ការកែខៃក្រែមលាបមាត់ដែលខូច

ប្អូនស្រីរបស់ខ្ញុំបានធ្វើអោយបាត់គំរបនៃក្រែមលាបមាត់របស់ខ្ញុំ ធ្វើអោយខ្ញុំពិបាកក្នុងទុកដាក់ និង​ យកមកប្រើ ដូចនេះ ខ្ញុំក៏នឹករកវិធីកែខៃព្រោះមិនចង់បោះចោលវាទេ ។ ដូចនេះថ្ងៃនេះ ខ្ញុំនឹងលើកយកវិធីរបស់ខ្ញុំ មកបង្ហាញ និង សង្ឃឹមថាអាចជួយអ្នកទាំងអស់គ្នាដែលមានបញ្ហាដូចជាខ្ញុំ  ។

របស់ដែលខ្ញុំប្រើមាន
– ក្រែមលាបមាត់ដែលខូច  ឬ បាត់គំរប
– បំពង់ក្រែមលាបមាត់ដែលប្រើអស់ ( អ្នកអាចទិញក្រែមលាបមាត់ថ្មី ដែលមានតំលៃថោកដោយយកតែបំពង់វា )
– ស្លាបព្រា​
– ដែកកេះ
– ប្រដាប់កៀរ ( អ្នកអាចប្រើឈើចាក់ធ្មេញក៏បាន )
– អាល់កុល ( ខ្ញុំប្រើអាល់កុលក្រដាស​ )

8

របៀបធ្វើ 
– ដំបូងជូតប្រដាប់កៀវ និង ស្លាបព្រានឹង អាល់កុលអោយបានស្អាតជាមុន សឹមកាយយកក្រែមលាបមាត់មកដាក់ស្លាបព្រា
5

– ដុតកំដៅក្រែមលាបមាត់
6

– ពេលដែលក្រែងលាបមាត់រលាយសប់ហើយ ចាក់វាចូលក្នុងបំពុងមួយទៀត ( បំពង់ដែលដាក់នេះ ត្រូវមូលបាតវាអោយដល់ក្រោមបំផុត សឹមចាក់ចូល )
7

– បន្ទាប់មកដាក់វាចូលទូរទឹកកកជាន់កក ប្រហែល 15 នាទី ពេលដែលយកចេញ អ្នកគ្រាន់តែមួរវាឡើងមកលើបន្តិច ហើយយកកំបិតកាត់មុខខាងលើអោយស្មើស្អាតជាការស្រេច ។

9

 

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.