សំនួរដែលទាក់ទងនឹងការថែស្បែកដែលខ្ញុំចង់អោយអ្នកទាំងអស់គ្នាដឹង

ដោយសារខ្ញុំចូលចិត្តអានសៀវភៅដែលទាក់ទងនឹងបញ្ហាស្បែកច្រើន ដូចនេះ ថ្ងៃនេះខ្ញុំចង់លើកយកនូវសំនួរដែលខ្ញុំធ្លាប់អំពីផលិតផលថែស្បែកមកបង្ហាញដល់អ្នកទាំងអស់គ្នាអោយបានដឹង : 
1. អ្នកគួរជ្រើសរើសផលិតផលថែស្បែកមុខអាស្រ័យទៅតាមអាយុរបស់អ្នក ?
ចំលើយ : ការជ្រើសរើសផលិតផលថែស្បែកគឺ អាស្រ័យទៅតាមប្រភេទស្បែក មិនមែនអាស្រ័យទៅតាមអាយុនោះទេ ។ ប្រភេទស្បែកនៅទីនេះ សំដៅដល់លក្ខណៈនៃស្បែករបស់អ្នក ដូចជា ស្បែកប្រភេទខ្លាញ់ ឬ ស្ងួត, ស្បែកងាយប្រតិកម្ម ឬ ធន់ .ស្បែកមានមុន ឬ មានអាច៍រុយ ស្បែកមុខតឺង ឬ ជ្រីវជ្រួញ ជាដើម ។

2

2. ប្រសិនបើលាងមុខច្រើនដងក្នុងមួយថ្ងៃ នោះវានឹងជួយកាត់បន្ថយការឡើងមុន ?
ចំលើយ : ការលាងមុខច្រើនហួសហេតុនាំអោយស្បែកកាន់តែយ៉ាប់លើសដើមប៉ុណ្ណោះ ទោះបីជាមុខរបស់ខ្ញុំជាប្រភេទខ្លាញ់ មានមុន និង ងាយប្រតិកម្មក៏ដោយ ក៏ខ្ញុំព្យាយាមលាងសំអាតមុខតែ 2-3 ដងក្នុងមួយថ្ងៃប៉ុណ្ណោះ ។ អ្នកប្រហែលគិតថា ការ Scrub គឺជួយសំអាតស្បែកកាន់តែជ្រៅ និង សំអាតបានល្អជាងការលាងសំអាតធម្មតា ប៉ុន្តែប្រសិនបើអ្នកមានមុន ការ Scrub អ្នកគួរជៀសវាង និង ជៀសវាងនូវសារធាតុមួយចំនួនទៀតដូចជា Alcohol, Menthol, Peppermint, Eucalyptus .។

11

3. មានផលិតផលដែលអាចជួយលុបបំបាត់ស្នាមជ្រីវជ្រួញបានមែនទេ ?
ចំលើយ : គ្មានផលិតផលណាដែលជួយបំបាត់ស្នាមជ្រីវជ្រួញបានទេ តែមានផលិតផលដែលជួយពន្យារភាពជ្រីវជ្រួញបាន ដូចនេះ ការការពារប្រសើរជាងការព្យាបាល ។

4. ផលិតផលប៉ែកអ៊ឺរ៉ុបដូចជា ផលិតផលអាមេរិច បារាំង ល្អជាងផលិតផលប៉ែកអាស៊ី ដូចជា ផលិតផលជប៉ុន កូរ៉េ ?
ចំលើយ : វាមិនពិតនោះទេ ព្រោះទាំងផលិតផលប៉ែកអ៊ឺរ៉ុប និង ប៉ែកអាស៊ីសុទ្ធតែមានសារធាតុផ្សំដូចគ្នា ដូចជា សារធាតុចំរាញពីរុក្ខជាតិ  វីតាមីន និង សារធាតុផ្សេងៗទៀត ដូចនេះ កុំខ្លាចនឹងសាកល្បងផលិតផលទាំងអស់នោះ ។ ថ្វីត្បិតខ្ញុំចូលចិត្តប្រើផលិតផលប៉ែកអ៊ឺរ៉ុប ប៉ុន្តែខ្ញុំក៏ចូលចិត្តប្រើផលិតកូរ៉េដូចជា Lip Tint, lip Tatoo និង ក្រែមលាបជុំវិញភ្នែក ជាដើម ។

5. ផលិតផលដែលមានសារធាតុធម្មជាតិ ( Natural Ingredient ) ល្អជាងផលិតផលដែលមានសារធាតុសំយោគ ( Synthetic Ingredient ) ?
ចំលើយ : វាមិនពិតនោះទេ ព្រោះជួនកាលសារធាតុធម្មជាតិមួយចំនួនក៏មានឥទ្ធិពលអាក្រក់ដល់ស្បែកជាងផលិតដែលាមានសារធាតុសំយោគ ។ ម៉្យាងវិញទៀតសារធាតុធម្មជាតិភាគច្រើនពិបាកក្នុងការក្សានូវប្រសិទ្ធភាព ព្រោះវាងាយនឹងដុះមេរោគជាងផលិតផលដែលមានសារធាតុសំយោគ ។ មួយវិញទៀតសារធាតុសំយោគគឺ សុទ្ធល្អជាងសារធាតុធម្មជាតិ ។

6. ប្រអប់ ឬ ដប ឬ ក្រឡដែលដាក់ផលិតផលវាគ្មានអត្ថប្រយោជន៍អីទេ ? 
ចំលើយ : ផលិតផលភាគច្រើន នឹងឆាប់ខូចគុណភាព ឬ បាត់បង់ប្រសិទ្ធភាព ប្រសិនបើវាប៉ះខ្យល់ ដូចនេះ ការវេចខ្ចប់ដើរតួយ៉ាងសំខាន់ក្នុងការរក្សាគុណភាពនៃផលិតផល ។ ឧទាហរណ៍ : វីតាមីនសេ ជាសេរ៉ូមនឹងខូចប្រសិនប់ើវាត្រូវពន្លឺ និង ខ្យល់ ដូចនេះ គេវេចខ្ចប់វាក្នុងដបដែលមានពណ៌ខ្មៅស្រអាប់ដែលជៀសវៀងការត្រូវពន្លឺ និង បិទជិតល្អដែលជៀសវាងការត្រូវខ្យល់តាមដែលអាចធ្វើបាន ។

13

7. នៅពេលដែលស្បែករបស់អ្នកត្រូវនឹងផលិតផលណាមួយហើយ ចឹងដល់ពេលដែលយើងត្រូវប្តូរទៅប្រើផលិតផលថ្មីហើយមែនទេ ?
ចំលើយ : ខ្ញុំធ្លាប់ប្រើផលិតផលលាបមុខពេលយប់ Aveeno Clear Complexion Daily Moisturizer  ក្នុងរយៈពេល 1 ខែក្រោយស្បែកខ្ញុំចាប់ផ្តើមថយការឡើងមុន និង ភ្លឺរលោង រហូតដល់ខ្ញុំប្រើអស់ ខ្ញុំក៏ឈប់ប្រើ ហើយប្តូរទៅប្រើផលិតផលថ្មី ប៉ុន្តែក្រោយពេលដែលប្តូរទើបដឹងថាផលិតផលថ្មីនេះ មិនល្អដូច Aveeno Clear Complexion ដែលខ្ញុំធ្លាប់ប្រើនោះទេ ដូចនេះប្រសិនបើស្បែករបស់អ្នកត្រូវជាមួយនឹងផលិតផលណាមួយហើយ អ្នកគួរតែកុំផ្លាស់ប្តូរ ព្រោះវាដូចជា ការទទួលបន្លែអ៊ីចឹងដែរ វាល្អចំពោះសុខភាព ហើយអ្នកកាន់តែទទួលទានវាកាន់តែយូរ វាកាន់តែល្អចំពោះសុខភាពរបស់អ្នក ។

8. យើងគួរតែទិញផលិតផលថែស្បែកជាលក្ខណៈជា ឈុត និង ម៉ាកតែមួយ ទើបល្អចំពោះស្បែក ?
ចំលើយ : ម៉ាកនីមួយៗ មានផលិតផលដែលល្អ និង មិនល្អ ហើយក្នុងឈុតនៃផលិតផលនីមួយៗ ក៏មានផលិតផលល្អ និងមិនល្អដូចគ្នា ដូចនេះ ការទិញផលិតផលជាលក្ខណៈជាឈុត ផ្តល់ផលល្អចំពោះអ្នកលក់ប៉ុណ្ណោះ ។

14

9. ផលិតផលដែលខ្ញុំប្រើ មានសារធាតុដែលធ្វើអោយស្បែករលាក និង ប្រតិកម្មដូចជា Alcohol, Lavender, bergamot, peppermint ប៉ុន្តែស្បែកខ្ញុំអត់មានអារម្មណ៍អ្វីទាំងអស់ ដូចនេះ សារធាតុទាំងនេះ ខ្ញុំអាចបន្តប្រើបានមែនទេ ?
ចំលើយ : ព្រោះតែស្បែកអ្នកគ្មានអារម្មណ៍អ្វីទាំងអស់ មិនមែនមានន័យថា វាល្អចំពោះស្បែករបស់អ្នកនោះទេ ។ វាដូចជាអ្នកដើរហាលថ្ងៃពេលមេឃស្រទុំ អ៊ីចឹងដែរ ស្បែកអ្នកគ្មានអារម្មណ៍អ្វីទាំងអស់ ប៉ុន្តែធាតុពិតគឺ ស្បែកអ្នករងការវាយប្រហារពី UVA ( អាចឆ្លងកាត់ពពក និង កញ្ចក់បាន ) ដែលអ្នកមិនបានដឹង ដូចនេះ អ្នកគួរនៅអោយឆ្ងាយពីសារធាតុទាំងនេះ ។

ប្រសិនបើអ្នកទាំងអស់គ្មានមានសំនួរបន្ថែមអាចសួរបាន ខ្ញុំប្រាកដជាសប្យាយបើអ្នកទាំងអស់គ្នាសួរ 🙂

  2 comments for “សំនួរដែលទាក់ទងនឹងការថែស្បែកដែលខ្ញុំចង់អោយអ្នកទាំងអស់គ្នាដឹង

  1. heng
    July 19, 2016 at 1:20 pm

    my face have acne ,i want to use motorizer but i don’t know which bland is gook for me. can you tell me ?

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.