ការព្យាបាលមុនក្បាលខ្មៅ ឬ មុនខ្សាច់លើច្រមុះ

ការព្យាបាលមុនក្បាលខ្មៅ ឬ មុនអង្កាមមិនខុសពីការព្យាបាលមុនធម្មតានោះទេ ខុសគ្នាត្រង់ថា ការព្យាបាលមុនគេប្រើ Antibiotics ( ថ្នាំផ្សះ ) និង Antibacterial ( ថ្នាំសំលាបបាក់តេរី ) ។ មុនក្បាលខ្មៅ ឬ មុនអង្កាមមិនបង្ករឡើងដោយបាក់តេរីទេ ហើយវាមិនបង្ការបញ្ហាច្រើនដូចមុននោះទេ តែ វាគ្រាន់តែធ្វើអោយស្បែកមុខមិនស្អាត ដែលជាទូទៅ មុនក្បាលខ្មៅ កើតលើអ្នកមានស្បែកប្រភេទខ្លាញ់ និង​ មុនអង្កាម ( មុនក្បាលស ) កើតលើអ្នកមានស្បែកស្ងួត ហើយមិនអាចព្យាបាលអោយជាទេ ប៉ុន្តែអាចបង្ការឡើងការកើតឡើងបាន ។

4

មូលហេតុបណ្តាលអោយកកើតមុនក្បាលខ្មៅ (​ សំរាប់អ្នកដែលលមានស្បែកមានខ្លាញ់ )

6

នៅពេលដែលកោសិកាស្បែកងាប់ ឬ Makeup ដែលលាងសំអាតមិនបានល្អ ​វាចូលទៅក្នុងរន្ធញើសបូករួមជាមួយនឹង
សារធាតុខ្លាញ់ដែលក្រពេញបញ្ចេញខ្លាញ់ ប៉ុន្តែដោយសារវាមិនបានបិទជិតដោយកោសិកាស្បែកផ្នែកខាងលើ
វាបានធ្វើអុកស៊ីតកម្មជាមួយខ្យល់ខាងក្រៅ ( អុកស៊ីសែន ) នាំអោយវាក្លាយជាពណ៌ខ្មៅ ។

មូលហេតុអោយកកើតមុនក្បាលស ឬ មុនអង្កាម ឬ មុនខ្សាច់ ( សំរាប់អ្នកមានស្បែកស្ងួត )

7

វាខុសពីមុនក្បាលខ្មៅដោយសារ ខ្លាញ់ + កោសិកាងាប់ ( ឬ Makeup ដែលលាងមិនស្អាត ) ដែលស្ថិតនៅក្នុងរន្ធញើស បានបិទជិតដោយកោសិកាស្បែកផ្នែកខាងលើ ដែលមិនអនុញ្ញាតអោយវាប៉ះជាមួយនឹងខ្យល់ខាងក្រៅនោះទេ នាំអោយវាមិនបានអុកស៊ីតកម្មជាមួយនឹងខ្យល់ខាងក្រៅ នាំអោយវាក្លាយជាមុនក្បាលស ឬ ដែលយើងហៅថា មុនអង្កាម ។

ដំណោះស្រាយ
1. Cleanser and Makeup remover : ជ្រើសរើសប្រភេទ Gentle cleanser, water-soluble cleanser ជៀសវាងសាប៊ូដុំ ព្រោះសារធាតុដែលមានសាប៊ូដំធ្វើអោយបិតរន្ធញើស ចំនែកសាប៊ូលាងមុខមានលក្ខណៈជា Emollient ( ប្រភេទ greasy cream cleanser ក្រោយពេលលាងសំអាតដោយទឹកវាបន្សល់សារធាតុខ្លាញ់នៅលើមុខ  ) ។ ប្រសិនបើអ្នក Makeup ជាប្រចាំ អ្នកត្រូវប្រាកដចិត្តថា អ្នកលាងសំអាត Makeup បានស្អាតល្អ ។

Recommend
clean and clear foaming facial cleanser sensitive skin
Neutrogena one step gentle cleanser
jan marini bioglycolic bioclean
Cetaphil Daily Facial Cleanser
Avene Cleanance Soapless Cleanser

ផលិតផលដែលខ្ញុំប្រើ
 CeraVe Foaming Facial Cleanser

1

2. Salicylic Acid : ជ្រើសរើស Moisturizer or Night cream ដែលមានសារធាតុ Salicylic Acid ដែលមានលក្ខណៈជា Cream or gel or liquid or lotion ។ សារធាតុ Salicylic Acid ជួយកំចាត់កោសិកាដែលងាប់ ចេញពីស្បែកដូចនេះកោសិកាដែលងាប់ទាំងអស់នោះត្រូវបានសំអាតចេញ មុនពេលដែលកោសិកាងាប់ទាំងនោះ បិតរន្ធញើស ​ និង ជួយសំអាតកោសិកាដែលនៅក្នុងរន្ញញើសផងដែរ ។ កត្តាដែលអ្នកត្រូវដឹង គឺ ប្រសិនបើអ្នកមានស្បែកមុខខ្លាញ់ អ្នកគួរជ្រើសរើស Salicylic Acid ដែលមានលក្ខណៈជា gel or liquid ( ប៉ុន្តែខ្ញុំប្រើ lotion ព្រោវាល្អជាង Gel ដែលខ្ញុំធ្លាប់ប្រើ ព្រោះ Salicylic Acid ដែលមានលក្ខណៈជា Gel or liquid មានសារធាតុផ្សំជា អាល់កុល ដែលធ្វើអោយរាលរលាកស្បែក ) ។ ប្រសិនបើអ្នកមានស្បែកប្រភេទស្ងួត អ្នកគួរជ្រើសរើស Salicylic Acid ដែលមានលក្ខណៈជា Cream or Lotion ព្រោះជួយផ្តល់សំណើមដល់មុខ ។

Recommend
Nutrogena oil-free acne stress control 3-in-1 hydrating acne treatment
Aene akerat s psoriasis skin cream
Clinique Mild Clarifying Lotion
paula’s choice Clear Regular Strength Anti-Redness Exfoliating Solution With 2% Salicylic Acid

ផលិតផលដែលខ្ញុំប្រើ
Aveeno Clear Complexion Daily Moisturizer

13

3. ការពារការឡើងខ្លាញ់ ( Primer ) 
មូលហេតុដែលបង្ករដោយកោសិកាស្បែកងាប់ ឬ Makeup + ខ្លាញ់ ឥលូវដំណោះស្រាយ ពីការសំអាតកោសិកាងាប់ និង លាង Makeup រួចហើយ នៅសល់បញ្ហាខ្លាញ់មួយទៀត ។ ប៉ុន្តែចំនុចនេះ សំរាប់តែអ្នកមានស្បែកប្រភេទខ្លាញ៉ប៉ុណ្ណោះ ខ្ញុំប្រើ Silicone-based oil-absorbing primer ការពារការឡើងខ្លាញ់លើមុខ ។ ការប្រើ Clay Mask ( ម៉ាកភក់ំ ) ក៏អាចជួយស្រូប និង​សំអាតជាតិខ្លាញ់ចេញពីរន្ធញើសផងដែរ ប៉ុន្តែប្រសិនបើអ្នកមានស្បែកដែលងាយប្រតិកម្មអ្នកគួរតែកុំប្រើល្អជាង ។ អ្នកក៏អាចប្រើម៉ាសសំរាប់បកមុនផងដែរ ដើម្បីកាត់បន្ថយមុនខ្សាច់ អ្នកអាចប្រើ 1-2 ដងក្នុងមួយអាទិត្យ វាមិនប៉ះពាល់ដល់មុខងាររបស់រន្ធញើសនោះទេ ។ ប្រសិនបើអ្នកតែងតែ Makeup ដូចនេះ នៅពេលដែលមុខអ្នកមានខ្លាញ់ អ្នកគួរប្រើក្រដាសផ្តិតខ្លាញ់ មុនពេលដែលអ្នកផាត់ម៉្សៅបន្ថែម ព្រោះធ្វើបែបនេះ វាបន្ថយនូវបរិមាណម៉្សៅដែលអ្នកត្រូវផាត់បន្ថយ ។

Recommend
Smashbox   Photo Finish More Than Primer Blemish Control Salicylic Acid Acne Treatment
Caolion Premium Hot & Cool Pore Pack Duo
Origins Clear Improvement™ Active Charcoal Mask To Clear Pores
Innisfree Super Volcanic Pore Clay Mask

ផលិតផលដែលខ្ញុំប្រើ
Clean & Clear Oil-Absorbing Sheets, 50 Count
Monistat Complete Care Chafing Relief Powder Gel
Freeman Feeling Beautiful Clay Mask, Avocado & Oatmeal
Queen Helene Masque, Mud Pack

10

4. ជំរុញមុខងាររបស់រន្ធញើសអោយធម្មតា
Tretinoines ( Retin-A, Tazorac, Avita, Renova ) និង Differin ( អ្នកអាចស្វែងរកបាននៅតាមឪសថស្ថាន ប៉ុន្តែអ្នកត្រូវពិគ្រោះជាមួយគ្រូពេទ្យផ្នែកស្បែករបស់អ្នកជាមុនសិនមុនប្រើ ) ។ សារធាតុទាំងនេះ ត្រូវបានគេប្រើក្នុងការព្យាបាលមុន ដូចនេះគេសង្កេតឃើញថាការប្រើប្រាស់សារធាតុនេះ មានផលល្អទៅលើមុខងារនៃរន្ធញើសផងដែរ ។ ខ្ញុំប្រើ Retin-A 0.05% លាបរាល់យប់មុនពេលចូលគេង ប៉ុន្តែវាធ្វើអោយស្បែកស្ងួត និង របកផ្នែកគែមនៃច្រមុះ ដូចនេះអ្នកត្រូវប្រាកដថាលាបក្រែមផ្តល់សំណើមបន្ថែមពីលើ ឬ អ្នកអាចបន្យការប្រើប្រាស់វា ( បន្ថយមកនៅ 3 ដង/1សប្តាហ៍ )

ផលិតផលដែលខ្ញុំប្រើ ( ផលិតផលប្រភេទនេះ ភាគច្រើនគឺ ត្រូវចេញវេជ្ជបញ្ជាដោយគ្រូពេទ្យផ្នែកស្បែក )
Retin-A 0.025% ( ពណ៌ប្រផេះ ជារបស់ប្អូនស្រីរបស់ខ្ញុំ )
Retin-A 0.05% ( ពណ៌ខៀវ ជារបស់ខ្ញុំ  ហើយខ្ញុំតែងលាបរៀងរាល់យប់ )
12

ថ្វីត្បិតតែខ្ញុំប្រើផលិតផលទាំងអស់នេះ ក៏ពិតមែនប៉ុន្តែមុនខ្សាច់នៅតែអាចឡើងវិញសឹងគ្រប់ពេលវេលា ដូចនេះ វាជារឿងដែលមិនអាចទៅរួចដែលខ្ញុំចង់ព្យាបាលអោយជាដាច់ ព្រោះវាមិនខុសពីមុនធម្មតានោះទេ គឺ វាអាចលេចឡើងគ្រប់ពេលបើទោះបីជាខ្ញុំខិតខំថែស្បែកយ៉ាងណាក៏ដោយ ។

 

  2 comments for “ការព្យាបាលមុនក្បាលខ្មៅ ឬ មុនខ្សាច់លើច្រមុះ

  1. Kaa Yong II
    July 2, 2016 at 11:16 pm

    Bong tenh cleanser nov na der ??

    • somaly
      July 3, 2016 at 12:47 pm

      This one is USA brand, you can buy at somalystore just inbox to us on Facebook page.

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.