ការវាយតំលៃក្រែមប្រភេទបក Berrisom Lip Tatoo

កាលពីមុនបានធ្វើតេស្តពីក្រែមលាបមាត់នេះម្តងហើយ ប៉ុន្តែដោយសារតែលើកមុនខ្ញុំបានធ្វើតេស្តតែពីរពណ៌ប៉ុណ្ណោះ ទើបថ្ងៃនេះ ខ្ញុំលើកមកបង្ហាញគ្រប់ពណ៌ ។
9

ខ្ញុំមានទាំងអស់ 5 ពណ៌ :
– Lovely Peach : ពណ៌ផ្កាឈូកស្រាល ( តែពណ៌ដែលលាបចេញមកគឺ ពណ៌លឿងស្រាល )
– Vivid Scarlet  : ពណ៌ទឹកក្រូច ( តែពណ៌ដែលលាបចេញមកគឺពណ៌ទឹកក្រូចដិត )
– Pure Pink      : ពណ៌ផ្កាឈូកស្រាល
– Bubble Pink  : ពណ៌ផ្កាឈូកដិត ( ពណ៌លាបចេញមកគឺ ពណ៌ក្រហម )
– Sexy Red       : ពណ៌ក្រហម ( ពណ៌លាបចេញមកគឺ ពណ៌ក្រហមឈាមជ្រូក )

10

ក្រោយពេលដែលបកចេញ 

11

ពណ៌លើបបូរមាត់ ( ពណ៌ដែលខ្ញុំចូលចិត្តជាងគេគឺ Vivid Scarlet និង Bubble Pink )
12

– តំលៃ              : $8-$12 ??
– ប្រភេទក្រែម : tatoo, Matte ( ស្ងួតក្រោយពេលបក )
– ពណ៌              : ដិតខ្លាំងផ្នែកកណ្តាលនៃបបូរមាត់ និង មានពណ៌ស្តើងនៅផ្នែកគែមៗ ដែលមើលទៅស្អាតបែបធម្មជាតិ
– ក្លិន               : មានក្លិនក្រអូប ដូចទឹកអប់ និង រសជាតិជូរ ឬ ល្វីង
– ជាប់ពណ៌       : ជាប់ពណ៌បានពី 6 h ទៅ
– ការវេចខ្ចប់   : ដបវាលក្ខណៈជាជ័រ និង មានពណ៌ស្រស់ស្អាត

គុណវិបត្ត
– ត្រូវលាបទុកប្រហែល 5-10 ស្ងួតសឹមបកចេញ ( ខាតពេល )
– ពណ៌ដែលចេញមកខុសពីសំបកដែលបង្ហាញលើដប
– ប្រសិនបើអ្នកមានបបូរមាត់ស្ងួត វានឹងធ្វើអោយមាត់អ្នកប្រេះបែក
– ប្រសិនបើអ្នកមានបបូរមាត់ខ្មៅពណ៌ដែលចេញមកគឺមិនបានដូចរូបបង្ហាញនោះទេ
– ដោយសារវាស្ងួតដូចនេះក្រោយពេលដែលបកត្រូវលាបក្រែមផ្តល់សំណើមបន្ថែមពីលើ
– អ្នកត្រូវខាត់បបូរមាត់ជាមុនជៀសវាងការលាបទៅក្រោយពេលដែលបកគឺ ពណ៌រដិបរដុបមិនស្មើគ្នា

រាល់ការវាយតំលៃរបស់ខ្ញុំ គឺ គ្មានការឧបត្ថម្ភ ហើយការវាយតំលៃគឺចេញពីបទពិសោធន៍ខ្ញុំផ្ទាល់ចំពោះការប្រើប្រាស់ផលិតផលនេះ ។ ហើយប្រសិនបើអ្នកទាំងអស់គ្នាមានផលិតផលថ្មីណាមួយចង់សាកតែមិនហ៊ានសាក អ្នកទាំងអស់គ្នាអាចសំណូមពរមកខ្ញុំបាន 🙂 រីករាយថ្ងៃចុងសប្តាហ៍ទាំងអស់គ្នា

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.