ម៉ាស​ធម្មជាតិបិទមុខដែលជួយបំបាត់ស្នាមមុនរបស់ខ្ញុំ

ខ្ញុំតែងតែឡើងមុនជាញឹកញាប់ ហើយអ្វីដែលជាបញ្ហាធំសំរាប់ខ្ញុំគឺ វាបន្សល់ទុកស្លាកស្នាមដែលមិនងាយនឹងបាត់ទៅវិញ ។ មានពេលខ្លះស្លាកស្នាមថ្មីមិនទាន់នឹងបាត់ផង មុនថ្មីក៏លិចឡើងដែលនាំអោយមុខរបស់ខ្ញុំពោរពេញដោយស្នាមមុន ដូចនេះ ខ្ញុំតែងតែព្យាយាមសឹងគ្រប់មធ្យោបាយដើម្បីបំបាត់ស្នាមចាស់អោយអស់មុនពេលដែលមុនថ្មីកើតឡើង ។ ម៉ាសទាំងនេះ មានដូចជា :
1. ម៉ាសកាហ្វេ

3
ខ្ញុំប្រើការហ្វេដើម្បីខាត់ខ្លួន ប៉ុន្តែ ដោយសារមួយរយៈនេះ ខ្ញុំឡើងគីឡូ ( 2kg ) ធ្វើអោយមុខរបស់ខ្ញុំឡើងធំជាងមុន ដូចនេះ ម៉ាសនេះ មិនត្រឹមតែជួយកំចាត់ចោលកោសិកាដែលងាប់ចេញពីស្បែកប៉ុណ្ណោះទេ តែវាថែមទាំងជួយកំចាត់ជាតិខ្លាញ់ដែលលើសចេញពីមុខទៀតផង ។
របស់ដែលអ្នកត្រូវការមាន :
1

– ទឹកឃ្មុំ 1 ស្លាបព្រាបាយ
– កាហ្វេម៉ត់ 1 ស្លាបព្រាបាយ
– ប្រទាលកន្ទុយក្រពើ 1 ស្លាបព្រាកាហ្វេ ( ប្រសិនបើគ្មានមិនបាច់ដាក់ក៏បានដែរ )
លាយសារធាតុទាំងពីរនេះចូលគ្នាអោយសប់ សឹមលាបលើមុខ រួចខាត់ថ្មមៗ ប្រហែល 1 នាទី រួចទុកចោលប្រហែល 20 នាទីសឹមលាងចេញដោយទឹកធម្មតា ។

2. ម៉ាសម៉្សៅរមៀត
4

ប្រសិនបើអ្នកមានម៉្សៅរមៀតវាជាការប្រសើរ ម៉្សៅរមៀតជួយបំបាត់ស្លាកស្នាម និង ធ្វើអោយស្បែកសជាងមុន ។ នេះជាម៉ាសដែលខ្ញុំឧស្សាហ៍ធ្វើព្រោះខ្ញុំ និង ប្អូនស្រីខ្ញុំចូលចិត្តវាជាងគេ ។
របស់ដែលអ្នកត្រូវការមាន :

2
– ម៉្សៅរមៀត 1/2 ស្លាបព្រាបាយ
– ម៉្សៅអង្ករដំណើប 1/2 ស្លាបព្រាបាយ
– ទឹកដោះគោជូរ 1 ស្លាបព្រាបាយ
លាយម៉្សៅរមៀតជាមួយនឹង ម៉្សៅអង្ករដំណើបអោយសប់សឹមដាក់ទឹកដោះគោជូរចូលរួចច្របល់អោយស្មើសាច់ ។ លាបអោយសប់ផ្ទៃមុខ រួចទុកចោលរហូតដល់មុខស្ងួតសឹមលាងចេញ ។

4. ម៉ាសដំឡូងបារាំង

8
នៅក្នុងដំឡូងបារាំងមាននូវអង់ស៊ីមម្យ៉ាងដែលហៅថា catecholase ហើយអង់ស៊ីមនេះអាចធ្វើអោយស្បែកប្រែជាសនិង ភ្លឺជាងមុន។
របស់ដែលអ្នកត្រូវការ :

7
– ដំឡូងបារាំងស្ងោរហើយ ប្រហែល 200 ក្រាម ( ខ្ញុំជាមនុស្សខ្ចិលដូចនេះ រាល់ពេលដែលខ្ញុំធ្វើម៉ាសនេះម្តងៗ ខ្ញុំតែងតែចិតដំឡូងបារាំងជាដុំុំតូចៗ រួចដាក់ចូលក្នុងកូនចាន ហើយដាក់វាចូលក្នុងឆ្នាំងដាំបាយអគ្គីសនីដើម្បីដាំវាជាមួយនឹងបាយ ពេលដែលបាយឆ្អិន ដំឡូងបារាំងក៏ឆ្អិនដូចគ្នា )
– ទឹកដោះគោស្រស់ 3 ស្លាបព្រាបាយ
ដំបូងអ្នកត្រូវកិនដំឡូងបារាំងអោយម៉ត់ សឹមចាក់ទឹកដោះគោចូលរួចលាយអោយសប់ រួចលាបអោយសប់ពេញមុខ ហើយទុកចោលប្រហែល 30 នាទីសឹមលាងចេញ ។

តើម៉ាសបិតមុខណាមួយដែលអ្នកនឹងសាកមុនគេ ?

  11 comments for “ម៉ាស​ធម្មជាតិបិទមុខដែលជួយបំបាត់ស្នាមមុនរបស់ខ្ញុំ

  1. heng
    June 8, 2016 at 9:05 pm

    can you tell me, what coffee that you use?

    • somaly
      June 9, 2016 at 12:07 pm

      I use Coffee Mondulkiry ( កិនហើយ )​that buy at Lucky Supermarket.

  2. Chantho
    June 8, 2016 at 9:25 pm

    Thanks for this useful information. I have 3 questions: a.What type of coffee and sticky rice powder that you use? b. Where can i buy them? c. If possible can you take a picture of the product package? Many thanks.

    • somaly
      June 9, 2016 at 12:07 pm

      I use Coffee Mondulkiry ( កិនហើយ )​that buy at Lucky Supermarket and Rice Flour I buy at normal market just ask for ម៉្សៅអង្ករដំណើប .

      • Chantho
        March 20, 2017 at 2:57 pm

        Thanks so much. 🙂

  3. Sasda
    June 12, 2016 at 8:21 am

    Hi Onn,

    How often do you apply the coffee mask with honey on face? Once a day or 2 times a week?

    • somaly
      June 12, 2016 at 12:15 pm

      I normally apply only once a week but for Turmeric powder with flour I apply twice a week.

      • Sasda
        June 16, 2016 at 9:31 am

        Many thanks. Do you think it might affect if twice a week?

        • somaly
          June 21, 2016 at 2:34 pm

          I think it’s okay.

  4. pav sophea
    September 16, 2016 at 10:57 am

    Can i use only Alovera Gel and caffee bong?

    • somaly
      September 17, 2016 at 12:46 pm

      yes can oun.

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.