ការធ្វើតេស្តរកប្រភេទស្បែកមុខ ខ្លាញ់ ឬ ស្ងួត ?

ប្រភេទស្បែករបស់អ្នក គឺ ស្តែងចេញតាមរយៈសភាពស្បែកខាងក្រៅ និង អារម្មណ៍ដែលអ្នកអាចដឹងដូចជា តឹង ឬ ស្ងួតប្រេះជាដើម
យោងតាម Cosmetics Industry ( ឧស្សាហ៍កម្មផលិតថែស្បែក ) គេចែកស្បែកជាបួនប្រភេទធំ ៗ គឺ :

 ( ជាដំបូងអ្នកត្រូវលាងមុខអោយស្អាតជាមួយនឹងសាប៊ូលាងមុខ ( ហាមប្រើ Toner ) រួចរងចាំមើល 2 ម៉ោងក្រោយ )
2
1. Normal ( ស្បែកមុខប្រភេទធម្មតា ) វាស្រដៀងនឹងប្រភេទស្បែកចំរុះដែរ ប៉ុន្តែនៅផ្នែក T-zone ( ច្រមុះ និង ថ្ងាស ) មិនខ្លាញ់ខ្លាំងនោះទេ ហើយផ្នែកថ្ពាល់ក៏មិនស្ងួតខ្លាំងផងដែរ ។
2. Oily ( ស្បែកមុខខ្លាញ់ )   : ពេញផ្ទៃមុខសុទ្ធតែខ្លាញ់ និង គ្មានបរិវេណណាដែលស្ងួតនោះទេ ។
3. Dry ( ប្រភេទស្បែកស្ងួត ) : ពេញផ្ទៃមុខមានសភាពស្ងួត​ ស្បែកស្រអាប់មិនភ្លឺ ស្ងួត និង មានអារម្មណ៍ថាស្បែកមុខតឹង ឬ ប្រេះ
4. Combination ( ស្បែកមុខចំរុះ ) : វាជាស្បែកមុខដែលពិបាកក្នុងការកំនត់ ព្រោះជាធម្មតា ក្រពេញបញ្ចេញខ្លាញ់សំបូរនៅត្រង់ច្រមុះ ចង្ការ និង ផ្នែកកណ្តាលនៃថ្ងាស ដែលជាហេតុធ្វើអោយតំបន់ទាំងនេះ មានសភាពខ្លាញ់ជាងតំបន់ថ្ពាល់ និង តាមទ្រនុងមុខខាងក្រោម ។ ដូចនេះនៅពេលដែលអ្នកជ្រើសរើសផលិតផលអ្នកគួរប្រុងប្រយ័ត្ម ព្រោះប្រសិនបើអ្នកជ្រើសរើសសាប៊ូលាងមុខសំរាប់ប្រភេទខ្លាញ់ នោះស្បែកថ្ពាល់ និង ទ្រនុងមុខនឹងឡើងស្ងួតខ្លាំង ហើយប្រសិនបើអ្នកជ្រើសរើសសាប៊ូលាងមុខសំរាប់ប្រភេទស្ងួត ( Cream cleanser ) នោះស្បែកនៅបរិវេណ T-zone នឹងឡើងខ្លាញ់ និង អាចអោយឡើងមុនទៀត ។
សំនួរការធ្វើតេស្តសំរាប់ស្បែកមុខខ្លាញ់ និងស្បែកមុខស្ងួត : 
ប្រសិនបើអ្នកទាំងអស់គ្នាពិបាកក្នុងការកំណត់ អ្នកអាចធ្វើតេស្តខាងក្រោយនេះ សំនួរទាំងនេះ ដកចេញពី សៀវភៅ The Skin Type Solution សរសេរដោយអ្នកគ្រូពេទ្យផ្នែកស្បែក Leslie Baumann ( គាត់បានសរសេរសៀវភៅ៤ក្បាលទាក់ទងនឹងបញ្ហាស្បែក​ )
 1

១. បន្ទាប់ពីធ្វើការលាងសំអាតផ្ទៃមុខ ផ្អាកលាបនូវផលិតផល moisturizer, sunscreen, toner, powder ឬ ផលិតផលដទៃទៀត ២ម៉ោងក្រោយមកឆ្លុះកញ្ចាក់នៅក្រោយពន្លឺភ្លើង សង្កេតមើលលើថ្ងាស និង ថ្ពាល់ អ្នកសង្កេតឃើញ និង មានអារម្មណ៌ថា
1-គ្រើមខ្លំាង
2-តឹងមុខ
3-មានសំនើមនិងគ្មានចំណំាងផ្លាតពីពន្លឺ
4-ផ្លាតពន្លឺពេលចំាងចំពន្លឺភ្លើង (​​ សញ្ញានៃខ្លាញ់នៅលើផ្ទៃមុខ )

២.នៅក្នុងរូបថត មុខរបស់អ្នកលេចឡើងនូវពន្លឺផ្លាត ( ផ្លាតនៃសារធាតុខ្លាញ់លើមុខ )
1-មិនដែល
2-ជួនកាល
3-ញឹកញាប់
4-តែងតែ

៣- 2-3 ម៉ោងបន្ទាប់ពីលាបម្សៅទ្រនាប់ តែងមិនប្រើប្រាស់នូវម្សៅផាត់ពីលើ ការតុបតែងមុខរបស់អ្នកនឹងលេខចេញ:
1-កកម៉្សៅនៅតាមផ្នត់ ឬ ជ្រួញ
2-រលោង
3-ភ្លឺខ្លាញ់
4-ស្នាមប្រលាក់ឆ្នូតៗ និង មានពន្លឺចាំងផ្លាត
5-ខ្ញុំមិនដែលប្រើប្រាស់ម៉្សៅទ្រនាប់ទេ

៤.ប្រសិនបើនៅក្នុងបរិយាកាសដែលមានសំនើមតិច (ឧទាហរណ៍ រដូវរងារ)ប្រសិនបើអ្នកមិនប្រើនូវពពួក ដែលផ្តល់សំនើមដល់ស្បែក រឺ ជាផលិតផលការពារកំដៅថ្ងៃនោះទេ មុខរបស់អ្នកមើលទៅ:
1-មានអារម្មណ៍ថាស្ងួតខ្លំាង រឺ ប្រេះៗ
2-តឹង
3-ធម្មតា មើលទៅភ្លឺ រឺ ខ្ញុំមិនត្រូវការក្រែបលាបដើម្បីផ្តល់សំនើមដល់ស្បែកនោះទេ
4-មិនដឹង

៥.មើលក្នុងកែវពង្រើកតើអ្នកសង្កេតឃើញរន្ឋញើសធំៗ ចំនួនប៉ុន្មាន?ទំហំអាចនឹងប៉ុនម្ជុល រឺ ធំជាង? តើអ្នកមានរឺក៏អត់?
1-អត់មានទេ
2-២ ឬ ៣ នៅត្រង់ T-zone (ថ្ងាស និង ច្រមុះ)
3-ច្រើន
4-ច្រើនរាប់មិនអស់
5-អត់ដឹង (មើលម្តងទៀតនិង ជ្រើសរើសនៅចំលើយ 5 បើអ្នកមិនកំនត់បាន)

៦. តើអ្នកអាចស្មានបានទេថាតើស្បែកអ្នកក្នុងប្រភេទអ្វី ?
1-ស្ងួត
២-ធម្មតា
3-ចំរុះ (សំបូរជាត់ខ្លាញ់នៅថ្ងាស និង ច្រមុះប៉ុន្តែថ្ពាល់ស្ងួត )
4-ខ្លាញ់

៧.ពេលអ្នកប្រើប្រាស់នូវសាប៊ូដែលមានពពុះតិច ឬ ពពេញដោយពពុះ ឬ ប្រភេទសាប៊ូដុំ នោះស្បែកអ្នកមានលក្ខណ:
1-មានអារម្មណ៌ដូចជាប្រេះ
2-មានអារម្មណ៍ ថាស្ងួតបន្តិច ប៉ុន្តែមិនប្រេះ
3-ធម្មតា
4-មានជាតិខ្លាញ់ ( មានន័យថា សាប៊ូលាងមុខលាងអស់ជាតិខ្លាញ់ ប៉ុន្តែមិនធ្វើអោយមុខស្ងួតខ្លាំងនោះទេ )
5-ខ្ញុំមិនប្រើនូវសាប៊ូលាងមុខទេ

៨.ប្រសិនបើអ្នកប្រើនូវផលិតផលដែលធ្វើអោយស្បែកមានសំនើម អ្នកមានអារម្មណ៍ថាតឹង
1-តែងតែ
2-ជូនកាល
3-កំរ
4-មិនដែល

៩.អ្នកមានរន្ឋញើសដែលស្ទះ ( មុនក្បាលខ្មៅ ឬ មុនបិទមុខដែលមានខ្ទុះ)
1-មិនដែល
2-កំរ
3-ជួនកាល
4-តែងតែ

១០.មុខរបស់អ្នកមានខ្លាញ់នៅត្រង់តំបន់ T-zone (ថ្ងាស និង ច្រមុះ)
1-មិនដែល
2-ជួនកាល
3-ញឹកញាប់
4-តែងតែ

១១. 2-3 ម៉ោងបន្ទាប់ពីលាបពពួក ផលិតផលដែលផ្តល់សំនើមដល់ស្បែកមុខ នោះថ្ពា់ល់របស់អ្នក
1-គ្រើមខ្លំាង
2-រលោង
3-ភ្លឺបន្តិចបន្តួច
4-ភ្លឺចែស និង រលោងខ្លាំង ឬ ខ្ញុំមិនប្រើផលិតផលដែលផ្តល់សំនើមស្បែកមុខទេ

ការអោយពន្ទុ
ចំពោះ 1=1ពិន្ទុ 2=2 និង 3=3 , 4=4 និង 5=2.5
ប្រសិនបើអ្នកទទួលបាន 27–44 នោះអ្នកមានស្បែកប្រភេទ ខ្លាញ់ ( oily skin type )
ប្រសិនបើអ្នកទទួលបាន 11–26 នោះអ្នកមានស្បែកប្រភេទ ស្ងួត  ( dry skin type )

ចំពោះអ្នកគ្រូពេទ្យ Leslie Baumann គាត់បែងចែកស្បែក ជា 16 ប្រភេទ ( ស្បែកស្ងួត និង ស្បែកមុខខ្លាញ់ បន្ទាប់មក ទើបធ្វើតេស្តស្បែកងាយប្រតិកម្ម ឬ ធន់ បន្ទាប់មកទើបធ្វើតេសត្តស្បែកមានអាចន៍រុយ ឬ គ្មានអាចន៍រុយ បន្ទាប់មក ធ្វើតេស្តស្បែកតឹង ឬ ស្បែកជ្រួញ ឧទាហរណ៍ ខ្ញុំធ្វើតេស្តបាន ស្បែកមុខខ្លាញ់ ងាយប្រតិកម្ម មានអាចន៍រុយ និង ស្បែកមុខតឹង ( OSPT ) បន្ទាប់មកទៀតទើបខ្ញុំមើលពីប្រភេទនៃផលិតផលដែលគាត់នែនាំ ។  ថ្ងៃនេះ ខ្ញុំលើកយកតែតេស្តរវាងស្បែកមុខខ្លាញ់​ និង ស្បែកមុខស្ងួតមកបង្ហាញតែប៉ុណ្ណោះ ។

8

 

ហេតុអ្វីបានជាត្រូវដឹងពីប្រភេទស្បែកខ្លួនឯង ?
ប្រភេទស្បែកជាកត្តាដំបូងដែលជួយអ្នកក្នុងការជ្រើសរើសផលិតថែស្បែក ព្រោះថ្វិត្បិតតែគ្រប់ប្រភេទស្បែកមុខ សុទ្ធតែត្រូវការសារធាតុ Anti-oxidant , Sunscreen or Moisturizer ដូចគ្នាក៏ពិតមែនប៉ុន្តែ វាខុសគ្នាត្រង់ថា :
– ស្បែកមុខខ្លាញ់ ត្រូវការ​
Anti-oxidant ដែលមានលក្ខណៈជា Serum, lotion or gel or liquid
Sunscreen ដែលមានសារធាតុ Titanium Dioxide or Zinc Oxide ( Matte finish ) or avobanzone ( ហាមប្រើ avobanzoneប្រសិនមានស្បែកងាយប្រតិកម្ម )
Moisturizer ដែលមានលក្ខណៈជា gel or lotion

– ស្បែកមុខស្ងួត ត្រូវការ
Anti-oxidant ដែលមានលក្ខណៈជា Cream or Lotion (ប្រសិនបើវាជាប្រភេទ serum អ្នកត្រូវមានក្រែមផ្តល់សំណើមលាបបន្ថែម)
Sunscreen ដែលមានសារធាតុផ្សេងតែត្រូវមានលក្ខណៈជាប្រភេទ Lotion or cream
Moisturizer អាចជា Cream or Oil

ការជ្រើសរើសផលិតផលខុសនាំអោយស្បែកមុខរបស់អ្នកគឺកាន់តែយ៉ាប់យឺនជាងមុនទៅទៀត​ ។
ប្រសិនបើអ្នកដឹងប្រភេទស្បែកខ្លួនឯងវាផ្តល់ការងាយស្រួលក្នុងការជ្រើសរើសផលិតផលថែស្បែកមុខ​ ក៏ដូចជាស្វែងរកពត៌មានផ្សេងៗ ដែលទាក់ទងនឹងស្បែករបស់អ្នក ។ ហាមធ្វើការជ្រើសរើសផលិតផលដោយយោងទៅតាមការផ្សាយពាណិជ្ជកម្ម 🙂

 

 

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.