងហ៊ានប្រាប់រឿងក្នុងចិត្តទៅអ្នកណា ខ្ញុំតែងតែសំងំយំម្នាក់ឯងរាល់មានគេស្ដីបន្តោសអោយ ខ្ញុំតែងតែខាំខ្លួនឯងនៅពេលដែលយំរាល់ពេលដែលចង់ប្រាប់រឿងក្នុងចិត្តទៅអ្នកណាខ្ញុំមានអារម្មណ៏ថាទោះជាប្រាប់ទៅក៏គ្មានអ្នកយល់ដែលហេីយខ្ញុំតែងតែគិតថាគ្មានអ្នកណាម្នាក់ត្រូវការខ្ញុំទេ

    • somaly
      July 20, 2016 at 10:51 am

      តើអាការៈបែបនេះកើតឡើងយូរហើយមែនទេ ?

  18. nemozaza
    July 20, 2016 at 9:52 pm

    បងស្រី somaly សំរាប់ខ្ញំុវិញជីវិតខ្ញំុព្រាបបាននិងផ្្លូវដែលមិនទាន់មានពន្លឺផ្លូវដ៏ងងឹតសូន ខ្ញុំហត់ខ្ញំុនឺយពិតជាចង់សំរាកខ្លះមែន

    • somaly
      July 21, 2016 at 11:45 am

      ជីវិតគឺគ្មានពេលសំរាកនោះទេ ការចង់សំរាកគឺជាលេសគេចវេចពីការពិតប៉ុណ្ណោះ បងក៏ធ្លាប់បែបនេះដែរ ប៉ុន្តែក្រោយបងទទួលការព្យាបាលទើបបងដឹងថា ការគេចវេចគឺជួយបានតាមរយៈពេលខ្លីប៉ុណ្ណោះ

  19. srey pov
    July 21, 2016 at 1:33 am

    ខ្ញុំដូចជាមានអាការះដូចខមមិនខាងលើៗហើយធ្វើម៉េចទៅខ្ញុំពេលខ្លះចង់យំតែយំមិនចេញពេលខ្លះគិតចង់សំលាប់ខ្លួនតែក៏អាចទាញចិត្តមកវិញលែងចង់និយាយរឿងពិបាកចិត្តរបស់ខ្លួនស្តាប់មិនថាអ្នកដទៃរឺមិត្តសូម្បីបងប្អូនព្រោះគ្មាននរណាចង់ស្តាប់ទេព្រោះវាជារឿងពិបាកចិត្តអត់ចង់អោយគេពិបាកជាមួយនិងខ្លាចពេលប្រាប់មិត្តភិក្តទៅពួកវាស្តីបន្ទោសថែមនឹងកុំអោយតែពួកវាយករឿងដែរខ្ញុំមិនចង់នឹកឃើញមករំលឹកទៅបានហើយពេលពួកវារំលឹកម្តងៗខ្ញុំពិបាកទ្រាំខ្លាំងណាស់តែក៏ប្រឹងសើចពេលទនរាំលេងបាននិយាយប្រាប់ទៅគេថាលេងសើចដើម្បីអោយសប្បាយតែខ្ញុំពិតជាហត់ណាស់មានអារម្មណ៍ថាខ្លួនឯងដូចជាមនុស្សក្រៅភពធ្វើខ្លួនមិនត្រូវណាបញ្ហាគ្រួសារមានអារម្ំណ៍ថាខ្លួនឯងជាមនុស្សគ្មានតំលៃម្នាក់កើតមកធ្ងន់ផែនដីជួយអ្វីក៏មិនបានពេលខ្លះដូចមនុស្សឆ្កួតឆេវឆាវខ្លំងណាស់និយាយសំដីអាក្រក់អ្នកណាហាមក៏មិនស្តាប់ពេលខ្លះលេងដូចជ្រូកពុលមិនចេះគិតពេលខ្លះស្ងៀមស្ងាត់ជាមួយអ្នកណាក៏មិននិយាយរហូតមានគេថាខ្ញុំឆ្មើងតែពេលនោះខ្ញុំមានអារម្មណ៏ខ្លាចភ្នែកមនុស្សដែរមើលមកខ្ញុំខលាំងណាស់ខ្ញុំមិនមែនឆ្មើងទេតែក៏មិនដឹងដូចគ្នាពេលខ្លះចង់នៅតែឯងស្អប់អ្នកដែរដើរមកនិយាយជាមួយពេលខ្លះសូម្បីមុខអតិថិជនក៏ស្អប់មិនចង់មើលមិនចង់និយាយដែរមិនចង់ទេតែគ្រប់គ្រងអារម្មណ៍មិនបានពេលខ្លះមានអារម្មណ៍ថប់ដើមទ្រូងខ្លាំងពិបាកដកដង្ហើមរហូតយកដៃវៃទៀតតែគ្មានអារម្មណ៍ឈឺសោះពេលមានបញ្ហាអ្នកណាក៏មិនអាចប្រាប់បានពិតជាពិបាកទ្រាំណាស់តែក៏ធ្លាប់ទៅលេងកន្លែងដែរមានខ្យល់អាកាសដើម្បីរំសាយអារម្មណ៍ដែរតែបានធូរមួយភ្លែតបញ្ហាក៏ត្រលប់មកវិញទៀតខ្ញុំតែងតែគិតថាខ្ញុំអាចនឹងរស់មិនបានយូរទេនិងគិតថាសាច់ឈាមរបស់ខ្ញុំមិនមែនជារបស់ខ្ញុំពេលឈឺខ្ញុំមិនដែរលេបថ្នាំទេលុះត្រាតែទ្រាំលែងបានពេលគេងមិនចង់គេងតែគេងហើយមិនចង់ក្រោកមានអារម្មណ៍ថាជីវិតរស់នៅសព្វថ្ងៃនឿយហត់ពេកហើយខ្ញុំធ្លាបគិតថាខ្លួនឯងមានរោគសរសៃប្រសាទទេដឹងខ្ញុំក៏ចង់ពិគ្រោះពេទ្យដែរតែខ្ញុំខ្លាចអាចមកពីខ្ញុំគិតច្រើនពេកខ្ញុំមិនខ្មាស់គេទេតែខ្ញុំមិនដឹងពិគ្រោះជាមួយអ្នកណាមានអារម្មណ៍ឯការណាស់រកអ្នកដែរព្រមស្តាប់ខ្ញុំនិយាយម្នាក់ក៏គ្មានខ្លាចសូម្បីតែយកសង្សារទោះមានគេស្រលាញ់ក៏ដោយខ្ញុំគិតបែបនេះខ្ញុំឆ្កួតហើយមែនទេតែខ្ញុំមិនចង់ឆ្កួតបែបនេះទេរាល់បញ្ហាភាគច្រើនគឺខ្ញុំដោះស្រាយអោយគេតែដល់ពេលខ្លួនឯងរកម្នាក់ក៏គ្មានហត់ពេកហើយ???

    • somaly
      July 21, 2016 at 11:56 am

      តើអូនមានអាការៈបែបនេះយូរឬនៅ ? តាមពិតវាអាចជាជំងឺបាក់ទឹកចិត្តតែមិនមែនជាជំងឺឆ្កួតនោះទេ ។ បងសង្ឃឹមថាអូនបើកចិត្តទទួកការពឹក្សាជាមួយនឹងគ្រូពេទ្យ ជួនកាលអាការៈអាចនឹងមិនត្រូវការទទួកថ្នាំ មានមនុស្សមួយចំនួនដែលគេទទួលការព្យាបាលដោយគ្រាន់តែពឹក្សា និង និយាយជាមួយនឹងគ្រូពេទ្យ និង ផ្លាស់ប្តូររបៀបរស់នៅ ។ ពេលអូនមិនសប្យាយចិត្តកុំព្យាយាមលាក់វាតែឯង គួរតែរកអ្នកណាម្នាក់ និយាយជាមួយ។ បងសង្ឃឹមថាអូននឹងបានប្រសើរជាងនេះ 🙂 អូនអាច Add Friend បងក្នុង Facebook ផ្ទាល់ខ្លួនបងក៏បាន Somaly Roeun ប្រសិនបើអូនចង់ដឹងបន្ថែមពីការព្យាបាលរបស់បង 🙂

  20. tey
    July 26, 2016 at 3:58 pm

    តើការប្រឹក្សារជាមួយគ្រូពេទ្យ អស់តំលៃសេវាប៉ុន្មានទៅបង? ហើយត្រូវទៅប៉ុន្មានដងដែរ?

    • somaly
      July 26, 2016 at 10:14 pm

      សំរាប់ពត៌មាននេះ គឺអូនអាចទាក់ទងគ្រូពេទ្យផ្នែកជំងឺផ្លូវចិត្តបាន វាមិនមែនតំលៃថ្លៃទេ ការព្យាបាលជំងឺផ្លូវចិត្តដំបូងមួយខែជួបម្តង តែនៅពេលសភាពអូនបានប្រសើរឡើង គឺអាច ៣ខែជួបម្តង ។ នេះពត៌មានទាក់ទងនឹងគ្រូពេទ្យផ្លូវចិត្ត
      Dr. Kasun bonat, his clinic is near Oreusy Market, you can contact this number 011722234.
      មន្ទីរសំរាកព្យាបាល ពៅ ប៊ុនធឿន​ ( 012 363 877 )

  21. Sopheap
    July 29, 2016 at 11:07 am

    Hi mr Somaly I want to talk with you . Can you give me your phone number please. I can not fine your profile Facebook because a lot of this name . I’m sorry I can not write Khmer but I can read .

  22. So kuntheavy
    August 21, 2016 at 8:16 pm

    Dear bong somaly i try to find ur facebook name but the name like u have a fews name i can’t recongnize which one is u . If u mind pls add me fb.name is So Kuntheavy my profile have the cover ” must to encourage urself ” . I really want to talk with u about this ill.

    • somaly
      August 25, 2016 at 4:23 pm

      I add you already so feel free to chat with me dear. 😀

  23. Porheng
    August 30, 2016 at 9:28 am

    I would recommend three thing. 1. do not stay a lone try to get out to interact with friend as much as you can. 2. Do Yoga or meditation. 3. Go to Sonar or stream.

    • somaly
      August 30, 2016 at 10:13 am

      That’s the great ideas. Thank you 😀

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.