បកមុនខ្មៅដែលមានលើច្រមុះជាមួយនឹងខ្ញុំ

ខ្ញុំឃើញតារា Youtube ជាច្រើនបានធ្វើម៉ាសបកមុនលើច្រមុះ Charcoal ( កាបូន ) ។ ខ្ញុំក៏ចង់ដឹងថា តើវាពិតជាអាចបកមុនលើច្រមុះបានពិតដែរ ឬ ទេ ? ហើយជ័រដែលបិទនេះផ្តល់ផលអាក្រក់អ្វីខ្លះចំពោះស្បែក ?

របស់ដែលអ្នកត្រូវការមាន : 
– ជ័របិទ ( អាចរកទិញបានតាមបណ្ណាគារនានា )
– CARBOPHOS ( កាបូនសំរាប់ញុាំបំបាត់ហើមពោះ ) 3 គ្រាប់

4

វិធីប្រើ :
1. ដាក់កាបូនចូលថង់កិបមាត់ រួចដំអោយម៉ត់
2.  ចាក់ជ័របិទប្រហែល 1 ស្លាបព្រាបាយ ចូលក្នុងចានចង្កឹះ
3. រូចចាក់កាបូនដែលកិនម៉ត់ចូល
4. បន្ទាប់មកលាយអោយសព្វជាមួយនឹងជ័រ

5

លាបលើច្រមុះ និង ចង្ការអោយសព្វ ទុកប្រហែល 30 នាទី រហូតដល់ម៉ាសស្ងួត ទើបបកចេញ ។
6

ជាសរុប ក្រោយពេលដែលបកចេញគឺ អត់មានជាប់មុនមកជាមួយនោះទេ ( ម៉្យាងមកពីមុខខ្ញុំមិនសូវសំបូរមុនខ្សាច់ ) ប៉ុន្តែជាប់រោមមុខមកជាមួយ ។ ការបកមិនមែនការឈឺចាប់ទេ ហើយម៉ាសនេះក៏មិនមានក្លិនអាក្រក់អ្វីដែរ ។ ជាសរុបម៉ាសនេះ អ្នកទាំងអស់គ្នាអាចសាកល្បងបាន ថ្វីត្បិតតែវាមិនអាចបកមុនបាន ប៉ុន្តែម៉ាសនេះជួយសំអាតរន្ធញើស ងាយស្រួលធ្វើ និង មិនស្រក់ប្រលាក់ខោអាវថែមទៀតផង ។

7

ប្រសិនបើអ្នកទាំងអស់ចង់សាកម៉ាសនេះ ក្នុងករណីគ្មានកាបូន អ្នកទាំងអស់គ្នាអាចប្តូរមកជា Green Tea Powder ( ម៉្សៅតែបៃតង ) ឬ ម៉្សៅរមៀត ឬ កាកកាហ្វេ ឬ ម៉្សៅអង្ករដំណើប ជាដើម ។ ម៉្យាងទៀតអ្នកទាំងអស់គ្នាអាចលាបពេញមុខក៏បាន ( លើកលែងមាត់ និង ភ្នែកចេញ ) ។

 

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.