វិធីដករោមចិញ្ចើមដោយខ្លួនឯង

ខ្ញុំកម្រនឹង Makeup ណាស់​ ហើយក៏មិនដែរគូរចិញ្ចើមដែរ ព្រោះមិនសូវចេះគូរ ប៉ុន្តែខ្ញុំតែងតែដករោមចិញ្ចើមព្រោះធ្វើបែបនេះខ្ញុំមិនបាច់គូសចិញ្ចើម និង មានចិញ្ចើមដែលស្អាតបែបធម្មជាតិ ។ ខ្ញុំតែងតែខ្លាចការកោចិញ្ចើមព្រោះពេលដែលទៅកោរចិញ្ចើមម្តងណា ក៏គេកោដាច់កន្ទុយរហូត ខ្ញុំធ្លាប់ទៅផាត់មុខហើយបិទភ្នែកគេង ក្រោយពេលផាត់់ហើយក៏មិនបានចាប់អារម្មណ៍ ក្រោយពេលយប់មកដល់ផ្ទះលាង Makeup ចេញ ទើបខ្ញុំដឹងថា ចិញ្ចើមខ្ញុំកោដាច់ចង់ពាក់កណ្តាល ប្អូនស្រីខ្ញុំ និង អ្នកផ្ទះ បង្អាប់ និង សើចខ្ញុំគ្រប់គ្នា សូម្បីតែខ្ញុំខ្លួនឯងក៏ឆ្លុះកញ្ចក់មើលខ្លួនឯង ទប់សើចមិនបានដែរ ព្រោះវាចំលែក ។

សំរាប់អ្នកដែលមិនដែលដករោមចិញ្ចើមដោយខ្លួនឯង អ្នកអាចសាកល្បងវិធីនេះ
11393622_1045839608761281_8094278823630198132_o

ឧបករណ៍ដែលអ្នកត្រូវការមានដូចជា បន្ទាត់ ខ្មៅដៃគូរភ្នែក (ពណ៌ស ឬ ខ្មៅដៃគូរបបូរមាត់ ) ប្រដាប់ដករោមចិញ្ចើម កន្ត្រៃកាត់រោមចិញ្ចើម និង ស្និតសិតរោមចិញ្ចើម( អាចប្រើច្រាសដុសធ្មេញបាន ) ។
1. ចំនុចលេខ ១ : គូសបន្ទាប់ត្រង់ចេញពីគល់ច្រមុះ ស្របឡើងលើដល់គល់ចិញ្ចើម
2. ចំនុចលេច ២ : គូសបន្ទាប់ចេញពីគល់ច្រមុះកាត់តាមប្រសីភ្នែក
3. ចំនុចលេខ ៣ : គូសបន្ទាត់ចេញពីគល់ច្រមុះកាត់តាមកន្ទុយភ្នែក ( កំនត់ភ្នែកខាងចុងនៃចិញ្ចើម )
4. ចំនុចលេខ ៤ : ប្រសិនបើអ្នកមានចិញ្ចើមវែង អ្នកអាចកំនត់ភ្នែកខាងចុងនៃចិញ្ចើមដោយគូសបន្ទាប់ត្រង់ពីគល់ចិញ្ចើម ( កែងនឹងបន្ទាត់ ១ )
5. យកខ្មៅដៃគូសភ្នែកពណ៌ស ឬ ខ្មៅដៃគូសទ្រេមាត់ មកគូសតាមគែមនៃចិញ្ចើម ( អាចគូសចេញជាចិញ្ចើមរាងក្រាស់ឬស្តើងតាមអ្នកចូលចិត្ត )
6. ប្រើទឹកកកស្អំមុនពេលដក និង ក្រោយពេលដកហើយ ព្រោះវាជួយបន្ថយការឈឺចាប់បា
7. យកប្រដាប់ដករោមចិញ្ចើមដករោមចិញ្ចើមទាំងឡាយណាដែលចេញក្រៅខ្សែដែលអ្នកគូសរាងចិញ្ចើម
8. យកក្រាសសិតរោមចិញ្ចើមឬ ច្រាសដុសធ្មេញសិតរោមចិញ្ចើមអោយត្រង់ឡើងលើបន្តិច រួចយកកន្ត្រៃកាត់រោមចិញ្ចើមតំរឹមរោមចិញ្ចើមដែលចេញហួសពីគែមនៃគំនូសរាងចិញ្ចើម។ អ្នកអាចអនុវត្ថន៌វាជារៀងរាល់ខែ ឬ អាចដកនូវរោមចិញ្ចើមដែលដុសថ្មីរៀងរាល់អាទិត្យក៏បាន។ 

វិធីដែលខ្ញុំអនុវត្ថន៍គឺ
សំភារៈ ខ្ញុំប្រើគឺមានតែប្រដាប់ដករោមចិញ្ចើម ទឹកកក និង កន្សែងជូតមុខ ( ទុកជូតពេលក្រោយពេលស្អំទឹកកក ) ។ ដោយសារខ្ញុំដករោមចិញ្ចើមជាញឹកញាប់ដូចនេះ ខ្ញុំមិនដែលគូសទ្រេដូចរូបបង្ហាញនោះទេ ខ្ញុំគ្រាន់តែដកតាមទំរង់ចិញ្ចើមប៉ុណ្ណោះ ដោយគ្រាន់តែដករោមចិញ្ចើមដែលដុះរញ៉េរញ៉ៃ និង ដកធ្វើអោយចិញ្ចើមតូចជាងមុនបន្តិច​ ។ ខ្ញុំតែងតែស្អំទឹកកកប្រហែល ៥ នាទី មុនពេលដែលដកព្រោះវាជួយបន្ថយការឈឺចាប់ និង បន្ថយការឡើងក្រហមពេលដែលដក ។

9

រឿងដែលអ្នកត្រូវដឹងក្រោយពេលដែលដក ឬ កោរចិញ្ចើមរួច អ្នកត្រូវដឹងថា​ ចិញ្ចើមរបស់អ្នកទាំងពីរនេះ មិនមែនជាបងប្អូនភ្លោះនោះទេ ហើយពេលខ្លះ​វាក៏មិនមែនជាបងប្អូនបង្កើតផងដែរ ប៉ុន្តែវាអាចជាអ្នកដ៏ទៃសុទ្ធសាធ ដូចនេះប្រសិនបើវាមិនដូចគ្នាទេ អ្នកអាចគូសចិញ្ចើមថែមបន្តិចពេលដែលអ្នកត្រូវចេញក្រៅ ដើម្បីអោយវាទាំងពីរដូចគ្នា 🙂

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.