មុខខ្ញុំឡើងអាចម៍រុយខ្លាំង តើធ្វើម៉េចទៅ ?

អ្នកខ្លះហៅអាចម៍រុយថាជា ប្រជ្រុយក្រហម ( Brown Spot, hyperpigmentation  ) ជាំមុខ ( Chloasma or Melasma ) ឬ ប្រជុយអាយុវែង ( age spot ) ។ អាចម៍រុយ មិនមែនបណ្តាលមកពីថ្លើមមានបញ្ហា  ឬ បណ្តាលមកពីអ្នកមានអាយុច្រើននោះទេ ប៉ុន្តែវាជាលទ្ធផលនៃស្បែកដែលមិនបានលាបឡេការពារកំដៅថ្ងៃរយៈពេលយូរប៉ុណ្ណោះ និងមានមូលហេតុមួយចំនួនទៀតដូចជា ការញុាំថ្នាំពន្យាកំណើត ការមានផ្ទៃពោះ ឬ ការព្យាបាលដោយ estrogen ។ ស្បែកមុខខ្ញុំមិនសូវមានបញ្ហាអាចម៍រុយនោះទេ ប៉ុន្តែខ្ញុំប្រើផលិតផលបំបាត់អាចម៍រុយក្នុងគោលបំណងធ្វើអោយស្បែកមុខភ្លឺរលោង ការពារការឡើងអាចម៍រុយ និង ជាំ ។ រូបដំបូងជារូបខ្ញុំថតក្រោយពេលដែលលាងមុខរួចពេលព្រលឹម ចំនែករូបទី 2 គឺខ្ញុំថតប្រហែល ១អាទិត្យក្រោយថតរូបទី ១ (  រូបនេះ គឺ ថតក្រោយពេលដែលខ្ញុំលាបក្រែមផ្តល់សំណើមដល់ស្បែកមុខរួច ( គ្មាន Foundation, Powder or BB cream ) ។

5

ខាងក្រោមនេះ ជាវិធីដែលខ្ញុំប្រើ

1. ក្រែមការពារកំដៅថ្ងៃ
ប្រសិនបើអ្នកចង់បានស្បែកសស្អាត គ្មានអាចម៍រុយ និង ក្មេងជាងវ័យ ហើយមិនប្រើក្រែមការពារកំដៅថ្ងៃ វាជារឿងដែលមិនអាចទៅរួចនោះទេ ។ ការជ្រើសរើសក្រែមការពារកំដៅថ្ងៃសំរាប់លាបមុខ គឺ ជ្រើសរើសក្រែមដែលមាន SPF 15 ឬ SPF ខ្ពស់ជាងនេះ កាន់តែល្អ ចំនុចសំខាន់ដែលគួរចាប់អារម្មណ៍គឺ ក្រែមការពារថ្ងៃដែលល្អត្រូវមានសមត្ថភាពការពារបានទាំង UVA and UVB ។ ប្រសិនបើអ្នកមិនប្រាកដថាក្រែមការពារកំដៅថ្ងៃរបស់អ្នកអាចការពារ UVA បានឬ អត់អ្នកអាចឆែក Ingredient List ( តារាងរាយឈ្មោះសារធាតុផ្សំ ) រកមើលនូវសារធាតុទាំងនេះ Titanium Dioxide, Zinc Oxide ( សារធាតុពីរនេះមានសមត្ថភាពការពារល្អជាងគេ ) , Avobenzone ( ឬ butylmethoxydibenzoylemethane ), Tinosorb, Mexoryl SX ( ឬ ecamsule) .

ផលិតផលដែលខ្ញុំប្រើ : 
– Aveeno Active Naturals Ultra Calming Daily Moisturizer, SPF 15 : មានសារធាតុ  Avobenzone 3%, Octinoxate (7.5%), Octisalate (2%)
– Aveeno Active Naturals Positively Radiant Daily Moisturizer, SPF 30
  : មានសារធាតុ Avobenzone – 3 %, Homosalate – 12 %, Octisalate – 5 %, Octocrylene – 1.7 %, Oxybenzone – 3 %
– COOLA – Face SPF 30 Mineral Sunscreen Cucumber Matte Finish : មានសារធាតុ  Titanium Dioxide (3.2%), Zinc Oxide (1.8%)

1

2. Melanin-inhibitor ( សារធាតុបន្ថយការផលិតនៃមេឡានីន )
មូលហេតុដែលធ្វើអោយអ្នកឡើងអាចម៍រុយ គឺ បណ្តាលមកពីការកើនឡើងនូវការផលិត មេឡានីននៃស្បែក ។ ប៉ែកអាស៊ីភាពស្រស់ស្អាតនៃស្បែកគឺ សំដៅដល់ស្បែកដែលសរលោង ប៉ុន្តែប៉ែកអឺុរ៉ុបវិញពួកគេស្រលាញ់ស្បែកខ្លៅស្រអែមជាងស្បែកស ដូចនេះទើបផលិតផលដែលធ្វើអោយស្បែកសនៅប៉ែកអាស៊ី និង អ៊ឺរ៉ុបមានលក្ខណៈខុសគ្នា ដែលផលិតផលប៉ែកអាស៊ីឡេលាបដែលធ្វើអោយស គេច្រើនប្រើពាក្យ ” Whitening ” ចំនែកផលិតផលប៉ែកអ៊ឺរ៉ុបច្រើនប្រើពាក្យ ” Brightening or Lightening or illuminating ” ប៉ុន្តែនេះ មិនមែនអ្វីដែលខ្ញុំតែងតែចាប់អារម្មណ៌នោះទេ ព្រោះមិនថាវាជាផលិតមកពីណានោះទេ សារធាតុដែលធ្វើអោយសគឺ មិនខុសគ្នានោះទេ សារធាតុទាំងនោះមានដូចជា :
Hydroquinone ( 0.5%-4% ) នេះជាសារធាតុដែលពូកែជាងគេ វាត្រឹមតែធ្វើអោយស្បែកសជាងមុនទេ វាថែមទាំងជួយបន្ថយការឡើងអាចម៍រុយ និង ជួយកាត់បន្ថយស្នាមមុនទៀតផង ប៉ុន្តែដោយសារវាមិនអាចប្រើជាមួយនឹង Retin-A ទើបខ្ញុំជ្រើសរើសប្រើ់ Arbutin និង Vitamin C ជំនួសវិញ ។
Arbutin ( វាជាខ្សែស្រលាយនៃ Hydroquinone ) ភាគច្រើនជា Alpha arbutin and Beta arbutin .
Azelaic acid ( 15%-20% )
Vitamin C ( L-ascorbic acid, ascorbic acid, and magnesium ascorbyl phosphate )

និង សារធាតុផ្សេងទៀតដែលគ្មានអំពើលើការផលិតម៉េឡានីន តែអាចព្យាបាលអាចម៍រុយបាន មានដូចជា  Tretinoin, Retinol, Kojic acid, AHAs,  BHA ។ មានម៉្សៅលាយមួយចំនួនដែលធ្វើអោយមុខសយ៉ាងឆាប់រហ័ស និងជួយបំបាត់មុនទៀតផង តែវាជាសារធាតុដែលផ្តល់គ្រោះថ្នាក់ដល់ស្បែក  វាជាសារធាតុ Mercury and glucocorticoids វានឹងបង្ករបញ្ហាដល់ស្បែកនៅពេលដែលអ្នកឈប់ប្រើវា ។

3
Glucocorticoids Cream មានដូចជា Myda-B or Gentriderm ដែលជាក្រែមប្រើធ្វើជាម៉្សៅលាយសំរាប់លាបមុខ ឬ លាបខ្លួន ។

ផលិតផលដែលខ្ញុំប្រើ :
– OZNaturals-  Anti Wrinkle, Anti Aging Serum ដែលមានសារធាតុ 20% Vitamin C + Hyaluronic Acid
– derma e Skin Lighten Natural Fade and Age Spot Creme Treatment ដែលមានសារធាតុ Licorice, Alpha-Arbutin and Vitamin C ( ខ្ញុំប្រើវាបានមួយអាទិត្យប៉ុណ្ណោះ )

 

2

3. Penetrating medical procedures ( ការព្យាបាលដោយម៉ាស៊ីន )
ប្រសិនបើអាចម៍រុយប្រែក្លាយជាជាំ ដែលមានលក្ខណៈធំ ជ្រៅ និង ដិតខ្លាំង នោះផលិតផលដែលមានសារធាតុបន្ថយការផលិតនៃម៉េឡានីន មិនបានផលនោះទេ ដូចនេះត្រូវតែសុំជំនួយពីសំណាក់គ្រូពេទ្យស្បែករបស់អ្នក ។ វិធីដែលគាត់អាចប្រើមានដូចជា laser removal , IPL treatment ( intense pulsed light ) និង Chemical peels ។

ផលិតផលដែលខ្ញុំលើកមកបង្ហាញ ភាគច្រើនជាផលិតអាមេរិច ប៉ុន្តែអ្វីដែលខ្ញុំចង់បង្ហាញអោយអ្នកទាំងអស់គ្នាបានស្គាល់គឺ សារធាតុដែលមានក្នុងផលិតផលទាំងនេះ មិនមែនម៉ាករបស់វានោះទេ 🙂

 

  4 comments for “មុខខ្ញុំឡើងអាចម៍រុយខ្លាំង តើធ្វើម៉េចទៅ ?

  1. Fary
    June 3, 2016 at 9:14 pm

    យើងអាចប្រើ My Da លាប នៅលើមុខបានទេ ?

    • somaly
      June 4, 2016 at 12:30 pm

      អត់បានទេ តែប្រសិនបើគ្រូពេទ្យជាអ្នកនែណាំអោយប្រើ អូនអាចប្រើបាន ព្រោះវាជាថ្នាំពេទ្យមិនមែនឡេលាបមុខធម្មតា

  2. Heang
    July 23, 2016 at 12:27 am

    មុខខ្ញុំមានអាចម៍រុយតូចៗ​ ខ្ញុំចង់ប្រើlaserដើម្បីបំបាត់វា​ តើវាមានផលប៉ះពាល់ខ្លាំងទេ? គួរប្រើរឺអត់។

    • somaly
      July 23, 2016 at 8:36 pm

      Laser គ្រាន់តែជួនកាលធ្វើស្បែកក្រហម ឬ រលាក ប៉ុន្តែគ្មានផលប៉ះពាល់ធ្ងន់ធ្ងរនោះទេ

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.