លក្ខណៈខុសគ្នានៃខោអាវកីឡារបស់ខ្ញុំ

ខ្ញុំជឿថា សព្វថ្ងៃមានមនុស្សជាច្រើនចាប់ផ្តើមខ្វាយខ្វល់ពីសុខភាព​ និង ចាប់ផ្ត់ើមហាត់ប្រាណ ។ ស្របពេលនេះដែលក៏មានការកើនឡើងនូវហាង Online ដែលលក់ខោអាវកីឡា និង ស្បែកជើងកីឡាផងដែរ ។ សំរាប់អ្នកខ្លះប្រហែលជាទិញខោអាវកីឡាទុកសំរាប់តែហាត់ប្រាណ ប៉ុន្តែចំពោះខ្ញុំវិញ ខ្ញុំតែងតែពាក់ខោកីឡាចេញក្រៅជាញឹកញាប់ព្រោះវាងាយស្រួលជាងខោខៅប៊ូយ និង ងាយបោកគក់ផងដែរ ។ ថ្ងៃនេះ ខ្ញុំនឹងលើកយកនូវលក្ខណៈខុសគ្នានៃខោអាវកីឡាដែលខ្ញុំបានទិញ :

1. ខោកីឡា

ខ្ញុំអត់ដឹងថាគេចែកខោកីឡាជាប៉ុន្មានប្រភេទនោះទេ ប៉ុន្តែខ្ញុំចែកវាជា 4 ប្រភេទ :
– ខោកីឡាសាច់ទទឹក : ខោកីឡាប្រភេទនេះ ភាគច្រើនជាខោសំរាប់រត់ហាត់ប្រាណ ឬ អ្នកអាចស្លៀកវាសំរាប់ហាលទឹកក៏បានព្រោះពេលទទឹក ខោនេះមិនធ្ងន់ ហើយក៏មិនស្រូបទឹកផងដែរ ។ ភាគច្រើនខោនេះ មានខោនៅខាងក្នុងមួយជាន់ទៀត ដែលពេលខ្លះវាជាខោក្នុងខ្លី ឬ វែង អាស្រ័យទៅតាមម៉ាកនីមួយ ៗ  ( វាបានក្លាយជាខោអាវគេងយប់របស់ខ្ញុំ 🙂 ។

1

– ខោកីឡាសាច់ក្រាស់រលោង 
ខោប្រភេទនេះ ងាយស្រួលសំរាប់ហាត់ yoga សាច់វាក្រាស់ និង រលោង ដែលងាយស្រួលពាក់ជាងខោកីឡាសាច់ក្រាស់តែស្រអាប់ ។ ភាគច្រើនខោប្រភេទនេះ មានច្រើនពណ៌ និង មានក្រឡាច្រើនម៉ូត ។
2

– ខោកីឡាសាច់ក្រាស់ និង ស្រអាប់
ខោនេះមិនខុសពីខោខាងលើទេ ប៉ុន្តែសា​ច់វាស្រអាប់ និង មើលទៅដូចជាខោចាស់ ម៉្យាងទៀត វាមិនសូវមានពណ៌ច្រើននោះទេ ។

3

– ខោកីឡាសាច់ស្តើងទន់
នេះជាខោកីឡាដែលខ្ញុំស្លៀកញឹកញាប់ជាងគេ ព្រោះសាច់វាត្រជាក់ ងាយស្លៀក មិនតឺង សាច់ទន់ស្តើង និង ងាយស្រួលបោកគក់ ។
4

2. អាវក្នុងកីឡា 

អា​វក្នុងកីឡាជួយការពារដើមទ្រូងក្នុងពេលដែលអ្នកហាត់ប្រាណ ( ជាពិសេសអ្នកដែលមានដើមទ្រូងធំ ) ។ វាមានច្រើនម៉ូត ដូចនេះខ្ញុំលើកយកតែលក្ខណៈពិសេស​របស់វាតែប៉ុណ្ណោះ ។ 

5

អាវដែលខ្ញុំចូលចិត្តជាងគេ គឺ អាវទី​ 4  ។ អាវទី 4 មិនរឹបខ្លាំងដូចប្រភេទអាវដ៏ទៃទេ វាងាយស្រួលពាក់ជាងអាវប្រភេទទី 1 និង​ ទី2 ។ ចំនែកអាវទី 3 វាជាសំណព្វចិត្តបន្ទាប់ ព្រោះវាមានរូតផ្នែកខាងមុខ ដែលងាយស្រួលពាក់ ប៉ុន្តែវាសំរាប់តែអ្នកមានដើមទ្រូងតូចប៉ុណ្ណោះ ចំនែកអាវប្រភេទទី 1 និង ទី 2 វាពិបាក ព្រោះរាល់ពេលដែលខ្ញុំពាក់ឬ ដោះចេញ ខ្ញុំតែងតែត្រូវការជំនួយពីប្អូនស្រីជានិច្ច ប៉ុន្តែនៅពេលដែលពាក់ជាប់នឹឹឹឹងខ្លួន វារឹបល្អ អាចដែលអាចអនុញ្ញាតអោយធ្វើចលនាបានដោយងាយ ។

3. អាវក្រៅ 

អាវខាងក្រៅ អាចមានដូចជា អាវដៃវាល អាវយឺតកីឡា និង អាវក្រៅដៃវែង ។ ខ្ញុំចូលចិត្តអាវដៃវាល និង អាវយឺតកីឡា ព្រោះសាច់វាទន់និង ត្រជាក់ស្រួល ។ 6

កន្លែងដែលខ្ញុំចូលចិត្តទីញខោអាវកីឡា គឺ នៅផ្សារទួលទំពូង ដែលជាទូទៅខោកីឡាមានតំលៃប្រហែលពី $4-$6 អាស្រ័យទៅតាមវែងឬ ខ្លី និង​ អាវក្នុងកីឡាមានតំលៃប្រហែល $4-$5 អាស្រ័យទៅតាមតូប ។
ចុះអ្នកទាំងអស់គ្នាវិញ តើអ្នកចាប់ផ្តើមហាត់ប្រាណហើយឬនៅ ?

  2 comments for “លក្ខណៈខុសគ្នានៃខោអាវកីឡារបស់ខ្ញុំ

  1. July 6, 2016 at 10:17 pm

    I want buy

    • somaly
      July 7, 2016 at 12:56 pm

      I buy it at Toul tompong market.

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.