ការផឹក Collagen ជួយពន្យារភាពជ្រីវជ្រួញ ?

ប្រមាណ 2 ឆ្នាំក្រោយនេះ ខ្ញុំសង្កេតឃើញនៅលើទីផ្សារកម្ពុជា មានលក់នូវផលិតជាច្រើនដែលមានសារធាតុ Collagen ដូចជា ឡេមានសារធាតុ Collagen អាហារបំប៉ន ( supplement ) ជាពិសេសភេសជ្ជៈ ដែលភាគច្រើនអ្នកលក់ផលិតផលទាំងអស់បានធានាថា ក្រោយពេលដែលផឹកហើយអ្នក និង មានស្បែកក្មេងជាងវ័យ ស រលោងស្អាតជាងមុន ព្រោះវាជួយបង្កើតសារជាថ្មី និង បង្កើននូវ Collagen នៅក្នុងស្បែករបស់អ្នក ដែលប្រភពដើមនៃជំនឿនេះដំបូងគឺមកពីប្រទេសជប៉ុន ។ ហេតុអ្វីបានជាគេមានជំនឿមុះមុតបែបនេះ ?
ប្រសិនបើអ្នកសួរថា :
តើ Collagen ពិតជាជួយអោយស្បែកក្មេងជាងវ័យ និង សរលោងស្អាតពិតមែនរឺទេ ?
ចំលើយ : ចំលើយរបស់ខ្ញុំគឺ វាមិនពិតនោះទេ ។

tokihbanner2
ចុះហេតុអ្វីបានជាពេលដែលផឹក Collagen ស្បែកខ្ញុំស្រស់ភ្លឺសស្អាតជាងមុន ?
ចំលើយ : នេះមិនមែនជាឥទ្ធិពលនៃ Collagen ដែលមានក្នុងភេសជ្ជៈដែលអ្នកផឹកនោះទេ វាអាចបណ្តាលមកពីសារធាតុផ្សេងទៀតដែលរួមជាមួយដូចជា Vitamin C ជាដើម ម៉្យាងវិញទៀត Collagen មានឥទ្ធិពលធ្វើអោយស្បែមមានសុខភាពល្អ និង មានសំណើម ។ Collagen មានតែនៅលើសត្វ និង មនុស្សតែប៉ុណ្ណោះ ដូចនេះ ប្រសិនបើផលិតផលទាំងនោះបញ្ជាក់ថា Collagen របស់ផលិតរបស់គេបានចំរាញ់ពីរុក្ខជាតិ នោះវាជារឿងចំលែកដែលអ្នកគួរតែឆ្ងល់ ។

toki

តើ Collagen ជាអ្វី ?
ចំលើយ : Collagen ជាប្រូតេអ៊ីន ( វាជាបណ្តុំនៃ amino-acids ដែលមាន Glycine, Proline, Hydroxyproline and Arginine) ដែលមានច្រើនក្រៃលែងក្នុងខ្លួនមនុស្សយើង វាជាសារធាតុដែលមានក្នុង ឆ្អឹង សាច់ដុំ ស្បែក និង tendons ( សរសៃពួរ ) ។  ការសិក្សាបានបង្ហាញថា ការទទួលទាន Collagen ផ្តល់ផលល្អដល់ស្បែក ឆ្អឹង និង​ សារពាង្គកាយ ប៉ុន្តែគ្មានការសិក្សាណាមួយបង្ហាញថា​ការទទួលទាន Collagen ធ្វើអោយស្បែកក្មេងជាងវ័យនោះទេ ។

collagen diagram

ហេតុអ្វីការទទួលទាន Collagen មិនបន្ថែម Collagen នេះទៅលើចំនួន Collagen ដែលមានស្រាប់នៅលើស្បែក?
ចំលើយ : វាមិនខុសពីការរទទួល កាល់ស្យូមដើម្បីព្យាបាលឆ្អឹងដែលបាក់នោះទេ ថ្វីត្បិតតែ Calcium ជួយអោយឆ្អឹងឆាប់លូតលាស់ និង ធ្វើអោយឆ្អឹងរឹងមាំ ប៉ុន្តែវាមិនអាចជួយអោយឆ្អឹងដែលបាក់ជាដូចដើមនោះទេ វាដូចគ្នាទៅនឹង Collagen អ៊ីចឹងដែរ Collagen អាចជួយអោយស្បែកមានសំណើម រលោង និង មានសុខភាពល្អជាងមុន ប៉ុន្តែវាមិនអាចប្រឆាំងនឹងភាពជ្រីវជ្រួញបាននោះទេ​ ព្រោះពេលដែលអ្នកទទួលទាន Collagen ចូលទៅក្នុងប្រពន្ធ័រំលាយអាហារ Collagen ទាំងនេះ ត្រូវបានបំបែកទៅជា amino-acids ដែលមានដូចជា Glycine, Proline, Hydroxyproline and Arginine​ ដូចនេះ Collagen ដែលអ្នកលេបមិនបានរក្សាទំរង់ដើមនោះទេ ។

Toki_Mini-Tabs-500x500

ប្រសិនបើខ្ញុំលាបផលិតផលលាបមុខដែលមានសារធាតុ Collagen និង Elastin តើវាជួយបន្ថែមពីលើចំនួន Collagen និង Elastin ដែលមានស្រាប់ក្នុងស្បែកដែរឬទេ ?
ចំល់ើយ : Collagen and Elastin ដែលមានក្នុងផលិតផលលាបមុខដើរតួរជាសារធាតុដែលជួយផ្តល់សំណើមប៉ុណ្ណោះ ព្រោះម៉ូលេគុល Collagen មានទំហំធំដែលមិនអាចជ្រាបចូលតាមស្បែកបាន ប៉ុន្តែបើទោះបីជាគេប្រើបច្ចេកវិទ្យាធ្វើអោយទំហំវាតូចអោយជ្រាបចូលស្បែកបានក៏វាមិនអាចបន្ថែមទៅល់ើCollagen ដែលមានក្នុងស្បែកទេ ដូចនេះការលាបផលិតផលដែលមានសារធាតុ Collagen ដើម្បីព្យាបាលភាពជ្រីវជ្រួញ វាជាការខ្ចះខ្ចាយថវិកាទៅវិញទេ ចំនែក Elastin ក៏មិនខុសពី Collagen ដែរ ។

11480283
ចុះបើប្រភពដើមនៃ Collagen ទាំងនោះខុសគ្នា ពេលដែលញុាំចូលទៅតែវាមានឥទ្ធិពលខុសគ្នាមែនទេ ?

ចំលើយ : ប្រភពនៃ Collagen គឺមិនសំខាន់នោះទេ ទោះបីវាជា Collagen នោះយកពីសត្វគោ សត្វជ្រូក ឬ សត្វត្រី នៅពេលញុាំចូលទៅ​ វានឹងបំបែកទៅជា Amino-acids ដូចគ្នា ។ ដូចនេះ ប្រសិនបើអ្នកចង់ការពារភាពជ្រីវជ្រួញលើស្បែក អ្នកគួរតែចំណាយថវិកាសំរាប់ការទិញ Collagen ផឹកទៅទិញផលិតផលសំរាប់លាបល្អជាង ព្រោះបើធៀបទៅ ផលិតផលលាបមានតំលៃថោកជាង និង អត្ថប្រយោជន៍ក៏មានការសិក្សាច្បាស់ជាងផងដែរ ។ ប្រសិនបើអ្នកត្រូវការប្រភេទ Supplement ដែលជួយស្បែក មាន Supplement ពីរប្រភេទដែលអ្នកមិនគួរមើលរំលង គឺ Multi-Vitamin និង Omega-3 ដែលអ្នកគួរតែទទួលទានរាល់ថ្ងៃ ហើយប្រសិនបើអ្នកចូលចិត្តជាភេសជ្ជៈឆុងផឹកវិញ ខ្ញុំចង់ណែនាំជាប្រភេទតែបៃតង ជាជាងការផឹក Collagen .

14

ប្រសិនបើអ្នកមានគ្រូពេទ្យស្បែកប្រចាំខ្លួនអ្នកអាចសាកសួរពីវិធីដែលគ្រូពេទ្យផ្នែកស្បែកប្រើក្នុងការភ្ញោចការផលិត Collagen របស់ស្បែកដូចជា​
15
– Wrinkle fillers  : ប្រើ Collagen ចាក់បញ្ចូលក្នុងស្បែក
– Laser/light resurfacing ( Red light ) : វាភ្ញោចការផលិត Collagen នៃស្បែក
– Chemical peels : លាបសារធាតុ chemical solution លើមុខរួចបកចេញ ធ្វើបែបនេះកោសិកាចាស់ត្រូវជំរុះ និង ជំរុញការកកើតកោសិកាថ្មី

ខ្ញុំមិនមែនជាគ្រូពេទ្យផ្នែកស្បែកទេ ដូចនេះ ប្រសិនបើមានកង្វះខាត ឬ ការបកស្រាយខុសសូមជួយផ្តល់យោបល់វិញផង ព្រោះអ្វីដែលខ្ញុំដឹងគឺ បានពីការស្វែងជ្រាវ និង ការអានសៀវភៅមួយចំនួនប៉ុណ្ណោះ ។ ខ្ញុំនឹងទទួលយកការរិះគន់ស្ថាបនារបស់អ្នកទាំងអស់គ្នា 🙂

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.